ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​ មិនទាន់អាចដំណើរការវិញដូចដើមមុនឆ្នាំ​២០២៤ឡើយ

អន្តរជាតិ៖ សមាគមន៍ដឹកជញ្ជូន​តាមដែនអាកាសអន្តរជាតិ(IATA) បានប្រកាស​នៅថ្ងៃទី​២៩ ខែកក្កដាថា​ សកម្មភាព​ដឹកជញ្ជូនតាមដែនអាកាសមិនទាន់អាចវិលត្រឡប់មកដូចដើមវិញ​នៅមុនឆ្នាំ​២០២៤នោះឡើយ​ ដោយសារតែកូវីដ​-១៩​។ នៅពេលនេះ(IATA) បានបន្ថយពេលវេលា​ព្យាករដល់ឆ្នាំ​២០២៤ ដោយសារតែការផ្ទុះកូវីដ​-១៩​ជាលើកទីពីរ​កើនឡើងខ្ពស់នៅគ្រប់ទិសទីជុំវិញពិភពលោក​។ តាមអ្នកឯកទេសសេដ្ឋកិច្ចរបស់(IATA) លោកBrian Pearce បានបញ្ជាក់ថា វិស័យអាកាសចរណ៍​កំពុងប្រឈមដំណាក់កាលអាក្រក់បំផុតមិនធ្លាប់មាន​ចាប់តាំងពីខែមេសាឆ្នាំ​២០២០មក។ វិស័យអាកាសចរណ៍ នឹងដំណើរការដូចដើម​នៅពេលដែល​ពលរដ្ឋនៅអឺរ៉ុប ... Read More »

ព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ កំពុងពង្រីកខ្លួនឲ្យកាន់តែធំជាងមុន ខណៈតុបតែងលម្អសុទ្ធតែរចនាប័ទ្មបុរាណ ដើម្បីបង្អួតវប្បធម៌ទៅកាន់ភ្ញៀវអន្តរជាតិ

អន្តរជាតិ៖ យោងតាមប្រភពព័ត៌មានពីអ្នកលេងបណ្ដាញហ្វេសប៊ុករបស់ប្រទេសថៃ បានបង្ហោះតៗគ្នាដែលទាក់ទងនឹងគម្រោងសាងសង់នៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ស្ថិតនៅក្នុងទីក្រុងបាងកក ដែលយើងសង្កេតឃើញថា ពីរចនាប័ទ្មសិល្បៈបុរាណដែលប្រទេសថៃផ្ទាល់គ្រោងត្រៀមបង្អួតភ្ញៀវអន្តរជាតិ នៅពេលដែលពួកគេនឹងមកដល់ទឹកដីរបស់ខ្លួន ដើម្បីជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ វាពិតជាគួរឱ្យសរសើរមែនទែន ដោយសារការដាក់បង្ហាញវប្បធម៌ក្នុងព្រលានយន្តហោះបែបនេះដោយមានន័យថា នៅពេលដែលភ្ញៀវទេសចរចុះពីលើយន្តហោះភ្លាម ពួកគេនឹងអាចឃើញពីការលម្អទាំងនេះភ្លែត។ សូមជម្រាបថា រូបភាពនៃគម្រោងសាងសង់ពង្រីកបន្ថែមរបស់ព្រលានយន្តហោះសុវណ្ណភូមិ ... Read More »

កម្ពុជា និងប្រទេសចំនួន៤ផ្សេងទៀត ត្រូវបានអង្គការWHO កោតសរសើរ

អន្តរជាតិ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​កោតសរសើរប្រទេស​កម្ពុ​ជា និង​ប្រទេស​ចំនួន​៤​ផ្សេងទៀត​ដែល​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ខណៈដែលប្រទេសទាំងអស់នេះបានអនុវត្ត​វិធានការ​សុខាភិបាល​មាន​ប្រសិទ្ធភាព ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​ប្រទេស​ទាំង​៥ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេង​ ។ ការលើកឡើងបែបនេះ ... Read More »

UNICEF ​ទទួលបានការលើកលែងទណ្ឌកម្ម​ក្នុងគម្រោងផ្តល់ជំនួយដល់កូរ៉េខាងជើង

អន្តរជាតិ៖ នៅថ្ងៃទី​២៩ ខែកក្កដានេះ គេហទំព័ររបស់អង្គការសហប្រជាជាតិ​​បានប្រកាសឲ្យដឹងថា ​មូលនិធិកុមារអន្តរជាតិ(UNICEF) នឹងទទួលបានការលើកលែង​ទណ្ឌកម្មពេលផ្តល់ជំនួយដល់កូរ៉េខាងជើងក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លង​ មាន​ គ្រុនចាញ់​ របេង កូវីដ​-១៩ ជាដើម។ ជាក់ស្តែង (UNICEF) នឹងផ្តល់ជំនួយទៅកាន់កូរ៉េខាងជើងនូវសម្ភារសុខាភិបាលដែលមានតម្លៃជិត​៨សែនដុល្លារអាមេរិក។ ក្រៅពីនេះក៏បានបញ្ជូនម៉ាស៊ីនបង្កើតអ៊ុកស៊ីហ្សែន ម៉ាស៊ីនជំនួយដង្ហើម​ ... Read More »

រុស្ស៊ីនឹងក្លាយជាប្រទេសដំបូងគេ​អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ នៅថ្ងៃទី​២៩ ខែកក្កដា រុស្ស៊ីមានគម្រោងក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​បើទោះបីមានការមន្ទិលសង្ស័យ​ពីក្រុមអ្នកឯកទេសថាជាសកម្មភាពនយោបាយក្តី​។ សារព័ត៌មាន​CNN បានដកស្រង់ប្រភពព័ត៌មានពី​មន្ត្រីរុស្ស៊ីដែលបានបញ្ជាក់ថា​ រដ្ឋាភិបាលទីក្រុងមូស្គូ នឹងអនុម័ត​ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​មុនថ្ងៃទី​១០​ខែសីហា​។មជ្ឈមណ្ឌលGamaleya មានទីតាំងនៅទីក្រុងមូស្គូជាអ្នកផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។​ ថ្នាំព្យាបាលកូវីដ​-១៩ នឹងត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងសហគមន៍​ ហើយផ្តល់អាទិភាព​បញ្ជូនទៅកាន់ក្រុមគ្រូពេទ្យជួរមុខ របស់រុស្ស៊ីដើម្បីព្យាបាលអ្នកជំងឺកូវីដ​-១៩។ លោកKirill ... Read More »

បុគ្គលិក៤នាក់ ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេសបារាំង​ នាំគ្នា​ស្រាត ​ជំរុញ​ឲ្យ​អតិថិជន​ពាក់​ម៉ាស ​​ដើម្បី​ចូលរួម​ទប់ស្កាត់​COVID-19

អន្តរជាតិ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាលនៃជំងឺឆ្លង COVID-19 បុគ្គលិកស្រីប្រុស​៤​នាក់​ នៅ​ផ្សារ​ទំនើប E. Leclerc de Luçon នៃ​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ប្រទេស​បារាំង បាននាំគ្នា​ស្រាតធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យអតិថិជនរបស់ខ្លួនពាក់​ម៉ាស​ និងរូបថត​ពី​សកម្មភាព​របស់​ពួកគេ ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម ... Read More »

កម្មវិធីវាយតឺន្នីស WTA Pan Pacific Open នៅទីក្រុងតូក្យូត្រូវបានលុបចោលដោយសារកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីប្រកួតកីឡាវាយតឺន្នីសផ្នែកនារី WTA Pan Pacific Open ដែលនឹងប្រព្រឹត្តទៅនៅឯឧទ្យានកីឡាវាយតឺន្នីសAriake ក្នុងទីក្រុងតូក្យូដែលគ្រោងធ្វើក្នុងខែវិច្ឆិកាត្រូវបានលុបចោលដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នករៀបចំកម្មវិធីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគណៈកម្មាធិការប្រតិបត្តិបានពិនិត្យមើលគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យការប្រកួតនេះកើតឡើង រួមទាំងការសម្របសម្រួលការប្រកួតដោយគ្មានទស្សនិកជន ឬការរឹតត្បិតអ្នកចូលទស្សនាដើម្បីគិតគូរពីសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ទោះយ៉ាងណាបន្ទាប់ពីការជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ ... Read More »

ខ្សែប្រយុទ្ធឆ្នើម Mariano របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ ក្លិបអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Mariano Diaz របស់ក្លិប Real Madrid ត្រូវបានគេធ្វើតេស្តវិជ្ជរកឃើញជំងឺកូវីដ-១៩ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League របស់ក្លិបនៅទឹកដី Manchester City នៅថ្ងៃទី៨ ខែសីហា ... Read More »

Brighton ចុះហត្ថលេខាយកកីឡាករ Lallana បន្ទាប់ពីចាកចេញពី Liverpool

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធ Adam Lallana បានចូលរួមជាមួយក្លិប Brighton Hove Albion ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំបន្ទាប់ពីចាកចេញពីក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Adam ... Read More »

ក្លិប Valencia បានតែងតាំងលោក Gracia ជាអ្នកចាត់ការថ្មី

កីឡាអន្តរជាតិ៖ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា ក្លិបបានតែងតាំងលោក Javi Gracia អតីតគ្រូបង្វឹកក្រុម Watford ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ លោក Gracia បានជំនួសលោក ... Read More »

ក្រុមឧទ្ទាមកូឡំប៊ី​នឹងបាញ់សម្លាប់អ្នកដែលបំពានច្បាប់បម្រាមគោចរ ទប់ស្កាត់ការឆ្លងកូវីដ​-១៩

អន្តរជាតិ៖ កម្លាំងទាហានក្រុមឧទ្ទាមកូឡុំប៊ីនៅថ្ងៃទី២៨​ខែកក្កដា បានចេញច្បាប់បម្រាមដោយផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩​ក្នុងប្រទេសនេះ ហើយអ្នកដែលបំពានច្បាប់នឹងត្រូវបាញ់សម្លាប់ ។ តាមសារព័ត៌មាន Washington Post បានផ្សាយថា នៅក្នុងប្រទេស​តំបន់អាមេរិកខាងត្បូង មានពលរដ្ឋជាង​៥០លាននាក់នេះ មានក្រុមខ្មាន់កាំភ្លើង​បានចេញច្បាប់ នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយអ្នកដែលបំពាននឹងត្រូវទទួលការដាក់ទោសធ្ងន់បំផុត គឺបាញ់សម្លាប់ចោលតែម្តង​។ នៅក្នុងទីក្រុងកំពង់ផែTumaco ... Read More »

ក្រុមហ៊ុនហួវៃ​ ដកចេញពីប្រទេសឥណ្ឌាជាបន្តបន្ទាប់ក្រោយការប្រើប្រាស់និងប្រាក់ចំណូល​ធ្លាក់ចុះ

អន្តរជាតិ៖ ក្រុមហ៊ុនហួវៃ​បានរំសាយបុគ្គលិក​ជាង​៧០ភាគរយ​នៅឥណ្ឌា​ ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏បានធ្លាក់ចុះនៅលើទីផ្សារឥណ្ឌាផងដែរ​ គឺធ្លាក់រហូតដល់​៥០ភាគរយ។ តាមសារព័ត៌មាន Financial Times គិតមកដល់ចុងឆ្នាំ​២០១៩ ក្រុមហ៊ុនហួវៃបានកំណត់គោលដៅ​​ ទទួលបានប្រាក់ចំណូលពី​៧០០-៨០០លានដុល្លារអាមេរិក ក្នុងទីផ្សារឥណ្ឌាឆ្នាំ​២០២០ គឺតិចជាងកាលពីឆ្នាំ​២០១៧ ដែលមាន ប្រាក់ចំណូលដល់ទៅ​១,២ពាន់លានដុល្លារអាមេរិក​។ ប៉ុន្តែពេលនេះ ... Read More »

សណ្ឋាគារទីក្រុងដាណាងបញ្ជុះតម្លៃបន្ទប់ស្នាក់នៅដល់ភ្ញៀវទេសចរដែលជាប់គាំងដោយកូវីដ-១៩

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបានលុបចោលរាល់ជើងហោះហើរចេញចូលទៅក្រុងដាណាង ប្រទេសវៀតណាម ធ្វើឲ្យអ្នកដំណើរជាង​៣០០នាក់ត្រូវជាប់គាំងនៅទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រមួយនេះ​។ សណ្ឋាគារនៅទីក្រុងនេះ បានប្រកាសបញ្ចុះតម្លៃដល់ភ្ញៀវដែលបានជាប់គាំងដោយសារតែការបិទទីក្រុង។ ភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ​ទៅកម្សាន្តនៅទីក្រុងដាណាង​ តាំងពីថ្ងៃទី​២៣ ខែកក្កដា ហើយគ្រោងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី​២៨ខែកក្កដា។ ប៉ុន្តែជើងហោះហើរចេញ-ចូលទីក្រុងដាណាង​ត្រូវបានបិទចាប់ពីយប់ថ្ងៃទី ២៧ ខែកក្កដា​ ធ្វើឲ្យគម្រោងដំណើរកម្សាន្តនានាត្រូវជាប់គាំង​។ សណ្ឋាគារ​ទាំងអស់នៅក្នុងទីក្រុងដាណាង​ទទួលបានការបញ្ចុះតម្លៃដល់ទៅ​ពាក់កណ្តាលដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញ​បាន។ លើសពីនេះទៅទៀត ... Read More »

បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជា​ធរមាន​ជិត​មួយខែ​ រដ្ឋាភិបាលនូ​វែ​ល​សេ​ឡង់ សម្រេច​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុង

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់ លោក Winston Peters បានប្រកាសនៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជា​ធរមាន​ជិត​មួយខែ​ រដ្ឋាភិបាលនូ​វែ​ល​សេ​ឡង់ បានសម្រេច​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុង ។ មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេស​រូបនេះ បញ្ជាក់បន្ថែមថា​ ... Read More »

បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ខណៈតម្លៃមាសឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក

បរទេស៖ បើតាមអ្នកសេដ្ឋកិច្ចបានលើកឡើងថា ៖ ជាធម្មតាវាមិនមែនជាសញ្ញាល្អទេ នៅពេលដែលវិនិយោគិនចាប់ផ្ដើមស្វែងរកការទិញមាសស្តុកទុក ហើយវាក៏បានចង្អុលបង្ហាញថា មិនមានភាពល្អប្រសើរសម្រាប់ទីផ្សារដូចគ្នា ជាងនេះទៅទៀតបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការភ័យខ្លាចនៃរលកទីពីរនៃវីរុស Covid-19 នោះផងដែរ។ សូមបញ្ជាក់ថា៖ បើយោងតាមសារព័ត៌មាន The Nation បានឲ្យដឹងថា៖ ... Read More »

ឫស្សីលាយជាមួយដំឡូងមី អាចផលិតសម្ភារវេចខ្ចប់ ដើម្បីកាត់បន្ថយប្លាស្ទិក ខណៈក្រុមហ៊ុនថៃមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារបរទេស

អន្តរជាតិ៖ ទីផ្សារបរទេសកំពុងទទួលការចាប់អារម្មណ៍ខ្លាំងចំពោះក្រុមហ៊ុនUniversal Biopack ដែលជាក្រុមហ៊ុនផលិតសម្ភារវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ទៅឲ្យភោជនីយដ្ឋាន និងរោងចក្រ ។ ហើយអ្វីដែរមើលទៅគួរឲ្យកត់សម្គាល់នោះ គឺសម្ភារវេចខ្ចប់ដោយប្លាស្ទិក ត្រូវបានក្រុមហ៊ុននេះ កែច្នៃឫស្សី លាយនិងដំឡូងមី ជាដំណាំដែលសំបូរពាសពេញប្រទេសខ្លួន ។ទាំងនេះក៏រួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ប្រទេសថៃ លើការកាត់បន្ថយសំរាមប្លាស្ទិកផងដែរ ។ ... Read More »

ចាប់ពី​ម៉ោង ១២​យប់ថ្ងៃទី​២៨ ខែកក្កដា​នេះតទៅ! អាជ្ញាធរ​ក្រុង​ដា​ណា​ង នឹង​បិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19

វៀតណាម៖ យោងតាម​បទបញ្ជា​របស់​ក្រសួង​ដឹកជញ្ជូន​វៀតណាម ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដាម្សិលមិញនេះថា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 នៅក្នុង​ប្រទេសមួយនេះ អាជ្ញាធរ​ក្រុង​ដា​ណា​ង បានសម្រេចបិទ​ជើងហោះហើរ និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង​ ចាប់ពី​ម៉ោង ១២​យប់ថ្ងៃទី​២៨ ខែកក្កដា​នេះតទៅ ​។ ចំណែក ដំណើរការ​នៃ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ក៏ត្រូវ​ផ្អាក​ផងដែរ​ ... Read More »

ទីបំផុតក្រុមហ៊ុន Huawei សងសឹកជាមួយអាមេរិក និងអង់គ្លេស ខណៈគំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G

អន្តរជាតិ៖ វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei កំពុងប្រឈមមុខខ្លាំងនៅក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដូចជាប្រទេសអាមេរិក និងចក្រភពអង់គ្លេសមានការហាមឃាត់មិនឲ្យប្រើបច្ចេកវិទ្យា 5G ។ ប៉ុន្តែនៅពេលនេះ Huawei បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ... Read More »

តុលាការរកឃើញបទល្មើសចំនួន៧ ជុំវិញរឿងអាស្រូវពុករលួយលុយរដ្ឋ របស់លោក ណាជីប អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អន្តរជាតិ៖ នៅថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២០ តុលាការប្រទេសម៉ាឡេស៉ី បានរកឃើញជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) របស់លោក ណាជីប អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ ... Read More »

មេដឹកនាំកូរ៉េខាងជើង យើងមានអាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត មិនឲ្យមានសង្រ្គាមកើតឡើងឡើយ

អន្តរជាតិ៖ ក្នុងពិធីរំលឹកខួបទី៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០–១៩៥៣ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា អាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត ហើយបញ្ចៀសសង្រ្គាមមិនឲ្យកើតឡើងផងដែរ។ លោក គីម ជុងអ៊ុន ក្នុងពិធីថ្នាក់ជាតិរំឭកដល់ការចុះហត្ថលេខាបទឈប់បាញ់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ... Read More »

កូរ៉េខាងជើងប្រារព្ធខួប​៦៧ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់

កូរ៉េខាងជើង៖មានសកម្មភាពជាច្រើនកើតឡើងនៅកូរ៉េខាងជើង នាឱកាសនៃខួប​៦៧ឆ្នាំ ថ្ងៃកូរ៉េទាំងពីរចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់បាញ់ ជាការបញ្ចប់សង្គ្រាមឧបទ្វីប​ នៅឆ្នាំ ១៩៥០-១៩៥៣។ សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៧​ខែកក្កដា​ ក៏បានទៅគោរពវិញាណក្ខន្ធ​​ ... Read More »

នៅហុងកុង អ្នកមិនពាក់ម៉ាស់នឹងត្រូវពិន័យ ៦៤៥ដុល្លារអាមេរិក

អន្តរជាតិ៖ សារព័ត៌មានCNNបានផ្សាយថា នៅថ្ងៃទី​២៨ ខែកក្កដា រដ្ឋាភិបាលកោះហុងកុង​បានចេញច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ យ៉ាងតឹងតែងបំផុត ក្នុងនោះពលរដ្ឋមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវពិន័យជាប្រាក់ ដល់ទៅ​៦៤៥ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ​រដ្ឋាភិបាល​ហុងកុង បានហាមប្រាមពលរដ្ឋ​ជួបជុំគ្នាលើសពីពីរនាក់ ។ ចំណែកម៉ាស់គឺត្រូវពាក់ជាប់ជានិច្ច ពេលចេញក្រៅផ្ទះ​។អ្នកមិនគោរពច្បាប់ត្រូវពិន័យជាប្រាក់ ៥ពាន់ដុល្លារហុងកុង (៦៤៥ដុល្លារអាមេរិក)។ ប៉ុន្តែបុគ្គលណាដែលមានមូលហេតុត្រឹមត្រូវ​ ... Read More »

ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំពាវនាវឲ្យរដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​ចិន ​បន្ថែម​កន្លែង​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្មីថ្មោង អំឡុង​វិបត្តិ COVID-19

អន្តរជាតិ៖ លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានអំពាវនាវដល់ស្ថាប័ន​សាធារណៈ រដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​របស់​ចិន​រាប់ពាន់​កន្លែងកំពុង​ពង្រីក​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​ចូល​បម្រើ​ការងារខណៈ​វិស័យ​ឯកជន​ដែលជា​ទីផ្សារការងារ​ដ៏​ធំ​សម្រាប់​និស្សិត​បញ្ចប់​ការងារ​ថ្មីថ្មោង រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ។ ថ្មីៗនេះតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពមន្ត្រី​ចិន បានអះអាងថា និស្សិត​ទើប​រៀន​ចប់ ... Read More »

ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុងឆ្នាំ២០២០ត្រូវបានពន្យារពេលទៅខែតុលា

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតរត់ម៉ារ៉ាតុងបានប្រកាសថា ការសម្រេចចិត្តលើថាតើព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង ប្រទេសអង់គ្លេសឆ្នាំនេះត្រូវបានពន្យារពេលរហូតដល់ខែតុលា ឬអាចលើសពីនេះ ប្រសិនបើស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាល។ ព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃទី២៦ ខែមេសាត្រូវបានពន្យារពេលដល់ថ្ងៃទី៤ ខែតុលាបន្ទាប់ពីការរាលដាលរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនចាប់តាំងពីខែមីនាមក។ នៅក្នុងលិខិតចំហមួយទៅកាន់អ្នកចូលរួមទាំងអស់កាលពីថ្ងៃចន្ទលោកប្រធានព្រឹត្តិការណ៍រៀបចំការប្រកួត Hugh Brasherបាននិយាយថា ការពន្យារពេលនេះគឺដោយសារតែតម្រូវការសម្រាប់ការពិគ្រោះយោបល់បន្ថែមទៀតជាមួយស្ថាប័ន NHS Trusts ... Read More »

មេដឹកនាំហ្វីលីពីន រឿងសមុទ្រខាងត្បូងលោក​មិនអាច​អូស​ហ្វីលីពីន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ចិន​បានឡើយ ហើយ​ទុក​ឲ្យ​ប្រធានាធិបតី​ផ្សេង​ធ្វើ​ចុះ​

អន្តរជាតិ៖ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ត្រូវបានអ្នកនយោបាយ​ក្នុងស្រុករិះគន់យ៉ាងខ្លាំង ខណៈដែលលោក បានបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ថ្នាក់ថ្នម​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ប្រទេសហ្វីលីពីន និង​ប្រទេស​មួយចំនួនទៀត​ទាមទារ​ដែន​អធិបតេយ្យ​ជាមួយ​មហាអំណាច​ចិន​នោះ ។ ជាក់ស្តែងនៅ​ថ្ងៃទី​២៧ ខែកក្កដាម្សិលមិញនេះ លោក ឌូ​ទើ​តេ និយាយ​ថា ... Read More »

ទីតាំងយោធាអាមេរិកនៅអុីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

អន្តរជាតិ៖ មីស៊ីល​៣គ្រាប់ប្រភេទKatyusha បានធ្លាក់ចំទីតាំងយោធា​Taji របស់អាមេរិក ក្នុងប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី​២៧ខែកក្កដា ។ ជាមួយគ្នានេះកម្លាំងទាហានអុីរ៉ាក់បានប្រកាសថា​មិនមានទាហានអាមេរិកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ាក់បានផ្សាយថា មីស៊ីលមួយគ្រាប់បានបាញ់ចំឧទ្ធម្ភាគចក្ររបស់អុីរ៉ាក់ មួយគ្រាប់ធ្លាក់ចំឃ្លាំងគ្រាប់ និងគ្រាប់ទីបីធ្លាក់ចំទីតាំងទាហានអាកាសតែមិនផ្ទុះនោះឡើយ​។ មីស៊ីលជាច្រើនតែងតែធ្លាក់នៅក្នុងតំបន់​បៃតង ស្ថិតនៅក្នុងស្រុកKarkh ក្នុងរដ្ឋធានីបាដាដដែលជាទីកន្លែងមានស្ថានទូតអាមេរិក និង​អគាររដ្ឋាភិបាល​។ ... Read More »

កីឡាករជើងចាស់របស់ Everton និងជាអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Leighton Baines ប្រកាសចូលនិវត្តន៍

កីឡាអន្តរជាតិ៖ អនុប្រធានក្រុម Everton និងជាអតីតខ្សែការពារអន្តរជាតិអង់គ្លេស Leighton Baines បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីរសៀលថ្ងៃចន្ទ ម្សិលមុិញនេះ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនបន្ទាប់ពីក្រុម Everton ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ៣-១ ក្នុងទឹកដីនៅថ្ងៃចុងក្រោយនៃរដូវកាល ... Read More »

Mbappe របស់ PSG នឹងខកខានការប្រកួតរយៈពេល៣សប្តាហ៍

កីឡាអន្តរជាតិ៖ ក្លិប Paris Saint-Germain បានបញ្ជាក់កាលពីថ្ងៃចន្ទថាខ្សែប្រយុទ្ធKylian Mbappe នឹងអវត្តមានរយៈពេលប្រហែល៣សប្តាហ៍ដោយសារបញ្ហារបួសកជើងដែលគាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ French Cup កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ការសម្រាកព្យាបាលនេះមានន័យថា កីឡាករអន្តរជាតិបារាំងរូបនេះច្បាស់ជាខកខានមិនបានប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីកកំពូលបារាំង PSG ទល់នឹងក្រុម Lyon នៅថ្ងៃសុក្រនេះ ... Read More »

វេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិអ៊ុយក្រែនម្នាក់ទទួលមរណភាពដោយសារជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ សមាគមបាល់ទាត់ប្រទេសអ៊ុយក្រែន (UAF) បានប្រកាសថា លោក Anton Hudaev ដែលជាវេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិអ៊ុយក្រែនបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងអាយុ៤៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារនេះ។ សមាគមបាល់ទាត់ប្រទេសអ៊ុយក្រែនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់អ៊ុយក្រែនលោក ... Read More »

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ឆ្លងកូវីដ-​១៩​ ត្រូវធ្វើការពីចម្ងាយ

អន្តរជាតិ៖ សារព័ត៌មាន CNN បានផ្សាយថា ទីប្រឹក្សាសន្តិសុខ​ជាតិអាមេរិក លោកRobert O’Brien ​បានធ្វើតេស្តដោយមានលទ្ធផលវិជ្ជមានកូវីដ​-១៩។ នៅមុនពេល​រកឃើញឆ្លងកូវីដ​-១៩ លោក Robert O’Brien បានបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ហើយបានជួបជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើននៅប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ... Read More »