ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រលំបាក់អគារនៅម៉ុមបៃ មនុស្សច្រើននាក់ជាប់គាំង

ប្រភពប៊ីប៊ីស៊ីបានផ្សាយថ្ងៃទី៣១ ខែសីហាថា មនុស្សយ៉ាងតិច៣០នាក់ទៀត កំពុងស្ថិតក្រោមការជួយសង្គ្រោះពីក្រុមសង្គ្រោះ ខណៈដែលអគារវ័យចំណាស់មួយបានបាក់រលំ ស្ថិតនៅទីក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារកម្ពស់៣ជាន់ ស្ថិតនៅទីក្រុងពាណិជ្ជកម្មរបស់ឥណ្ឌាបានបាក់ស្រុតរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយជាតិឥណ្ឌាម្នាក់ឲ្យដឹងថា មនុស្ស៤០នាក់ ... Read More »

អាមេរិកទទួលស្គាល់ មានទាហានច្រើននៅអាហ្វហ្គានីស្ថានខុសពីប្រកាសកាលមុន

មន្ទីរបញ្ជាកោនកាលពីថ្ងៃពុធ បានប្រកាសទទួលស្គាល់ថា ទាហានអាមេរិកប្រមាណ១១.០០០នាក់ពិតជាបាននិងកំពុងធ្វើប្រតិបត្តិការនៅលើទឹកដីប្រទេសអាហ្វហ្គានីស្ថានប្រាកដមែន លើពីការថ្លែងកាលពីលើកមុន។ ការប្រកាសរបស់មន្រ្តីមន្ទីរបញ្ចកោណនៅក្នុងសន្និសិទកាសែតមួយ មិនបានបង្ហាញពីការកើនឡើងកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ ហើយការប្រកាសទទួលស្គាល់នៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានសម្តែងការខកចិត្តជាមួយនឹងវិធីនៃការរាប់កងទ័ពអាមេរិកនៅក្នុងតំបន់ជម្លោះទាំងនោះ។ មន្ទីរបញ្ចកោនកាលពីលើកមុនបានប្រកាសថា កងទ័ពអាមេរិកតែប្រមាណ៨៤០០នាក់ប៉ុណ្ណោះ ស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន ... Read More »

៤ថ្ងៃសាកល្បងមីស៊ីល៤លើកកូរ៉េខាងជើងធ្វើឲ្យអាមេរិក អ.ស.ប. អសមត្ថភាព

កូរ៉េខាងជើងបានសាកល្បងមីស៊ីល ដល់ទៅ៤លើក ក្នុងរយៈពេលតែ៤ថ្ងៃ ប៉ុណ្ណោះ គឺជាការផ្ញើសារដ៏សំខាន់បំផុត របស់កូរ៉េខាងជើងទៅកាន់អាមេរិក ដោយ បញ្ជាក់ថា កម្មវិធីបរមាណូរបស់កូរ៉េខាង ជើងមានតែរីកចម្រើនទៅមុខ មិនមានការ ថយក្រោយ ដោយការដាក់ទណ្ឌកម្មនោះ ឡើយ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា ... Read More »

ភរិយាប្រធានាធិបតី ត្រាំ រងការរិះគន់ដោយពាក់ស្បែកជើងកែងដូចទៅបង្ហាញម៉ូដនៅតំបន់រងគ្រោះដោយព្យុះ Harvey

ភរិយាមេដឹកនាំប្រទេសមហាអំណាចទី១លើពិភពលោក មិនចេះពិធីការផង តើត្រូវរិះគន់អ្នកណា? ប្រធានាធិបតី ត្រាំ គួរតែណែនាំភរិយាឲ្យបានល្អជាងនេះ ឲ្យ ដូចមេដឹកនាំប្រទេសផ្សេងទៀត ទើបមាន ប្រសិទ្ធភាព ពេលនិយាយទៅកាន់ប្រទេស ណាមួយ។ នៅថ្ងៃទី៣០ ខែសីហា ប្រធានាធិបតី ... Read More »

វិវាទព្រំដែនឥណ្ឌា-ចិនមានភាពល្អប្រសើរឡើងវិញក្រោយមានកិច្ចព្រមព្រៀងដកទ័ពចេញពីតំបន់មានជម្លោះរៀងៗខ្លួន

ការព្រមព្រៀងដកទ័ពចេញពីតំបន់ព្រំដែនដែលមានវិវាទរវាងចិន-ឥណ្ឌា គឺជា សញ្ញាមួយយ៉ាងល្អប្រសើរបំផុត ហើយ ប្រទេសនៅក្នុងតំបន់អាស៊ី ក៏បានបង្ហាញ នូវការអបអរសាទរ ចំពោះដំណោះស្រាយ ខាងលើនោះដែរ ។ ប្រទេសអាស៊ីមិន ចង់ឃើញ ខ្លាកំណាចទាំងពីរនៅអាស៊ី ប្រឈមមុខដាក់គ្នាដោយយោធាឡើយ ព្រោះនាំឲ្យប៉ះពាល់ដល់តំបន់ទាំងមូល។ ... Read More »

វិភាគអន្តរជាតិ៖ ការភៀសខ្លួនរបស់លោកស្រីយីងឡាក់មានផលប្រយោជន៍ដល់រដ្ឋាភិបាលយោធាថៃ

ប្រសិនបើលោកស្រីយីងឡាក់មិនគេចខ្លួនទេនោះ សមត្ថកិច្ចថៃនឹងត្រូវចាប់ឃុំ ខ្លួន ហើយអ្នកគាំទ្រប្រាកដជាខឹងសម្បាធ្វើបាតុកម្មទាមទារឲ្យដោះលែង ហើយអាច ក្លាយទៅជាអំពើហិង្សា ចលាចលនៅក្នុង ប្រទេស។ ការចាកចេញរបស់លោកស្រី យីងឡាក់ គឺមានផលប្រយោជន៍ទាំងសង ខាងទីមួយគឺ លោកស្រីមិនត្រូវដេកនឹងក្នុងគុក១០ឆ្នាំ និងទីពីរ គឺរដ្ឋាភិបាលយោធាមិនត្រូវប្រឈមនៅបញ្ហាសណ្តាប់ធ្នាប់ជាតិ ... Read More »

គ្រោះទឹកជំនន់នៅឥណ្ឌា, បាក់ដីនៅចិន និង កុងហ្គោស្លាប់ និង បាត់ខ្លួនជាច្រើន

មានហេតុការណ៍បាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិន និង កុងហ្គោបណ្តាលឲ្យមានអ្នកស្លាប់ជិត៥០នាក់ និង បាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។ នៅក្នុងប្រទេសចិនមានមនុស្សចំនួន១៧នាក់បានស្លាប់ និង ៨នាក់រងរបួស ១៨នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ដីវាយប្រហារខេត្តGuizhouភាគនិរតីប្រទេសចិន។ បើតាមការលើកឡើងរបស់ជនរងគ្រោះ ដែលនៅមានជីវិតបានឲ្យដឹងថា “ខ្ញុំបានរត់នៅខាងក្រៅនៅពេល ដែលខ្ញុំលឺសម្លេងរញ្ជួយហើយមានអារម្មណ៍ញ័រខ្លាំងផ្ទះរបស់ខ្ញុំត្រូវបានដួលរាបទៅដីមុនពេលខ្ញុំមើលទៅក្រោយ”។ ចំណែកនៅក្នុងប្រេសកុងហ្គោវិញ ... Read More »

ចោទប្រកាន់គ្មានភស្តុតាង លោកត្រាំ រងការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋប៉ាគីស្ថាន

ការធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយសារតែការចោទប្រកាន់គ្មានភស្តតាង ។ លោកត្រាំតែងតែចោទប្រកាន់ ទៅលើប្រទេសផ្សេង នៅគ្រប់រឿង រ៉ាវ ពិសេសគឺប្រទេស ដែល ងាករេចេញពីខ្លួន មិនគាំទ្រអាមេរិក ដូចជាប៉ាគីស្ថានជាដើម ... Read More »

តើសង្គ្រាមជិតកើតឡើងឬ ទើបរុស្ស៊ីជម្លៀសពលរដ្ឋចេញពីតំបន់ជាប់ព្រំដែនកូរ៉េខាងជើង?

រុស្ស៊ីបានជម្លៀសពលរដ្ឋ រាប់ពាន់នាក់ ដែលរស់នៅតាមបណ្តោយព្រំដែន ជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំគីម ជុងអ៊ុន បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា។ សារព័ត៌មាន ដេលីម៉ែលបានផ្សាយថា មន្ត្រីនៅក្នុងតំបន់ ព្រំដែនបានសម្រេច ជម្លៀសពលរដ្ឋប្រមាណ១៥០០នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ព័ត៌មានខាងលើបានចុះផ្សាយនៅលើ បណ្តាញសង្គម ... Read More »

Ajax ទិញខ្សែបម្រើ Siem de Jong ពីក្លិប Newcastle ត្រឡប់មកវិញ

ក្លិប Ajax បានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិហុល្លង់ Siem de Jong ពីក្លិប Newcastle ក្នុងតម្លៃ៤លានផោនមកលេងជាលើកទី២។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពីក្រុម Magpies មកកាន់ក្លិប Ajax ក្នុងឆ្នាំ២០១៤ លើកិច្ចសន្យារយៈពេល៦ឆ្នាំប៉ុន្តែមិនបានលេងច្រើនទេដោយសារតែមានបញ្ហារបួស។ ... Read More »

ហង្សក្រហមបំបែកកំណត់ត្រាទិញខ្សែបម្រើ Naby Keita ពីអាល្លឺម៉ង់

ក្រុមហង្សក្រហមLiverpoolបានចុះហត្ថលេខាទិញខ្សែបម្រើ Naby Keita ពីក្រុមRB Leipzig របស់អាល្លឺម៉ង់។ Liverpoolបានយល់ព្រមលើតម្លៃខ្លួន៤៨លានផោនដើម្បីទិញ កីឡាករវ័យ២២ឆ្នាំក្នុងពេលជាប់កុងត្រាជាមួយនឹង Leipzig ហើយតម្លៃនេះខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ហង្សក្រហម ក្នុងការទិញកីឡាករមករួមក្រុម។ កំណត់ត្រាចាស់ ត្រឹមតែ៣៥លានផោនប៉ុណ្ណោះដែលជា ចំនួនទឹកប្រាក់របស់ ... Read More »

តោខៀវយល់ព្រមទិញ Chamberlain ពីកាំភ្លើងធំក្នុងតម្លៃ៣៥លានផោន

ក្រុមតោខៀវ Chelsea បានយល់ព្រមទិញខ្សែបម្រើសញ្ជាតិអង់គ្លេស Alex Oxlade-Chamberlainពីក្រុមកាំភ្លើងធំ Arsenal ដែលជាគូប្រជែងធំមួយនៅអង់គ្លេសPremier League ក្នុងតម្លៃ៣៥លានផោន។ កីឡាករវ័យ២៤ឆ្នាំរូបនេះនឹងចប់កុងត្រាជាមួយក្រុមArsenal នៅក្នុងរដូវកាលក្រោយ ហើយគាត់ក៏បានបដិសេធតកុងត្រាថ្មីផង ដែរទោះបើជាក្លិបកាំភ្លើងធំផ្ដល់ថ្លៃឈ្នួល១៨០.០០០ផោនក្នុងមួយសប្ដាហ៍ឱ្យរូបគេក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតទី២ប្រចាំក្លិបក្ដី។ Alex Oxlade-Chamberlain ... Read More »

អគ្គលេខាធិការ អ .ស .ប និងប្រធានាធិបតីទួរគីស្នើអុីស្រាអែលបញ្ឈប់ការប៉ុនប៉ងគ្រប់គ្រងប៉ាឡេស្ទីន

នៅពេលនេះអគ្គលេខាធិការអង្គការ សហប្រជាជាតិ Antonio Guterres បាន បំពេញទស្សនកិច្ចនៅក្នុងប្រទេសអីុស្រាអែល ដោយលោកបានថ្លែង នៅក្នុងសន្និ សីទកាសែត ថាលោកចង់ឃើញប៉ាឡេស្ទីនក្លាយជាប្រទេសមានអធិបតេយ្យពេញលេញ។ ជាមួយគ្នានេះប្រធានាធិបតីទួរគី លោក Recep Tayyip Erdoganកាលពីថ្ងៃទី ... Read More »

វិភាគអន្តរជាតិ៖ លោកស្រី យីងឡាក់ចាកចេញពីថៃនៅនាទីចុងក្រោយបន្ទាប់ពីទទួលបានព័ត៌មានថាតុលាការនឹងឃុំខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃនៅនាទីចុងក្រោយ ក្នុងគោលដៅ បញ្ចៀសការចាប់ឃុំខ្លួន ក្រោយពេល ទទួលបានដំណឹងថា តុលាការមិនអនុញ្ញាតឲ្យលោកស្រីនៅក្រៅឃុំទៀតឡើយ។ សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយរូបភាពចុងក្រោយ ស្តីពីលោកស្រីយីងឡាក់ ដាក់បាត្រព្រះសង្ឃ កាលពីព្រឹកថ្ងៃទី ២៣ខែសីហា ... Read More »

កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតតបតភ្លាមៗទៅលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

កម្លាំងទាហានអាកាសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធជាបន្ទាន់មួយ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល នៅព្រឹកថ្ងៃទី២៩ ខែសីហា ។ នៅក្នុងការធ្វើសមយុទ្ធនោះ កូរ៉េខាងត្បូងបានប្រើប្រាស់ទាំង គ្រាប់ បែកដែលមានកម្លាំងបំផ្លាញខ្លាំងទៀតផង។ យន្តហោះចម្បាំង ៤គ្រឿង ប្រភេទ F-15 ... Read More »

មនុស្សជាច្រើននៅជុំវិញពិភពលោកសម្លឹងអាមេរិកថា តើលោកត្រាំ​ គ្រាន់តែ«តោក្រដាស» បានតែគំរាម និងដាក់ទណ្ឌកម្ម មិនហ៊ានធ្វើអ្វីប្រទេសដែលហ៊ានប្រឆាំងអាមេរិកដោយបើកជំហរឬយ៉ាងណា?

ក្រុមព្រឹក្សាសសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី២៩ ខែសីហា ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន។ សារព័ត៌មាន ញ៉ូវយ៉កថាមស៍ បានផ្សាយថា រដ្ឋាភិបាល អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានស្នើដល់អង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយកូរ៉េខាងជើង ... Read More »

កូរ៉េខាងជើងបន្តបាញ់មីស៊ីលឆ្លងទ្វីបហោះកាត់ប្រទេសជប៉ុន

អាមេរិក និងកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី២៩ ខែ សីហា បានបាញ់មីស៊ីលឆ្លងទ្វីប ដោយ ហោះហើរឆ្លងកាត់ប្រទេសជប៉ុន រួចធ្លាក់ ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទិសខាងកើត នៅជិតតំបន់ស៊ូសាន នៅ វេលាម៉ោង៥ និង៥៧នាទីព្រឹក ... Read More »

ខ្សែប្រយុទ្ធជើងចាស់ David Villa ត្រូវបានកោះហៅឲ្យរួមក្រុមជម្រើសជាតិអេស្ប៉ាញវិញ

គ្រប់គ្នាគិតថាអាជីពបាល់ទាត់ក្នុងក្រុមជម្រើសជាតិ របស់ខ្សែប្រយុទ្ធ David Villa បានបញ្ចប់ទៅហើយពេលគាត់ផ្លាស់ពីក្រុម Atletico Madrid ទៅលេងនៅអាមេរិកជាមួយនឹងក្រុម New York City កាលពីឆ្នាំ២០១៤។ អ្វីដែលពួកគេគិតវាខុសស្រឡះទៅវិញដោយសារតែ កីឡាករវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញកោះហៅឲ្យមកចូលរួមក្រុមវិញក្នុងកម្មវិធីប្រកួត ... Read More »

Kylian Mbappe ជិតបានទៅលេងឲ្យក្លិបអ្នកមាន Paris Saint-Germain

ក្លិបអ្នកមានParis Saint-Germain ជិតឈានដល់កិច្ចព្រមព្រៀងទិញ កីឡាករលេច ធ្លោបារាំង Kylian Mbappeពីក្រុម Monaco ក្នុងតម្លៃខ្លួន១៦៦លានផោន។ ក្រុម Paris Saint-Germain ទើបតែចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ បំបែកកំណត់ត្រាពិភពលោកទិញកីឡាករប្រេស៊ីលNeymar ហើយពេលនេះ ... Read More »

បិសាចក្រហមចាប់អារម្មណ៍ Kieran Tierney របស់ Celtic ធ្វើជាខ្សែការពារឆ្វេង

ក្លិបបិសាចក្រហមកំពុងចាប់អារម្មណ៍កីឡាករខ្សែការពារ Kieran Tierney របស់ក្រុមមកពី ស្កុតឡេន Celtic ដើម្បីមកចូលរួមក្រុម ខណៈដែលខ្សែការពារឆ្វេងរបស់បិសាចក្រហម ហាក់ មានភាពមិនសូវនឹងនរ ព្រោះតែកីឡាករភាគច្រើនមានវិបត្តិ(របួស, ឈឺ, ចង់ចាកចេញ..)។ ក្រុមបិសាចក្រហម Manchester ... Read More »

Messi ស៊ុតបាល់បាន៣៥០គ្រាប់ហើយនៅអេស្ប៉ាញ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានរកគ្រាប់បាល់សរុប៣៥០គ្រាប់ ហើយនៅលីកកំពូលអេស្ប៉ាញ La liga ក្រោយពេលស៊ុតបាល់ពិន័យប៉េណាល់ទី មិនចូលការពីតង់ទី១ ដោយរកបាន២គ្រាប់ឱ្យ Barcelona យកឈ្នះ Alves ២-0 កាលពីចុងសប្តាហ៍កន្លងទៅ។ ... Read More »

ពិភពលោកព្រួយបារម្ភពីវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដេស

អង្គការជនភៀសខ្លួនពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការចាកចេញពីផ្ទះ សម្បែងរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅរដូវវស្សាភ្លៀងកំពុងតែធ្លាក់ជោកជាំ អាចធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាជាច្រើន ខណៈដែលប្រទេស ពួកគាត់ធ្វើ ដំណើរទៅនោះបិទភ្នែក ធ្វើមិនឃើញ មិនស្វាគមន៍ទទួលជនភៀសខ្លួនទាំងនោះ។ ជនជាតិរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់នៅក្នុង រដ្ឋ រ៉ាឃីនបានចាកចេញពីផ្ទះសម្បែងក្នុង រយៈពេល២ថ្ងៃចុងក្រោយនេះ ... Read More »

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង នឹងបង្ខំឲ្យអាមេរិកត្រូវតែ«ស្តាប់តាមការទូន្មានរបស់ខ្លួន»

សារព័ត៌មានកូរ៉េខាងជើង បានបញ្ជាក់ ថា ទីក្រុងព្យុងយ៉ាង បាន« សំលៀងកាំបិត បរមាណូ»ដើម្បីប្រឆាំងនឹងអាមេរិក។ សារព័ត៌មានកូរ៉េខាងជើង KCNA បានប្រកាស ពីសារថ្មីបំផុតរបស់កូរ៉េខាង ជើង គឺបានត្រៀមបរមាណូ ដើម្បីបង្ការ ពេលមានសង្គ្រាមកើតឡើងជាមួយអាមេ ... Read More »

អាជ្ញាធរថៃនឹងដកហូតលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់

រដ្ឋាភិបាលថៃបានបញ្ជាក់ ថានឹងទំនាក់ទំនងជាមួយក្រសួងការបរទេសបណ្តា ប្រទេស ដើម្បីបញ្ជាក់ពីព័ត៌មានស្តីពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ កាលពីថ្ងៃទី២៨ ខែសីហា នាយករដ្ឋ មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីឯកភាពគ្នាទៅលើយុទ្ធសាស្ត្រ ប្រឆាំងនឹងលោកស្រី ... Read More »

លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋតិចសាស់ត្រួតពិនិត្យលទ្ធផលខូចខាតដោយខ្យល់ព្យុះ

នៅថ្ងៃទី២៩ ខែសីហា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ដើម្បីត្រួត ពិនិត្យខូចខាតបង្កឡើងដោយព្យុះ Harvey។ កាលពីថ្ងៃទី២៧ ខែសីហា លោក ត្រាំ បានសរសេរនៅលើបណ្តាញ Twitter ... Read More »

ថៃជាប្រទេសដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតលើពិភពលោក

គេហទំព័រ Bloomberg បានផ្សាយ នៅរបាយការណ៍ របស់អង្គការសុខភាពពិភពលោកបង្ហាញ ពិប្រទេសដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខ្ពស់បំផុតលើពិភពលោក គិតទៅតាមភាគរយនៃ ចំនួនពលរដ្ឋ រស់នៅក្នុងប្រទេសនិមួយៗ។ តាមរបាយការណ៍ ប្រទេសដែលមានប្រាក់ចំណូលទាប(ប្រទេសកំពុងអភិវឌ្ឍន៍) គឺមានគ្រោះថ្នាក់ច្រើនជាងប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) ថៃគឺជាប្រទេស ... Read More »

Liverpool និង Chelsea ឈ្នះក្រុមខ្លាំងដូចគ្នាទទួលបាន៣ពិន្ទុនៅសប្ដាហ៍ទី៣

ហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងល្អឥតខ្ចោះក្នុង ទឹកដីរបស់ខ្លួនដោយបានយកឈ្នះ Arsenal ដោយលទ្ធផល៤ទល់នឹង០។ ចំណែកក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Everton ក្នុងលទ្ធផល ២-០ ។ ក្រោមក្រសែភ្នែកទស្សនិកជននៅកីឡដ្ឋាន Anfield ... Read More »

ក្រោយការប្រកួតឈ្នះ Mayweatherក៏ចូលក្លិប អ្នកចាញ់McGregorក៏ចូលក្លិប

ស្តេចប្រដាល់មិនស្គាល់រសជាតិចាញ់ Floyd Mayweather បានអបអរសារទជ័យ ជម្នះរបស់ខ្លួនលើកីឡាករ McGregor ដោយទៅកម្សាន្តក្នុងក្លិបរាត្រីមួយកន្លែងនៅទីក្រុង ឡាសវីហ្គាសជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់។ អ្នកប្រដាល់សកលអាមេរិក Floyd Mayweatherបានផ្តួល ស្តេចប្រដាល់ក្នុងទ្រុង Conor McGregor ដោយអជ្ញាកណ្តាលបញ្ឈប់ ... Read More »

មកដល់ហើយ! Dembele បានមកកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ក្នុងតម្លៃ៩៦លានផោន

ទីបំផុតក្លិបយក្សរបស់អេស្ប៉ាញBarcelona បានទទួលជោគ ជ័យក្នុងការទិញកីឡាករ Ousmane Dembele ក្នុងតម្លៃ៩៦លានផោន ពីក្លិបអាល្លឺម៉ង់ Borussia Dortmund។ កីឡាករវ័យ២០ឆ្នាំរូបនេះបានយល់ព្រមចុះហត្ថលេខាលេងឲ្យក្លិប Barcelona រយៈពេល៥ឆ្នាំ ដោយបានបំបែកកំណត់ត្រាក្លាយទៅជាកីឡាករ ថ្លៃបំផុតដែលក្លិប Barcelona ... Read More »

អារ៉ាប់រួមប្រតិកម្មពីការសម្រេចរបស់កាតារភ្ជាប់ទំនាក់ទំនងការបរទេសជាមួយអុីរ៉ង់

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីការបរទសប្រទេសអារ៉ាប់រួម UAE លោក Anwar al Gargash បានរិះគន់យ៉ាងខ្លាំង ទៅលើការសម្រេចរបស់ប្រទេសកាតារ ដែលបញ្ជូនមន្ត្រីស្ថានទូតរបស់ខ្លួនវិល ត្រឡប់ទៅកាន់ប្រទេសអុីរ៉ង់វិញ។ នៅក្នុងសេចក្តីប្រកាសមួយដែលបានផ្សាយតាមបណ្តាញ Twitter រដ្ឋមន្ត្រី ... Read More »