ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោកស្រី អង់សានស៊ូជី សម្រេចបន្តឈរឈ្មោះបោះឆ្នោតអាណត្តិទី ២

មីយ៉ាន់ម៉ា៖ នៅថ្ងៃ ទី​៤ ខែសីហា​ ទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី​បានប្រកាស​គម្រោង ឈរឈ្មោះបោះឆ្នោតចូលក្នុងសភាអាណត្តិទីពីរ ដែលនឹងធ្វើឡើងក្នុង​ពេលខាងមុខ។ លោកស្រី អង់សានស៊ូជី​ អាយុ​៧៥ឆ្នាំបានទៅចុះឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ ដែលត្រូវធ្វើឡើងនៅថ្ងៃទី​៩ខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោត​កាលពីឆ្នាំ​២០១៥​គណបក្សរបស់លោកស្រី ទទួលបានជ័យជម្នះខ្ពស់បំផុត ... Read More »

អ្នកបំពានច្បាប់ចត្តាឡីស័កនៅរដុ្ឋវិចទ័ររៀ ត្រូវផាកពិន័យ២ម៉ឺនដុល្លារ អូស្ត្រាលី

អូស្រ្តាលី៖ រដ្ឋវិចទ័ររៀ មានពលរដ្ឋច្រើនលំដាប់ទីពីរនៅអូស្ត្រាលី នៅថ្ងៃទី ៤ ខែសីហានេះ​បាន​ប្រកាសថា បុគ្គលណាបំពានច្បាប់ចត្តាឡីស័ក​នឹងត្រូវផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ​២ម៉ឺនដុល្លារអូស្ត្រាលី​ ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋវិចទ័ររៀ បានទទួលកម្លាំងយោធា​៥០០នាក់ទៀតដែលរដ្ឋាភិបាលបានបញ្ជូនមកដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ នៅដើមសប្តាហ៍នេះ រដ្ឋវិចទ័ររៀបានអនុម័តច្បាប់​បម្រាមនៅពេលយប់​ ដោយរឹតបន្តឹងការធ្វើដំណើរ​ចុះឡើងរបស់ពលរដ្ឋ។ ក្នុងចំណោមអ្នកឆ្លងកូវីដ​-១៩​ មានដល់ទៅ​១ភាគ៣មិនព្រមកាត់ផ្តាច់នៅក្នុងផ្ទះដោយខ្លួនឯង ... Read More »

ហ្វីលីពីនដាក់ពង្រាយកម្លាំងប៉ូលិស ទាហានតាមដានពលរដ្ឋអនុវត្តច្បាប់បម្រាមគោចរ

ប្រទេសហ្វីលីពីន៖ តាមច្បាប់​បម្រាមថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ​​-១៩ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឲ្យផ្អាករាល់សេវាកម្មដឹកជញ្ជូន​សាធារណៈ ហើយភោជនីយដ្ឋានបានត្រឹមតែ​ដឹកជញ្ជូនអាហារ​ទៅតាមផ្ទះតែប៉ុណ្ណោះ។ ចំណែក ហាងកាត់សក់ កែសម្ផស្ស…ត្រូវបិទទ្វារ​។ កម្លាំងប៉ូលិសនិងទាហាន ហ្វីលីពីន​បានដាក់ពង្រាយនៅទីក្រុងម៉ានីល​ដើម្បីត្រួតពិនិត្យ​ការអនុវតច្បាប់បិទទីក្រុង​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩​ តាមការអំពាវនាវរបស់ក្រុមគ្រូពេទ្យ ក្រោយមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន​។ ទីក្រុងម៉ានីល ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ​​ និងជាទីកន្លែងរស់នៅរបស់ពលរដ្ឋជាង​២៨លាននាក់ ស្មើ​១ភាគ​៤នៃពលរដ្ឋសរុប។ ច្បាប់បិទទីក្រុងជាថ្មី ... Read More »

លោកត្រាំ ក្រុមហ៊ុន TikTok មានជម្រើសពីរត្រឹមថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ គឺត្រូវបិទ និងលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀត

អន្តរជាតិ៖ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិន អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន ... Read More »

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបើកទំនប់ទឹកព្រំដែនដោយមិនផ្តល់ព័ត៌មានជាមុន

អន្តរជាតិ៖ មន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដា មកដល់ថ្ងៃទី​៣ ខែសីហា​​កូរ៉េខាងជើងបានបើកទំនប់ទឹក​ដល់ទៅ​៣លើកដោយមិនបានផ្តល់ព័ត៌មានមកដល់ភាគីកូរ៉េខាងត្បូង ដែលស្ថិតនៅវាលទំនាបងាយរងគ្រោះដោយទឹកជំនន់នោះឡើយ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី​៤ ខែសីហាថា​ កូរ៉េខាងជើងបានបន្តបើកទំនប់នៅដើមសប្តាហ៍នេះដោយមិនបានផ្តល់ព័ត៌មានឲ្យភាគីកូរ៉េខាងត្បូងបានដឹងនោះឡើយ​ ដែលជាការបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ​។ កាលពីថ្ងៃទី ៣ ខែសីហា កូរ៉េខាងជើង បានសម្រេចបើកទ្វារទំនប់ទឹក Hwanggang ... Read More »

ទីក្រុងប៉េកាំងនឹងតបតវិញប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យអ្នកសារព័ត៌មានចិន​ចាកចេញពីអាមេរិក

អន្តរជាតិ៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា​ខ្លួននឹងតបតវិញប្រសិនបើ អ្នកសារព័ត៌មានចិនបំពេញការងារនៅអាមេរិក ត្រូវបានបង្ខំឲ្យចាកចេញពីអាមេរិកនោះ ។ ការព្រមានខាងលើរបស់ចិន ក្រោយពេលអាមេរិករឹតត្បិតចំពោះអ្នកសារព័ត៌មានចិន​មកពីប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន​៤​របស់ចិន។ នៅលើបណ្តាញសង្គមTwitter នាថ្ងៃទី​៤ ខែសីហា និពន្ធនាយកកាសែត Global Times លោក Hu Xijinបានបញ្ជាក់ថា ... Read More »

រដ្ឋាភិបាល​បារាំង ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ បើអ្នក​បំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​

អន្តរជាតិ៖ រដ្ឋាភិបាល​បារាំង បានប្រកាសថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩រលក​ទី​ពីរ គឺតម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ ហើយប្រសិនបើអ្នក​ណាបំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​។ បន្ថែមពីនេះបារាំងបញ្ជាក់ថា មិនត្រឹមតែទីសាធារណៈ​នោះទេដូចជា​ហាង​ទំនិញមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័ន​រដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជា​ក្នុង​បន្ទប់​ប្រជុំ រោងកុន និង​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ផងដែរ​។    ... Read More »

បាញ់ប្រហារក្នុងកាស៊ីណូនៅផ្លូវព្រះរ៉ាម៣ ខេត្តនន់បុរីស្លាប់៤នាក់ក្នុងនោះមានស្ត្រីខ្មែរម្នាក់ដែលបម្រើការនៅទីនោះផងដែរ

ប្រទេសថៃ៖ យោងតាមគេហទំព័រក្នុងស្រុករបស់ថៃ(ណែវ ណាញូ )បានឱ្យដឹងថា កាលពីវេលាម៉ោង២២ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០កន្លងមក មានហេតុការណ៍បាញ់ប្រហារនៅក្នុងអគារពាណិជ្ជកម្មព្រះរ៉ាម៣ ផ្លូវលេខ៦៦ ខេត្តនន់បុរី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ក្នុងនោះក៏មានស្ត្រីខ្មែរម្នាក់ផងដែរ។  កន្លែងកើតហេតុជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលនៅជាន់ទី១មានបើកកាស៊ីណូ មានទ្វារចេញ-ចូល ត្រូវគេដឹងថាជាកាស៊ីណូរបស់”ហ៊ាទី” ... Read More »

អាមេរិកបញ្ជូនទាហានជាង១០០នាក់មកកាន់ប្រទេសថៃធ្វើសមយុទ្ធរួម

អន្តរជាតិ៖ ទាហានអាមេរិកជាង១០០នាក់មកពីកោះហ្គាំ(Guam)និងជប៉ុនបានទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមធ្វើសមយុទ្ធរួមក្រោមការការពារសុខភាពពីរដ្ឋាភិបាលថៃចំពោះការឆ្លងរាលដាលកូវីដ-១៩។ សារព័ត៌មាន Bangkok Post នៅថ្ងៃទី៤ ខែសីហាបានដកស្រង់សម្តីឧត្តមសេនីយ៍ Nathapon Srisawat ទីប្រឹក្សាកម្លាំងរាជវាំងថៃ RTA ដែលបានបញ្ជាក់ថា កម្លាំងទាហានអាមេរិកនិឹងធ្វើសមយុទ្ធជាមួយកម្លាំងទាហាន RTA ... Read More »

ក្នុង​ឆ្នាំ​២០១៩យុវជន​សិង្ហ​បុរី​ ភាគច្រើនអាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត

អន្តរជាតិ៖ បើយោងតាម​របាយការណ៍​អង្គការ​បង្ការ​ការសម្លាប់​ខ្លួនSamaritan of Singapore (SOS) បានអះអាងនៅ​ថ្ងៃទី​៣ ខែសីហាម្សិលមិញនេះថា ក្នុង​ឆ្នាំ​២០១៩ យុវជន​សិង្ហ​បុរី​អាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត​ ។ រហូតមកដល់បច្ចុប្បន្ននេះ ​យុវជន​សិង្ហ​បុរី​ ... Read More »

នាយករដ្ឋមន្ត្រី​ថៃ បញ្ជាឲ្យបង្កើត​គណៈកម្មាធិការ​ស៊ើប​ករណី​ស្លាប់​សាក្សី​សំខាន់​ ក្នុង​សំណុំរឿង​ចៅប្រុស​ថៅកែ Red Bull

អន្តរជាតិ៖ បន្ទាប់ពីពលរដ្ឋ​ថៃ​ រិះគន់និងមិន​អស់ចិត្ត​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សាក្សី​សំខាន់​ថ្មី​ម្នាក់​ក្នុង​សំណុំរឿង​ប្រឆាំង​ចៅប្រុស​ថៅកែ Red Bull បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ។ ស្រាប់តែនាយករដ្ឋមន្ត្រី​ថៃ លោកប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រក្សាទុក​សាកស​ព​សាក្សី​សំខាន់​ថ្មី​នោះ ដើម្បី​វះកាត់​ពិនិត្យ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការស្លាប់​។ ​បើតាម​ការអះអាង​របស់​ប៉ូលីសថៃ​ បាននិយាយថា សាក្សី​ឈ្មោះ ... Read More »

កីឡាករអាចត្រូវបានគេផ្តល់កាតក្រហមសម្រាប់ការក្អកដោយចេតនាទៅលើកីឡាករផ្សេងទៀត

កីឡាអន្តរជាតិ៖ ក្រុមប្រឹក្សាច្បាប់បាល់ទាត់ និងសមាគមកីឡាបាល់ទាត់អន្តរជាតិបាននិយាយថា កីឡាករដែលក្អកដោយចេតនាទៅលើកីឡាករផ្សេងទៀតឬទៅលើមន្ត្រីនៃការប្រកួតអាចត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមដេញចេញពីការប្រកួត។ រដ្ឋបាលសហព័ន្ធកីឡាអន្តរជាតិក៏បានចេញសេចក្តីណែនាំសម្រាប់ការប្រកួតបាល់ទាត់ ដែលនឹងចូលជាធរមានក្នុងពេលឆាប់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) និងសមាគមកីឡាបាល់ទាត់អន្តរជាតិ (FA) បានឲ្យដឹងថា ការកំណត់បែបនេះសំដៅទៅលើការប្រើប្រាស់ពាក្យកាយវិការប្រមាថមើលងាយ ... Read More »

Dortmund បានកំណត់ពេលវេលាដល់ Man Utd លើកិច្ចព្រមព្រៀងសម្រាប់ Sancho

កីឡាអន្តរជាតិ៖ ក្លិប Borussia Dortmund បានកំណត់ពេលវេលាត្រឹមថ្ងៃទី១០ ខែសីហាខាងមុខនេះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Jadon Sancho ដែលជាគោលដៅផ្ទេររបស់ក្រុមបិសាចក្រហម ManchesterUnited ក្នុងការចាកចេញពីក្លិប។ ក្លិបអាល្លឺម៉ង់បានប្រាប់ក្រុមបិសាចក្រហមថា ពួកគេចង់បានលើសពី១០០លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធស្លាបអង់គ្លេសវ័យ២០ឆ្នាំខាងលើ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយលើថ្លៃសេវាដែលនឹងត្រូវបង់ជាដំណាក់កាលនៅឡើយទេ។ Dortmund បានកំណត់ថ្ងៃផុតកំណត់ ... Read More »

ក្រុមកីឡាបាល់បោះរបស់អូស្រ្តាលី១២នាក់ធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩

កីឡាអន្តរជាតិ៖ សហព័ន្ធកីឡាបាល់បោះជាតិអូស្រ្តាលី (NBL) បានឲ្យដឹងថា សមាជិកចំនួន១២នាក់នៃក្រុម Melbourne United បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ ក្រុមមួយទៀតគឺ South East Melbourne Phoenix ក៏ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ខណៈពេលដែលបុគ្គលិក និងកីឡាករបានឆ្លងកាត់ការសាកល្បងធ្វើតេស្តទាំងអស់គ្នា។ ... Read More »

FIFA ការពារអះអាថា គ្មានអ្វីដែលកើតឡើងចំពោះលោកInfantino ពាក់ព័ន្ធបទឧក្រិដ្ឋទេ

កីឡាអន្តរជាតិ៖សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបដិសេធថា មិនមានការពាក់ព័ន្ធនឹងការធ្វើខុសខាងផ្នែកព្រហ្មទណ្ឌរបស់ប្រធាន FIFA លោកGianni Infantino ឡើយ។ រដ្ឋអាជ្ញានៅប្រទេសស៊្វីសបានចាប់ផ្តើមដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងលោក Infantino ជុំវិញការប្រជុំមួយជាមួយអគ្គមេធាវីរបស់ប្រទេសស៊្វីសលោក Michael Lauber ។ FIFA ... Read More »

យន្តហោះរបស់អង្គការសហប្រជាជាតិចុះចតខុសផ្លូវរបួស១១នាក់

អន្តរជាតិ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃ ទី៣ ខែសីហា បានប្រអកាសថា យន្តហោះមួយគ្រឿងរបស់អង្គការនេះបានចុះចតខុសផ្លូវនៅអាកាសយានដ្ឋានទីក្រុង Gao ភាគខាងជើងប្រទេសម៉ាលី បណ្តាលឲ្យមនុស្ស១១នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសធ្ងន់។ នៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅលើយន្តហោះដែលជួបគ្រោះថ្នាក់នោះ មានមន្ត្រីអង្គការសហប្រជាជាតិ៤រូប និងក្រុម អាកាសយានិក៧នាក់។ យន្តហោះខាងលើហោះហើរចេញពីទីក្រុង ... Read More »

មេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ត្រូវអាជ្ញាធរឃាត់ខ្លួន ក្រោយបង្កឲ្យមានការរាតត្បាតជំងឺកូវីដ-១៩​ ទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង

អន្តរជាតិ៖ មេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji គឺលោក Lee Man-hee អាយុ ៨៨ឆ្នាំ ដែលជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺCOVID-19 ដ៏ធំបំផុតនៅកូរ៉េខាងត្បូងនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួនហើយ។ ខណៈអាជ្ញាធរឃាត់ខ្លួនមេដឹកនាំរូបនេះ បន្ទាប់ពីមានការឆ្លងជំងឺCOVID-19 ទាក់ទងជាមួយព្រះវិហារនោះ គឺមានរហូតដល់ទៅ ... Read More »

ព្រោះតែជុំគ្នាស៊ីផឹកល្មើសបំរាម ពលរដ្ឋនៅក្រុងដាណាង ៧នាក់ ប្រឈមនឹងការផាកពិន័យក្នុងម្នាក់ ៧.៥ លានដុង

វៀតណាម៖ ប្រជាជនវៀតណាម ចំនួន៧នាក់ ដែលមកពីក្រុងដាណាងព្រោះតែប្រមូលផ្ដុំគ្នាផឹកស៊ី ខុសពីបំរាមរបស់រដ្ឋដែលតម្រូវឱ្យមានការរក្សាគម្លាត ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19នោះ នឹងប្រឈមការផាកពិន័យ ៧.៥ លានដុង (៣២១ដុល្លារ) ។ បន្ទាប់ពីពួកគេធ្វើខុសពីបំរាមរបស់រដ្ឋនោះ អាជ្ញាធរនៅសង្កាត់ Nai ... Read More »

ជប៉ុនត្រៀមលក្ខណៈរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ៧៥ឆ្នាំថ្ងៃអាមេរិក​ទម្លាក់គ្រាប់បែកបរមាណូ​​

ជប៉ុន៖ ពិធីគោរពវិញ្ញាណក្ខន្ធ​ ខួប​៧៥ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុងហុីរ៉ូស៊ីម៉ា និង ណាហ្គាសាគីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​៦ និងទី៩ ខែសីហា ប៉ុន្តែការធ្វើឡើងជាទ្រង់ទ្រាយតូច ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ នៅថ្ងៃទី៣ ខែសីហា នាយករដ្ឋមន្ត្រីជប៉ុន លោក សុីនហ្សូ ... Read More »

នូវេលសេឡង់ពន្យារពេលបើកព្រំដែនជាមួយអូស្ត្រាលី​ ក្រោយមានករណីឆ្លងកូវីដ​-១៩ ច្រើន

នូវេលសេឡង់៖នៅថ្ងៃទី​៣ខែសីហា រដ្ឋាភិបាលនូវេលសេឡង់ ដឹកនាំដោយលោកស្រី Jacinda Ardern បានលើកឡើងថា គម្រោងបើកព្រំដែន អាចធ្វើដំណើរចុះឡើងរវាង អូស្ត្រាលី និង​នូវេលសេឡង់ត្រូវបានផ្អាកវិញ​​ ក្រោយពេលកូវីដ-​១៩ ឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ពិសេសគឺនៅក្នុងទីក្រុងម៉ែលបឺន​ រដ្ឋវិចទ័ររៀ​។ តាមសារព័ត៌មាន ... Read More »

វាយប្រហារនៅមន្ទីរឃុំឃាំងអាហ្វហ្គានីស្ថានស្លាប់​២៤នាក់

អន្តរជាតិ៖យ៉ាងហោចណាស់ក៏មានមនុស្ស ២៤នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នា រវាងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន នឹងខ្មាន់កាំភ្លើងរបស់ក្រុមអ៊ិស្លាម IS ​នៅថ្ងៃទី​៣ ខែសីហា​ ក្នុងមន្ទីរ​ឃុំឃាំងនៃទីក្រុង Jalalabad ខេត្ត Nangarhar ភាគខាងកើតប្រទេសនេះ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ... Read More »

ក្រោយយន្តហោះមួយគ្រឿងដឹកគ្រឿងញៀនពីអូស្ត្រាលី បានធ្លាក់ចូលក្នុងព្រៃ ពេលនេះប៉ូលិសប៉ាពួញូហ្គីណេ កំពុងបន្តតាមចាប់ជនសង្ស័យដែលពាក់ព័ន្ធ

អន្តរជាតិ៖ បន្ទាប់ពីយន្តហោះមួយគ្រឿង ដែលផ្ទុកសារធាតុកូកាអ៉ីនទម្ងន់ប្រហែល ៥០០គីឡូក្រាម ដែលមានតម្លៃប្រហែល ៥៧លានដុល្លារអាមេរិកបានធ្លាក់ចូលក្នុងព្រៃ​កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ អាជ្ញាធរប៉ាពួញូហ្គីណេ បានប្រកាសថា មន្រ្តីជំនាញកំពុងបន្តតាមដាន រកអ្នកដែលជាប់ពាក់ព័ន្ធ នឹងការនាំចូលគ្រឿងញៀនខុសច្បាប់នេះ។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ... Read More »

ឥណ្ឌាមានករណីឆ្លងកូវីដ-​១៩ កើនឡើងខ្ពស់​ ហើយមានរដ្ឋមន្ត្រីពីររូបឆ្លងកូវីដ​-១៩

អន្តរជាតិ៖ កាលពីថ្ងៃទី​២ខែសីហា មានមន្ត្រីឥណ្ឌា ពីររូបឆ្លងកូវីដ​-១៩​ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសថា​ លោកបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយការធ្វើតេស្តវិជ្ជមានកូវីដ-​១៩​។ នៅលើបណ្តាញសង្គមTwitterលោក Shah បានអំពាវនាវ​ដល់អ្នកដែលបានជួប​លោក ក្នុងរយៈពេលកន្លងមក ត្រូវកាត់ផ្តាច់ខ្លួន ដើម្បីធ្វើតេស្តស្វែងរកកូវីដ-​១៩។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ឥណ្ឌាមានករណីឆ្លងកូវីដ-​១៩ ... Read More »

សេតវិមានប្រកាសថា​ ការបោះឆ្នោតអាមេរិក នឹងត្រូវធ្វើឡើងតាមពេលកំណត់

អន្តរជាតិ៖ សេតវិមានអាមេរិក និងក្រុមឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃទី​៣ខែសីហា ថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងតាមពេលវេលា ដែលបានគ្រោងទុកគឺនៅ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០។ ប្រធានការិយាល័យសេតវិមានលោកMark Meadows បានប្រកាសថា​ ប្រធានាធិបតី ... Read More »

បន្ទាប់ពីលោក ដូណាល់ ត្រាំ ចង់បិទកម្មវិធី TikTokរបស់ចិន នៅអាមេរិក ក្រុមហ៊ុនMicrosoft កំពុងពិភាក្សាទិញយកក្រុមហ៊ុនមួយនេះ

អន្តរជាតិ៖ បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ រដ្ឋបាលរបស់លោកកំពុងពិចារណាលើសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនTikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនទូទាំងពិភពលោក ដែលត្រូវបានគេចោទប្រកាន់ថា បានលើកឡើងពីកង្វល់សន្តិសុខជាតិ។ ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកMicrosoft បានកំពុងពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok។ នេះបើតាមការចេញផ្សាយពីកាសែតញូវយ៉កថែមស៍ ... Read More »

អាជ្ញាធរវៀតណាម បន្តរកឃើញករណីឆ្លងថ្មីចំនួន ៣០​ករណីថែមទៀត និង​ម្នាក់ស្លាប់

អន្តរជាតិ៖ ករណី​ឆ្លង COVID-19 នៅ​ប្រទេសវៀតណាម នៅតែ​បន្ត​កើនឡើង ហើយ​ករណី​ឆ្លង​ភាគច្រើន គឺមាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​ទីក្រុង​ដា​ណា​ង ខណៈ​ករណី​តិចតួច​ប៉ុណ្ណោះ គឺជា​ករណី​ឆ្លង​មកពី​បរទេស​។ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃទី​២ ខែសីហាម្សិលមិញនេះក្រសួងសុខាភិបាល​វៀត​ណា​ម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៣០​ករណី និង​ស្លាប់ ... Read More »

អ្នកដំណើរ​និង​បុគ្គលិក​បម្រើការ​ ​នៅលើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស ចំនួន​៤០​នាក់ ត្រូវបាន​រកឃើញឆ្លង​ជំងឺ COVID-19

អន្តរជាតិ៖ អាជ្ញាធរ​សុខាភិបាល​ប្រទេសន័​រ​វែ​ស បានបញ្ជាក់​នៅ​ថ្ងៃទី២ខែសីហា ឆ្នាំ២០២០នេះថា យ៉ាងហោចណាស់មនុស្សចំនួន៤០នាក់ ដែលជាអ្នកដំណើរ ​និង​បុគ្គលិក​បម្រើការ​ នៅលើ​នាវា​ទេសចរណ៍​ពីរ​គ្រឿង​នៅ​ន័​រ​វែ​ស ត្រូវបាន​រកឃើញថា​ឆ្លង​ជំងឺ COVID-19 ។ ហើយអ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល អ្នកដំណើរ​១៧៨​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​មួយគ្រឿង មុនពេល​ករណី​ឆ្លង​ទី​១​ត្រូវបាន​រកឃើញ​។​ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ទាហានថៃជាច្រើនឆ្លងកូវីដ​-១៩​ក្រោយចូលរួមធ្វើសមយុទ្ធជាមួយអាមេរិក

អន្តរជាតិ៖ ក្រសួងការពារជាតិថៃបានប្រកាសកាលពីថ្ងៃទី​២ ខែសីហា​​ថា កម្លាំងទាហានថៃ​បានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធជាមួយទាហានអាមេរិក ក្រោយពីទាហានថៃ​​៩នាក់ធ្វើតេស្ត​រកឃើញវិជ្ជមានកូវីដ​-១៩​ បន្ទាប់ពីចូលរួមធ្វើសមយុទ្ធនៅកោះហាវ៉ៃជាមួយទាហានអាមេរិករួចមក។ កម្លាំងទាហានថៃ១៥១នាក់ទើបតែវិលត្រឡប់មកពីកោះហាវ៉ៃអាមេរិក បន្ទាប់ពីចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Lightning Forge 2020 ក្នុងរយៈពេល៣សប្តាហ៍ កាលពីខែកក្កដា​។ ក្នុងចំណោមទាហាន​១៥១នាក់ដែលវិលត្រឡប់មកវិញមាន​៩នាក់ឆ្លងកូវីដ-១៩ ចំណែកទាហានផ្សេងទៀតត្រូវបានកាត់ផ្តាច់​ដើម្បីតាមដាន។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ ... Read More »

ប្រធានក្លិបអះអាងថា Fiorentina ត្រៀមលក់ Chiesa ក្នុងតម្លៃសមរម្យ

កីឡាអន្តរជាតិ៖ ប្រធានក្លិបលោក Rocco Commisso បាននិយាយថា ក្លិប Fiorentinaមានឆន្ទៈក្នុងការលក់កីឡាករ Federico Chiesa ក្នុងតម្លៃសមរម្យ។ នេះបើយោងតាមការចុះផ្សាយរបស់ Live Score នៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករ Chiesa ... Read More »

ហ្វីលីពីន​ចាប់ផ្តើមបិទទីក្រុងម៉ានីលជាថ្មីដោយសារតែកូវីដ-១៩

ហ្វីលីពីន៖ ទីក្រុងម៉ានីលប្រទេសហ្វីលីពីនិងបណ្តាខេត្តនៅជិតខាង បានសម្រេចដាក់ក្នុងគ្រាអាសន្នជាថ្មី​ក្រោយពីករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់មិនធ្លាប់មាន​ក្នុងរយៈពេល​២សប្តាហ៍ចុងក្រោយនេះ។ សារព័ត៌មានរ៉យទ័រ​បានផ្សាយថា រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទទីក្រុងម៉ានីលជាថ្មី​ ហើយការបិទទ្វារនៅពេលនេះមានរយៈពេល​២សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី​៤ខែសីហា​តទៅ។ ច្បាប់បិទទ្វារទីក្រុងជាថ្មី​ក្រោយហ្វីលីពីនមានករណីឆ្លងកូវីដ​-១៩ជាង​១សែននាក់ហើយក្នុងប្រទេសនេះ។ តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា ប្រធានាធិបតី Rodrigo Duterte បានយល់ព្រមបិទទីក្រុងជាថ្មី និងខេត្តមួយចំនួន​ដែលមានករណីឆ្លង​កូវីដ​-១៩​​កើនឡើង​ តាមកម្មវិធីអំពាវនាវដែលមានឈ្មោះថា​«​បង្កើនគម្លាតសហគមន៍» ចាប់ផ្តើមពីថ្ងៃទី​៤ដល់ថ្ងៃទី​១៨ខែសីហា។ ... Read More »