ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិកលក់អាវុធជាច្រើនមានតម្លៃរាប់សិបពាន់លានដុល្លារដល់កូរ៉េខាងត្បូង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថានឹងអនុម័តលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារឲ្យទៅសម្ពន្ធមិត្តកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាម កំហែងដោយបរមាណូពីកូរ៉េខាងជើង។ នៅក្នុងជំនួបតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងសមភាគី កូរ៉េខាងត្បូង លោក Moon Jae in ... Read More »

សន្តិភាពស៊ីរី ពឹងផ្អែកទៅលើកិច្ចពិភាក្សានៅថ្ងៃទី១៤​ និង១៥ ខែកញ្ញានេះ

កិច្ចពិភាក្សាស្តីពិសន្តិភាពនៅក្នុងប្រទេសស៊ីរី បានធ្វើឡើងជាច្រើនឡើងរួចមកហើយ តែមិនមានប្រសិទ្ធភាព ធ្វើឲ្យសង្គ្រាមស៊ីវិល និងសង្គ្រាមប្រឆាំងភេរវកម្មនៅលើទឹកដីស៊ីរីរកមិនឃើញពន្លឺនៃការបញ្ចប់។ ភាគច្រើនដោយសារតែមានការខ្វែងគំនិតគ្នារវាងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី គាំទ្រដោយលោកខាងលិច នឹងរដ្ឋាភិបាលស៊ីរី។ បច្ចុប្បន្នសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្មមានការរីកចម្រើន ហើយកម្លាំងទាហានរដ្ឋាភិបាលស៊ី ដែលគាំទ្រដោយរុស្ស៊ី និងក្រុមទាហានប៉ះបោរគាំទ្រដោយអាមេរិក និងលោកខាងលិចក៏បានដណ្តើមទីតាំងគ្រប់គ្រងជាច្រើនពីក្រុមភេរវកម្ម ISបង្កើតទៅជាតំបន់គ្មានការផ្ទុះអាវុធជាតំបន់ ដែលភាគីទាំងពីរដណ្តើមបានការគ្រប់គ្រងពីភេរវកម្ម។ ... Read More »

កូរ៉េខាងជើងត្រៀមលាកល្បងមីស៊ីលឆ្លងទ្វីបជាថ្មីក្រោយការសាកល្បងបរមាណូទទួលបានជោគជ័យ

ក្រុមចារកិច្ចកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើងមានការត្រៀមលក្ខណៈសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបជាថ្មី ដោយពេលនេះ បានបញ្ជូនមីស៊ីល ទៅកាន់ទីតាំងសាកល្បង នៅភាគខាងលិចប្រទេសនេះ។ កាំជ្រួចមីស៊ីលត្រូវបានកូរ៉េខាងជើងបញ្ជូនទៅកាន់ទីតាំងសាកល្បងនៅថ្ងៃទី៤ ខែកញ្ញា គឺក្រោយមួយថ្ងៃ ដែលកូរ៉េខាងជើងប្រកាសថា បានសាកល្បងគ្រាប់បែកបរមាណូ ហីត្រូស៊ីន ពង្រួមតូច សម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM។ ... Read More »

រដ្ឋញូវយ៉ក និងវ៉ាស៊ីនតោនគំរាមប្តឹងប្រធានាធិបតីដូណាល់ ត្រាំ

កាលពីថ្ងៃទី៤ ខែកញ្ញា រដ្ឋញូវយ៉ក និងវ៉ាស៊ីនតោន បានព្រមានថា នឹងប្តឹងប្រធានាធិបតីដូណាល់ ត្រាំ ប្រសិនបើ លោកលុបចោលកម្មវិធីពន្យារការបណ្តេញជនអន្តោប្រវេសន៍ន៍ខុសច្បាប់ ដែលបានចូលដល់ទឹកដីអាមេរិកតាំងពីនៅតូច។ តាមគម្រោងនៅថ្ងៃទី៥ ខែកញ្ញា លោកត្រាំនឹងប្រកាសបញ្ចប់កម្មវិធីខាងលើ ប៉ុន្តែលោកទុកពេលឲ្យសភាអាមេរិក ៦ខែ ... Read More »

ម្ចាស់ជើងឯកទ្វីបអាហ្រ្វិកនឹងគ្មានវត្តមាននៅប្រទេសរុស្សុីឆ្នាំក្រោយ

ក្រុមជម្រើសជាតិកាមេរូនម្ចាស់ជើងឯកទ្វីបអាហ្រ្វិក (Africa Cup of Nations) នឹងគ្មានវត្តមានទៅលេង World Cup ក្នុងប្រទេសរុស្សុីឆ្នាំក្រោយនោះទេ បន្ទាប់ពីប្រកួតស្មើជាមួយក្រុមនីហ្សេរីយ៉ា ។ ក្រុមម្ចាស់ផ្ទះកាមេរូនដឹកនាំដោយលោកគ្រូបង្វឹក Hugo Broos ត្រូវការឈ្នះជាចាំបាច់​ពេលទទួលស្វាគមន៍ក្រុមនិហ្សេរីយ៉ា ... Read More »

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សុិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេ ដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ី

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សុិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេ ដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះជម្រើសជាតិក្រិក២ទល់នឹង១។ ការប្រកួតធ្វើឡើងនៅក្នុងទឹកដីរបស់ក្រិក ដោយតង់ទីមួយ ពុំមានក្រុមណាស៊ុតបញ្ចូល ទីបានឡើយ។ កីឡាករ Vertonghen ខ្សែការពារមកពីក្រុម Tottenham Hotspur រកបានមួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខបានមួយគ្រាប់មុននៅនាទីទី៧០។ កីឡាករ Gonçalves ... Read More »

កីឡាករប្រណាំងរថយន្តF1ក្លាយទៅជាសមាជិកកត្តិយសក្លិប Real Madrid

កីឡាករFernando Alonsoអ្នកប្រណាំងរថយន្ត Formula One (F1) បានក្លាយទៅជាសមាជិកកិត្តិយសរបស់ក្លិបបាល់ទាត់យក្សអេស្ប៉ាញReal Madrid។ លោកFlorentino Perez ប្រធានក្លិបReal Madridបានធ្វើពិធីបង្ហាញ ម្ចាស់ជើងឯក Formula Oneពីរសម័យFernando Alonsoនៅក្នុងទឹកដីខ្លួនគឺកីឡដ្ឋានSantiago ... Read More »

ប្រទេសអីុរ៉ង់បណ្តេញយន្តហោះសើុបការណ៍សហរដ្ឋអាមេរិកចេញពីដែនអាកាសរបស់ខ្លួន

មេបញ្ជាការកងទ័ពការពារដែនអាកាសអីុរ៉ង់ លោកឧត្តមសេនីយ៍ Farzad Esmaili បានឲ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមក កម្លាំងការពារដែនអាកាសអីុរ៉ង់បាន បណ្តេញ យន្តហោះសើុបការណ៍អាមេរិក ពីរលើក គឺយន្តហោះ U-2 និងយន្តហោះ RQ-4 ចេញពីដែនអាកាសអីុរ៉ង់។ ... Read More »

បន្ទាប់ពីព្រមព្រៀងដកទ័ពនៅព្រំដែនចិន, ឥណ្ឌាបន្តប្រឈមនឹងការប៉ះទង្គិចគ្នានៅព្រំដែនប៉ាគីស្ថានវិញម្តង

បន្ទាប់ពីចិន និងឥណ្ឌាបានព្រមព្រៀងគ្នា ដកទ័ពចេញពីតំបន់ព្រំដែន បញ្ចប់ភាពតានតឹង ជាច្រើនសប្តាហ៍ក្លងទៅនោះ ពេលនេះ កងទ័ពឥណ្ឌា និងប៉ាគីស្ថានបានប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតាមតំបន់ព្រំដែន ស្ថិតនៅក្នុងស្រុក Poonch និងកាស្មៀរ ។ សារព័ត៌មានឥណ្ឌាបានផ្សាយបានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា មានការបាញ់ប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ... Read More »

តម្លៃមាសកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០ខែកន្លងមក

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា តម្លៃមាសនៅទ្វីបអាស៊ី កើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល១០ខែចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាជើងបានសាកល្បងគ្រាប់បែកបរមាណូ។ តម្លៃមាសកើនឡើង ដោយសារតែក្រុមអ្នកវិនិយោគនាំគ្នា ទិញមាសរក្សាទុក «ជាទ្រព្យសម្បត្តិមានសុវត្ថិភាពបំផុត» ពេលមានសង្គ្រាម។ នៅលើទីផ្សារ ទ្វីបអាស៊ី នៅវេលាម៉ោង៧និង៤១នាទី ... Read More »

អាមេរិកប្រកាសថា មានយុទ្ធសាស្ត្រជាច្រើន ក្នុងការ «កម្ទេចកូរ៉េខាងជើង»

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ប្រកាសថា អាមេរិកមានយុទ្ធសាស្ត្រជាច្រើន ក្នុងការកម្ទេចកូរ៉េខាងជើង ប៉ុន្តែអាមេរិក មិនទាន់សម្តៅទៅលើសកម្មភាពទាំងនោះឡើយ។ លោក James Mattis បញ្ជាក់នៅថ្ងៃទី៤ខែកញ្ញា ក្រោយពេលជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំនៅសេតវិមានថា យើងមិនមានគោលដៅបំផ្លាញប្រទេសណាមួយនោះឡើយ ... Read More »

សង្គ្រាម អំពើហិង្សាបន្តកើនឡើងនៅភាគខាងជើងមីយ៉ាន់ម៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែកញ្ញា បានអំពាវនាវដល់សហគមន៍ជនជាតិអ៊ិស្លាម រ៉ូហ៊ីនយ៉ា សហការដើម្បីតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង Arakan rohingya (ARSA) ក្រោយពេលអំពើហិង្សាកើតឡើងនៅក្នុងតំបន់នេះ តាំងពីសប្តាហ៍កន្លងទៅក្នុងរដ្ឋរ៉ាឃីន។ អំពើហិង្សាការវាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានរដ្ឋាភិបាល នឹងខ្មាន់កាំភ្លើង ARSA រយៈពេល៨ថ្ងៃកន្លងមកបានធ្វើឲ្យមនុស្សជិត៤០០នាក់ស្លាប់ និងពលរដ្ឋរ៉ូហ៊ីងយ៉ាជាង៦មុឺននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ប្រទេសបង់ក្លាដេស។ ... Read More »

អាមេរិកនឹងប្រើប្រាស់បរមាណូដើម្បីការពារប្រទេស និងសម្ពន្ធមិត្តផុតពីការគំរាមរបស់កូរ៉េខាងជើង

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាការពារសម្ព័ន្ធដោយប្រើគ្រប់មធ្យោបាយ។ តាមការប្រកាសរបស់សេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រើប្រាស់បរមាណូ ព្រមទាំង និងកិច្ចការបរទេសដើម្បីការពារសម្ព័ន្ធមិត្តជប៉ុន ... Read More »

គ្រាប់បែកបរមាណូដែលកូរ៉េខាងជើងសាកល្បងមានកម្លាំងខ្លាំងជាងមុន២០ដង

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូលើកទី៦ ដោយមានកម្លាំង បំផ្លាញខ្លាំងជាងលើកទី៥ពី១០-២០ដង។ ការសាកល្បងរបស់កូរ៉េខាងជើង បង្កឲ្យមានការរញ្ជួយដី កម្រិត ៦,៣រិចទ័រ នៅកូរ៉េខាងជើងនាថ្ងៃទី ៣ខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា ក្រោយទទួលបានរបាយការជាផ្លូវការ បញ្ជាក់ថា ... Read More »

កូរ៉េខាងជើង សាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ បង្កឲ្យមានការរញ្ជួយដីពីរលើកផ្ទួនៗគ្នា

ក្រោយការរញ្ជួយដី លើកទីមួយប្រមាណ ១ម៉ោងក៏មានការរញ្ជួយដីលើកទីពីរ ដោយកូរ៉េខាងត្បូង បញ្ជាក់ថា ការរញ្ជួយដីលើកទីពីរកើតឡើងនៅកូរ៉េខាងជើង ជិតតំបន់Kiljuជាទីតាំង សាកល្បង គ្រាប់បែកបរមាណូPunggyeRiរបស់កូរ៉េខាងជើង ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី៣ ខែកញ្ញា បានផ្សាយថា ការរញ្ជួយដីកម្រិត ... Read More »

ត្រកូលស៊ីណាវ៉ាត្រា នៅតែមានឥទ្ធិពលនៅក្នុងឆាកនយោបាយថៃបើទោះបីលោកថាក់ស៊ីន និងលោកស្រីយីងឡាក់ បានចាកចេញពីប្រទេស

គ្រួសារត្រកូល ស៊ីណាវ៉ាត្រា នៅតែ មានមនុស្សដែលអាចបន្តចូលរួមនៅក្នុងឆាកនយោបាយ ដើម្បីបន្តវិថីនយោបាយ របស់ត្រកូល ស៊ីណាវ៉ាត្រា ដែលមានឥទ្ធិ ពលបំផុតនៅក្នុងឆាកនយោបាយថៃ។ ក្រុមអ្នកអង្កេតការណ៍ និងប្រភពព័ត៌ មានជាច្រើនបានលើកឡើងថា សមាជិក នៅក្នុងគ្រួរសារត្រកូល ស៊ីណាវ៉ាត្រា ... Read More »

លទ្ធផលបោះឆ្នោតប្រធានាធិបតីកេនយ៉ា ត្រូវតុលាការកំពូលសម្រេចលុបចោល

ដោយសារតែមានវិវាទ រវាងគណបក្សប្រឆាំង នឹងគណបក្សកាន់អំណាច នៅថ្ងៃទី១ ខែកញ្ញា តុលាការកំពូលរបស់ប្រទេសកេនយ៉ា បានសម្រេចលុបចោល លទ្ធផលបោះឆ្នោតប្រធានាធិបតីដែល ជ័យជំនះទៅឲ្យប្រធានាធិបតីផុតអាណត្តិគឺលោកយូរូកេនយ៉ាតា។ តាម លទ្ធផលបោះឆ្នោតប្រកាសនៅថ្ងៃទី១១ សីហា លោកប្រធានាធិបតីអស់អាណត្តិ យូរូកេនយ៉ាតា ទទួលជ័យជំនះជាមួយនឹងសំឡេងគាំទ្រ៥៤,៧២% ... Read More »

ប្រធានាធិបតីអាមេរិកស្នើចំណាយប្រាក់៨ពាន់លានដុល្លារ ជួយដល់តំបន់រងការវាយប្រហារដោយព្យុះ Harvey

ព្យុះហាវាយបានបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋអាមេរិកនៅតំបន់ភាគខាងត្បូង ។ កាលពីថ្ងៃទី១ ខែកញ្ញា លោកត្រាំ បានអំពាវនាវ ឲ្យសភាអាមេរិកអនុម័ត ប្រាក់ជំនួយខ្ទង់ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍ ឡើងវិញតំបន់រងគ្រោះនៅសប្តាហ៍ក្រោយ។ នៅក្នុងសាលិខិតផ្ញើទៅកាន់រដ្ឋសភា លោកត្រាំ បានស្នើ ចំណាយប្រាក់៧,៨៥ ... Read More »

ពលរដ្ឋអាមេរិកហាមទៅកាន់កូរ៉េខាងជើងចាប់ពីថ្ងៃនេះ

ច្បាប់ហាមពលរដ្ឋអាមេរិកទៅកាន់កូរ៉េខាងជើង បានចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា (ត្រូវនឹងថ្ងៃទី២​) ក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។ តាមច្បាប់ហាមប្រាមពលរដ្ឋអាមេរិករូបណាបំពាន់លើច្បាប់ខាងលើ នឹងត្រូវដកហូតលិខិតឆ្លងដែន និងផាកពិន័យ ។ ក្រសួងការបរទេសអាមេរិក នឹងផ្តល់លិខិតអនុញ្ញាតឲ្យពលរដ្ឋមួយចំនួនទៅកាន់កូរ៉េខាងជើងក្នុងគោលដៅការបរទេស សុខាភិបាល ឬមនុស្សធម៌តែប៉ុណ្ណោះ ។ ក្រសួងការបរទេសអាមេរិក ... Read More »

រុស្ស៊ីចោទប្រកាន់អាមេរិកបំផ្លាញឱកាសបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

កាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យរដ្ឋាភិបាល រុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថា ការសម្រេចបិទទ្វារ ស្ថានកុងស៊ុលរបស់រុស្ស៊ី គឺជាការបំផ្លាញ ឱកាសនៅក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ក្នុងនោះមានទាំង បញ្ហាអន្តរជាតិដ៏សំខាន់ផងដែរ។ លោកស្រី Maria ... Read More »

រុស្ស៊ីសាកល្បងអាវុធទំនើបៗជាង៦០០ប្រភេទនៅក្នុងសង្គ្រាមប្រទេសស៊ីរី

រដ្ឋលេខាធិការក្រសួង ការពារជាតិរុស្ស៊ី លោក Yury Borisov បានឲ្យដឹងថា នៅក្នុង សង្គ្រាមប្រឆាំងក្រុមភេវកម្មនៅប្រទេស ស៊ីរី រុស្ស៊ីបានសាកល្បងអាវុធទំនើបៗ របស់ខ្លួនដល់ទៅ៦០០ប្រភេទ។ លោក Yury Borisov បានថ្លែងសុន្ទរក ... Read More »

អាមេរិកបិទស្ថានកុងស៊ុលរុស្ស៊ី ជាការសងសឹកបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង

ស្ថានកុងស៊ុលរបស់រុស្ស៊ីនៅទីក្រុង San Francisco និងនៅទីក្រុងវ៉ាស៊ីនតោន ព្រមទាំងញូវយ៉កនឹងត្រូវបិទទ្វារ នៅថ្ងៃ ទី២ ខែកញ្ញានេះ តាមសំណើរបស់ ក្រសួង ការបរទេសអាមេរិក។ សារព័ត៌មាន RT កាលពីថ្ងៃទី៣១ ខែសីហា ... Read More »

លោកពូទីន៖ ឧបទ្វីបកូរ៉េកំពុងតែស្ថិតនៅក្នុងមាត់រណ្តៅនៃសង្គ្រាម

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េឈានដល់កម្រិតកំពូល ដល់មាត់រណ្តៅនៃសង្គ្រាមជាទ្រង់ទ្រាយធំ។ សារព័ត៌មាន Sputnik កាលពីថ្ងៃទី១ ខែកញ្ញាបានដកស្រង់សម្តីលោកពូទីនមកបញ្ជាក់ថា «ភាពតានតឹងនៅឧបទ្វីបកូរ៉េ បាន កើនកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យ តំបន់ទាំងមូល ... Read More »

រុស្ស៊ី និងចិនរួមដៃគ្នាលើបច្ចេកវិទ្យាស្រាវជ្រាវភពព្រះច័ន្ទ

បច្ចុប្បន្នរុស្ស៊ីនិង ចិន បានបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ អាកាសចរណ៍ និងអាវកាស ដោយកន្លងមក ប្រទេសទាំងពីរ បានរួមដៃគ្នា ផលិតយន្តហោះពាណិជ្ជកម្ម សម្រាប់ដឹកអ្នកដំណើរ ប្រជេងនិងក្រុម ហ៊ុន ប៊ូអិន និងអ៊ែរប៊ឺស។ ... Read More »

ទោះបីប្រឈមមុខតានតឹងជាមួយកូរ៉េខាងជើងក៏ដោយ ក៏កូរ៉េខាងត្បូងមិនព្រមដាក់បរមាណូឡើយ

ដើម្បីគំរាមកំហែង កូរ៉េខាងជើង ឲ្យមានប្រសិទ្ធភាព អាមេរិក មានគម្រោង បញ្ជូនគ្រាប់បែកបរមាណូ មកកាន់ឧបទ្វីបកូរ៉េ គឺដាក់នៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែរដ្ឋាភិបាលទីក្រុងសេអូល ប្រកាន់យក ការមិនរីកសាយភាយអាវុធបរមាណូ។ ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិនបើ កូរ៉េខាងត្បូង ដាក់បរមាណូនោះ ... Read More »

សារព័ត៌មានអាមេរិក៖ ពលរដ្ឋអាមេរិក៥៦ភាគរយ យល់ថា ប្រធានាធិបតីត្រាំ កំពុងបំផ្លាញអាមេរិក

នៅក្នុងការស្ទងមតិរបស់ Fox News បានប្រកាសកាលពីចុងខែសីហា បង្ហាញ់ឲ្យឃើញថា ពល ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយ យល់ឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែ «ហែកអាមេរិកឲ្យខ្ទេច » ជាជាង ផ្សះផ្សាជាតិសាសន៍។ ... Read More »

ព្យុះ Harvey បានបំផ្លាញអចលនទ្រព្យនៅរដ្ឋតិចសាស់គិតជាទឹកប្រាក់ជាង២៣ពាន់លានដុល្លារ

ការខូចខាតដោយសារតែព្យុះ Harvey នៅអាមេរិក មានច្រើនជាង ១៦០ពាន់​លានដុល្លារ នៃការបំផ្លាញដោយព្យុះកាទ្រី ណា កាលពីឆ្នាំ២០០៥នៅឈូងសមុទ្រ មិុចស៊ីកូ ។ តាមតួលេខវិភាគរបស់បណ្តាញព័ត៌មានរ៉យទ័របានឲ្យដឹងថា ព្យុះ Harvey នៅរដ្ឋ តិចសាស់ ... Read More »

អ្នកឯកទេសរុស្ស៊ី៖ ប្រទេសកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចប្រទេសកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើគ្រាប់បែកបរមាណូ

អ្នកឯកទេសរុស្សុីបញ្ជាក់ថា ការដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េតាមរយៈ កិច្ច ការបរទេសគឺជារឿងចាំបាច់ ។ នៅពេលនេះកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើប្រាស់បរមាណូ។ តាមអ្នកឯកទេសរុស្ស៊ី កូរ៉េខាងត្បូងទទួលរងផលប៉ះពាល់ខ្លំាងជាងគេបំផុត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងកូរ៉េខាង ជើងនឹងអាមេរិក។ កាំជ្រួចមីស៊ីលរបស់ កូរ៉េខាងជើង មានសមត្ថភាព វាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីកូរ៉េខាងត្បូង។ ... Read More »

វិភាគអន្តរជាតិ៖ ទោះមានកម្លាំងការពារជាតិរឹងមាំ តែរុស្ស៊ីចំណាយទៅលើសកម្មភាពការពារជាតិឈរលំដាប់ទី៣ប៉ុណ្ណោះ

រុស្ស៊ីបានក្លាយជាប្រទេសដែលចំណាយប្រាក់ទៅលើសកម្មភាពយោធាច្រើនទី៣លើពិភពលោក នៅក្នុងឆ្នាំ២០១៦ និង នៅឆ្នាំ២០១៧ បើទោះបី រុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងតម្លៃប្រេងធ្លាក់ថ្លៃក្តី។ កាលពីថ្ងៃទី១៤ខែមេសា មជ្ឈមណ្ឌល ស្រាវជ្រាវសន្តិភាព ទីក្រុងស្តុកខម SIPRI បានប្រកាសឲ្យដឹងថា ប្រាក់ចំណាយ សម្រាប់យោធារបស់រុស្ស៊ីនៅក្នុងឆ្នាំ ... Read More »

ក្លិបបិសាចក្រហមមិនយល់ព្រមឲ្យលោក Jose Mourinho ទិញខ្សែបម្រើ Mahrez ពីLeicester City ទេ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Jose Mourinho ក្រោយដឹកនាំក្រុមយកឈ្នះក្លិបកញ្ជ្រោងខៀវ Leicester City ដោយលទ្ធផល 2-0 កាលពីសប្តាហ៍ទី ៣ កន្លងមកក្នុងនាមម្ចាស់ផ្ទះ កំពុងស្ថិត​នៅក្នុងការបញ្ចុះបញ្ចូល និង ចង់បានខ្សែបម្រើស្លាបRiyad ... Read More »