ខេត្តបាត់ដំបង៖ រថយន្តហាយឡេនឌ័រ មួយគ្រឿងខូចខាតយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នបើកឆ្លងផ្លូវត្រូវរថភ្លើងបុកពេញទំហឹងនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកប្រេងមួយគ្រឿងមានលេខខាងមុខ6561បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ... Read More »
ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយ បន្តចុះចាប់រថយន្តគ្មានពន្ធជាបន្តបន្ទាប់បានចំនួន ១៣គ្រឿង ក្នុងសប្តាហ៍នេះ!
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះថា៖ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៩គ្រឿង និងចង្កូតស្តាំ៤គ្រឿង។ ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយអនុវត្តតាមការបញ្ជាផ្ទាល់របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា ក៏ដូចជា ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនគរបាលខេត្តបាត់ដំបង ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះថា លោកវរសេនីយ៍ទោ សំ ... Read More »
ស្លាប់២នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរស២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀងនៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ *ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥ នាទីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ ... Read More »
រថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសរងរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានរថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូខាងមុខជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខាតខាតមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃសៅរ៍ទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ត្រង់ចំណុចមុខបន្ទាយ៩៩ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
អកុសលម្ល៉េះ! បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែដួលម៉ូតូត្រូវរថយន្តកុងតឺន័រកិនចំដងខ្លួនស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសជាជាងដែកម្នាក់បានជិះម៉ូតូចេញពីធ្វើការយ៉ាងលឿនដោយមិនប្រយ័ត្ន ស្របនឹងផ្លូវកោងផងក៏ចាប់ហ្វ្រ័ងបង្ខំបណ្តាលឱ្យដួលម៉ូតូហើយខ្ទាតមនុស្សចូលទៅក្រោមរថយន្តកុងតីន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យរន្ធត់បំផុត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង ២០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រស្ថិតនៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។ សពជនរងគ្រោះមានឈ្មោះ រិន ... Read More »
នគរបាលជំនាញស្រុកសាលាក្រៅបានឃាត់ខ្លួនយុវជនម្នាក់តាមដីកាសាលាដំបូងខេត្តប៉ៃលិនករណីគ្រឿងញៀន
ខេត្តប៉ៃលិន៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅឃាត់ខ្លួនតាមដីការួចបញ្ជូនទៅពន្ធនាគារខេត្ត ដោយករណីពីបទជួញដូរសារធាតុញៀន នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកសាលាក្រៅ បានអនុវត្តដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន របស់សាលាដំបូងខេត្តប៉ៃលិន ចេញដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរ ... Read More »
សម្ដេចតេជោ ៖ ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន
ភ្នំពេញ៖ ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »
នាយពាក់មី បង្ហើពាក្យ ទៅកាន់ម្ចាស់គណនី facebook ឈ្មោះថា, Danith Tum ល្មមម៉ាក្តៅខួរបន្តិចដែរ ខណៈចូល Comment ប្រើពាក្យបាត់សីសធម៌ !
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាកំប្លែងលំដាប់ បង្កើតឲ្យមានការ ផ្ទុះសំណើច ជាមួយនឹងកាយវិការ ... Read More »
យុវជនស្ម័គ្រចិត្តស៊ីហ្គេមបង្ហាញការរំភើបចិត្ត និងផ្ញើសារអរគុណសម្តេចតេជោដែលយកចិត្តទុកដាក់ចំពោះខ្លួន
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយក ចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ ដូចជាថ្នាក់ដឹកនាំនៃក្រុមយុវជនជនស្ម័គ្រចិត្តទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូ១គ្រឿងក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំងនៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។ ... Read More »
កម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនយុវជន ០២នាក់ ក្រោយជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ
ខេត្តតាកែវ៖ យុវជនជាសិស្សសាលាចំនួន២នាក់បាននាំគ្នាជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ធ្វេីការឃាត់ខ្លួនយកមកអប់រំនិងហៅអាណាព្យាបាលមកធ្វេីកិច្ចសន្យាកាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះលើដងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី ជុំ ... Read More »
រឿង ពូឈឹម លក់សាច់ក្រក ត្រូវបានអតិថិជនបង្ហោះលើ facebook ថាមិនបានបំពេញកាតព្វកិច្ច កក់ប្រាក់ហើយ អត់យកសាច់ក្រកឱ្យ តាមការឯកភាពគ្នា
ភ្នំពេញ ៖ គេតែងតែបានឃើញថា, នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើន បានបង្កើតមុខរបរ លក់តាមប្រព័ន្ធអនឡាញ។ ករណីខ្លះ ជាមុខរបរមានភាពស្មោះត្រង់ , ករណីខ្លះទៀត បង្កើតជាមុខរបរមិនច្បាស់លាស់ ក្លាយទៅជាជម្លោះ , ខ្វះទំនុកចិត្តគ្នា ... Read More »
ក្មេងស្រីអង្គុយលក់ក្រឡានម្នាក់ត្រូវជនមិនស្គាល់មុខចាប់រុញចូលក្នុងរថយន្ត
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់តែងតែអង្គុយលក់ក្រឡាននៅក្បែរស្ពានក្រឡក្នុងស្រុកមង្គលបូរីត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់រុញចូលក្នុងរថយន្តនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣នៅម្ដុំស្ពានក្រឡឋិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។ តាមការរៀបរាប់ពីបុរសម្នាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ឈ្មោះ ឆប សុធា អាយុ៤១ឆ្នាំត្រូវជាពូឱ្យដឹងថាៈ ក្មួយស្រីដែលត្រូវជនមិនស្គាល់មុខចាប់ដាក់រថយន្តមានឈ្មោះ ស៊ី នាន ភេទស្រីអាយុ២០ឆ្នាំមានប្ដីនិងមានកូនប្រុសមួយរស់នៅភូមិពោធិ៍រាង ឃុំអូរប្រសាទស្រុកមង្គលបូរី។ បុរសខាងលើអះអាងថាៈ មុនកើតហេតុក្មួយរបស់គាត់តែងតែទៅលក់ក្រឡាននៅក្បែរស្ពានខាងលើជារៀងរាល់ថ្ងៃ ... Read More »
ក្មេងប្រុសម្នាក់ស្លាក់គ្រាប់មៀនស្លាប់ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ
ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់អាយុប្រហែល ៥ឆ្នាំ បានស្លាក់គ្រាប់មៀនចូលបំពង់ខ្យល់បណ្ដាលឱ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ១៨០អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍នៅជើងឯក
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០អង្គដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អស់ជាង៣លាននាក់ ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ អ្នកឆ្លងថ្មី ០៣នាក់, គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០៣នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ... Read More »
ឆក់ទាំងព្រឹកនៅមុខប៉ុស្តិ៍នគរបាលកន្ទោកមិនរំខានដល់សមត្ថកិច្ចឡើយ
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកខ្សែកបង្កការភ្ញាក់ផ្អេីលទាំងព្រឹកចំណែកជនសង្ស័យគេចខ្លួនបាត់អស់មិនរំខានដល់សមត្ថកិច្ចឡើយ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាល សង្កាត់កន្ទោក ខណ្ឌកំបូល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ តាម (របាយការណ៍បឋម) នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ប្រកបមុខរបរជួលម៉ូតូទឹក) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង ... Read More »
លោកសៅសុខា អំពាវនាវឱ្យពុកម៉ែបងប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស
ខេត្តស្វាយរៀង ៖ លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួម ជួយថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស។ ការអំពាវនាវបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ក្នុង ទិវាជាតិនៃការចងចាំ ២០ ឧសភា នឹងរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃ២០ឧសភានៅវត្តកំពង់ត្រាចស្ថិតនៅភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក ដោយមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស កងកម្លាំងទាំង៣ ... Read More »
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៦នាក់
ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៦នាក់ ,នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៨ ដល់វេលាម៉ោង ... Read More »
សូមបងប្អូនប្រជាពលរដ្ឋ ដែលភ្ជួរដីធ្វើស្រែចម្ការមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ។ សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលភ្ជួរដី ដើម្បីធ្វើស្រែចម្ការតែងតែជួបប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅតាមផ្ទៃដីថ្មីដែលពួកគាត់កំពុងភ្ជួរ។ ជាក់ស្ដែងកម្លាំងប៉ុស្តិ៍នគរបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី១៩ ឧសភាម្សិលមិញនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនCMAC ... Read More »
រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅឯបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោក សុខ ... Read More »
រថយន្តដឹកទំនិញធុនធំបុកកិនបុរសម្នាក់ដើរឆ្លងផ្លូវបែកក្បាលស្លាប់
ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំប្រភេទដឹកទំនិញបានបុកកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ ខណៈជនរងគ្រោះកំពុងដើរឆ្លងផ្លូវនៅវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី១៩ ខែ ឧសភាឆ្នាំ២០២៣ នៅមុខផ្សារកណ្តាលតាមបណ្តោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពលរដ្ឋឃើញហេតុការណ៍ប្រាប់ថាៈ ជនរងគ្រោះបានដើរឆ្លងផ្លូវជាតិលេខ៥ពីខាងត្បូងទៅខាងជើង ស្របពេលរថយន្តធុនធំប្រភេទដឹកទំនិញពាក់ផ្លាកលេខភ្នំពេញ ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ; ១- បើ អេង ឆៃអ៊ាង ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី១៩ ឧសភាម្សិលមិញ!
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »
ស្វែងយល់ពីរោគសញ្ញា និងមូលហេតុនៃការរលូតកូន!
ភ្នំពេញ ៖ រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគត៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគត៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយហើយយើងត្រូវញែកដាច់ពីគ្នារវាង៖ – ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire) ... Read More »
ទៅបង់សំណាញ់ចង់បានត្រីយកមកបរិភោគ មានអីលើកឡើងព្រឺក្បាលខ្ញាក
ខេត្តបាត់ដំបង៖ បុរសពីរនាក់ដែលត្រូវជាបងថ្លៃនិងប្អូនថ្លៃ បាននាំគ្នាទៅបង់សំណាញ់នៅក្នុងស្រះបំណងដើម្បីបានត្រីយកមកធ្វើម្ហូបបរិភោគ ស្រាប់តែបង់បានត្រឹមតែបីសំណាញ់ក៏ប្រទះឃើញកាំភ្លើង១ដើមមានបង់៤ ក៏រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកមោងឫស្សីចុះមកត្រួតពិនិត្យមើលភ្លាមៗតែម្តង។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានស្រុកមោងឫស្សីបានឱ្យដឹងថា ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ... Read More »
សម្តេចតេជោ ហ៊ុន សែន ជួយដល់យុវតី ផុន រ៉ាសុី ចំនួន 3000$ សម្រាប់ទិញម៉ូតូមក ប្រើប្រាស់វិញ
ភ្នំពេញ ៖ យុវតី ផុន រ៉ាសុី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាងបាន បង្ហោះពីការបាត់ម៉ូតូ ពេលខ្លួន កំពុងបំពេញការងារ ស័្មគ្រចិត្ត ដោយបានសរសេរថា : ... Read More »
លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រី ឱ្យបានរៀនដល់ឧត្តមសិក្សា និងក្រុមគ្រួសាររបស់គេ
ខេត្តបាត់ដំបង៖ តាមរយៈព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះបានឱ្យដឹងថា លោកបណ្ឌិតបានសម្រេចជួយក្មេងប្រុស រុន ភារម្យ និងប្អូនស្រីឲ្យបានរៀនដល់ឧត្តមសិក្សា ហើយជួយឪពុកម្តាយពួកគេ កែប្រែមុខរបរប្រសើរជាងមុន។ ដូចអ្វីដែលបានសន្យា លោកបណ្ឌិត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច