ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជនបរទេសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្តាលឱ្យរថយន្តមកពីក្រោយកិនស្លាប់

   ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតបានរត់គេចខ្លួន ខណៈដែលបើកម៉ូតូលឿនស្របទិសគ្នាហើយទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួល ត្រូវរថយន្ត២គ្រឿងបើកមកពីក្រោយកិនពីលើបុរសជនបរទេស។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ... Read More »

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ... Read More »

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ ​៖​ ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបរបស់ប្រជាពលរដ្ឋយ៉ាងសកម្មមួយក្រុមធំដែលមកពីរាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានរៀបចំផែនការបង្រ្កាបយ៉ាងល្អិតល្អន់ ដើម្បីចាប់ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ... Read More »

កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌសែនសុខ​ បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវចំនួន​០៦នាក់

ភ្នំពេញ​៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍​ទី០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៅថ្ងៃទី០៨ ខែកក្កដាម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ៥៥៥ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ... Read More »

លោក ហ៊ុយ វណ្ណៈ លើកយកការស្រាវជ្រាវអំពី មនុស្សវិទ្យា និងសង្គមវិទ្យា ដើម្បីចែកជូនជាការពិចារណា ក្នុងឱកាសនៃការចូលរួមកាន់ទុក្ខជាមួយប្រជាជន ជប៉ុន

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានលើកយកការស្រាវជ្រាវអំពី មនុស្សវិទ្យា និងសង្គមវិទ្យា ដើម្បីចែកជូនជាការពិចារណា ក្នុងឱកាសនៃការចូលរួមកាន់ទុក្ខជាមួយប្រជាជន ជប៉ុន។ ... Read More »

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បកស្រាយ​បំភ្លឺ​ការ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ​ ក្នុង​ឃុំ​អរិយ​ក្សត្រ​

ខេត្ត​កណ្ដាល​៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​ សូម​ឆ្លើយ​តប​ជូន​សាធារណជន​ ទៅ​នឹង​គេហទំព័រ​សារព័ត៌មាន​ ដេ​លី​ប៉ុស្តិ៍​ហ៊​ត​ញូ​វ​ស៍​ ដែល​បាន​ចុះ​ផ្សាយ​មាន​ខ្លឹមសារ​ចំណងជើង​ថា​៖​ ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ​ ក្នុង​ឃុំ​អរិយ​ក្សត្រ​ កំពុង​បើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​ អាជ្ញា​ធរមាន​សមត្ថកិច្ច​រក្សា​ភាព​ស្ងៀមស្ងាត់​ គ្មាន​វិធានការ​បង្ក្រាប​ ។​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៩​នាក់​ ​​ក្នុងបទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៦​ករណី​នាថ្ងៃ​ទី​០៩​ ខែកក្កដា​នេះ!

  ​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៣៩​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៩​នាក់​រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីលួចម៉ូតូនិងទទួលផលចោរកម្ម

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីលួចម៉ូតូនិងទទួលផលចោរកម្មរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ។ ការឃាត់ខ្លួននេះធ្វើឡើងវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ឡូញ ឡុង អាយុ២១ឆ្នាំនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ឡូញ ឡុង បានសារភាពថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ខ្លួនបានកាច់កម៉ូតូមួយគ្រឿងរបស់អ្នកភូមិមានឈ្មោះ ... Read More »

គ្រាប់ត្នោតចំនួន៣ម៉ឺនគ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកមកដាំតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២២ នេះ ដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកគ្រាប់ត្នោតដាំតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាបាននូវបូរណៈភាពទឹកដី ជាប្រយោជន៍សម្រាប់កូនចៅជំនាន់បានដឹង បានស្គាល់ និងចេះស្រឡាញ់អ្វីដែលជាអត្តសញ្ញាណជាតិ។ លោក ព្រំ ... Read More »

កម្លាំង​ចម្រុះ​​ បន្តចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​

    ខេត្ត​​កំពង់ឆ្នាំង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រឡាយ​មាស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជលផល​ រួម​ជាមួយ​សហគមន៍​នេសាទ​ក្រង​ផ្តិល​ កាលពីថ្ងៃទី​៨​ ខែកក្កដា​ម្សិលមិញនេះ​​ បានចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ វាលភក់​.​ សោក​មោក​ ... Read More »

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ចុះអនុវត្តស.ជ.ណ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់

ខេត្តព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ... Read More »

ឃាត់រថយន្ត​ដឹកដីពាក់ស្លាកលេខ ខ.ម ដែលដឹកដីមិនគ្របចំនួន ២គ្រឿង យកទៅចាក់ឱ្យឈ្មួញពុះដីឡូតិ៍​ នៅក្រុងងកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង​៖​ កម្លាំង​សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានចុះឃាត់រថយន្តដឹកដីពាក់ស្លាកលេខ ខ.ម និងដឹកដីមិនគ្របចំនួន ២គ្រឿង ដែលកំពុងដឹកដីចាក់ឱ្យឈ្មួញពុះដីឡូតិ៍មួយកន្លែង​ នៅចំណុចរង្វង់មូលទូក ក្រុងកំពង់ឆ្នាំង ។   បើ​តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​ ... Read More »

លោក ម៉ាង ស៊ីណេត ៖​ ស្នើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនវ័យក្មេង អាជីវករ សិស្សានុសិស្ស និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា

ខេត្ត​ព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និងដាក់ដំណើរការគម្រោង «សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសម្លេង ដើម្បីសមធម៌សង្គម(CO-SAVED) ... Read More »

លោក ទូច គង្គា តំណាងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណយុវជនសមាជិកបក្ស ដែលធ្វើឱ្យបក្សមានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងតំណាងលោក ហេងសុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណដល់បងប្អូនយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត។ ការថ្លែងអំណរគុណ ដល់បងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិតធ្វើឡើងនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដោយមានការចូលរួមពីលោក លឹម សៀងហេងអភិបាលក្រុងបាវិតនិងអស់លោក លោកស្រីក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងនិងសមាជិកសមាជិការផងដែរ។ លោក ... Read More »

សម្តេចចក្រី ហេង សំរិន អញ្ជើញដង្ហែអង្គព្រះមហាក្សត្រ ស្តេចយាងជារាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ” រុក្ខទិវា ៩ កក្កដា ” នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៍ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជ ពិធី ... Read More »

ឧទ្យានជាតិវីរៈជ័យ​ មានសក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

ខេត្ត​រតនគីរី​៖​ ឧទ្យានជាតិវីរៈជ័យ​ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។      ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា៖ សត្វស្វា ... Read More »

សម្ដេចក្រឡាហោម ស ខេង៖​ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យ «រុក្ខទិវា»

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ... Read More »

ទីបំផុត ស្នេហាបែកបាក់ដែលពេជ្រ សូលីកា ព្យាយាមលាក់បាំងនោះគឺជាការពិត

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសូលីកា និងស្វាមី លោក គីម ហាន នោះត្រូវបានលេចចេញការសង្ស័យ ។ បើទោះបីជានាងព្យាយាមលាក់បាំងជាច្រើនថ្ងៃកន្លងមកមែនក៏ដោយក៏ពេលនេះគឺជារឿងពិតដែលមិនអាចបិទបាំងបន្តទៀតបាន។   គេចាំបានថានៅមុននេះបន្តិចមានការផ្ទុះឡើងទៅលើរឿងរ៉ាវស្នេហារបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ... Read More »

ឃាត់ខ្លួនអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក​ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ៖​ លោក ប៉ក់ គន្ធាណារ៉ូ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ ។ លុះនៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២នេះ​ សមត្ថកិច្ចជំនាញ​ ... Read More »

ព្រះមហាក្សត្រយាងដាំកូនឈើជិតមួយម៉ឺនបួនពាន់ដើមនៅខេត្តបាត់ដំបងដើម្បីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ២០២២

ខេត្តបាត់ដំបង៖ ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២នេះ កូនឈើជិតមួយម៉ឺនបួនពាន់ដើម ត្រូវបាន​ដាំ​លើផ្ទៃ​ដីដប់ហិកតា នាស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើសំបួសមាស ខេត្តបាត់ដំបង ដើម្បី​អបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២២ ... Read More »

លោក ឡាំ ហេងហួត ៖​ ណែនាំមន្ត្រីដែលទើបតែងតាំថ្មី ត្រូវធ្វើយ៉ាងណាឱ្យមានកាតព្វកិច្ច ទទួលខុសត្រូវលើច្បាប់ការងារនិងសហការគ្នាឱ្យបានល្អ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​​អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដាម្សិលមិញ​នេះ​ បានរៀបចំកិច្ចប្រចាំឆមាសនិងប្រកាសតែងតាំងមន្ត្រីរាជការក្រោមអធិបតីភាពលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន (គ.ជ.គ.ម.) ព្រមទាំងជាអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងលោកទេសរដ្ឋមន្ត្រី ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណី បណ្ដាលឱ្យមនុស្ស៤នាក់រងរបួសនិងស្លាប់

   ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្រីប្រុសចំនួន៤នាក់ដែរបានស្លាប់និងរងរបួសធ្ងន់ដេករដូករណែលនៅលើកំណាត់ផ្លូវជាតិក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្តចំនួន២លើកនៅក្នុងខេត្តពោធិ៍សាត់ ។    មន្ត្រីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ... Read More »

នាយឧត្តមសេនីយ៍ ហុឹម យ៉ាន ៖​ ជំរុញឱ្យមន្ត្រីទាំងអស់អនុវត្តតួនាទីភារកិច្ចឱ្យបានល្អ​ លុបបំបាត់ឱ្យបាននូវភាពអសកម្ម​ ជាពិសេសកែលម្អចំណុចដែលខ្វះខាត

ភ្នំពេញ​៖​ ដោយអនុវត្តតាមការណែនាំរបស់លោក នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃសៅរ៍​ ទី០៩​ ខែកក្កដា​ ឆ្នាំ២០២២​នេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំពិធី​ សំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ និងមន្ត្រីជាប់កិច្ចសន្យាការងារសណ្តាប់ធ្នាប់ចរាចរណ៍​ ... Read More »

ចំណេះដឹង​ទូទៅ!​ ដើម្បីយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ

ភ្នំពេញ​៖ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវខ្វែងគ្នា គ្មានផ្លាកសញ្ញាចរាចណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចមានក្នុងរូបតំណាងខាងក្រោម? ក្រសួង​ បន្តថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ... Read More »

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖ អាជីវកម្ម​លក់ទូរស័ព្ទ និងសុីមកាតទាំងអស់ក្នុងខេត្តព្រះសីហនុ គឺតម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន

ខេត្តព្រះសីហនុ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ចំពោះ​ជនខិលខូច​មួយចំនួន​ដែល​តែងតែ​ធ្វើ​សកម្មភាព​តាមរយៈការប្រេីប្រាស់សុីមកាតទូរស័ព្ទ​ទៅឆបោកប្រជាពលរដ្ឋស្លូតត្រង់​ មន្រ្តី​ជំនាញ​​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានចុះផ្សព្វផ្សាយអប់រំណែនាំ តាមបណ្តាហាងលក់ទូរស័ព្ទ និងសុីមកាត គឺតម្រូវឱ្យយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីអតិថិជន​។  ជាក់ស្ដែង​កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ... Read More »

មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង២០គីឡូក្រាម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ​២០២២ម្សិលមិញ​នេះ​ថា​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុខសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ១៧នាក់ ,ខណៈ​គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​០៩ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ១៧នាក់​ ខណៈ​គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រថយន្តតូយ៉ូតាព្រូសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញធ្វើឱ្យក្រឡាប់ផ្ងារជើង

     ភ្នំពេញ ៖ ជនជាតិចិនមានស្រីមានប្រុសបានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញមួយកង់ រីឯរថយន្តក្រឡាប់ផ្ងារមួយចំហៀងខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចខាងមុខក្រុមហ៊ុន ហុងដា និងជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែង

    ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាហើយបានបើករថយន្តស៊េរីទំនើបយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងផ្លោងទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងសង្ក័សី​ និងរថយន្ត២គ្រឿងទៀតនៅពីមុខធ្វើឱ្យរថយន្តបង្កហេតុខ្ទេចមួយកំណាត់មុខ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ... Read More »

ការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័ស

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ... Read More »