ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សូមកុំប្រព្រឹត្ត.. ការចែកចាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា សូមសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជៀសវាងឲ្យបាននូវការចែកចាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់យើងទាំងអស់គ្នា។ សូមជម្រាបថា៖ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះយុវជនឈ្មោះ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ ស្តីពីសវនកម្ម លើបញ្ជីបោះឆ្នោត ឆ្នាំ ២០១៩ រវាង គ.ជ.ប និង COMFREL

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ «គជប» បានសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ ស្តីពីសវនកម្ម លើបញ្ជីបោះឆ្នោត ឆ្នាំ ២០១៩ រវាង គ.ជ.ប និង ... Read More »

ថ្ងៃនេះ .! កម្ពុជាទទួលហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល មានទឹកប្រាក់ ៤១,៤ លាន ដុល្លារ អាមេរិក

ភ្នំពេញ៖ កម្ពុជាទទួលហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក) ។ សូមជម្រាបជូនថា៖នៅថ្ងៃសុក្រ ១៥កើត ... Read More »

សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំសម្រាប់ឆ្នាំ២០២០

សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំសម្រាប់ឆ្នាំ២០២០   ។ សូមអាន​សេចក្តី​ជូន​ដំណឹង​ដូច​ខាងក្រោម​នេះ​៖ Read More »

ឯកអគ្គរដ្ឋទូតឡាវ អញ្ជើញជួបប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ

ភ្នំពេញ៖ លោក អាំផៃ ជិនជាវង្ស (H.E. Mr. Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និងចូលរួមអបអរសាទរជាមួយ លោក ឡូយ ... Read More »

មន្រ្តីជំនាញខេត្តស្វាយរៀងរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននៅផ្សារជីភូ

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជាទឹកដោះគោ តែកញ្ចប់ ថ្នាំដុសធ្មេញ ទឹកក្រូច ខ្ទឹមស និងងៀតបបែល(មានសារធាតុគីមីborax)ត្រូវបានមន្ត្រីជំនាញរកឃើញនៅព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០ នៅផ្សារជីភូ សង្កាត់ព្រៃអង្គញ់ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ... Read More »

វៀត​ណាមត្រៀម​ អនុញ្ញាតឲ្យចូលតាម​ច្រកទ្វារព្រំដែនអន្តរជាតិ​បាវិត​ ខណៈ​និស្សិតអាហារូបករណ៍កម្ពុជា​ប្រមាណជិត៥០០នាក់ ដែលត្រូវ​បន្តការ​សិក្សា

ភ្នំពេញ​ ៖​ និស្សិតអាហារូបករណ៍កម្ពុជា​ប្រមាណជិត៥០០នាក់ ដែលត្រូវចូលមក​បន្តការ​សិក្សានៅប្រទេសវៀតណាម​ តាមគម្រោងភាគីវៀត​ណាមត្រៀមអនុញ្ញាតឲ្យចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ​បាវិត (ខេត្តស្វាយរៀង)- ម៉ុក​បាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២០​ នឹងត្រូវដាក់ដោយ​ឡែក១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។ នេះបេីយោង​តាម​សេចក្តី​ប្រកាស​ជូន​ ដំណឹង​ពីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រកាសជូនដំណឹងបន្ទាន់នៅថ្ងៃទី ... Read More »

ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់រមណីយដ្ឋានទេសចរណ៍

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងក្រមប្រតិបត្តិស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។ ក្រសួងក៏បានចេញសារាចរណែនាំស្ដីពី ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។ ខាងក្រោមនេះជាលិខិតបទដ្ឋានគតិយុត្តិសម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សូមពិនិត្យ ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ពិធី​សែន​ព្រះ​ភូមិ​នៅ​រដូវ​ធ្វើ​ស្រែ

រហូត​ដល់​សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ខ្លះ​ក្នុង​រដ្ឋ​កម្ពុជា តែ​កាល​ណា​មាន​ភ្លៀង​ធ្លាក់​ជ្រាយ​ដី​ល្មម​ចាប់​ប្រកប​របរ​ធ្វើស្រែ​ហើយ គេ​ច្រើន​ឃើញ​អ្នក​ស្រែ​ធ្វើ​ច្រម១ ដាក់បាយ សម្ល នំ​ចំណី យក​ទៅ​ដោត​សែន​នៅ​ក្នុង​ស្រែ​របស់​ខ្លួន ដើម្បី​ឲ្យ​ស្រូវ​បាន​ផល​ច្រើន ហើយ​គេ​តែង​ហៅ​ពិធី​នេះ​ថា “សែន​ព្រះ​ភូមិ” ។ ទំនៀម​សែន​ព្រះ​ភូមិ​នេះ តាម​ការ​ស្រាវ​ជ្រាវ​នៃ​ក្រុម​ទំនៀម​ទម្លាប់​ឃើញ​ថា មាន​ទំនាក់​ទំនង​តាំង​ពី​ពុទ្ធ​សម័យ​មក​ដែរ ... Read More »

ព្រះករុណា និងព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២០នេះព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖សិលា Read More »

ពេជ្រ សូលីកា និងកូន ត្រៀមចេញទៅរស់នៅប្រទេសអូស្ត្រាលីតាមស្វាមី

   ភ្នំពេញ៖ ក្រោយសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ តារាចម្រៀង ពេជ្រ សូ លីកា នឹងបញ្ចប់ជីវិតសិល្បៈចេញទៅរស់នៅប្រទេសអូស្ត្រាលីជាមួយស្វាមី ។ ពេជ្រ សូលីកាសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍លោក គឹម ហាននៅថ្ងៃទី១៦ ខែ ឧសភាកន្លងទៅទាំងមិនទាន់រៀបការ។ កូនប្រុសនាងឈ្មោះ ហង្ស អ៊ារីវ៉េនស្តេ បានក្លាយជាកម្លាំងចិត្តធំសម្រាប់នាង និងអាចបង្កើនសុភមង្គលពេញលេញមួយសម្រាប់តារាស្រីរូបនេះ។ ក្រោយមានផ្ទៃពោះនិងរឿងរ៉ាវជីវិតនេះបានធ្វើឲ្យនាងផ្អាកការងារសិល្បៈទាំងស្រុងដែលធ្វើឲ្យនាងបាត់មុខជាលើកទី២នៅផលិតកម្មនេះ។ កន្លងទៅនាងអះអាងថា មិនច្បាស់លាស់រឿងបញ្ចប់ការងារសិល្បៈចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសអូស្ត្រាលីទេ ។ ប៉ុន្ដែនាងថា បើគ្មានអ្វីប្រែប្រួលទេ មង្គលការរបស់នាងជាមួយលោកគឹម ហាន នឹងរៀបចំនៅឆ្នាំក្រោយ២០២១នេះ ដែលធ្វើនៅស្រុកខ្មែរ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ពីអ្នកជិតដិត បានទម្លាយថាស្វាមីពេជ្រសូលីកា បានរៀបចំឯកសារដើម្បីយកភរិយា និងកូនប្រុសសំណព្វទៅរស់នៅអូស្ត្រាលីហើយគឺកាន់តែឆាប់កាន់តែប្រសើរ ហើយគម្រោងរៀបការលែងសំខាន់សម្រាប់ពួកគេផងដែរ។ គួរបញ្ជាក់ដែរថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សារបស់ថៃ នារីសុជាតា គឺលោកគឹម ហានទាំង ចម្រូងចម្រាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនោះនាងពពោះកូនដំបូងជិត៥ខែទៅហើយ ដោយលុបចោលគម្រោងចូលរោងការនៅឆ្នាំ២០២០នេះ យ៉ាងទាន់ហន់ ព្រោះពោះកាន់តែរីកធំហើយម្តាយជាប់ឃុំ ។ ឱកាសស្តារមុខមាត់នៅហង្សមាសត្រូវបានបាត់ទាំងស្រុង ទាំងការថតភាពយន្តរឿង“អាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀង ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពមួយនេះនាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី ៕ ដោយ៖ វឌ្ឍនា Read More »

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២០ ស្តីពី “ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា”

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២០ ស្តីពី “ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា”។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយ៖សុខ ខេមរា Read More »

សភាបន្តសម័យប្រជុំអនុម័តសេចក្តីព្រាងច្បាប់សំខាន់២

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០​ សភាបន្តសម័យប្រជុំ លើកទី៤ នីតិកាលទី៦ នៃរដ្ឋសភា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ដេីម្បីពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២ ដែលនៅសល់ កាលពីកិច្ចប្រជុំម្សិលមិញនេះ ... Read More »

នៅថ្ងៃនេះ កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​នោះឡើយ

ភ្នំពេញ៖ នៅថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ បើគិតរហូតដល់ម៉ោង​ ៨និង០០​ព្រឹក ថ្ងៃទី​ ៥​ ខែមិថុនា​ ឆ្នាំ២០២០​ ។ ចំនួនអ្នកឆ្លងកូវីដ-១៩​ ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់​ ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ ... Read More »

គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសម្រួលការធ្វើដំណើរ

ខេត្តពោធិ៍សាត់៖ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ... Read More »

អបអរសាទរ«ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»

ភ្នំពេញ៖ កម្ពុជាចូលរួមជាមួយពិភពលោក ប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា»។ ប្រធានបទសកល នៅឆ្នាំ២០២០ នេះ ផ្តោតទៅលើ «ជីវៈចម្រុះ BIODIVERSITY» គឺតំណាងឲ្យពិភពលោកទាំងមូល ហើយដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកូឡុំប៊ី ក្នុងភាពជាដៃគូរសហការរៀបចំជាមួយនឹងប្រទេសអាឡឺម៉ង់។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការបក្សប្រជាជនកម្ពុជា (CPP)

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

ពេញមួយថ្ងៃទី៤ខែមិថុនារកឃើញយានយន្តល្មើសចំនួន ១,៤៩៣​គ្រឿង

​ភ្នំពេញ ៖ យោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញយានយន្តល្មើសសរុបចំនួន ១,៤៩៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១,១៤៦​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​ ... Read More »

មានដឹងអត់ថា..! ល្ហុងជាឱសថដ៏ពូកែជួយព្យាបាលជំងឺទាំងនេះបានយ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ តាមពិតប្រភេទរុក្ខជាតិល្ហុង មានសារសំខាន់ ក្នុងនោះមានគ្រប់ផ្នែក គឺផ្នែកដែលប្រើប្រាស់បាន ដូចជា ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។ តាមរយៈនេះដែរ ... Read More »

លោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស រងការរិះគន់

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មាន របស់ លោកស្រី Michelle Bachelet ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ចុះថ្ងៃទី០៣ ខែមិថុនា ... Read More »

ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ ទទួលប័ណ្ណ​សរសើរពាន​រង្វាន់​​សម្ដេច ហ៊ុន សែន

ភ្នំពេញ៖ លោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាប្រគល់​ពាន​រង្វាន់​​សម្ដេច ហ៊ុន សែន ជ័យ​លាភី គ្រូ​បង្រៀន​ល្អ​ភាសាខ្មែរ​ថ្នាក់​ទី​១-៣ និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ​បង្រៀន​​ឆ្នាំ​សិក្សា​២០១៨-២០១៩។ សូមបញ្ជាក់ថា៖ អ្នក​គ្រូ​មួយ​រូប​បាន​ទទួល​​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន ... Read More »

សេចក្ដីប្រកាសព័ត៌មានលើលទ្ធផលសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ”

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ ... Read More »

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលជួបសុំអនុសាសន៍

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសជាមិត្តចំនួន ៩រូប ចូលសុំអនុសាសន៍ពី សម្តេចវិបុលសេនាភក្ដី សាយ ឈុំ មុនទៅ បំពេញបេសកកម្មការទូតតាមបណ្តាប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង00នាទី នៅវិមានព្រឹទ្ធសភា ... Read More »

ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសថៃមានចំនួន ១៧នាក់ ,កម្ពុជា រកពុំឃើញអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងថា៖អ្នកឆ្លងថ្មីនៅប្រទេសថៃមាន ចំនួន១៧នាក់ បន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ ដោយឡែក រកពុំឃើញអ្នកឆ្លងថ្មីឡើយ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ២០២០ ... Read More »

ភ្នំទាក់ទ្រាំងជាប់ឈ្មោះនៅប្រទេសកម្ពុជា ថាជាភ្នំធម្មជាតិមួយដ៏លេចធ្លោ

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ចេញពីក្រុងបាត់ដំបង​ឆ្ពោះទៅខេត្តប៉ៃលិន ហើយពេលមកដល់គីឡូម៉ែត្រលេខ៤០ បត់ចូលតាមផ្លូវក្រាលក្រួសធម្មជាតិមានចម្ងាយជិត៤គីឡូម៉ែត្រនឹងទៅដល់ភ្នំទាក់ទ្រាំងហើយ។ ភ្នំទាក់ទ្រាំង មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ ជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅខេត្តបាត់ដំបងហើយដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និង កម្ទេចកម្ទីកុលាលភាជន៍ទាក់ទងនឹងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក។ ... Read More »

លិខិតមិត្តអ្នកអាន៖ ជួងរបស់ប្រេដ អាដាម គោះលឺតិចៗ

ភ្នំពេញ៖ប្រេដ អាដាម ដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស និងដែលគេបានមើលឃើញតាំងពីយូរមកហើយថាជាភ្នាក់ងារបរទេសម្នាក់ ដើម្បីដឹកនាំចលនាផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា បានធ្លោយមាត់សារភាពពីទង្វើរបស់ខ្លួនហើយ។ តាមរយៈវិទ្យុបរទេសជាខេមរៈភាសាដែលជាខ្សែបណ្តាញ របស់ខ្លួនផ្សាយកាលពី០២ ខែមិថុនា ឆ្នាំ២០២០ ប្រេដ អាដាម បាននិយាយថា «ប្រជាពលរដ្ឋខ្មែរ ... Read More »

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា៖ ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ ... Read More »

អាជ្ញាធរ​ភ្នំពេញ​សុំការយោគយល់ពីពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក​ ព្រោះ​ត្រូវ​ផ្អាកដំណើរការភ្លើងស្តុបមួយ​សប្ដាហ៍​ដេីម្បី​រៀបចំបណ្តាញថ្មី

ភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំពេញ​ អំពាវនាវ​ឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីព្រោះរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។ ​ លោក​ សាំ​ ... Read More »