ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ផ្តល់ឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍!

ភ្នំពេញ៖  ភោជនីយដ្ឋាននិងផាប់ ឌឹដ្រាម ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ លោក ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ ត្រូវបានក្រសួងទេសចរណ៍ធ្វើការប្រគល់បណ្ណឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ... Read More »

អភិបាលខណ្ឌចំការមន បញ្ជាឱ្យអភិបាលរង ចុះរុះរើផ្ទះសង់រំលោភលើដីសាធារណៈ

ភ្នំពេញ ៖ លោកថេង សុថុល អភិបាលខណ្ឌចំការមនតែងតែបើកកិច្ចប្រជុំជាមួយនឹងមេភូមិ ចៅសង្កាត់ត្រូវតែត្រួតពិនិត្យលើដីសាធារណៈ ហាមដាច់ខាតមិនឱ្យសង់សំណង់រំលោភលើដីសាធារណៈជាដាច់ខាត។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០នេះនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មានដីឡូត៍១កន្លែង ... Read More »

ការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននៅតែជាការងារអាទិភាពដែលអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ និងការងារអនាម័យ បរិស្ថាន នៅតែជាការងារអាទិភាពដែលរដ្ឋ បាលខណ្ឌច្បារអំពៅ កំពុងយកចិត្តទុកដាក់។     លោកអភិបាលខណ្ឌបានបន្តថា ការងារទាំងអស់នេះរដ្ឋបាលខណ្ឌតែឯកឯងមិនអាចធ្វើទៅរួចនោះទេ ... Read More »

ពលរដ្ឋទាំងអស់ មាន​សិទ្ធិ​ថត និង​ប្ដឹង​នគរបាល​ចរាចរណ៍​ ទៅ​តុលាការ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការពិន័យ

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាងសុទ្ធា​យុ​ត្តិ​ បានអះអាងថា ពលរដ្ឋណាក៏ដោយ មាន​សិទ្ធិ​ថតរូប និងដាក់ពាក្យបណ្ដឹងទៅតុលាការ ចំពោះមន្រ្តីនគរបាល​ចរាចរណ៍​ណា ដែលពាក់ព័ន្ធ​នឹង​ការពិន័យ​បទល្មើស​ចរាចរណ៍​ មាន​ភាពមិនប្រក្រតី ឬ​មិន​សុខចិត្ត​ ។ ​លោក ... Read More »

រដ្ឋមន្ដ្រីទេសចរណ៍៖ ផ្សព្វផ្សាយឱ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ជាក់ថា  យើងត្រូវ ផ្សព្វផ្សាយឲ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូលឱ្យសោះ ។ តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ ... Read More »

លោក ស៊ុន ចាន់ថុល ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ទូតកម្ពុជានៅម៉ាឡេស៉ី អំពាវនាវពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ត្រៀមទិញសំបុត្រយន្តហោះ ដើម្បីហោះហើរមកកម្ពុជាវិញ នៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ

ភ្នំពេញ៖ យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា នៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ ដោយជើងហោះហើរនោះ មានលេខMH754 ដែលជាយន្តហោះពាណិជ្ជកម្មMalaysian ... Read More »

រឿងនិទានខ្មែរ ៖ រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ... Read More »

លោកស្នងការខេត្តកណ្តាលចាត់វិធានការ រថយន្តដឹកដីជាច្រើនគ្រឿង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ប្រើធម៍ក្តៅ ដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ទុក ដើម្បីរក្សាសណ្តាប់អោយបានរៀបរយ និងតម្រូវឱ្យបើកបរ ដឹកដីគោរពទៅតាមច្បាប់កំណត់ គោរពច្បាប់ចរាចរណ៍។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ... Read More »

លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើពិធីប្រកាសអភិបាលស្រុកគាស់ក្រឡថ្មីដោយលោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់ និងស៉ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលស្តីទី ជំនួសលោក ម៉ៅ ... Read More »

ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្ដិទី៣

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃ ចន្ទ័០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្នុងនោះអញ្ជើញចូលរួមពី ... Read More »

ស្អែកនេះ! រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលីស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ–១៩ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នាព្រឹកថ្ងៃចន្ទ ... Read More »

មិនខ្វល់ពាក្យរិះគន់រឿង”កូនមិនស្គាល់ឪ” ឱក សុគន្ធកញ្ញា បង្កើនក្តីសុខគ្រួសារទ្វេដងនៅខេត្តសៀមរាប

សៀមរាប៖ រិតតែមិនតបត និងមិនខ្វល់ជាមួយពាក្យរិះគន់រឿង “កូនមិនស្គាល់ឪ” តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមរស់ជាតិជីវិតដ៏មានន័យរបស់នាងនឹងដំណើរកម្សាន្តរួមគ្នា​ជាមួយស្វាមី​ និងកូនប្រុសជាទីស្រលាញ់។ ដំណើរកម្សាន្តនេះអមដោយពាក្យដោយខ្លីថា” បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង 😂នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ”។ ​សារខ្លី និងមានន័យជ្រៅនេះក៏កាន់តែធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង។ ពេញចិត្ត​ព្រោះតែពាក្យមានកូនគឺពិតជាសប្បាយចិត្ត ... Read More »

អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ

ភ្នំពេញ៖ យើងត្រូវរួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា ឱ្យបានព្រមៗគ្នា សម្រាប់ការរីកចម្រើន។ សូមបញ្ជាក់ថា៖ អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។ បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ ... Read More »

ព្រាប សុវត្ថិ លេចមុខថតភាពយន្តខ្នាតខ្លីស្តីពីការអប់រំចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ តារាចម្រៀង លំដាប់ជួរមុខ លោកព្រាប សុវត្ថិ បានបង្ហាញមុខក្នុងការថត​ភាពយន្តអប់រំខ្លីស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការប្រកាសនេះធ្វើឡើងកាលពីចុង​សប្តាហ៍​នេះក្រោយពីសមាគមសហភាពយន្តនៃកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរួមគ្នាផលិតរឿងអប់រំខ្នាតខ្លីចំនួន ៣រឿង។ ភាពយន្តខ្នាតខ្លីទាំង ៣ រួមមានរឿង ... Read More »

លោក សរ​ ចំ​រ៉ុង​ នាំយកទៀនព្រះវស្សា និង ទេយ្យទានទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួន ១០វត្ត

ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក សរ​ ចំ​រ៉ុង​ តំណាងរាស្រ្ត មណ្ឌលខេត្តក្រចេះ និងជាលេខាធិការគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ... Read More »

ព្រឹកស្អែក អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ»

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព ... Read More »

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD)

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) បានបើកកិច្ចប្រជុំរួមគ្នា តាមរយៈប្រព័ន្ធ Video Conference ពីរដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ភាគីរដ្ឋសភាកម្ពុជា ... Read More »

ក្រសួងទេសចរណ៍៖ ក្នុងរយៈពេលបីសប្ដាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង៤៥ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសក្នុងរយៈពេល៣សប្តាហ៍នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% បើធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា ថ្ងៃនេះព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បេីយ​ ០១នាក់​

ភ្នំពេញ៖ ថ្ងៃនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានថា ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បេីយ​ ០១នាក់​ ទៀតហេីយ​ នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២០​នេះ​ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី​ ។ សូមបញ្ជាក់ថា៖ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៤១នាក់, ប្រុស១០១នាក់ ... Read More »

រទេះគោបាត់វត្តមានបន្តិចម្ដងៗទោះមាន​អាយុ​កាល​ជាង​២​ពាន់​ឆ្នាំ

រទេះគោ​​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ជាក់​ស្ដែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​បុរាណ​​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម។ រទេះគោ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​សង្គម​ខ្មែរ​មិន​ត្រឹម​ក្នុង​ការ​ដឹកជញ្ជូន និង​សង្គមកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ពាក់ព័ន្ធ​ទៅ នឹង​វិស័យ​ជំនឿ​សាសនា​ផង។ តាម​រយៈ​ចម្លាក់ ប្រាសាទ​អង្គរវត្ត​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​រទេះ​ ដែល​ព្រះបាទសុរិយាវរ្ម័នទី២ គង់​ប្រថាប់​ពី​លើ​នោះ​គឺ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលដ៏ថ្មីស្រឡាងរបស់ គណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តឡើងអគារវិមាន៧មករា គឺប្រារព្ធធ្វើឡើងត្រូវចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ ... Read More »

ភរិយាលោក ស សុខា បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក៖ យើង​នឹង​ស្វែងរក​ជនបង្កដែលបើក​បុកកីឡាករបាល់ទាត់របស់ខ្លួន

ភ្នំពេញ៖ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​លោកស្រី កែ សួន​សុ​ភី ដែលគេស្គាល់ថាជាភរិយាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបាន​សេ​សេរ​លើ​បណ្ដាញហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែលមាន​ឈ្មោះថា​«Sophy Ke»​ថា លោកស្រី  «​យើង​នឹង​ស្វែងរក​អ្នក​បុកហើយ​រត់​!» ខណៈដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កីឡាករឈ្មោះ ទៀត ... Read More »

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា អញ្ជើញប្រារព្ធពិធីសូត្រមន្ត ឡើងអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត នឹងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តឡើងអគារទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា។ វិធីសូត្រមន្តឡើងអាគាថ្មីនេះ គឺប្រារព្ធឡើងចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ... Read More »

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងបំពេញមហាព្រះរាជកុសល

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ... Read More »

សមត្ថកិច្ចចម្រុះចុះចាប់ឈើ៣០កំណាត់នៅក្បែរប៉ុស្តិ៍ភូមិឡុំនិងភ្នំក្រហម

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងស្នាក់ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត, មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ, កម្លាំងវរការពារព្រំដែនលេខ៦២៣, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានចុះបង្ក្ត្រាបចាប់ឈើចម្រុះចំនួន៣០កំណាត់ប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៦៖១៥នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នៅចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភូមិឡុំ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ត្រីនូវ ដារ៉ា ... Read More »

ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី​សូមគោរព​ថ្លែង​អំណរគុណ​សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី​សូមគោរព​ថ្លែង​អំណរគុណ​សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែល​តែង​តែគិត​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ទោះនៅក្នុងប្រទេស​ ក៏ដូចជា​នៅក្រៅប្រទេស​។ សូមបញ្ជាក់ថា៖ នៅព្រឹក​ថ្ងៃទី​២៨​ ខែមិថុនា​នេះ​ លោក ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូត​​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ និងក្រុមការងារ​ស្ថានទូត​ បានចុះ​សួរ​សុខទុក្ខ​ដោយផ្ទាល់ដល់កន្លែងស្នាក់នៅរបស់ពលករកម្ពុជា ដោយបាននាំ​យកនូវអំណោយជាកញ្ចប់ស្បៀងអាហារ​ដែលជាជំនួយសង្គ្រោះរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ... Read More »

បាណន់​ ប្រាសាទ​កំពូល​ប្រាំ​ខ្ពស់​ត្រដែត​​លាក់​ខ្លួន​លើ​កំពូល​ភ្នំ​ធម្មជាតិ​

ខេត្តបាត់ដំបង៖ ប្រាសាទ​ភ្នំ​បាណន់​ស្ថិត​នៅ​ក្នុង​ភូមិ​បាណន់ ឃុំកន្ទឺរ២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ មាន​ចម្ងាយ​២២គ.ម​ ខាងត្បូង​ទី​រួម​ខេត្ត​បាត់ដំបង។​​​ ​បាណន់​ជា​ប្រាសាទ​ភ្នំ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ធម្មជាតិ​មាន​កម្ពស់​៨១​ម៉ែត្រ​។​ ប្រាសាទ​នេះ​មាន​ក្បាច់​រចនា​លាយ​ចំរុះ​គ្នា​ជា​ច្រើន​រចនាបថ​ គឺ​ពី​សតវត្សទី៩ រហូត​ដល់​ចុង​សតវត្ស​ទី​១៣​នៃ​គ.ស។​ ក្បាច់រចនា​ឃើញ​មាន​ច្រើន​ជាង​គេ​គឺ​រចនាបថ​បាយ័ន​នៅ​សតវត្ស​ទី១៣ ស្ថិត​ក្នុង​រាជ្យ​ព្រះបាទ ... Read More »

លោក ខៀវ កាញារីទ្ធ បានអញ្ជេីញប្រគេនទៀនវស្សា​ ដល់វត្តចំនួន ៩វត្ត​

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព ... Read More »

តំណាងលោករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថានគោរពវិញ្ញាណក្ខន្ធសព នាយឧត្ដមសេនីយ៍ ចក់ ឡេង

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានដឹកនាំប្រតិភូក្រសួងបរិស្ថានគោរពវិញ្ញាណក្ខន្ធសព ... Read More »