ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ... Read More »
ព័ត៌មានជាតិ
ផឹកស្រាស្រវឹងជោកជាំទៅរករឿងអ្នកជិតខាងហើយពេលគេប្រាប់ថាឱ្យទៅផ្ទះវិញ ក៏រករឿងរហូតឈានដល់យកកន្ត្រៃចាក់សម្លាប់ជនរងគ្រោះចំគល់ក
ខេត្តត្បូងឃ្មុំ ៖ សេពគ្រឿងស្រវឹងវាអាចធ្វើឱ្យយើងសប្បាយ ឬក៏ធ្វើឱ្យយើងកើតទុក្ខ នាំបញ្ហាមិនអាចឱ្យយើងដឹងមុន។ ពោលឱ្យងាយយល់គឺប្រតិកម្មរហ័សគ្រប់រឿង ។ ទម្លាប់បែបនេះ គឺកេីតមានមេរៀនរាប់មិនអស់មកហើយ ដោយអ្នកខ្លះចូលពេទ្យ និងអ្នកទៀតចូលគុកឬក៏អាចឈានដល់ស្លាប់ក៏មានដែរ ។ ជាក់ស្ដែងដូចករណីផ្តេីមឡេីងដោយសារគ្រឿងស្រវឹងមួយនេះ គឺជនប្រមឹកខាងលើពេលផឹកស្រាស្រវឹងជោកជាំហេីយបានដេីររករឿងអ្នកដទៃ បង្កជម្លោះជាមួយអ្នកមានបំណងល្អដែលរារាំងមិនឱ្យបង្កទំនាស់ ... Read More »
បុរសម្នាក់កំពុងដេីរតាមផ្លូវត្រូវនារីជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រួចបុករះរថយន្ត៣គ្រឿងទៀត
ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់បានបើកបររថយន្តស៊េរីទំនើប Range Rover មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបុរសម្នាក់ដែលកំពុងដើរតាមផ្លូវបណ្ដាលឲ្យ ស្លាប់ភ្លាមៗ រួចបន្តទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៣គ្រឿងបន្ថែមទៀត បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៩ ... Read More »
សួស វីហ្សា និង ស្វាមី បំបែកកំណត់ត្រាមានអ្នកចូលទស្សនាលើការLive ជាង១០ម៉ឺននាក់
ភ្នំពេញ៖ អាចចាត់ទុកថាជាករណីដំបូងដែលសិល្បករនៅកម្ពុជា គឺ សួស វីហ្សា និងលោក ថមមី ដែលអាចធ្វើការLive វីដេអូមានអ្នកចូលទស្សនាច្រើនជាង១០ម៉ឺននាក់។ អាចទាក់ទាញអ្នកចូលទស្សនាបានច្រើនដ៏គួរឲ្យភ្ញាក់ផ្អើល និងសរសើរព្រោះតែមិនបានលើកប្រធានបទជេរ ដៀមដាម ហែកកេរ្តិ៍គ្នាឡើយ។ ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។ ប្រភពដដែលបន្តថា កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ... Read More »
អាជ្ញាធរខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យសម្តេចតេជោ TYDA យកសំណាកលើកទី១ ជូនកម្មករ-បុគ្គលិក ពាក់ព័ន្ធនឹងអ្នកជំងឺប្រភេទ Delta ចំនួន១១២នាក់ នៅការដ្ឋានមន្ទីរពេទ្យសង់ត្រាល់
ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ... Read More »
អាជ្ញាធរ និងសមត្ថកិច្ច បានដឹកជញ្ជូនក្មួយៗកុមារ អាយុ១២ ដល់ក្រោម១៨ ឆ្នាំ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ នៅតបន់បឹងជង្រុកតេជោឈ្នះឈ្នះ ទៅទទួលវ៉ាក់សាំងដូសទី២
ខេត្តបន្ទាយមានជ័យ៖ ផ្តើមចេញពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , លោក អ៊ុំ រាត្រី ... Read More »
ស្ត្រីម្នាក់តូចចិត្តរឿងកូនមិនស្តាប់បង្គាប់ មកលោតទឹកពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច
ភ្នំពេញ ៖ ស្រ្តីម្នាក់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយសារតូចចិត្តរឿងកូនមិនស្តាប់បង្គាប់ តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា នាំចុះមកខាងក្រោមស្ពានប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »
មានការជុំគ្នានិងច្រៀងនៅបុរីពិភពថ្មី២ ផ្លូវលេខ៥ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ចចុះបង្ក្រាបអប់រំភ្លាម !
ខេត្តកណ្តាល៖ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសាររាយការណ៍ក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា ... Read More »
ប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ នឹងជួបសំណេះសំណាលសួរសុខទុក្ខ កងទ័ពវរៈសេនាតូចលេខ៣៩២ ឈរជើងក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ កញ្ញា !
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមគោរពជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអង្គភាពជុំវិញសាលាខណ្ឌច្បារអំពៅ មេត្តាជ្រាបថា : ... Read More »
លោកស សុខា ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារសាងសង់រោងតម្កល់ទូក “កម្ពោជិកបុត្តាខេមរាតរី”
ភ្នំពេញ ៖ លោក ស សុខា ប្រធានអនុគណៈកម្មការសាងសង់រោងតម្កល់ទូក ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសាងសង់រោងតម្កល់ទូក “កម្ពោជិកបុត្តាខេមរាតរី” (ទូក ង វែងជាងគេលើពិភពលោក) តាមប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី១៨ ខែកញ្ញា ... Read More »
លោក គឹម សន្តិភាព ៖ អំពើបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលតុលាការសម្រេចរំលាយជាស្ថាពរ គឺជាអំពើល្មើសច្បាប់!
ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកសូមជម្រាបជូនថា៖ អាជ្ញាធរមានសមត្ថកិច្ច មានភារកិច្ចក្នុងការត្រួតពិនិត្យបទល្មើស កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលវត្ថុតាង! ... Read More »
កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរកែប ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២៣នាក់ !
ខេត្តកែប ៖ កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន២៣នាក់ ដែលបានជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងមកអុកឡុកក្នុងខេត្តកែប។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកផ្លូវការរបស់រដ្ឋបាលខេត្តកែបនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ... Read More »
រដ្ឋបាលខេត្តសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ !
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ... Read More »
អគ្គិភ័យឆេះផ្សារដំបូលខៀវបង្កការភ្ញាក់ផ្អេីលទាំងកណ្តាលអធ្រាត្រ
ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារក្នុងតូបអស់ទាំងស្រុង។ ម្ចាស់ទីតាំងលោកឧកញ៉ា កាំង ឡេង ... Read More »
រដ្ឋបាលខេត្តសម្របសម្រួលរៀបចំលក់វេចខ្ចប់នូវបន្លៃ ត្រី សាច់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដោយឥតគិតថ្លៃដឹកជញ្ជូន
ខេត្តសៀមរាប៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ដើម្បីជាសម្រួលដល់ការស្បៀងអាហារហូបចុកប្រចាំថ្ងៃ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម សម្របសម្រួលដល់សហគមន៍ និងអាជីវករលក់ដូរបន្លែ ត្រី សាច់ ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តដំណើរអញ្ជើញជាអធិបតីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តដំណើរអញ្ជើញជាអធិបតីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តស្ទឹងត្រែង។ ... Read More »
កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦១២នាក់ និងអ្នកជាសះស្បើយ ៤៦០នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៣នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦១២នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៤៦០នាក់ និងករណីស្លាប់ ១៣នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ... Read More »
ជនរងគ្រោះម្នាក់ត្រូវក្រុមចោរឆក់យកកាបូបបានសម្រេច ហើយបានត្រឹមតែមកដាក់ពាក្យបណ្ដឹង
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរដៃរហ័សមានគ្នា៥នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចម្តុំសួនក្តាន់ពីរមុខក្រសួងការពារជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់កំពុងជិះម៉ូតូម៉ាកធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1GU-0110 ... Read More »
អន់ចិត្តសុំលុយប្រពន្ធទៅការក្មួយនៅខេត្តស្ទឹងត្រែងបានតិចពេកចាក់សោរផ្ទះដុតសម្លាប់ខ្លួនផ្អើលអ្នកភូមិទាំងក្បាលល្ងាច
ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ក្នុងផ្ទះកណ្តាលភ្នក់ភ្លើងគួរឱ្យរន្ធត់បំផុតក្រោយពេលសុំលុយប្រពន្ធទៅការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយប្រពន្ធឱ្យលុយតិចពេកប្រហែលជាខឹងចិត្តក៏ដាក់គន្លឹះទ្វារផ្ទះពីក្នុងដុតសម្លាប់ខ្លួនឯងផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលដុតផ្ទះដើម្បីសម្លាប់ខ្លួនឯងនេះមានឈ្មោះ យង់ ផល្លា អាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំ ... Read More »
សម្ភារៈដែលជាជំនួយរបស់ភាគីចិនបានដឹកមកដល់រាជធានីភ្នំពេញ !
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ថា, នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្ភារៈដែលជាជំនួយរបស់ចិនជូនចំពោះភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតជាបន្ទាន់របស់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩និងសម្ភារវេជ្ជសាស្ត្រ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសមកកាន់កម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, ក្នុងនោះឧបករណ៍តេស្តរកជំងឺវីរុសកូវីដរបស់ក្រុមហ៊ុនJWFចំនួន៣០ម៉ឺនសម្រាប់បានប្រគល់ជូនកាលពីថ្ងៃទី៣១ខែកក្កដាកន្លងមកតាមរយៈជើងយន្តហោះដឹកជញ្ជូនវ៉ាក់សាំងបញ្ជាទិញរបស់ភាគីកម្ពុជា។ ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !
ខេត្តស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នៅថ្ងៃសៅរ៍ ១២កើត ... Read More »
លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជេីញពិនិត្យវឌ្ឍនភាពការងាររបស់សមាគមមូលនិធីវ៉ាយ អិល ភី ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក កែ គឹមយ៉ាន តំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ស្ថាបនិកសមាគម អមដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសមាគមមូលនិធិសម្រាប់ប្រជាពលរដ្ឋមានជីវភាពលំបាកនៅខេត្តបន្ទាយមានជ័យ។ លោក ... Read More »
សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុបលើកទី៣ ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដោយបញ្ជាក់ថា, កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធាន ជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប ... Read More »
រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ស្រី ២២នាក់និងមរណភាពម្នាក់ស្រី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ... Read More »
លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ព្រមទាំងមាតា បិតា និងសហការី បានដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា វត្តគីរីសោភ័ណ(ហៅវត្តខ្ញែក )
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ... Read More »
ស្ពានដែកបាឡេត៍ នៅស្រុកសង្គមថ្មី នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអាទិត្យស្អែកនេះ !
ខេត្តព្រះវិហារ៖ បើយោងតាមប្រភពពី អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ស្ពានដែកបាឡេត៍ក្រាលដោយឈើមានប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្លា (ក្រពើប្រាំ) ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បែបហួសចិត្តនឹងមន្ត្រីគ្រាប់ល្ពៅ ធ្វើបាបប្រជាពលរដ្ឋ ទើបបង្ហោះសារលើផេកផ្លូវការយ៉ាងដូច្នេះថា, តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? សម្តេចតេជោ ... Read More »
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ... Read More »
លោកអគ្គនាយកអង្គភាពសុីម៉ាក់ លើកពីវប្បធម៌ជេរប្រមាថនិងលាបពណ៌របស់ក្រុមប្រឆាំង !
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានសំណេរលើផេកផ្លូវការ របស់ខ្លួនថា, វប្បធម៌ជេរប្រមាថនិងលាបពណ៌៖ បានស្តាប់សម្លេងសន្ទនារបស់សម្តេចតេជោចូលប្រជុំzoom ដែលក្រុមប្រឆាំងមិនបានដឹងខ្លួនជាមុន។ អ្វីដែលចាប់អារម្មណ៍នោះគឺមេដឹកនាំក្រុមនេះបានប្រកែកថា ខ្លួនមិនបានបណ្តុះវប្បធម៌ជេរប្រមាថនិងលាបពណ៌នេះទេ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច