ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ទាហានថៃចាប់ពលករខ្មែរលួចចូលប្រទេសថៃចំនួន៣នាក់

ក្រុងប៉ោយប៉ែត៖ ទាហានស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចចូលប្រទេសរបស់គេបានជាបន្តបន្ទាប់ចំនួន៣នាក់កាលពីវេលាម៉ោង២២៖៣០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលទាហានកងកម្លាំងបូផាស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទី១២ បានល្បាតក្នុងតំបន់ដែលពួកគេទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលព្រះរាជាណាចក្រថៃ និងទង្វើខុសច្បាប់ផ្សេងៗ ក្នុងអំឡុងនៃការរាតត្បាតរបស់កូវីដ-១៩។ បន្ទាប់មកកងកម្លាំងទាំងនេះបានប្រទះឃើញក្រុមបុគ្គល រួមទាំងថង់ដាក់សម្ភារ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍អូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ ... Read More »

បុរសម្នាក់បើករថយន្ដចេញពីកន្លែងឃ្លាំងលក់រថយន្តច្រឡំជាន់ហ្គារស្មានតែហ្រ្វ័ងបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដចេញពីកន្លែងឃ្លាំងលក់រថយន្តមួយកន្លែងដោយច្រឡំជាន់ហ្គារស្មានតែហ្រ្វ័ងធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

ទំនាស់ក្នុងវង់ផឹកស៊ីកាប់ប្រាវ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនករណីហិង្សាយកកាំបិតបុ័ងតោកាប់បុរសម្នាក់ទៀតឲ្យរងរបួសដេរ១២ថ្នេរ។   ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៧និង០០នាទី                        ... Read More »

ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ខេត្តសៀមរាប៖ ម្រោងកម្មវិធីស្តីពី “ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE អនុវត្តកម្មវិធីដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្តាខេត្តទូទាំងព្រះរាណាចក្រកម្ពុជា លើកលែងតែរាជធានីភ្នំពេញ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមសត្វ ... Read More »

អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ សប្បាយចិត្តណាស់ បានធ្វើផ្លូវថ្មី ៥គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍន៏ដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោកបញ្ជាក់ថា៖ ផ្លូវក្រាលគ្រួសក្រហមទទឹង១០ម៉ែត្រនេះ គឺជាអំណោយរបស់«ក្រុមហ៊ុន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានជនជាតិចិន៤នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រី៦នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរផ្លូវភេទរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ករណីចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ូវ ... Read More »

ឃាត់ខ្លួនបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអុីងជូហ្គោណា នៅផ្សារម៉ាក្រូករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ

ភ្នំពេញ៖ ស្ត្រីបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអុីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ។ ការឃាត់ខ្លួនស្ត្រីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនអុីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវលេខ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំណាំស្រូវឡើងវិញ

ខេត្តពោធិសាត់៖ ស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀងត្រូវបានស្រកចុះនៅតាមបណ្តាខេត្តដែលទទួល រងគ្រោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាមរយ:លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

នគរបាលក្រសោបក្រុមញៀនល្បែង១សំបុករួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បានសហការគ្នាចុះបង្រ្កាបល្បែងសុីសងនិងឃាត់ខ្លួនក្រុមអ្នកប្រព្រិឹត្ត រួមទាំងសម្ភារជាវត្ថុតាង យកទៅបន្តនីតិវិធី ។ ករណីបង្រ្កាបអ្នកលេងល្បែងសុីសងខាងលើ ធ្វើឡើងនៅវេលា៩និង៣៥នាទីយប់ថ្ងៃសុក្រ ៤រោច ខែខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ... Read More »

ថ្ងៃនេះ ក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណបុគ្គលិកហាង Pedro ទាំង៦នាក់ដែលឆ្លងកូវីដ-១៩ និងករណីវិជ្ជមានកូវីដ-១៩ចំនួន៤នាក់ទៀត នាំចូលពីក្រៅប្រទេស

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីអត្តសញ្ញាញបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ផ្សេងទៀត ... Read More »

ឃាត់ខ្លួនអ្នកក្លែងព័ត៌មានអំពីកូវីដ-១៩ ម្នាក់ដើម្បីធ្វើការអប់រំ

ភ្នំពេញ ៖ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ខានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១២ ផ្លូវSK05 ... Read More »

លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ចាត់តាំងឱ្យបាញ់ថ្នាំ​សម្លាប់មេរោគនៅក្នុងបរិវេណស្នងការ​ដ្ឋាន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០២០​ បន្ទាប់ពីទទួល​បាននូវសេចក្តីណែនាំរបស់លោកនាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរ​បាលជាតិ​ និងស្របតាមសចក្តីអំពាវនាវ​របស់​ក្រសួងសុខាភិបាល​ លោកឧត្តមសេនីយ៍ទោ សា​ត​ គឹម​សាន​ ​ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្ត​បា​ត់​ដំបង​បានចាត់តាំងឱ្យមន្ត្រីនគរ​បាល​ក្នុងស្នងការដ្ឋានធ្វេីអនាម័យ​ ក្នុងនោះមន្រ្តីការិ​យា​ល័​យសុខាភិបាលបានអនុវត្តបាញ់ថ្នាំ​សម្លាប់មេរោគ​នៅ​ក្នុងបរិវេណស្នងការដ្ឋានរួមទាំងក្នុងការិយាល័យធ្វេីការងារផងដែរ។ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯ​ក​ភ្នំចុះបង្ក្រាបបទ​ល្មើសនេសាទដោយខុសច្បាប់និងដុតបំផ្លាញឧបករណ៍ល្មើសច្បាប់មួយចំនួន

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​ល​កោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាបបទ​ល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹង​ន​រាអូរក្របីស្អុយ(អតីតឡូត៍លេខ០២​បាត់ដំបង)​ស្ថិត​នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ... Read More »

សម្តេចតេជោ ហ៊ុន សែន មិនអោយលាក់អត្តសញ្ញាណអ្នកមានវិជ្ជមានកូវីដ-១៩ទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាលបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ  អាស័យដ្ឋាន  បង្ហាញភ្លាមដើម្បី ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲ្យចម្លងដល់បងប្អូនមិត្តភ័ក្រ និងអ្នកដទៃ។  ... Read More »

ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ-១៩

ភ្នំពេញ៖ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ-១៩ នៅក្នុងសហគមន៍ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ... Read More »

នារីម្នាក់បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្លាប់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង៖ សាកសពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញ លើផ្ទៃទឹក បន្ទាប់ពីបានបាត់ខ្លួនអស់១យប់។ សពនេះត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។        សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡាំ រដ្ឌា ... Read More »

វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ត្រូវបានប្រារព្ធឡើងដំបូងបំផុតនៅប្រទេសកម្ពុជា ក្រោមពាក្យស្លោក “កសាងអនាគតជាមួយការសិក្សាតាមរយៈអេឡិចត្រូនិក”

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ STEP IT Academy ព្រមទាំងក្រុមហ៊ុន The Idea បានរៀបចំវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ... Read More »

ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩ក្តី

ភ្នំពេញ៖ ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្មមានការកើនឡើង នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង ។ តាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា  ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារ ... Read More »

ជនសង្ស័យម្នាក់ឆក់យកកាបូបជនបរទេសបានសម្រេចតែរត់គេចមិនរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះភ្លាមៗក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបុរសជនបរទេសជិះឡំប្រឺតា២នាក់ប្ដីប្រពន្ធបានសម្រេចហើយតែរត់គេចមិនរួចត្រូវប្រជាពលរដ្ឋចាប់បានហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងរងរបួសតិចតួចបង្កការភ្ញាក់ផ្អើលកកស្ទះផ្លូវដោយសារមានអ្នកដំណើរឈប់ចោមរោមមើលច្រើន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នៅចំណុចផ្លូវលេខ៤៣០កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពេជ្រ  ចាន់ ហៅអាវៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២ ផ្លូវសុធារស ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសប៊ុកឈ្មោះ Ran Ran និង បក្សី ប្រយុទ្ធ ដែលបានសរសេរបញ្ចេញមតិ (Comment) ក្នុងហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៣ ... Read More »

Breaking News ៖ លោកស្រី យក់ សម្បត្តិ ៖ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro

ភ្នំពេញ៖ មុននេះបន្តិចថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នាយកសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ លើប្រាក់វិនិយោគ ១២១,៩លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ... Read More »

មន្ត្រីជំនាញខេត្តព្រះសីហនុ រកឃើញ និងដកហូតផលិតផលជាឱសថបំប៉នសុខភាព ហួសកាលបរិច្ឆេទប្រើប្រាស់របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD សរុប៤ទូកុងតឺន័រ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ... Read More »

តបទៅកាន់នារីម្នាក់ដែលរិះគន់លើអត្តចរិកអាកប្បកិរិយា របស់ មាស សុខសោភា(មានវីដេអូ)

ភ្នំពេញ៖ ផ្ទុះការភ្ញាកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលេចចេញវីដេអូពីនារីម្នាក់ ឈ្មោះស្រីម៉ុចបានធ្វើការរិះគន់អំពីអាកប្បកិរិយារបស់តារាចម្រៀងមាស សុខសោភា ដោយបានចោទទៅកាន់តារាចម្រៀងលំដាប់ជួរមុខរូបនេះថាជាតារាចម្រៀងវាយឬក និងរើសអើង និងដើរគន្លងម្ហូបអាហាររបស់នាង។សាររិះគន់នេះធ្វើឡើងក្រោយពីអ្នកលេងTik Tok  រូបនេះបានរត់ទៅសុំ តារាចម្រៀងមាស សុខសោភា ថតជាមួយគ្រាដែលនាងបានធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំគូលែនខេត្តសៀមរាបនោះ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំការប្រជុំជាមួយនឹងអង្គការ FAO-UN ដែលមានស្ថានស្នាក់ការតំណាងប្រចាំនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ... Read More »

លោកស្នងការខេត្តកណ្តាល យកចិត្តទុកដាក់ ទទួលយកការរិៈគន់ និងការផ្តល់ព័ត៌មានពិតពីប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ ម៉េងហ័ង ដែលបានផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា “បងប្អូនជិះម៉ូតូឡានយប់ៗគួរប្រុងប្រយ័ត្នម្នាក់នេះឈរចាំគប់ដុំថ្មម៉ងនៅគល់ស្ពានជិតស្ដុបព្រែកហូរនៅគល់ស្ពានផ្លូវ50ម គប់ផ្ទះខ្ញុំចង់រាល់យប់នឹងតែអត់ដឹងថាធ្វេីម៉េចជួយយោបល់ម្នាក់1ផង” ... Read More »

កាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំមន្ត្រីសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្ត

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ-១៩​​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៤ខែធ្នូ ឆ្នាំ ២០២០នេះ ... Read More »

វិធីសាស្ត្រត្រួតពិនិត្យព័ត៌មាន ពិត ឬក្លែងក្លាយ ( Fake News )

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានអោយដឹងថា៖ ដោយសង្កេតឃើញថា ក្នុងអំឡុងពេលនៃការរីករាលដាលជាថ្មីម្តងទៀតនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងក្លែងក្លាយមួយចំនួន ដែលជាព័ត៌មានប្រឌិត បំភ្លៃ បំពុល ធ្វើឱ្យមហាជនមានការភ័យខ្លាច ព្រួយបារម្ភ និងបង្កជាចលាចលក្នុងសង្គម។ ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ... Read More »

កម្មវិធី Android ល្បីៗមួយចំនួនអាចធ្វើឱ្យអ្នកប្រើប្រាស់រងការវាយប្រហារ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ ទោះបីជាក្រុមហ៊ុនជាច្រើនតែងតែព្យាយាមធ្វើបច្ចុប្បន្នភាពកែសម្រួលកម្មវិធីពួកគេដើម្បីចៀសវាងពីការវាយប្រហារឱ្យបានឆាប់រហ័សយ៉ាងណាក្ដី ក៏នៅតែមានកម្មវិធីមួយចំនួនពុំត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលានោះទេ។ ជាឧទាហរណ៍ នៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីពេញនិយមមួយចំនួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅតែបន្តប្រើកូដរបស់ក្រុមហ៊ុន Google ដែលមានភាពចន្លោះប្រហោងអាចធ្វើឱ្យទូរសព្ទរាប់រយលានគ្រឿងរងការវាយប្រហារ។ កម្មវិធីពេញនិយមដែលពុំទាន់បានធ្វើបច្ចុប្បន្នភាពទាំងនោះមានដូចជា ... Read More »