ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន២០ នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣សហការជាមួយកម្លាំងចម្រុះធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្បាលទំនប់ ភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ និងបានប្រគល់ជូនកម្លាំងជំនាញដេីម្បីអនុវត្តទៅតាមច្បាប់។ សូមបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ... Read More »
ព័ត៌មានជាតិ
លោកគ្រូ ឈឹម ដែលល្បីក្នុងTikTok បើកលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងដកហូតវត្ថុតាងសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។ ... Read More »
បទ”Are You OK?”របស់ តន់ ចន្ទសីម៉ា រងការរិះគន់ពីអ្នកចម្រៀង និងជាអ្នកនិពន្ធ លោក ម៉ៃ វឌ្ឍនា
ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា និងជាអ្នកនិពន្ធបទចម្រៀងលោក ម៉ៃ វឌ្ឍនា បានចេញមុខរិះគន់ទៅលើការផលិតបទចម្រៀងថ្មីរបស់ផលិតម្មហ្គាឡាក់ស៊ី ច្រៀងដោយកញ្ញាតន់ ចន្ទសីម៉ា គឺបទ”Are You OK?”។ លោកម៉ៃ វឌ្ឍនារិះគន់ក៏ព្រោះតែបទចម្រៀងនេះបានបង្ហាញពីឈុតឆាកនៃការកាន់កាំភ្លើងក្នុងថ្នាក់រៀន ... Read More »
ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans នាយកកម្មវិធីមិត្តអ្នកអាន (Readers’ Editor) ឆ្លើយតបចំពោះលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ពី ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans ... Read More »
ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ !
ភ្នំពេញ៖ លោក ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមព្រះរាជក្រឹត្យព្រះបាទ ... Read More »
សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅវិទ្យាល័យស្វាយរៀង បានចូលរៀនវិញជាធម្មតា ក្នុងបរិបទរៀនរស់នៅជាមួយជំងឺកូវីដ-១៩
ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនឹងជាតំណាង លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការរៀន និងបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាល័យស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ... Read More »
ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យពីធម្មនុញ្ញភាពលើសេចក្តីវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីរួចហើយ ដោយអះអាងថា«អាចធ្វើទៅបាន»
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »
រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ !
ខេត្តកំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៃរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា នៅទូទាំងខេត្តកំពត ធ្វើឲ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កំរិតត្រូវរំដោះទឹក ... Read More »
ជិះម៉ូតូមិនប្រយ័ត្នបុកបុរសចំណាស់ម្នាក់មានជំងឺវិកលចរិតដើរតាមផ្លូវរងរបួសធ្ងន់ផ្អើលទាំងយប់
ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់មានជំងឺវិកលចរិត ខណ:កំពុងដើរតាមផ្លូវសុខៗស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកមកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទីយប់ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២១ លេីផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងភូមិត្រពាំងត្រាវ ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ... Read More »
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ៖ «លិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការ (ODA) ជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦ ៣៣៦ ... Read More »
កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២៥៨នាក់(PCR) និងអ្នកជាសះស្បើយ ៥៤៦នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ២១នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៥៨នាក់(PCR) ខណៈឣ្នកជាសះស្បើយចំនួន ៥៤៦នាក់ និងករណីស្លាប់ ២១នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែតុលា ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ... Read More »
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា! មានចំនួន ១៣ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ២២នាក់, និងពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ លោក ... Read More »
ពលករខ្មែរលួចចូលប្រទេសថៃ១៥នាក់ និងជនជាតិថៃលួចចូលប្រទេសខ្មែរ៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចថៃបានបង្កើនការរឹតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចូល-ចេញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសមត្ថកិច្ចនគរបាលល្បាតព្រំដែនទី១២របស់ថៃ សហការជាមួយកម្លាំងនគរបាល និងកម្លាំងទាហានស្រុកតាព្រះយ៉ាចុះចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៥នាក់ ក្នុងនោះមានប្រុស១០នាក់និងស្រី៥នាក់នៅបរិវេណចម្ការដំឡូង ក្នុងភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ ក្នុងការចាប់ឃុំខ្លួនខាងលើ សមត្ថកិច្ចថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង១៥នាក់ថា ជាបុគ្គលអន្តោប្រវេសន៍ ... Read More »
ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់ បានស្លាប់ក្រោយបើករថយន្តធ្លាក់ផ្លូវ
ខេត្តរតនគិរី៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់មានបញ្ហាសុខភាពបានបើករថយន្តធ្លាក់ចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។ លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះថា ... Read More »
ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្មេងទំនើង៦នាក់បង្កការអុកឡុកនិងប្រើហិង្សាបណ្តាលឲ្យរងរបួសមនុស្សម្នាក់
ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី ឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន ០៦នាក់ កាលពីរសៀលថ្ងៃទី១០ ខែតុលា២០២១ រួច បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសង្គមថ្មីបានឲ្យដឹងថាកាលពីថ្ងៃទី០៧ ... Read More »
លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola ... Read More »
ព្រឹកនេះ! ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល ចំនួន៤ របស់ជាតិ
ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល ... Read More »
កសិករ២នាក់ ទៅកាត់ដើមឈើដួលសង្កត់បណ្ដាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែកើតហេតុ
ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈទៅកាត់ដើមឈើដួលសង្កត់លើ ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចអូរស្វាយ ចម្ងាយប្រហែល០៧ គីឡូម៉ែត្រពីភូមិ ស្ថិតក្នុងភូមិសាស្ត្រភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ... Read More »
ទំនាស់ក្នុងគ្រួសារប្តីស្រវឹងស្រាប្រពន្ធចាក់សម្លាប់
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍អូរបែកក្អមកាលពី ... Read More »
បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី ១១ ខែតុលា ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ... Read More »
នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះលឿនបុកពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងដែលកំពុងបត់ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំពីចំហៀងពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី ១០ខែតុលាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ... Read More »
Updat ៖ រកឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចរត់ទៅលោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់
ខេត្តស្វាយរៀង៖ សមត្ថកិច្ចរកឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចរត់ទៅលោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់។ យោងតាម លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាកាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ចំនួន២ដាវដោយមូលហេតុស្រវឹងស្រាមានជម្លោះពាក្យសំដី។ លោកបានឲ្យដឹងទៀតថាស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី ... Read More »
ដំណឹងល្អ ! លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញ
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ រយៈពេល ១៤ថ្ងៃ ... Read More »
សិក្ខាកាមកងយោធពលខេមរភូមិន្ទ ១៥នាក់ វិលត្រឡប់ចូលប្រទេសវិញ ក្រោយពីបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម
ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនសិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ... Read More »
គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអ្នកសង្កេតការណ៍ជាតិ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍ជាតិដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ... Read More »
ក្រសួងបរិស្ថានបង្ហាញពីសត្វស្លាប ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។ សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ ស្រ្តេសនិងការថប់អារម្មណ៍នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកស្រីវេជ្ជបណ្ឌិត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច