ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្នកទោសជាប់ពន្ធនាគារ​នៅរាជធានីភ្នំពេញ​ និងព្រះសីហនុ ចំនួន​ ៥២នាក់ រកឃើញឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ​៖ បើតាមការបញ្ជាក់ពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បា​នថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១​ អ្នកទោសជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ម៉ាស់និងអាល់កុលលាងដៃ ពីសប្បុរសជន ដើម្បីប្រើប្រាស់ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែល មានដូចជា ម៉ាស់ជាង២ម៉ឺនម៉ាស់ និងអាល់កុលលាងដៃរាប់រយដបត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះនូវឡើយ។    ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ... Read More »

នគរបាលបញ្ជូនខ្លួនជនសង្ស័យដែលឆក់កាបូបជនបរទេសបានទឹកប្រាក់ជាង២០មុឺនដុល្លារ ទៅតុលាការនៅព្រឹកថ្ងៃទី២១ខែឧសភានេះហើយ

ភ្នំពេញ ៖ មុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ក្នុងរាជធានីភ្នំពេញដែលបានធ្វើសកម្មភាពឆក់យកកាបូបជនបរទេសបានប្រាក់ជាង២០ម៉ឺនដុល្លារ នោះត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាបបាន ហើយបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ស្វាយ រិទ្ធី ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២១៥គ្រួសារ នៅ៤ភូមិ ក្នុងសង្កាត់ឪឡោកបានមកទទួល អំណោយ មនុស្សធម៌ របស់សម្ដេចតេជោ

ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១៥គ្រួសារ ស្ថិតនៅ៤ភូមិ គឺ ភូមិបឹងគ្រើល , សាមគ្គីប្រយុទ្ធ ,បឹងកំបោ និងភូមិថ្ម ក្នុងសង្កាត់ ឪឡោក ខណ្ឌកំបូល បានមកទទួល អំណោយ ... Read More »

អគ្គនាយកដ្ឋាន​ ក.ប.ប​ ពន្យល់​អំពីការយល់ដឹងចំពោះករណីពុលស្រា និងផលប៉ះពាល់ដល់សុខភាព

ភ្នំពេញ​៖​ បេីយោង​តាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា​ ដោយសង្កេតឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ... Read More »

វិស័យឯកជនបន្តចូលរួមឧត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមអ្នកធុរកិច្ច នៃវិស័យឯកជនក្នុងនិងក្រៅប្រទេស បានបន្តចូលរួមឧបត្ថម្ភជាសម្ភារ ថវិកានិងស្បៀងអាហារជាច្រើនមុខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបងប្អូនទាំងនោះ។ ជាក់ស្តែង ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល  នៅថ្ងៃទី២១ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៦០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៨២៤នាក់​ និងអ្នក​ស្លាប់​ ១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៤៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨២៤នាក់ និងករណីស្លាប់​ ០១នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ខេត្តត្បូងឃ្មុំឆ្នាំនេះ! កសិករដាំទុរេន​ ទទួលបានផលច្រើនជាងឆ្នាំមុន,​ ខណៈ​ទីផ្សារល្អ​ ទោះជួបវិបត្តិកូវីដ-១៩​ ក៏ដោយ​

ខេត្ត​ត្បូង​ឃ្មុំ​៖​ បើ​តាមការលើកឡើងរបស់​លោក សុខ ឡេង វ័យ ៦០ឆ្នាំ​ ដែលជាកសិករដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននិយាយថា​នៅខេត្តត្បូងឃ្មុំឆ្នាំនេះ កសិករដាំទុរេន​ ទទួលបានផលល្អ ជាងឆ្នាំមុន​។ នេះ​បើ​យោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន​ បានចុះផ្សាយ​ ... Read More »

អបអរសាទរ​! លោកតាម្នាក់ វ័យ​៩២ឆ្នាំ​ ដែលឆ្លងកូវីដ-១៩ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលជំងឺទេ? ឥឡូវ​លោកតាបានជាសះស្បើយហើយ

ភ្នំពេញ៖ លោកតាម្នាក់​ ដែល​មានវ័យ៩២ឆ្នាំ ហេីយ​បានឆ្លងជំងឺកូវីដ-១៩ ខណៈ​ដែល​ក្រុមគ្រូពេទ្យចុះយកទៅព្យាបាល ពេលនោះ​កូនប្រុសលោកតា​ បានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង​ និងកំពុងតាមដានមេីលថាគាត់អាចព្យាបាលជាឬអត់នោះ។ ប៉ុន្តែ​ ពេល​នេះលោកតាបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ គួរជម្រាបថា​ បេីយោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann ... Read More »

អតីតតារាសម្តែង លោក យុត្ថារា ឆានី បញ្ជាក់ពីពាក្យ “ស្រីពស់វែក!” ថាមិនបានសំដៅទៅលើអតីតភរិយាលោកស្រី ចន ច័ន្ទលក្ខិណានោះទេ

ភ្នំពេញ៖ សារខ្លីមានន័យក្តៅគគុកកាលពីប៉ុន្មានថ្ងៃមុននេះរបស់អតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែក និងទាញភ្ជាប់ពាក្យសម្តីទាំងនេះថាជាការឌឺដងផ្លែផ្កាទៅកាន់នារីណាម្នាក់។ លោកឆានីបានប្រើពាក្យថា “មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក” ដែលត្រូវបានបង្ហោះចូលទៅក្នុង Group ផ្ទាល់ខ្លួនមួយរហូតដល់បានក្លាយជាប្រធានបទជជែកគ្នាក្រៅផ្លូវការ។    មានការលើកឡើងថា ជាការបង្ហោះក្នុងន័យថាឲ្យនារីណាម្នាក់ ... Read More »

អ្នកកំពង់ស្ពឺ មានចំណេះដឹងពូកែរៀនសូត្រមិនមែនជាអ្នកប្រមឹកខួបទេ ដូច្នេះត្រូវរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរចេញ

ខេត្តកំពង់ស្ពឺ៖ អ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ។ ដូច្នេះមន្ទីរពាក់ព័ន្ធខេត្តកំពង់ស្ពឺត្រូវចាប់ផ្តើមជូនដំណឹងរុះរើ ចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ  ។  នេះជាប្រសាសន៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។ ... Read More »

នៅតំបន់អាស៊ាន៖​ មានអ្នកឆ្លងកូវីដ-១៩ជាង​ ៣.៧៧លាននាក់​ និងអ្នកស្លាប់ជាង ៧.៤៧ម៉ឺននាក់, គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភានេះ!

ភ្នំពេញ​៖ បើយោងតាមទិន្នន័យរបស់គេហទំព័រតាមដានការរីករាលដាល​នៃជំងឺកូវីដ-១៩ លើពិភពលោក Worldometer បានបង្ហាញថា​ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧៧១,១១០នាក់ហើយ; ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៤,៧៨៦នាក់ផងដែរ​ បេីគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ... Read More »

បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពីបទរក្សា​ទុកជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ខេត្ត​សៀមរាប​ ៖​ នៅរសៀលថ្ងៃទី២០ខែឧសភា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដែលបាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ប្រាសាទបាគង​ ចុះ​បង្ក្រាប​បទ​លើ្មសជួញដូរគ្រឿងញៀនហើយបានឃាត់ជនសង្ស័យពាក់ព័ន្ធ៤នាក់ រួមទាំងវត្ថុតាងមួយចំនួននោះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ មន្រ្តីនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាជនសង្ស័យ​ចំនួន​០៤​នាក់នោះមាន ១-​ឈ្មោះ​ ឈឿ​ន​ ឆ័​យ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម៖​ បន្តរកឃើញ​ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ៩៣នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម

ខេត្ត​កំពង់ចាម​៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៣នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម​ និងមានករណីជាសះស្បើយ២៣នាក់​។ ... Read More »

រយៈពេល២០ថ្ងៃ! ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម​ បានជាង ៧៥ម៉ឺននាក់, ខណៈ​ដូសទី២ ចាក់បានជាង ១៩ម៉ឺននាក់

ភ្នំពេញ​៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ រយៈពេល២០ថ្ងៃកន្លងមកនេះ​ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៧៥ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ១៩ម៉ឺននាក់។​ ក្នុង​ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន ... Read More »

លេចធ្លាយរូបថតផ្អែមល្ហែមរវាងរ៉េត សារីតា នឹងបុរសម្នាក់ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍របស់នាង

បង្កើតឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅកម្ពុជាសាជាថ្មីក្រោយពីគេបានឃើញរូបថតជាច្រើនសន្លឹករបស់ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ជាមួយនឹងបុរសជនបរទេសដ៏សង្ហាម្នាក់ត្រូវបានធ្លាយចេញនៅលើបណ្តាញសង្គម។ រូបថតទាំងនេះបានបង្ហាញពីភាពផ្អែមផ្អែមល្ហែមខ្លាំងដែលធ្វើឲ្យអ្នកគាំទ្រនាងមានការសាទរ និងផ្ញើសារអបអរគ្រប់ៗគ្នា។  ទើបនឹងធ្វើឲ្យមហាជនពេញចិត្ត និងគាំទ្រនាងក្នុងការបង្ហាញមុខលើឆាកអន្តរជាតិមិនបានប៉ុន្មានផង ស្រាប់តែពេលនេះរ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ព្រោះតែរូបថតជាច្រើនសន្លឹកនៃភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនឹងបុរសសង្ហាម្នាក់ ។ ភាពស្និទ្ធស្នាលនេះដែរត្រូវបានគេសន្មត់ស្ទើរគ្រប់មាត់ថា មិនមែនជារូបថតទំនាក់ទំនងជាFan ឬជាអ្នកគាំទ្រ ឬត្រឹមតែជាមិត្តនោះទេ ... Read More »

ឃាត់ខ្លួនយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរបួសធ្ងន់

ខេត្តពោធិ៍សាត់ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាល សហការបង្រ្កាបយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីបង្រ្កាបយុវជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អាជ្ញាធរ ខណ្ឌកំបូល បង្ខំចិត្ត បិទខ្ទប់ទីតាំងស្នាក់នៅរបស់កម្មករកម្មការិនី បំរើការនៅរោងចក្រស៊ូមិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស១៤ ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីរកឃើញថា មានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូល នារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ  និងអាជ្ញាធរខណ្ឌកំបូល ... Read More »

សប្បុរសជនបន្តជួយដល់ស្ត្រីមេម៉ាយគ្មានទីពឹងដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ស្ត្រីមេម៉ាយគ្មានទីពឹងដែលរស់នៅម្នាក់ឯងសប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនារសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ លោកណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាពដល់ស្ត្រីមេម៉ាយគ្មានទីពឹងមានឈ្មោះ យស់ សាពុធ អាយុ ៧០ ឆ្នាំរស់នៅក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសាំង ឡៃ ... Read More »

ទាហានថៃ ចាប់ពលករខ្មែរ ១២នាក់បញ្ជូនមកកម្ពុជាវិញ ខណ:លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ កងកម្លាំងទាហានបូផារបស់ថៃ បានចាប់ឃុំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ខណ:ពួកគេបានសារភាពថាលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្ត នគររាជសីម៉ា ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះអ្នកសារព័ត៌មានថៃរាយការណ៍ថា ដោយមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូផា(ថៃ) ឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀន

ខេត្តកណ្ដាល ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនករណីជួញដូរនិងរក្សាគ្រឿងញៀនដោយខុសច្បាប់។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦៖០០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះ ភូមិល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់មាន ៖ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្នើឲ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម,​ ខណៈ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើងជាថ្មីនៅប្រទេសវៀតណាម

ភ្នំពេញ​៖​ បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ... Read More »

《បិទបញ្ចប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ》

ខេត្តព្រះសីហនុ៖ ដោយយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទអាជីវកម្មលក់ដូរទាំងអស់នៅក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។ ... Read More »

ចាប់ពីថ្ងៃនេះតទៅ! មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រកាសដាក់ឲ្យដំណើរផ្លូវការហើយ

ភ្នំពេញ​៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមាននាទីក្នុងការជួយសម្របសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងថៃ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ។ ជាក់ស្ដែង​នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកដំបូង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ​ ... Read More »

ដំណឹងដ៏រីករាយ! និងសូមអបអរសាទរដល់បងប្អូន ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ បន្ទាប់ពីជាសះស្បើយ

ភ្នំពេញ៖ បើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ TYDA បានបញ្ជាក់អោយដឹងថា, នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ទទួលនូវដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន 🙏👏 ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីព្យាបាលជាសះស្បើយ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ... Read More »

វិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ២នាក់ ត្រូវជាម្ដាយ និងកូន ដែលជាករណីទី៥ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលខេត្ត នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ (អូរច្រឡង់) ក្រុមគ្រូពេទ្យជំនាញប្រចាំគោលដៅនោះ បានយកសំណាកអ្នកសង្ស័យនៅក្នុងរថយន្តមួយគ្រឿង ... Read More »

ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបាន !

ភ្នំពេញ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។ ... Read More »

បុរសម្នាក់អង្គុយ​ក្រោមរថយន្ត ពេលគេបញ្ឆេះរថយន្តមិនក្រោកចេញត្រូវរថយន្តរោទិ៍ហើយជាប់លេខរអឹលទៅមុខកិនស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយ គ្រោះថ្នាក់ចៃដន្យនៅវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី  ។ ជនរងគ្រោះឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ... Read More »

ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញម៉ាស់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, 🔴ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ ក្នុងដោយបញ្ជាក់ថា សម្រេច ៖ ប្រការ១ ..ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ... Read More »