ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ​ ៣នាក់ ត្រូវ​នគរបាលការពារព្រំដែន​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពីបទលួចឆ្លងដែនពីថៃ

ខេត្ត​បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រីចំនួន ៣នាក់​ ត្រូវ​បានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ ឃាត់ខ្លួនខណៈដែលពួកគេព្យាយាមលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា​ ត្រង់ចំណុចមួយក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។ បើ​តាម​ការបញ្ជាក់​ពីលោកវរសេនីយ៍ត្រី រស់ ... Read More »

មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

ភ្នំពេញ៖ អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal ... Read More »

លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ... Read More »

ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។ ... Read More »

បុរសម្នាក់មកលោតទឹកសម្លាប់ខ្លួនបានសម្រេចនៅលើស្ពានជ្រោយចង្វា

    ភ្នំពេញ ៖ បុរសម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបានសម្រេចដោយ បន្សល់ទុកម៉ូតូសណ្តោងរុឺម៉ករបស់ខ្លួន មួយគ្រឿងនិងស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូនៅលើស្ពាននៅស្ពានជ្រោយចង្វា ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ បង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង១៣ក្នុងស្រុករំដួល និងស្រុករមាសហែកនៃខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ២០២១នេះលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយ លោក ជិន ប៊ុនធឿន ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងករណីមរណភាពជនជាតិខ្មែរ ចំនួន ០២នាក់ !

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងករណីមរណភាពជនជាតិខ្មែរ ចំនួន ០២នាក់ ស្រី ០១នាក់ បន្ថែម ... Read More »

ប្រតិភូ និងអត្តពលិកកម្ពុជា ធ្វើតេស្ដកូវីដ-១៩ មុនចេញទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, លោក  វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម នាព្រឹកថ្ងៃអាទិត្យនេះ លោក បានដឹកនាំប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ... Read More »

អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ

ខេត្តកណ្ដាល៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ ... Read More »

អគ្គិសនីកម្ពុជា (EDC) : នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:២១នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ146 !

ភ្នំពេញ៖ អង្គភាពអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:២១នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ146  ។  ករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ146 នេះមូលហេតុបណ្តាលមកពីដាច់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៣៦៨នាក់

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣៦៨នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ... Read More »

លោក ស សុខា និងភរិយា អញ្ជើញជាអធិបតី វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី “វោហារឆ្នើម” បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយភរិយា បានអញ្ជើញចូលរួមជាគណៈអធិបតីពិធីប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី “វោហារឆ្នើម” ... Read More »

សុខ រ៉ាស៊ី បន្តបញ្ចេញសារទៅកាន់អ្នកជំពាក់លុយលោកហើយសុខចិត្តលក់កិត្តិយស

    ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការបង្ហោះសារនៅឡើ់យ ពេលនេះលោក សុខ រ៉ាស៊ីបានបញ្ចេញសារថ្មីទៀតហើយ។ ក៏ប៉ុន្តែមកលើកនេះគឺកាន់តែបញ្ចេញសារដ៏ចាក់ដោតចំបេះដូងអ្នកគាំទ្រលោក បើទោះបីជាលោកមិនបានសំដៅចំទៅលើបុគ្គលណាម្នាក់ក៏ដោយ ។    ពិធីករទូរទស្សន៍ហង្សមាសរូបនេះបានបញ្ចេញសារថា «អ្នកជំពាក់លុយគេមាន រអៀសខ្លួនខ្លះទេ? មានខ្មាសផែនដីទេ? ដែលជំពាក់គេអត់សង? ... Read More »

លោក ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតី របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ភ្នំពេញ៖ ទោះបីជាមានភាពមមាញឹកនិងការងារស្ទើរតែដកខ្លួនពុំរួច ទទួលបន្ទុកលើការរៀបចំកន្លែងធ្វើចត្តាឡីស័កតាមព្រំដែន ក៏ដូចជានៅក្នុងរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន ម៉ាណែត ឆ្លៀត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតី របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលកិច្ចប្រជុំឆ្លងសេចក្តីព្រាងជំនួយសា្មរតីសម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

ហាង បេប៊ីឃែរ​ (Baby Care) ដែលមានទីតាំងស្ថិតនៅផ្លូវ ២០០៤​ សង្កាត់អូរបែកក្អម​មានអ្នកជំងឺកូវីដ-១៩ បានគ្នា ២ នាក់ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ

ភ្នំពេញ ៖ ហាង បេប៊ីឃែរ​ (Baby Care) ដែលមានទីតាំងស្ថិតនៅផ្លូវ ២០០៤​ សង្កាត់អូរបែកក្អម​មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា ២ នាក់ បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ  ... Read More »

ហាង​ មីហឹរកូរ៉េ ៧ កម្រិត ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ ​នៅ​ទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,  មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅហូបមីហឹរ ​នៅ​ទីតាំងខាងលើនេះ។  អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ... Read More »

ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺCOVID-19 បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារ ម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ១០០៣ សង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺ (COVID-19) បានចូលទៅទិញទំនិញ ​នៅ​ទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

មន្ត្រីចូលនិវត្តន៍ម្នាក់ទៅនេសាទត្រីលង់ទឹកស្លាប់ត្រូវគេប្រទះឃើញសពអណ្តែតទឹក

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវគេស្គាល់ថាជាមន្ត្រីចូលនិវត្តន៍ទៅសេសាទត្រីលង់ទឹកស្លាប់អ្នកស្រុកប្រទះឃើញសាកសពអណ្ដែតក្នុងស្ទឹងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ ។  សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ... Read More »

លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ សម្រាប់ក្រុមការងារ IT យោធភូមិភាគទី៥

ខេត្តបន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ សម្រាប់ក្រុមការងារIT យោធភូមិភាគទី៥ ធ្វើជារបាំងការពារ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ ក្នុងនាមប្រធានគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ... Read More »

លោក ឃឹម ហ្វីណង់ : អ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ជិត២០០នាក់ ធ្វើតេស្តសុទ្ធតែអវិជ្ជមានទាំងអស់ !

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា , សូមចូលរួមត្រេកអរអ្នកផ្សារព្រះដាក់ លទ្ធផលនៃការយកសំណាកលើកទី២របស់បងប្អូនអាជីវករ និងអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ជិត២០០នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ ក្រោយពីបានរង់ចាំអស់រយៈពេល១៤ថ្ងៃរួចមក។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានភ្លាមៗ ... Read More »

មើលមុខឲ្យហើយបងប្អូន ! ប្រុសស្អាត ជាមេខ្លោងធំៗ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ខ្យល់ B.I.D នៅខេត្តកោះកុង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !

ខេត្តកោះកុង៖  អំពើទុច្ចរិត យូរនឹងឆាប់ ចៀសមិនផុតពីគុកទេ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ផលឲ្យទាន់ហន់ណាស់ ! កុំព្រហើនរកស៊ីតែជំនាញបោកប្រជាពលរដ្ឋស្លូតត្រង់អី គាត់រកប្រាក់លំបាកណាស់ ហើយអ្វីលំបាកជាងការរកប្រាក់ គឺចាញ់បោកពួកក្រុមជនសង្ស័យទុច្ចរិតទាំងនេះ សែនឈឺចិត្ត ស្អិតទ្រូងបំផុត ។  ... Read More »

Update ៖ ក្រុមទីទុយពពាក់ពពូនគ្នាដើរផឹកស្រាក្រឡុក ទល់ភ្លឺ ! រួចបើកឆាកប្រយុទ្ធគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ១៥នាក់ !

ភ្នំពេញ ៖ មិនដឹងជាកូនចៅលោកណាទេព្រះអើយ ឲ្យពពាក់ពពូនគ្នា ជាក្រុមៗ មានស្រី មានប្រុស ដើរផឹកសុីស្រាក្រឡុកទល់ភ្លឺ ដល់ប៉ះពាល់សំដីគ្នា បើកឆាកប្រយុទ្ធ យកកៅអីជ័រ វាយគ្នា អោយប្រសេចប្រសាច តាំងពីម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៨ ... Read More »

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ដំណាក់កាលទី២ ជំហានទី១ !

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ដំណាក់កាលទី២ ជំហានទី១ និងផែនការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋទាំង១១ស្រុក ក្នុងខេត្តសៀមរាប។  លោកអភិបាលខេត្តបានថ្លែងថា, ... Read More »

មានករណីជាសះស្បើយចំនួន ៨០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥៣នាក់ នៅខេត្តកំពង់ចាម

  ខេត្តកំពង់ចាម៖ មានករណីជាសះស្បើយចំនួន ៨០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកស្រីសន្ធរ ០២នាក់, ... Read More »

ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៤៨ឆ្នាំ នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយសារកូវីដ-១៩

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ សៀក សៀ អាយុ៤៨ឆ្នាំ នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ... Read More »

ខេត្តត្បូងឃ្មុំ ប្រកាសពីករណីជាសះស្បើយរហូតដល់ ១០៩នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន២៨នាក់ និងស្លាប់ចំនួន ៣នាក់ ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជ្រាបថា ... Read More »

ផ្លូវបេតុង​មានកំណកដីកម្រាស់ជិត១តឹកហើយ​អាជ្ញាធរ​ស្រុកកោះសូទិននៅមិន​ យកចិត្តទុកដាក់មេីលថែទៀត

ខេត្តកំពង់ចាម ៖​ រូបភាពនេះ​បង្ហាញពីទម្លាប់អាក្រក់បំផុតរបស់ម្ចាស់ការដ្ឋានខ្លះ ដែលគ្មានគិតពីការលំបាករបស់អ្នកដទៃ គឺគិតតែប្រយោជន៍ខ្លួនឯង​ សំខាន់ឱ្យតែបានលុយដោយមិនខ្វល់ពីអនាម័យ បរិស្ថាន  សោភណភាពក្នុងទីក្រុងនោះទេ ខណ:​ដែលអាជ្ញាធរ​ពាក់ព័ន្ធ​ក៏មិន​ខ្វល់ពីការទទួលខុសត្រូវក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន​ដែរ។  កង្វល់ក្នុងចិត្តរបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិផ្សារថ្មី(ផ្សារលើ) ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនអំពីរឿងកំណកដីដ៏ក្រាស់នៅលើផ្លូវបេតុងនេះ ពួកគាត់បានធ្វើសំណូមពរទៅអាជ្ញាធរខេត្តកំពង់​ចាម សូមមេត្តាជួយពិនិត្យមើលផ្លូវបេតុងមួយខ្សែឆ្លងកាត់ភូមិផ្សារថ្មី(ផ្សារលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ... Read More »

ដោយសារការស្រេកឃ្លានលោកយាយវ័យ៧០ឆ្នាំបង្ខំចិត្តចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងប៉ះចំម៉ូទ័របូមទឹកធ្វើឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ ពិតជាអាណោចអាធ័ម ខ្លោចផ្សាបំផុតដែលលោកយាយវ័យ៧០ឆ្នាំទៅហើយចុះទៅជញ្ជាត់ត្រី ក្នុងទឹកស្ទឹងហើយចៃដន្យប៉ះចំម៉ូទ័របូមទឹកបណ្ដាលឱ្យឆក់ស្លាប់ ខណ:ដែលគាត់ខំរកវិធីចិញ្ចឹមជីវិតទាំងវ័យចាស់ជរាដើម្បីដោះស្រាយបញ្ហាក្រពះ។  ករណីនេះកើតឡើងនៅស្រុកកំរៀង កាលពីថ្ងៃសៅរ៍ ៨ កើតខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ បញ្ជាក់ពីករណីពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទខុសពីការពិតពាក់ព័ន្ធនឹងការធ្វើ ពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា ដែលមិនបានសិក្សាបានច្បាស់លាស់ ធ្វើឱ្យសាធារណជនមានការយល់ ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

Update ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានបើកប្រតិបត្តិការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ភ្នំពេញ៖ បើយោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០:៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប​ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ LS ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥៣ ... Read More »