ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាត់ដំបង ដុតកម្ទេចចោលទំនិញខូចគុណភាពជិត២តោន

ខេត្តបាត់ដំបង៖ ទំនិញខូចគុណភាព​ ​ផុត​កាលបរិច្ឆេទប្រើប្រាស់ជិត២តោនត្រូវបានអាជ្ញាធរខេត្តបាត់ដំបងប្រមូលយកទៅដុតកម្ទេចចោល ក្រោយពីសមត្ថកិច្ចជំនាញបង្រ្កាបបាននាពេលកន្លងមក។ ការដុតកម្ទេចចោលទំនិញខូចគុណភាពនេះប្រព្រឹត្តទៅនៅថ្ងៃទី​១៣ ​ខែមករា  ឆ្នាំ២០២១ នៅទីលានចាក់សំរាមខេត្តបាត់ដំបងដែលមានចំនួនទាំងអស់១៨១០​គីឡូក្រាម​ ក្នុងនោះ​រួមមាន ​ភេសជ្ជៈ​ ស្រា​ អាហារ​ងៀត​, ​នំ​កញ្ចប់​,​និង​អាហារ​កំប៉ុង​ មួយចំនួន ដែលទំនិញទាំងនេះសមត្ថកិច្ចជំនាញដកហូត​ពី​អាជីវករ​នៅ​តាម​បណ្ដា​ទីផ្សារ​នានា​ ... Read More »

យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯងត្រូវបានប្រជាពលរដ្ឋ​ជួយលើកម៉ូតូឡើងជិះបង្ហោះឌឺជ្រុលទៅបុករថយន្តបន្តទៀត

ភ្នំពេញ៖ យុវជនម្នាក់ផឹកស្រាបៀរ ស្រវឹងបើកម៉ូតូលឿនដួលតែម្នាក់ឯងរងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋ​នាំគ្នាជួយ លើកឡើងឲ្យបន្តដំណើរទៅមុខទៀត តែយុវជននោះមិនអរគុណគេ ជិះម៉ូតូរោទ៍សំឡេងឌឺគេទៀតថែមទាំងជិះបង្ហោះជ្រុលទៅបុក និងរថយន្ត Lexus NXT200 ដែលឈប់រង់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរផ្លូវសហព័ន្ធរុស្សី ... Read More »

អបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សមត្ថកិច្ច​ចម្រុះខេត្តកំពង់ចាម​ចុះអនុវត្តសាលដីការុះរេីផ្ទះ២ខ្នងចេញពីដីភូមិ

ខេត្តកំពង់ចាម​ ​៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ខេត្ត​ បាន​ចុះរុះរេីផ្ទះក្បឿងចំនួន២ខ្នងរបស់ឈ្មោះ ទៀង គីមលី ឱ្យចេញពីដីភូមិដែលមានផ្ទៃដីទំហំទទឹងប្រវែង១១,៦ម៉ែត្រ​និងបណ្តោយ៣៣ម៉ែត្រ​ ស្ថិតនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលេី​ តាមអំណាច​សាលដីកា​របស់តុលាការ​ ។  លោក សុធា​ ពិសិដ្ឋ ... Read More »

បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើករថយន្ត​​លឿនទៅបុករថយន្តដឹក​សំរាម​ពីក្រោយ​​បណ្តាលឲ្យស្លាប់ម្នាក់និងរបួស២នាក់

ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជាស្រវឹងស្រាបានបើករថយន្ត​​លឿនទៅបុករថយន្តដឹក​សំរាម​ពីក្រោយ​​ បណ្តាលឲ្យកម្មករប្រមូលសំរាម​​ម្នាក់ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ២​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែកឯអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ដោយឃាត់​បានតែ​អ្នករួម​ដំណើ​រជាមួយ២​នាក់​។​ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅម៉ោង ១០និង៣០​នាទី​យប់​ ថ្ងៃ​​ទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ... Read More »

ផ្ទុះរឿងពិធីការិនី យ៉ាន់ ស្រីពេជ្រ ប្រកាសលែងលះប្តី និងបង្ហោះសារឈឺចិត្ត

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែមករានេះ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈក្រោយពីតារាសម្តែង និងពិធីការិនីស្រស់សោភា អ្នកនាង យ៉ាន់ ស្រីពេជ្រ បានបង្ហោះសារ រឿងលែងលះប្តី និងរាប់រាប់ពីទុក្ខសោកព្រោះមានអ្នកឆក់ប្តី ។ ពិធីការិនី និងតារាសម្តែងរូបនេះបានបង្ហោះសារយ៉ាងវែងអមដោយរូបថតនាងនិងប្តី ... Read More »

វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី

ខេត្តសៀមរាប ៖ ជាការណ៍ពិតណាស់ពីទីវាលអតីតតំបន់សង្រ្គាម និងចម្ការគ្រាប់មីនបានប្រែក្លាយទៅជាសាលារៀនដែលមានដើមឈើផ្តល់ម្លប់ត្រឈឹងត្រឈៃ មិនមែនជាការងាយស្រួលនោះទេ។ វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី ដោយបានរៀបចំផែនការធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រីបរិស្ថាន។ លោក ហុង អេងគាំង ... Read More »

គណ:បញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅផ្លូវជាតិលេខ១​

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃ​ពុធទី១៣ ខែមករា ឆ្នាំ​២០២១  លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាន​នគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ... Read More »

សូមមានការប្រុងប្រយ័ត្នខ្ពស់! ខណ:រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១៣នាក់ថែមទៀតជាពលករមកពីប្រទេសថៃ និងមកពីប្រទេសក្រៅ ហើយមានអ្នកជំងឺម្នាក់ជាសះស្បើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣នាក់ថែមទៀត ដែលក្នុងនោះមាន៨នាក់ជាពលករខ្មែរដែលទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង៥នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។     ក្រសួងសុខាភិបាលក៏បានប្រកាសថាអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មីទាំង១៣នាក់រួមមាន៖ ទី១-ស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ... Read More »

ចុះពីលេីរថយន្តទៅទិញអីវ៉ាន់អត់ពន្លត់ម៉ាសុីនរថយន្តត្រូវជនសង្ស័យឡេីងបេីកចេញទៅ តែដេញចាប់បានមកវិញ

ភ្នំពេញ​៖​ បុរសម្នាក់ចុះពីលេីរថយន្តដោយមិនបានពន្លត់ម៉ាសុីន រួចដើរទៅទិញអីវ៉ាន់មួយភ្លែត ស្រាប់តែមានជនសង្ស័យម្នាក់ឡេីងបេីកចេញទៅ។ឃេីញបែបនេះម្ចាស់រថយន្តក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញតាមចាប់កាលពីវេលាម៉ោង៨និង២០នាទីយប់​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចស្តុបអុីនថឺខន​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​  ហេីយជនសង្ស័យព្យាយាមបេីករត់រហូតទៅដល់ផ្លូវលេខ៣១៥​ កែងផ្លូវ​លេខ៥៩៨​ ស្ថិតក្នុងសង្កាត់បឹកកក់២​ ខណ្ឌទួលគោក​  ... Read More »

គ្រូបង្រៀនផ្នែកគណិតវិទ្យាម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀនផ្នែកគណិតវិទ្យាធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ ផ្ទះលេខ១២១ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ បូ ចាន់ថន អាយុ៤០ ភេទប្រុស ... Read More »

ព័ត៌មានបឋម៖ ជនជាតិបរទេស២នាក់ ដេកស្លាប់ក្នុង ខុនដូរ LH RESiDENCE សង្ស័យថាជារឿងឃាតកម្ម

ភ្នំពេញ៖ ជនជាតិបរទេស២នាក់បាន ដេកស្លាប់នៅក្នុង ខុនដូរ LH RESiDENCE ត្រូវបានគេសង្ស័យថាជារឿងឃាតកម្ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ផ្លូវលេខ៩ ជាន់ទី៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត សូមឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត សូមឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារ ព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និង វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យ បានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិ អ្នកដទៃ កុំបំភ្លៃការពិត »

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលឹកថា, ជាថ្មីម្តងទៀត ខ្ញុំសូមណែនាំដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យ បានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិ អ្នកដទៃ កុំបំភ្លៃការពិត ... Read More »

ជំពាក់ប្រាក់ធនាគារកើតវិបត្តិផ្លូវចិត្ត លេបថ្នាំសម្លាប់ខ្លួន

ខេត្តកំពង់ធំ៖ ដោយសារតែវិបត្តិផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារធ្វើឲ្យនារីម្នាក់បង្ខំចិត្តលេបថ្នាំសម្លាប់ខ្លួន។  ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។  សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សៀង ស្រីនិច ភេទស្រី ... Read More »

សម្ដេចតេជោ ហ៊ុន សែន៖ សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយ ជោគជ័យ

ភ្នំពេញ៖ សម្តេចបានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិថា: សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយ ជោគជ័យ។ ប៉ុន្តែ យើងមិនអាចមើលស្រាលពីស្ថានការណ៍ និងឱកាសនៃការវិលត្រឡប់មកវិញរបស់ មេរោគដ៏កាចសាហាវនេះបានទេ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ និងឆ្លើយតបបានទាន់ពេលវេលា ដែលអាចគ្រប់គ្រងស្ថានការណ៍បានដោយការកាត់ផ្តាច់មធ្យោបាយដែលនាំឱ្យជំងឺកូវីដ-១៩ឆ្លងរីករាល ដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ។ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤៖០៥នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តទួលសុភាឃួន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IH-2258ធ្វើដំណើរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំនុចកើតហេតុមុខក្លោងទ្វារវត្តទួលសុភាឃួនបានបន្ថយល្បឿនដើម្បីឲ្យរថយន្តឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ វីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតនៅទូទាំងសកលលោកដ៏គួរឱ្យព្រួយបារម្ភនេះ មិនត្រឹមតែមិនទាន់បានថយចុះនៅលើសកលលោកប៉ុណ្ណោះទេ ថែមទាំងបំលែងជាវីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស ហើយត្រូវបានរកឃើញផងដែរនៅក្នុង ប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុប ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការ ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ ... Read More »

ប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) ពលរដ្ឋប្រាប់ថាបានប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង នៅមុខផ្សារញូវស្តា ស្ថិតក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចុះពិនិត្យសព និងពុំទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ ៕ឆ្លាម សមុទ្រ Read More »

ពន្លាតដែន​សមត្ថកិច្ច​រយៈពេល​៣ថ្ងៃ​ ឃាត់​ខ្លួន​ជនសង្ស័យ​៨នាក់​ ចាប់​យក​ ថ្នាំញៀន​ជាច្រេីន​រួមជាមួយ​ស្លាកលេខ​ខេមរភូមិន្ទ​ក្លែងក្លាយ​

ខេត្ត​កំពង់ចាម ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​បេីក​ការបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀន​ តាំងពីថ្ងៃទី១០​ ដល់ថ្ងៃទី១២​ ខែមករា ឆ្នាំ២០២១ ក្នុងតំបន់ស្មុគស្មាញ​ ចំណុចវត្តមៀន ក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ឃាត់ខ្លួនជន​សង្ស័យបានចំនួន៨នាក់ជាបន្តបន្ទាប់​ ។  ... Read More »

បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅក្រុម ១ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ  ។ ១-ជនសង្ស័យឈ្មោះ នួន ... Read More »

តូចចិត្តប្រពន្ធទី២រត់ចោលផឹកថ្នាំពុលសម្លាប់ខ្លួនតែមិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់ក្រោយពីលែងលះប្រពន្ធទី១រួចរាល់ហេីយទៅមានប្រពន្ធមួយទៀត លុះក្រោយពីរស់នៅជាមួយគ្នាមួយរយៈពេលស្រាប់តែប្រពន្ធក្រោយនេះបានរត់ចោលគាត់បាត់ទៀត ។ដោយសារតែជួបវិបត្តិគ្រួសារផ្ទួនៗគ្នាបែបនេះ បានធ្វើឲ្យគាត់ខូចចិត្តយ៉ាងខ្លាំងហើយក៏ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ប៉ុន្តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងត្រូវបាននគរបាលហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះជាបន្ទាន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ... Read More »

ក្រសួងធម្មការណែនាំពុទ្ធបរិស័ទចូលរួមប្រារព្ធពិធីបុណ្យមាឃបូជាដោយអនុវត្តតាមវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ថ្នាក់ដឹកនាំសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ឲ្យបានអធិកអធម ហើយត្រូវអនុវត្តវិធានការក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ-១៩។នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការនិងសាសនាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។   ... Read More »

លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំស្នើក្រសួងអប់រំយុវជននិងកីឡា សុំអគារពីរខ្នងបន្ថែមខណៈដែលសិស្សមានការកើនឡើង

ខេត្តស្វាយរៀង៖ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំដែលជាសាលាគំរូមួយខាងបរិស្ថានស្អាតស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានធ្វើការអំពាវនាវស្នើសុំក្រសួងអប់រំយុវជននិងកីឡានូវអគារសាលារៀនពីរខ្នងបន្ថែមទៀតខណៈដែលអគារមួយខ្នងកំពុងតែមានសភាពទ្រុឌទ្រោមខ្លាំងនិងដោយសារតែកំណើនរបស់សិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំឲ្យមានការខ្វះអគារសិក្សា។ម្យ៉ាងទៀតក៏សូមស្នើដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងមេត្តាជួយបន្ថែមគ្រូបង្រៀនក្របខ័ណ្ឌឲ្យបានគ្រប់គ្រាន់ថែមទៀត ព្រោះសាលាកំពុងខ្វះគ្រូបង្រៀនជាច្រើននាក់ផងដែរ។ ការអំពាវនាវរបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រំនេះបានធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។ លោកគ្រូចាន់ សំអន មានវ័យ៤២ឆ្នាំ ជានាយកសាលាបឋមសិក្សាស្វាយជ្រំបានឲ្យដឹងថា លោកបានមកធ្វើជានាយកសាលាបឋមសិក្សាស្វាយជ្រំនេះតាំងពីឆ្នា២០១៣មកម្ល៉េះគឺបានរយៈពេល៨ឆ្នាំហើយ។សាលានេះបង្កើតឡើងនៅឆ្នាំ ១៩៥៣ ដែលមានឈ្មោះដើមថាសាលាបឋមសិក្សាដុក ផង់។ក្រោយថ្ងៃរំដោះ ... Read More »

ឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ឆេះផ្ទះរស្មីលក់ផ្កាស្រស់មួយដង្ហើមចង្រិតដោយសមត្ថកិច្ចបាញ់ទឹកពន្លត់ទាន់ពេល

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈផ្ទះរស្មីលក់ផ្កាស្រស់មួយកន្លែងក្នុងក្រុងស្វាយរៀងត្រូវបានភ្លើងឆាបឆេះ ហើយភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ទាន់ពេល មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅហាងយីហោរស្មីលក់ផ្កាស្រស់ មានលក់កាដូនិងទទួលរៀបចំបាច់ផ្កាកន្ត្រកផ្កាគ្រប់ប្រភេទ ក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះលក់ផ្កាមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ ប្រភពបន្តថា ... Read More »

អស្ចារ្យមែន! អតិថិជនមហាសំណាងឈ្នះលុយសុទ្ទ$90,000 ដុល្លារ ពីសែលកាតដោយគ្រាន់តែធ្វើរឿងងាយៗមួយនេះ!

 អស្ចារ្យណាស់ ពិតជាអតិថិជនមហាសំណាងមែនតែម្តង! ដែលបានឈ្នះរង្វាន់លុយ សុទ្ធដល់ទៅ $90,000 ដុល្លារពីក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗមកនេះ។ សែលកាត សូមចូលរួមអបអរសាទរចំពោះអតិថិជនបងស្រី ខុម សុឃឿន ដែលមានមុខរបរជាកម្មកររោងចក្រកាត់ដេរមានទីលំនៅ ឃុំអូរតាគី ស្រុកបាត់ដំបង ... Read More »

Update៖ រហូតដល់ម៉ោង១២និង០០ នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និងមិនមានជាសះស្បេីយទេ

ភ្នំពេញ៖ រហូតដល់ម៉ោង ១២និង០០ នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មិនមានជាសះស្បេីយ ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ... Read More »

មនុស្ស៦នាក់រងរបួសធ្ងន់ និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគោយន្តកន្ត្រៃ

ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុសស្រីចំនួន៦នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ ពីក្រោយនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅចំណុចផ្លូវប្រសព្វមុខខ្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ លោក ... Read More »

តំបន់ប្រតិបត្តិការសឹករងតាកែវ បន្តចេញល្បាតតាមបណ្តាយព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តតាកែវ ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលអាចកើតមាន ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ... Read More »