ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២១នេះបានកសាងសំណុំរឿងជនសង្ស័យ៣នាក់ទៅតុលាការចំណែកម៉ូតូជាង៤០គ្រឿងត្រូវកម្លាំងសមត្ថកិច្ចអំពាវនាវឲ្យម្ចាស់មកយកវិញ។ សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់មាន៖ ទី១-ឈ្មោះឡាយ សានភេទប្រុសអាយុ៤៩ឆ្នាំមុខរបរជាងជួសជុលម៉ូតូរស់ភូមិក្បាលស្ពាន២សង្កត់ក្រុងប៉ោយប៉ែត។ ទី២-ឈ្មោះកែវ កុសល ហៅម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិក្បាលស្ពាន១។ ទី៣-ឈ្មោះពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅភូមិបាលិលេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត។ លោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យលោកមែន ភារម្យបញ្ជាក់ប្រាប់ថាៈក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះWilly ... Read More »
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ទៀតថ្ងៃនេះ ! គេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍ និងកាសែតឈ្មោះ “យុវជនតេជោ”
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបប្រកាសលេខ៣៧០ ព .ម.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាត ឱ្យលោកស្រី សេង ស្រីពៅ ... Read More »
ត្រៀមៗ! បងប្អូនក្នុងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៧ មេសា រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង នៅតំបន់មួយចំនួន
ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសនៅថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ២០២១នេះថា នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែង នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ ... Read More »
បុរសចំណាស់ល្មោភកាមម្នាក់ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រចដឹងដល់ម្ដាយឪពុកខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកណ្ដាល៖ បុរសចំណាស់ល្មោភកាមអាយុ៦៩ឆ្នាំម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេចម្ដង ញ៉ាមលើកក្រោយបម្រុងល្បួងរំលោភម្ដងទៀត តែបែកការណ៍រហូតដឹងដល់ម្ដាយឪពុកខាងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យចាប់ខ្លួនចាត់ការតាមច្បាប់នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »
ឃើញនារីម្នាក់ជិះម៉ូតូទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូធ្វើសកម្មភាពឆក់តែគេចមិនរួចត្រូវសមត្ថកិច្ចក្របួចជាប់
ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ខណៈឃើញនារីម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង ដោយទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ក៏ធ្វើសកម្មភាពឆក់ រួចព្យាយាមជិះគេចខ្លួន តែមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ នៅចំនុចភូមិភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ... Read More »
កម្ពុជាកំពុងចរចាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ប្រមាណ៤លានដូសទៀតពីមិត្តចិន
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ នេះជាអះអាងរបស់លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ... Read More »
គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល !
ភ្នំពេញ៖ គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ-១៩ ។ សូមបញ្ជាក់ថា ការចុះបិទគ្លីនិកមួយនេះ ... Read More »
ជំងឺកូវីដ-១៩បន្តឆ្លងកើនឡើងច្រើនណាស់! ខណ:រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៩៦នាក់ និងអ្នកជាសះស្បេីយចំនួន ១៨នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៦នាក់ថែមទៀត និងជាសះស្បើយចំនួន ១៨នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ... Read More »
អភិបាលខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ និងកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១នេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្តមណ្ឌលគិរី បានទទួលអំណោយរួមមាន៖ អង្ករចំនួន ៥តោន ... Read More »
សុគន្ធ នីសា ប្រកាសថ្ងៃត្រង់នេះថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ
ភ្នំពេញ៖ លេចចេញសារអបអរសាទរជាច្រើនពីអ្នកគាំទ្របន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះនៅកម្ពុជា អ្នកនាង សុគន្ធ នីសា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បានប្រកាសនៅថ្ងៃត្រង់ថ្ងៃទី២៦ ខែមីនានេះថា នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែនាងបន្តដាក់ខ្លួនឲ្យនៅឆ្ងាយដាច់ដោយឡែក១៤ថ្ងៃទៀតដើម្បីតាមដាន។នាងត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលក្នុងសណ្ឋាគារគ្រីតឌូកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ... Read More »
ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃមុននឹងចាកចេញទៅគេហដ្ឋានវិញ
ខេត្តស្វាយរៀង៖ លោកជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល១៤ថ្ងៃនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានវិញត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ។ ការអំពាវនាវបែបនេះរបស់លោកជូ សុធី និងក្រុមការងារគណៈកម្មាធិការយុវជន ស.ស.យ.ក. ... Read More »
ដំណឹងល្អនៅថ្ងៃទី៣១ មីនាខាងមុខនេះ! វ៉ាក់សាំងស៉ីណូហ្វាមការពារកូវីដ១៩ ជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសនឹងមកដល់កម្ពុជា
ភ្នំពេញ៖ បើតាមការអះអាងពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងឱកាសអញ្ជើញប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន បានបញ្ជាក់ថា វ៉ាក់សាំងស៉ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ១៩ ... Read More »
ក្រសួងសុខាភិបាលបញ្ជាក់ពី ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ នីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ... Read More »
សំណង់ដ៏ធំកំពុងសាងសង់អត់ច្បាប់នៅទល់មុខប៉ុស្តិ៍បឹងកក់ទី១ ទាំងបំពានពីសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ សំណង់ដ៏ធំកំពុងសាងសង់ អត់ច្បាប់នៅលើទំហំដីប្រមាណ ១០ ម៉ែត្រគុណនឹង ៣០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទល់មុខប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បាននឹងកំពុងរំខានអ្នករស់នៅព័ទ្ធជុំវិញការដ្ឋានខាងលើនេះ អាចមានហានិភ័យ ស្ថិតក្នុងបញ្ហាប្រឈម ប្រេះស្រាំ ... Read More »
យោធភូមិភាគ៥ប្រជុំផ្សព្វផ្សាយអនុក្រឹត្យនិងច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានធ្វើការផ្សព្វផ្សាយច្បាប់និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ... Read More »
បុរសវ័យ៣៥ឆ្នាំ មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញគិតខ្លីចងកសម្លាប់ខ្លួនក្រោមដើមព្រីងនៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារដោះស្រាយមិនចេញគិតខ្លីចងកសម្លាប់ខ្លួនក្រោមដើមព្រីងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចភ្លាមៗដើម្បីពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះញួង សំអ៊ន អាយុ៣៥ឆ្នាំមុខរបរកសិកររស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ដោយសន្និដ្ឋានថា ... Read More »
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីវាយគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព លោក ថន ចាន់ធឿន ស្លាប់ដោយសារកូវីដ-១៩
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព លោក ថន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ... Read More »
លីវ ជីលី ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាក្នុងវគ្គប្រកួតបឋម
ប្រទេសថៃ៖ ក្លាយជាបរិបទថ្មីលើវិស័យកញ្ញាឯក ក្រោយពីកញ្ញាឯកកម្ពុជា កញ្ញា លីវ ជីលី មិនធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាខកចិត្តឡើយ ដោយនាងបានសាងភាពភ្ញាក់ផ្អើលជាថ្មីសម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធីប្រកួតបឋមនៃឆាកប្រកួតអន្តរជាតិ Miss Grand International 2020។ នាងបានផ្លាស់ប្តូរការគិតរបស់ទស្សនិកជន និងពាក្យរិះគន់ថា អាចនឹងក្លាយជាបេក្ខនារីអមឆាកនោះហើយ។ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ បន្ដការងារស្តារអាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេសាបរួចរាល់ រួចបន្តការស្តារ លូនៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹក ហូរនារដូវវស្សាខាងមុខ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ... Read More »
នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនជនសង្ស័យជាមេខ្យល់ទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់១នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះ ជាប់ពាក់ព័ន្ធពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ ជនសង្ស័យមានឈ្មោះ ទូច សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ... Read More »
នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីចេញសែកគ្មានសាច់ប្រាក់ជាង១ម៉ឺនដុល្លារ
ភ្នំពេញ៖ កម្លាំងនគរបាកប៉ុស្តិ៍ឃ្មួញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរំលោភលើទំនុកចិត្ត(ចេញសែកគ្មានសាច់ប្រាក់) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ម៉ោង១១ និង០០នាទីព្រឹក នៅចំណុចក្នុងក្រុមហ៊ុនបេតុងលាយស្រាច់ ជ្រេហ្គន ផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »
ឃាត់ខ្លួនជនសង្ស័យ៧នាក់ជាបន្តបន្ទាប់ក្រោយពីដេញកាប់យុវជនម្នាក់បំណងប្លន់យកម៉ូតូតែមិនបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពដេញកាប់យុវជនម្នាក់ក្នុងបំណងប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃេីញដេញឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងឥន្ធន:សំប្រាថ្នា តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុយុវជនម្នាក់ជិះម៉ូតូតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលចោមចៅស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានមកដេញកាប់ជនរងគ្រោះ ... Read More »
រស់នៅជាមួយសង្សារ៣ឆ្នាំ ដោយមិនបានរៀបការ ខាងប្រុសសុំចែកផ្លូវគ្នា នារីម្នាក់តូចចិត្តជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា
ភ្នំពេញ៖ នារីម្នាក់ដោយសារខឹងសង្សារស្រលាញ់គ្នាបីឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នាបានសម្រេចចិត្ត ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាចាស់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីនារីដែលលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ ... Read More »
អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការពិតសពឈ្មោះឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ... Read More »
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយា ឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលកំពុងធ្វើចត្តាឡីស័កនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយាបានឧបត្ថម្ភនូវថវិកាចំនួន ២០,០០០,០០០៛(ម្ភៃលានរៀលគត់) ជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពដល់កងកម្លាំងដែលបម្រើ កិច្ចការការពារ ... Read More »
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ពី វឌ្ឍនភាពនៃការងារបង្កបង្កើនផលនៅក្នុងរដូវប្រាំង ឆ្នាំ២០២១
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ... Read More »
សាហាវណាស់ ! កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា!
ភ្នំពេញ៖ កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា! ជនរងគ្រោះស្លាប់ម្នាក់ទៀតនេះ គឺលោកស័ក្តិ៣ ថន ចាន់ធឿន ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! ជនរងគ្រោះម្នាក់នេះ គាត់មិនបានដឹងខ្លួនឯងមានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ... Read More »
រថយន្តធុនធំបេីកបុកម៉ូតូកិនបណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូត្រូវរថយន្តធុនធំបេីកមកបុកនិងកិនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចច្រកចូលវត្តភ្នៀត តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ផេង ត្រេង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីឈូកវ៉ា១ សង្កាត់គោករការ ... Read More »
ហាង សេង ពិសិដ្ឋណេត និងទទួលបញ្ចាំ ត្រូវបាននគរបាលក្រុងតាខ្មៅ បិទបណ្តោះអាសន្ន ផ្គើនការណែនាំរបស់ក្រសួងសុខាភិបាល
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារចូលទៅក្នុង facebook page របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច