ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​នេះ! មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ ចាប់ផ្តើម​តម្រង់​ជួរ ធ្វើតេស្តលើក​ទី​២​

ភ្នំពេញ​៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ២០២០នេះ មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ ត្រូវ​ទៅធ្វើ​តេស្តយក​សំណាកលើក​ទី​២ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ដោយបាន​តម្រង់​ជួរ ដើម្បី​ចូលធ្វើ​តេស្ត​ម្តងម្នាក់ៗ។ ហើយនេះ​ជា​លើក​ទី​២​ ដែល​មន្ត្រីរាជការ សរុប ១៥៤៤​នាក់ ដែល​បានធ្វើ​តេស្ត យក​សំណាកលើក​ទី​១ ... Read More »

រថយន្តអុីស៊ុយហ្ស៊ុយមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករបងផ្ទះអ្នកស្រុក

ក្រុងប៉ោយប៉ែត៖ រថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបានបើកបុករបងផ្ទះអ្នកស្រុកបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវជាតិលេខ៥ខាងកើតធនាគារអេស៊ីលីដាឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថយន្តដែលកេសង្ស័យថាម្ចាស់ស្រវឹងស្រាបើកបុករបងថ្មផ្ទះគេនោះមានពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខបាត់ដំបង2B-9934។ ចំណែកម្ចាស់អ្នកបើកបរក្រោយកើតហេតុបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញរបស់ក្រុងប៉ោយប៉ែតចុះមកពិនិត្យរួចហើយស្ទួចយករថយន្តទៅអធិការដ្ឋាននគរបាលដើម្បីពិន័យតាមផ្លូវច្បាប់។ នគរបាលបានប្រាប់កន្លែងកើតហេតុថាៈមុនកើតហេតុគេបានឃើញរថយន្តខាងលើម្ចាស់បានបើកបរក្នុងទិសដៅពីកើតទៅលិចសំដៅចូលក្រុងប៉ោយប៉ែត(ទីប្រជុំជន)ក្នុងល្បឿនអាច កុងទ័រប្រមាណជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង លុះមកដល់ចំណុចកើតហេតុបានជែងរថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងទិសដៅស្របទិសគ្នា ... Read More »

សម្ដេចតេជោ៖ មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬផ្នែកណាមួយ សូមពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬផ្នែកណាមួយនោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឲ្យបិទការរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។ ជាមួយគ្នានេះផងដែរ សម្ដេចសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូរវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា “ព្រឹកមិញ ... Read More »

លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យ ខណ្ឌទាំង១៤ ត្រូវអនុវត្តវិធាន១០ចំណុច តាម អនុសាសន៍របស់សម្តេចតេជោ

ភ្នំពេញ ៖ តាមកាបញ្ជាក់ឲ្យដឹងពី លោកកើត ឆែ អភិបាលរងរាជធានី ភ្នំពេញថា អភិបាល រាជធានីភ្នំពេញ លោកឃួង ស្រេង នៅរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០ បានដាក់បទបញ្ជា ... Read More »

រថយន្ត​ដឹកខ្សាច់បេីកបុកម៉ូតូហុងដាឌ្រីមនៅស្ពានច្បារអំពៅ​បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ហេីយព្យាយាមបេីករត់តែរត់មិនរួច

ភ្នំពេញ​ ៖​ បុរស​ម្នាក់បេីក​រថយន្ត​ដឹកខ្សាច់យ៉ាងលឿនមិនប្រយ័ត្នក៏បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីម​ បណ្តាលឲ្យរងរបួសស្រាល រួចហើយបន្តបេីករត់គេចតែត្រូវសមត្ថកិច្ចឃាត់បានមកវិញ​ កាលពីវេលា​ម៉ោង​១២និង១០នាទី​រំលងអធ្រាត្រ​​ឈានថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​នៅត្រង់ចំណុចគល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​ច្បារ​អំពៅ​។ ​ យោងតាមប្រភព​ព័ត៌មាន​នៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ នៅមុនពេល កេីតហេតុ​ ... Read More »

តើអ្នកដឹងទេថាផ្កាខ្មែរ មានឈ្មោះពីរោះៗ ហើយអ្នកម្ដាយខ្លះបានយកឈ្មោះផ្កាទាំងនេះមកដាក់ឈ្មោះ​ឱ្យកូនស្រីថែមទៀត

ចំណេះដឹងទូទៅ៖ លោកអ្នកខ្លះប្រហែលជាមិនដឹងថាផ្កាគ្រប់ប្រភេទ គឺជាធនធានធម្មជាតិជីវៈចម្រុះមួយបែបដែលកម្ពុជាយើងមាន ក្រៅពីធនធានសត្វព្រៃ ព្រៃឈើ និង ដំណាំទាំងកសិកម្ម ឧស្សាហកម្ម និង ដំណាំហូបផ្លែដ៏សម្បូរបែបផ្សេងទៀត សម្រាប់បំពេញតម្រូវការរបស់ប្រជាជនខ្មែរយើង ។ លើសពីនេះទៅទៀត ផ្កាខ្លះមានឈ្មោះពីរោះខ្លាំង ដែលលើសពីឈ្មោះដែលប្រជាជនតាមភូមិស្រុកតែងហៅតៗគ្នា ... Read More »

កងរាជអាវុធហត្ថស្រុកព្រៃនប់ចុះបង្រាបទីតាំងបញ្ជល់មាន់មួយកន្លែង

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក ម៉ែន  វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០រសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ នេះកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ដឹកនាំដោយលោកផ្ទាល់បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដកហូតមាន់ជល់ចំនួនបីក្បាល និងម៉ូតូចំនួន ៣គ្រឿង យកទៅរក្សាទុកនៅអាវុធហត្ថស្រុកព្រៃនប់ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះតូបជួសជុលម៉ូតូផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍

ភ្នំពេញ​៖​ តូបជួសជុលម៉ូតូមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០​ នៅផ្លូវបេតុង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុតូបខាងលេីត្រូវបានម្ចាស់បិទទ្វារចាក់សោរួចចេញទៅក្រៅបាត់ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីខាងក្នុងមកក្រៅទេីបនាំគ្នាភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចមកជួយធ្វើអន្តេាគមន៍យកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់។ សមត្ថកិច្ចបានបញ្ជាក់ថា​ តូបខាងលេីសង់ដោយប្រើស័ង្កសី​ បានរងការខូចខាតសម្ភារមួយចំនួន តែសំណាងដែរដែលមិនមានមនុស្សរងរបួស ។ ... Read More »

រថយន្តនិងម៉ូតូបុកគ្នាស្លាប់មនុស្ស២នាក់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងបើកជែងគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង១រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២០ និង ២១ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ «គ្រោះរបស់ពិភពលោកយើង»

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះលើFacebook ផ្លូវការ របស់លោកថា៖ ពិភពលោកយើង! បើមើលផ្នែកល្អ គឺស្រស់ស្អាត ... Read More »

សូមអ្នកដែលបានចេញចូលហាងបឺហ្គ័រ «Carl’s Jr» ទួលទំពូង ពីថ្ងៃទី២៧ វិច្ឆិកា – ៥ ធ្នូ ត្រូវធ្វើចត្ដាឡីស័ក ក្រោយរកឃើញបុគ្គលិកម្នាក់កើតជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវដល់អ្នកដែលធ្លាប់ចេញចូលហាង «Carl’s Jr Burger» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូតែមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីលួចម៉ូតូតែមិនបានសម្រេចកាលពីវេលាម៉ោង១៧ និង០០នាទី                         ... Read More »

ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ថា៖ ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ សូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។ DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ... Read More »

លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលនេះបានធ្វើការពន្យល់ពីជំងឺវីរុសកូវីដ-១៩ ដោយលោកស្រីបញ្ជាក់ថា៖ ខ្ញុំយល់ថា​ រិតតែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ... Read More »

រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នាស្ទះចរាចរណ៍បិទផ្លូវមួយចំហៀង

ភ្នំពេញ​៖​ រថយន្តកុងតឺន័រផែស្ងួតតេងឡាយមួយគ្រឿងបេីកចេញពីផែបំណងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស គឺគ្រាន់តែស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ខែធ្នូ​ ឆ្នាំ២០២០​ នៅច្រកចូលផែស្ងួតតេងឡាយថ្មី​ តាមមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3D -9332​ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០​ នៅចំណុចរបងវត្តតាំងកសាងខាងជេីង​ ក្នុងភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណទេ​ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង​ ពាក់អាវយឺត​ដៃខ្លីពណ៌ក្រហម​ ស្លៀកខោខូវប៊យ​ជេីងវែង​ ដោយយកក្រមាចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះស្រាប់តែឃេីញសពជនរងគ្រោះចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយ ... Read More »

ផ្តើមចេញពីមនុស្សម្នាក់ គ្រួសារមួយ សង្គមមួយ ក្នុងស្មារតីរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រកបដោយភាពម៉ឹងម៉ាត់បំផុត

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្កើនកិច្ចការងារដ៏មមាញឹក រួមសកម្មភាពជាមួយនឹងវិទ្យាស្ថានជាតិ សុខភាពសាធារណ: ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ផ្តើមយុទ្ធការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ បង្ការការពារឆ្លងកូវីដ-១៩ ចំនួន២០គោលដៅ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីនគរបាលចរាចរណ៍ចុះធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២០នេះ។យុទ្ធនាការនេះដឹកដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលការងារផែនចរាចរណ៍ ។ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ... Read More »

Breaking News ៖ ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលអ្នកមានវីរុសកូវីដ-១៩​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅមុននេះបន្តិច នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ... Read More »

មេគយ លោក ផែន ភឿន ប្រធានការិយាល័យ ស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់២ គ្រប់ទឹកនឹងរាប់ក្បាលដឹកទំនិញយកលុយ នឹងបង់ខែ

ភ្នំពេញ ៖ មួយរយៈ នៃការរាតត្បាតជំងឺកូវីដ-១៩ គេឃើញថា៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ... Read More »

ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ខេត្តស្វាយរៀង មានអ្នកពាក់ព័ន្ធ៧០នាក់

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន មន្ត្រីយោធាម្នាក់គាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ

ខេត្តព្រៃវែង ៖ មន្ត្រីយោធាដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។ ខណៈ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន ... Read More »

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បន្តយុទ្ធនាការផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ឲ្យទូលំទូលាយក្នុងវិធានការការពារ និងរក្សាអនាម័យ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩ ​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ នាថ្ងៃអាទិត្យ​ ៦រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ... Read More »

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ក៏គ្រោះថ្នាក់ដូចគ្នា

ភ្នំពេញ៖ មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយមហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីដ គឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។ ការត្រៀមទាំងឡាយគឺត្រូវមានការសហការទាំងអាជ្ញាធរ ... Read More »

នគរបាលរាជធានីភ្នំពេញអរគុណពលរដ្ឋល្អដែលបានសហការរាយការណ៍ជូនសមត្ថកិច្ច​

ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រេីប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ​ដេីម្បីចុះដល់ទីតាំងភ្លាមៗ​ នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគ បានសហការជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចុះទៅដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២២៧ ក្រុម៥៣ ... Read More »

ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់នេះ ត្រូវមកធ្វើតេស្ត យកវត្ថុសំណាក និងពិនិត្យឈាម

ភ្នំពេញ៖ ដើម្បីការការពារចម្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់ (គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ៤២ឆ្នាំ គិតចាប់ពីថ្ងៃទី ១៤ ... Read More »

លោក ពុយ គា និយាយពីរោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ-១៩ តាមអង្គការសុខភាពពិភពលោក (WHO)

ភ្នំពេញ៖ អ្នកកាសែតជើងចាស់ ប្រកបដោយពុទ្ធិ វិជ្ជាជីវៈ នៅកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា៖ រោគសញ្ញាទូទៅបំផុតនៃជម្ងឺកូវីដ១៩ គឺ៖ គ្រុនក្តៅ ក្អកស្ងួត ហៀរសំបោរ ពិបាកដកដង្ហើម និងអស់កម្លាំង។  ... Read More »

លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ជាមេធាវីផង និង ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ តុលាការកំពុងស្នើសុំអោយគណៈមេធាវី បញ្ជាក់ពី វិសមិតភាព

ខេត្តកំពង់ធំ៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាមេធាវីមានអត្តលេខ៤៣៦ និង មានតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លេខរៀងទី១០ កំពុងមានបញ្ហាសង្ស័យ វិសមិតភាព ដែលប្រធានសាលាដំបូងខេត្តកំពង់ធំ បានស្នើទៅប្រធានគណៈមេធាវី ដើម្បីបញ្ជាក់បញ្ហានេះ ។ ... Read More »

មន្ត្រីខ្មែរម្នាក់ដែលសះស្បើយពីជំងឺកូវីដ-១៩ រៀបរាប់ពី ការព្យាបាល និងការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ

ភ្នំពេញ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីដ-១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ១) ការឆ្លង និងអាការៈដំបូង ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧១០ បង្ក្រាបរថយន្តសាំយ៉ុង ៥គ្រឿងដឹកគ្រឿងសង្ហារិមគ្មានច្បាប់អនុញ្ញាតប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង៥គ្រឿងដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០បានធ្វើការបង្ក្រាបប្រគល់ឱ្យជំនាញ។ ការប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំង៥គ្រឿងនេះបានធ្វើចរាចរណ៍ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងយកទៅលក់នៅឯរាជធានីភ្នំពេញ។ ប្រភពបន្តថា ក្រុមរថយន្តដឹកគ្រឿងសង្ហារិមទាំងនេះគឺមានមេខ្យល់និងបក្ខពួករបស់គេជាអ្នករត់ការ ហើយពេលចេញម្ដងៗមានរថយន្តចាប់ពី១០ទៅ ... Read More »