ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្មវិធីសិក្ខាសាលាតាមអ៊ីនធឺណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច

រាជធានីភ្នំពេញ៖ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ – អាជីវកម្ម​ខ្នាត​តូច និងមធ្យម​នៅកម្ពុជា ​កំពុង ​ប្រឹងប្រែងសម្រប​ខ្លួន​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើង​ដោយ​រោគរាត​ត្បាត កូរ៉ូណា ហើយ​ក្នុងនោះអាជីវកម្មជា​ច្រើន​​កំពុង​តាមដាន​មើល ដំណើរឌីជីថលនីយកម្ម​យ៉ាងលឿន ... Read More »

លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ឆ្លៀតឱកាសចាក់ដីលុបសមុទ្រ ខណៈថ្នាក់ដឹកនាំកំពុងមមាញឹករឿងទឹកជំនន់

ខេត្តកែប៖ លោក គង់ យន សមាជិកក្រុមប្រឹក្សាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឆ្លៀតឱកាសប្រើគ្រឿងចក្រចាក់ដីលុបសមុទ្រ ខណៈបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងមមាញឹកយ៉ាងខ្លាំងចុះទៅតាមបណ្តារាជធានី-ខេត្តដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយពាក់ព័ន្ធនឹងបញ្ហាគ្រោះទឹកជំនន់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖  ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនម្នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួន និងដកហូតបានកាលពីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះជុំ មុះ ... Read More »

ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកំពូល និងពិព័រណ៍ទីក្រុងឆ្លាតអាស៊ានឆ្នាំ២០២០ជាមួយបណ្ដាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ក្រោមអធិបតីភាពលោក ស៊ វរិន ... Read More »

កំណាត់ផ្លូវបេតុងប្រវែង៧០០ម៉ែត្រ ចូលវត្តពោធិ៍ពេជ្យគីរីហៅវត្តភ្នំពេជ្យ ប្រឈមរងការខូចខាតដោយសាររថយន្តដឹកដី

ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវបេតុងមួយខ្សែមានប្រវែង៧០០ម៉ែត្រ ជាកំណាត់ផ្លូវចូលទៅវត្តពោធិ៍ពេជ្យគីរីហៅវត្ត(ភ្នំពេជ្យ )តភ្ជាប់ផ្លូវជាតិលេខ០៤ត្រង់ចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាកំណាត់ផ្លូវកើតឡើងដោយកិច្ចសហការកសាងឡើងរបស់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើជិត.ឆ្ងាយ ជាពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់និងកំណាត់ផ្លូវខាងលើ។ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទដែលចូលរួមបរិច្ចាគថវិកាក្នុងការស្ថាបនាកំណាត់ផ្លូវខាងលើបានឲ្យដឹងថាការស្ថាបនាកំណាត់ផ្លូវបេតុងចូលទៅវត្តពោធិ៍ពេជ្រគីរីហៅវត្ត( ភ្នំពេជ្យ ) គឺជាការចូលរួមនៅក្នុងវិស័យព្រះពុទ្ធសាសនានិងដើម្បីជាប្រយោជន៍សារធារណៈ។ ... Read More »

លោកឃួង ស្រេងបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។    លោក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត (គោលដៅទី២ ចំនួន៥០០០គ្រួសារ)

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក (គោលដៅទី១) រួចហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០០គ្រួសារជាបន្តទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (គោលដៅទីមួយ ចំនួន៥០០០គ្រួសារ)

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(គោលដៅស្រុកថ្មពួ ក៥ពាន់គ្រួសារ និងគោលដៅក្រុងប៉ោយប៉ែត ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ០៨នាក់​និងម៉ូតូ ៥គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឃាត់ខ្លួនក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈនៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ គឺកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ ... Read More »

ពលរដ្ឋភ្ញាក់ផ្អើលស្រែកថាចោរឡេីងលេីដំបូលផ្ទះត្រូវគេទាន់ បែរជាចោរលោតទម្លាក់ខ្លួនដើម្បីបញ្ចប់ជីវិត​​ ,លោកអធិការក្រុងតាខ្មៅថា​មនុស្សបែកថ្នាំ

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលទាំងព្រឹក​​​ ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេ​ធ្វើដូចជាចោ​​​រ លុះពេលឃើញម្ចាស់ផ្ទះ​និងពលរដ្ឋ​នាំគ្នាស្រែកថាចោរ​​ៗក៏លោតទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង។​​ តែការណ៍ពិតជននេះជាមនុស្សបែកថ្នាំសោះ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ ជុំវិញបញ្ហារនេះលោកវរសេនីយ៍ យី វណ្ណដា ... Read More »

មិនទាន់ស្ងួតដីផង! ជំនន់ទឹកភ្លៀងបានវាយប្រហារអ្នកឃុំក្រពើពីរទៀតហើយ

     ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះថា ... Read More »

Update៖ ទីបំផុត…!សមត្ថកិច្ចឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ត តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បង្ហើបប្រាប់ ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ត តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ ។ ជនបង្ក ... Read More »

លោកផៃ ប៊ុនឈឿនពិធីធ្វើបទង្ហាញជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងបរិស្ថាន លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំពីធីធ្វើបទបង្ហាញនិងដាក់ពិន្ទុដើម្បីជ្រើសរើសយកជ័យលាភីលេខ១ ដល់លេខ៥ ជាអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០។ ដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង ... Read More »

មូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ទទួលបានទឹកប្រាក់បរិច្ចាគចំនួន ៤ម៉ឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះទឹកជំនន់នៅ បន្ទាយមានជ័យ និងបាត់ដំបង  

រាជធានីភ្នំពេញ៖ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ – បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមប្រើប្រាស់ថវិកា ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ផងនិងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង ... Read More »

មិត្តហ្វូន អុី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង ដើម្បីផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត

ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ – ក្រុមហ៊ុន មិត្តហ្វូន អុី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្ដល់សេវាទូរគមនាគមន៍ ... Read More »

រកឃើញសពក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយហើយ

ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ក្មេងស្រីម្នាក់ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៅតំបន់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានរកឃើញហើយនៅវេលាម៉ោង ៧៖៥៥ នាទី ។  សូមបញ្ជាក់ថា​ នៅល្ងាចថ្ងៃទី ... Read More »

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ខេត្តកណ្តាល៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកនេះថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ... Read More »

ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

       ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ទើបនឹងបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីម្សិលមិញនេះដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិច ហ្សូរ៉ា។ ការបញ្ជាក់នេះធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់ៗគ្នា ។ ទោះជាយ៉ាងណាតាមពាក្យចចាមអារ៉ាមក្នុងចង្កោមអ្នកសិល្បៈវិញលើកឡើងស្រដៀងៗគ្នាថា ... Read More »

នារីម្នាក់ត្រូវបានប្ដីអត់ខាន់ស្លា បាញ់សម្លាប់ក្នុងឡានតែត្រូវបានគេជួយសង្គ្រោះទាន់

ខេត្តសៀមរាប ៖ សាហាវម្លេះលោកប្តី..! ខ្លួនឯងចេះស្រឡាញ់ជីវិត គេក៏ស្រឡាញ់ជីវិតគេដែរ ..! ប្រទេសមានច្បាប់ អ្នកឯងគេចមិនផុតពីក្រសែភ្នែកសមត្ថកិច្ចតាមប្រមាញ់ទេ គុកនឹងរកចាំអ្នកគ្រប់ពេល។  មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលនារីម្នាក់ត្រូវបានប្ដីដែលមិនបានរៀបការបាញ់សម្លាប់នៅក្នុងឡាន។ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជនរងគ្រោះ មានឈ្មោះ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម ... Read More »

បើករថយន្តឡិចសុីសមិនប្រកាន់ស្ដាំបុករថយន្តកាមរីឆ្លាមបើកបញ្ច្រាសគ្នារបួសមនុស្ស២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចសុីសដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តកាមរីឆ្លាមដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដោយរងរបួសមនុស្ស២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៣៦-១៣៧លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា រថយន្តបង្កហេតុមានម្ចាស់ឈ្មោះ អ៊ុំ សារ៉េត អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ... Read More »

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រជុំ វាយតម្លៃសភាពការណ៍ និងបូកសរុបលទ្ធផល រយៈពេល ៩ខែ ឆ្នាំ ២០២០

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ... Read More »

ថៅកែអត់បើកលុយអោយ ៣ខែ ជនជាតិចិនមួយក្រុមប្រហែលជាង​៣០នាក់​នាំ​គ្នា​ ធ្វើ​កូដកម្ម​ តវ៉ា​ ខណៈ​បុរសជនជាតិចិន​ម្នាក់​ ប្រុង​លោតពីលេី​អគារជាន់ទី២១​សម្លាប់​ខ្លួន

ភ្នំពេញ​៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើជាន់ទី ២១ របស់អគារការដ្ឋានសំណង់មួយ​ យីហោ​ ជិន​យ៉ាង​ស៊ីង​  ខណៈ​មាន​ជន​ជាតិ​ចិន​ ជាង​៣០នាក់​ទៀត​ បាន​នាំ​គ្នា​ បិទ​ផ្លូវ​ ធ្វើ​ការ​តវ៉ា​ ទាមទារ​ ឲ្យ​ថៅកែ​បេីក​ប្រាក់​ខែ​ ... Read More »

ក្មេងប្រុសម្នាក់អាយុ២ឆ្នាំបានលង់ទឹកស្ឦាប់នៅកន្លែងចតទូក

ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានលង់ទឹក ស្លាប់ កាលពីថ្ងៃត្រង់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពុងទូក ព្រែកតាលេវ ក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្មេងរងគ្រោះ ... Read More »

ឪពុកឃើញកូនមានជំងឺប្រកាច់រើឡើងរត់ទៅចាប់ចង ចៃដន្យកូនយកដំបងឫស្សីគ្រវាសត្រូវចំសៀតផ្កាស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ បុរសជាឪពុកបានស្លាប់បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលសង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើង តែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកឃាត់ខ្លួនជនបង្កយកទៅសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់ត្រូវជាឪពុកមានឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ ... Read More »

ឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ត្រូវបានបញ្ចប់មុខតំណែងពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ មិនមែនជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃនោះទេ ដោយលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ត្រូវបានបញ្ចប់មុខតំណែងពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ ទម្លាប់របស់ខ្ញុំមិនដែលរត់ចោលប្រជាពលរដ្ឋពេលមានទុក្ខលំបាកនោះឡើយ

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លៃងអំណរគុណយ៉ាងខ្លាំងទៅលើបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំគោកកឋិន ដែលបានគាំទ្រនិងលើកទឹកចិត្តកងទ័ព ព្រមទាំងរៀបចំបាយបញ្ចប់ជូនកងទ័ព ។ សម្តេចចាត់ទុកថា «នេះជាសន្ដានចិត្ត.. ពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ បានមើលឃើញកងទ័ព មានការហត់នឿយ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ដោយម៉ឹងម៉ាត់បំផុត

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ បានបន្តជួយដឹកជញ្ជូនសម្ភារ និងជូនប្រជាពលរដ្ឋ ត្រឡប់ចូលផ្ទះពួកគាត់វិញជាបណ្តើរៗ ហើយ ព្រមទាំងជួយដុសលាងបោសសម្អាតផ្ទះសម្បែងជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក ជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះពួកគាត់ ជាបន្តបន្ទាប់ និងសម្អាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើងគ្រប់ពេល។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ជាបន្តទៀត បន្ទាប់ពីម្សិលមិញផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ... Read More »

រថយន្តព្រូសពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ... Read More »