ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្នកគាំទ្រសរសើរសម្រស់ អ៊ីវ៉ា ដែលកាន់តែស្រស់ស្អាត

ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ស្រស់សោភា និងមិនប្រែប្រួល និងកាន់តែស្រស់ស្អាត ពិសេសក្រោយនាងបង្ហាញមុខជាមួយនឹងស្តាយថតរូបដ៏ស្រស់ស្អាត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀប នៃ ការ តុបតែងខ្លួនបែប សុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។ អ៊ីវ៉ា មានស្ទីលតុបតែងខ្លួនប្លែកពីតារាដទៃជាក់ស្តែ ងបើ ទោះបីជា មួយ រយៈចុងក្រោយ នេះគេឃើញ ថាតារាស្រីសំលេងស្រទន់ កញ្ញា អ៊ី វ៉ា ហាក់ស្ងប់ស្ងាត់ពី វិស័យសិល្បៈបន្តិចមែន តែ នាង តែងតែ បង្ហោះរូបឃ្យូតៗ និងរាល់សកម្មភាពក្នុងការធ្វើដំណើរកម្សាន្តផ្សេងៗ នៅ លើទំព័រហ្វេសប៊ុកផ្លូវការទៅកាន់អ្នកគាំទ្ររបស់កញ្ញាផងដែរ។ ហើយថ្មីៗនេះ ក្នុងដំណើរកម្សាន្តមួយយើងឃើញកញ្ញា អ៊ី វ៉ា ស្លៀកពាក់បែបសាមញ្ញៗ តែមើលទៅពិតជាស្រស់ស្អាត និងគួរឱ្យស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេ ដែលសរសើរពីការស្លៀកពាក់ និងសម្រស់របស់កញ្ញា៕ ដោយ៖ វឌ្ឍនា Read More »

លោក ឃួង ស្រេង បញ្ជាទៅអាជ្ញាធរខណ្ឌ មិនត្រូវឲ្យរថយន្ដដឹកដីដឹកខ្សាច់ បើកតាមផ្លូវ៦០ម៉ែត្រ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់

ភ្នំពេញ ៖ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ  បានដាក់បទបញ្ជាជាថ្មីម្ដងទៀតទៅអាជ្ញាធរខណ្ឌ ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។     ក្នុងកិច្ចប្រជុំបន្ទាន់ ... Read More »

រដ្ឋបាលខណ្ឌ​ដូនពេញ បន្តចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ​៖ លោក សុខ ពេញ​វុធ អភិបាល នៃគណៈអភិបាលខណ្ឌ​ដូនពេញនៅ​ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បាន​ចុះ​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដោយ​សហការ​ជាមួយ​កម្លាំង​សណ្តាប់​ធ្នាប់​ចរាចរ​ក្រុង ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក ។ ក្នុងប្រតិបត្តិការ​នោះ​ ... Read More »

លេចចេញមតិចម្រូងចម្រាសរឿងក្រុមកំប្លែប្រើប្រាស់ឯកសណ្ឋាននគរបាលថតរឿងកំប្លែងខ្លី

ភ្នំពេញ ៖ ថ្មីៗនេះសមាគមមិត្តនគរបាលជាតិកម្ពុជាបានចាត់ទុកវីដេអូកំប្លែងមួយរបស់ក្រុមកំប្លែងនាយពែកមីដែល តួអង្គ សម្តែង ជា ប៉ូលិស មិន គោរព ទៅតាម បទដ្ឋាន ស្តីពី ឯកសណ្ឋាន របស់ មន្ត្រីនគរបាលជាតិ ។ ... Read More »

គ.ជ.ប សន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោលនៅថ្ងៃទី២៤ខែមិថុនានេះ

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថាសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ឆ្នាំ២០១៤ និងឆ្នាំ២០១៧ នឹងត្រូវបំផ្លាញចោល ។ ពិធីបំផ្លាញសន្លឹកឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នឹងរៀបចំធ្វើឡើង ... Read More »

លោក នេត្រ ភក្ត្រា៖ ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា មានប្រភពមកពីតំបន់ការពរធម្មជាតិពាមក្រសោប ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍

ខេត្តកោះកុង៖ ថ្លែងចេញពីទឹកដីភូមិភាគនិរតីនៃប្រទេសកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា មានប្រភពមកពីតំបន់ការពារធម្មជាតិពាមក្រសោប ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ ការលើកឡើងបែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ... Read More »

តុលាការក្រុងភ្នំពេញ កាត់ទោសក្រុមចោរប្លន់កក្រើករាជធានីភ្នំពេញ ចំនួន៤នាក់ ដាក់ពន្ធនាគារ៣៣ឆ្នាំ

ភ្នំពេញ៖ នេះជាលើកទី១០ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញលើកយកសំណុំរឿង ក្រុមចោរប្លន់កក្រើកក្រុងភ្នំពេញ កាលពីជិត៥ឆ្នាំមុនចំនួន៤នាក់ មកធ្វើការជំនុំជម្រះបន្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ខណៈដែលពួកគេធ្លាប់បានចេញធ្វើសកម្មភាពប្លន់រាប់សិបលើក ហើយពេលសួរដេញដោលក្នុងសវនាការ ជនត្រូវចោទខ្លះភ្លេចកន្លែងដែលខ្លួនធ្លាប់ប្រព្រឹត្តិបទល្មើសថែមទៀត។ ជនជាប់ចោទទាំង៤នាក់នោះទី១៖ឈ្មោះ បូ លីណូ អាយុ៣៤ឆ្នាំ, ... Read More »

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលកូវីដ-១៩ (OD-IDPoor-Covid-19) ដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាន់យកគោលការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ

ខេត្តកំពត៖ ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ... Read More »

ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានចេញ សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ រំលឹកពីជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ឱ្យជនរួមជាតិប្រុងប្រយ័ត្នគ្រប់ពេល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ... Read More »

រឿងព្រេង​÷ទាក់ទង​នឹង​ប្រវត្តិ​ព្រះ​កាំបិត​ស្ដាំ

សូម​រៀប​រាប់​គោរព​តាម​បាន​ដឹង​ត​ៗ គ្នា​ជា​អង្វែង​ឆ្នាំ​ណាស់​មក​ហើយ​ក្នុង​កាល​ក៏​កន្លង​មក​ហើយ​នោះ តាម​បុរាណាចារ្យ​ថ្លែង​ត​គ្នា​មក​ថា ប្រហែល​ជា​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​ទាវង្ស 2 អស្ចារ្យ ដែល​ទ្រង់​សោយ​រាជ្យ​សម្បត្តិ​នៅ​ទីក្រុង​អង្គរ (សៀម​រាប) ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ជា​ស្មិត​ម្នាក់​យក​ដែក​ទម្ងន់​មួយ​ហាប ទៅ​ធ្វើ​ជា​ព្រះ​ខាន់​រាជ្យ​មួយ ។ ជាង​នោះ​ក៏​ទទួល​យក​ទៅ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា ។ លុះ​ធ្វើ​បាន​ស្រេច​បាច់​ហើយ ក៏​នាំ​គ្នា​ទៅ​ថ្វាយ​ព្រះ​រាជា ... Read More »

មកស្គាល់ឈ្មោះពិតរបស់តារាចម្រៀងប្រុសទាំង៨រូប មុនចូលសិល្បៈ

ភ្នំពេញ៖ សិល្បករជាច្រើនបានផ្លាស់ប្តូរឈ្មោះកំណើតរបស់ខ្លួនដើម្បីឲ្យពិរោះទាក់ទាញ ងាយចងចាំ និងស្របតាមការគន់គូរតាមក្បួនហុងស៊ុយផងដែរ។ ក្នុងនោះយើងមកមើលតារាចម្រៀងប្រុសល្បីទាំង៨រូបដែលមានឈ្មោះពិតមុនពេលពួកគេល្បីឈ្មោះក្នុងការងារសិល្បៈ។ ទី១គឺ លោក ខេមរៈ សិរីមន្ត លោក ខេមរៈ សិរីមន្ត ត្រូវបានគេស្គាល់តាមរយៈបទ «បេះដូងអ្នកប្រដាល់» និង ... Read More »

លោក ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យចាងហ្វាងកាសែត ជានហ្វា ប្រទេសចិន ចូលជួបនិងជូនពរ ខណៈលោករដ្ឋមន្ត្រីទទួលបាន សញ្ញាបត្រកិត្តិយស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក អុឹង ហុងម៉េង សមាជិកសមន្ធ័សមាគមកម្ពុជា ចិន និងជាចាងហ្វាងកាសែត ជានហ្វា ជាភាសាចិន នៃប្រទេសចិន ប្រចាំនៅកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ... Read More »

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ថ្លែងអំណរគុណសប្បុរសជនប្រគេនបច្ច័យជួយបង្ហើយដំបូលកុដិមួយ នៃវត្តនាគវ័ន

ភ្នំពេញ៖ ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត បានថ្លែងសង្ឃីដីការថ្លែងអំណរគុណចំពោះសប្បុរសជនជាពុទ្ធបរិស័ទ្ធដែលបានប្រគេនជាថវិកាជួយសម្រួលដល់ការជួសជុលកុដិលេខ៥ នៃវត្តនាគវ័ន ដែលបាននិងកំពុងសាងសង់ជិតរួចរាល់នោះ។ កាលពីម្សិលមិញ ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ ព្រះអង្គនី សុវណ្ណមុនីរ៉េត បាន ទទួលបច្ច័យ ... Read More »

អាជ្ញាធរនៅគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា មានបញ្ហាប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នៅខេត្តកំពង់ចាម ល្បឿនការងារបង្កបង្កើនផលរដូវវស្សាបានប្រព្រឹត្តទៅបានល្អប្រសើរ

ខេត្តកំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម ល្បឿនការងារបង្កបង្កើនផលរដូវវស្សាបានប្រព្រឹត្តទៅបានល្អប្រសើរ ជាក់ស្តែង ការសាបព្រួសស្រូវរដូវវស្សាឆ្នាំ២០២០ សម្រេចបានចំនួន ៥៦ ... Read More »

ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះទើបសម្រេចបានជាង ១,៣លានហិកតា

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មកទល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១ ៣៧៦ ៤៥៨ ហ.ត ... Read More »

ស្អែក.. រំលឹកខួបលើកទី ៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ខែមិថុនាឆ្នាំ ១៩៧៧ ២០មិថុនាឆ្នាំ ២០២០

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២០ ស្អែក គឺជាថ្ងៃពិធីរំលឹកខួបលើកទី ៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ខែមិថុនាឆ្នាំ ១៩៧៧ ២០មិថុនាឆ្នាំ ២០២០ នៅតំបន់កោះថ្មឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ ។ កម្មវិធីរំលឹកខួបលើកទី៤៣ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀបាញ់ ... Read More »

ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ

ខេត្តព្រះសីហនុ៖ «ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ»។ នេះគឺជាការលើកឡើងរបស់លោក ... Read More »

ក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុង

ខេត្តកោះកុង៖ លោកនេត្រភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថានរួមទាំងអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់មួយក្រុម ចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុងចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២០។ បើតាមការបញ្ជាក់របស់លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងអំឡុងទស្សនកិច្ចខេត្តកោះកុងនេះដែរ គណៈប្រតិភូ ... Read More »

លោក នេត្រ ភក្រ្តា ៖ ការរក្សាបរិស្ថានល្អ ជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល

ខេត្តកោះកុង៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំអនាម័យបរិស្ថានល្អ មិនត្រឹមតែធ្វើឱ្យភូមិ ឃុំ និងសហគមន៍មានសោភណ្ឌភាពនោះទេ ក៏ប៉ុន្តែ វាជាចំណែកចូលរួមទាក់ទាញភ្ញៀវទេសចរ មិនតែប៉ុណ្ណោះ បរិស្ថានស្អាតជាទ្រព្យសម្បត្តិដ៏មានតម្លៃ ... Read More »

ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ

ភ្នំពេញ៖ សម្តេសតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលកម្ពុជា បានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ... Read More »

ការដេញថ្លៃមិនប្រក្រតីលេីគម្រោងសាងសង់ផ្លូវកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំសង្កាត់នៅក្នុងឃុំទួលស្នួលចំនួន ១ គម្រោងមាន២ខ្សែ

ខេត្ត​ត្បូងឃ្មុំ ៖​ ប្រជាពលរដ្ឋដែលអាស្រ័យ​ផលលើផ្លូវដែលដាក់ដេញថ្លៃនៅក្នុងសាលាស្រុកក្រូចឆ្មារកាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកបាននិយាយថាជាការដេញថ្លៃរបៀបចងមុង​ទុក​ ពោលគឺការដេញថ្លៃដោយការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាស្រុកត្បូងឃ្មុំ។  ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវ ក្រាលក្រួសក្រហម១គម្រោង នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ... Read More »

សែលកាតបន្តរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

ភ្នំពេញ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២០ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ​ ១០០ ០០០ ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ... Read More »

អាជ្ញាធរាជធានីភ្នំពេញ បានដាក់គ្រឿងចក្រជាច្រើនគ្រឿងកាយប្រឡាយអមផ្លូវជាតិ លេខ៤តំបន់មុខសាលាក្តីខ្មែរក្រហម ដើម្បីស្តារប្រឡាយ

ភ្នំពេញ៖ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រជាច្រើនគ្រឿងទៅកាយប្រឡាយអមផ្លូវជាតិលេខ៤ និងតំបន់មុខសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះ ដើម្បីស្តារប្រឡាយនៅអមសងខាងផ្លូវជាតិលេខ៤នេះឱ្យបានជ្រៅ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងឱ្យបានលឿន។ ការណែនាំនិងជម្រុញបែបនេះរបស់ លោក ឃួង ស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំ ... Read More »

តុលាការប្រទេសបារាំង សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

ប្រទេសបារាំង៖ ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក ក្រោយទទួលពីមេធាវីបារាំងការពារក្តីជូនលោក ... Read More »

តុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីសសម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន

ប្រទេសបារាំង៖ ទីបំផុត ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ត្រូវតុលាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រះគ្រូ អក្កោធចិត្តោ អែម​ ឡឹក ព្រះចៅអធិការវត្តធម្មរតនពោធិគង្គា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ​ អ៊ុក ដាមរី តំណាងរាស្រ្ត ... Read More »

អនុវត្តតាមអភិក្រមក្រសួងយុត្តិធម៌ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើពុករលួយ» , គណៈមេធាវី នឹងផ្តល់មេធាវីជួយការពារក្តីក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

ភ្នំពេញ៖ គណៈមេធាវីបានសហការជាមួយក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត តាមរយៈការផ្តល់មេធាវីជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទដែលច្បាប់តម្រូវឱ្យមានមេធាវី ។  គណៈមេធាវី បានណែនាំដល់ប្រតិភូគណៈមេធាវីគ្រប់រាជធានី-ខេត្ត ឱ្យខិតខំជំរុញ និង លើកទឹកចិត្តដល់មេធាវិស្ម័គ្រចិត្តជួយការពារក្តីជូនជនក្រីក្រទាំងអស់ឱ្យចូលរួមក្នុងយុទ្ធនាការនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈមេធាវី ... Read More »