ភ្នំពេញ៖ ថ្ងៃនេះ ៩ សីហា ឆ្នាំ២០២០ ជាខួបទី៩៣ព្រះវស្សា ការយាងសោយព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សុីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (០៩ សីហា ១៩២៧-០៩ ... Read More »
ព័ត៌មានជាតិ
ចង់ស្លាប់ខ្លួនឯងសោះនាំអំពល់ទុក្ខដល់គេ និងសាច់ញាតិ វេទនាបំផុតពេលយកសពមកធ្វើបុណ្យ
ភ្នំពេញ៖ តាមពិតទៅតាមធម៌ព្រះពុទ្ធ ក៏ដូចជាសាសនាដទៃទៀត (អ្នកដែលស្លាប់ទៅហើយ គឺគ្មានកំហុសទេ) តែ ចំពោះផ្លូវច្បាប់វិញ បើជននោះមានពិរុទ្ធក៏ត្រូវរលត់បណ្តឹងអាជ្ញាដែរ។ ប៉ុន្តែរឿងមួយនេះ ប្រជាពលរដ្ឋឆ្ងល់មែនទែន ព្រោះ ជនរងគ្រោះចេះរកកន្លែងស្លាប់ឃើញ ឡើងទៅចងកលើដើមឈើកម្ពស់ជិត ២០ម៉ែត្រ ដែលស្លាប់ទៅហើយបង្កឱ្យសាច់ញាតិ ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១ – ឈ្មោះ ... Read More »
លួចម៉ូតូហុងដាសេ១២៥ស៊េរីឆ្នាំ២០២០នៅមុខផ្ទះលក់គ្រឿងទេសផ្អើលទាំងព្រឹក
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០មកឈប់នៅមុខផ្ទះម្ដាយលក់ចាប់ហួយហើយមិនដកកូនសោត្រូវជនសង្ស័យដើរមកឃើញក៏ឡើងជិះបើកចេញទៅធ្វើឱ្យម្ចាស់ស្រែកថាចោរៗកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃ័រ ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះនាង សុធារី ហៅ(ការ៉ន)អាយុ៣២ឆ្នាំ មានប្ដីឈ្មោះទិន ភក្តី អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ... Read More »
ស្ត្រីចិនស្រស់ស្អាតម្នាក់ ត្រូវស្ត្រីខ្មែរ បើករថយន្តព្រូសបុកពេញទំហឹង រួចទាញជនរងគ្រោះចេញពីឡាន បន្តដំណើរគេចបាត់
ភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់បើករថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿងមិនចាំស្លាកលេខ បានបង្កគ្រោះបើកបុកនារីស្រស់ស្អាតជាជនជាតិចិនម្នាក់ ខណៈដើរតាមចិញ្ចើមផ្លូវ បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យផ្លោងជាច្រើនម៉ែត្រ រួចចុះពីលើរថយន្ត ព្យាយាមអូសទាញយកជនរងគ្រោះចេញពីមុខរថយន្តមកដាក់លើចឹញ្ចើមផ្លូវរួចបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ប៉ុន្តែគេសង្ស័យមាន Camara សុវត្តិភាពផ្តិតយករូបភាពបាន កន្លែងកើតហេតុនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត ... Read More »
វិធីធ្វើបុកមឹក រូបមន្តពិសេសឆ្ងាញ់ ..! តិចស្រក់ទឹកមាត់..?
ភ្នំពេញ៖ វិធីធ្វើបុកមឹក រូបមន្តពិសេសឆ្ងាញ់! ត្រូវមានគ្រឿងផ្សំ៖ មឹក៥០០ក្រាម,ប៉េងប៉ោះ សណ្តែកកួរ,ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត),ទឹកកាពិ ឬទឹកប្រហុក (អាចរកទិញបាន) ១/៤ចានចង្កឹះ,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករត្នោត ១ស្លាបព្រាបាយ។ ... Read More »
កម្លាំងសមត្ថកិច្ចថៃចាប់ពលករខ្មែរប្រុស ស្រីឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់បាន២៦នាក់
ខេត្តបន្ទាយមានជ័យ៖យោងការចុះផ្សាយតាមគេហទំព័រក្នុងស្រុករបស់ថៃ(สระแก็ว-77 ข้าวเด็ด)កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នេះបានឲ្យដឹងថាសមត្ថកិច្ចកងកម្លាំង បូរផា ថៃ បានចាប់ឃុំខ្លួនពលករខ្មែរ នៅ២គោលដៅផ្សេងគ្នាបានចំនួន ២៦នាក់ ខណ:អ្នកទាំងនោះ លួចឆ្លងដែនចូលពីស្រុកស្វាយចេក និង ស្រុកថ្មពួករបស់កម្ពុជា ... Read More »
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តប៉ៃលិន ព្រៃវែង ត្បូងឃ្មុំ តាកែវ (ពី ថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២០)
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ចាប់ពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២០។ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »
សម្ដេចតេជោ ហ៊ុន សែន៖ យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងក្នុងប្រទេស
ភ្នំពេញ៖ សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមធ្វើនៅសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូគឺនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន បានថ្លែងថា៖ សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលមកពីខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។ ... Read More »
គ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបុកគ្នារបួសធ្ងន់៣នាក់នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប្រាប់ថា នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ... Read More »
ក្មេងទំនើង២ក្រុមវាយគ្នានៅតាមផ្លូវត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបាន៥នាក់
ភ្នំពេញ៖ ក្មេងទំនើង២ក្រុមបានប្រើហិង្សា វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបាន៥នាក់យកទៅសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចតំបន់បឹងកក់ថ្មី ក្បែរហាងកាហ្វេអាម៉ាហ្សូន ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អគារស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរបានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អគារស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលនានា នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ... Read More »
ដំឡើងឧបករណ៍ការពាររន្ទះដើម្បីសុវត្ថិភាពពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិនៅរមណីយដ្ឋាន Green Farm
ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការ ជាមួយអាជ្ញាធរមូលដ្ឋាននិងអ្នកជំនាញពាក់ព័ន្ធ បានចុះដំឡើងឧបករណ៍ការពារ រន្ទះនៅទីតាំងរមណីយដ្ឋាន Green Farm ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ... Read More »
យុវជនម្នាក់បើកម៉ូតូលឿនជែងរថយន្តជ្រុលទៅបុករថយន្តកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់
ភ្នំពេញ៖យុវជនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូល្បឿនជែងរថយន្តនៅខាងមុខជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័របណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ទី៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជឿន សីហា អាយុ ២២ ... Read More »
តួលេខពីទីផ្សារទេសចរណ៍តូចបំផុតនិងធំបំផុតរបស់កម្ពុជានៅឆមាសទី១ដើមឆ្នាំ២០២០
ភ្នំពេញ៖ ទីផ្សារទេសចរណ៍ធំទាំង៦របស់កម្ពុជានៅឆមាសទី១ ឆ្នាំ២០២០នេះ គឺមាន ចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ហើយភ្ញៀវទេសចរបរទេសតូចរបស់កម្ពុជាគឺ ទីម័រ ម៉ូណាកូ ... Read More »
ទ័ពអាកាសជាន់ខ្ពស់កម្ពុជាទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020)
ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុងរ៉ាហ្សាន់ សហព័ន្ធរុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ... Read More »
ថ្ងៃនេះ..! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២នាក់ទៀត និងព្យាបាលជាសះស្បើយ២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីជាសះស្បើយ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០២នាក់។ អ្នកឆ្លងថ្មីជំងឺកូវីដ-១៩ រួមមាន៖ ទី១៖ ជាស្ត្រីជនជាតិខ្មែរ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ... Read More »
បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ម៉ាស្ដា មួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាស្ដា មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BI 4422 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុនៅនឹងស្តុបទំនប់ទឹក ... Read More »
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព លើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង និងការធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ យោងតាមអនុក្រឹត្យ ... Read More »
ក្រសួងសាធារណការ៖ សូមឱ្យប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្ដីពី វិធានការការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ យោងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ... Read More »
ផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលបាក់ច្រោះដោយទឹកភ្លៀង បានតភ្ជាប់វិញហើយនៅរសៀលនេះ
កំពង់ឆ្នាំង ៖ ផ្លូវទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការកាត់ផ្តាច់ដោយទឹកភ្លៀងហូរច្រោះនោះ នាពេលនេះ ត្រូវបានតភ្ជាប់វិញហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និង គណកម្មការសហគមបានជួសជុលរួចរាល់ ។ នេះបើតាមការបញ្ជាក់ពីលោកសុខ សន្ធីរ ... Read More »
កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ៨នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្ត
ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជា និង ណែនាំពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ចូនជនសង្ស័យ៨នាក់ (ស្រី៤នាក់)រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែសីហា ... Read More »
អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅខេត្តកំពត ផ្អើលសម្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា
ខេត្តកំពត៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង នៅខេត្តកំពត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំង និងមិនមានអ្នករងរបួសនោះទេ ។ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ២០២០ ... Read More »
អ្នកទោសខ្មែរ ៣នាក់ ថៃបានបញ្ជូនឱ្យត្រឡប់មកវិញក្រោយជាប់ទោស២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់
ខេត្តឧត្តរមានជ័យ៖ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់អ្នកទោសខ្មែរប្រុសស្រី ចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ តាមច្រកអន្តរជាតិជាំ ។ អាជ្ញាធរថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ... Read More »
លោក ប្រាក់ សុខុន ឧបត្ថម្ភអគារសិក្សា១ខ្នង និងបន្ទប់ទឹក៦បន្ទប់ ដល់អនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង ដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុល និងកែលម្អ។ ... Read More »
ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប»
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ... Read More »
សម្ដេច ទៀ បាញ់ ផ្ញើសារជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារជូន លោក ង៉ូ ស៊ុនលិច្ស (Ngo Xuan ... Read More »
លោក ស សុខា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ... Read More »
សហព័ន្ធកីឡាគុនល្បុក្កតោ បន្ដបើកវគ្គហ្វឹកហ្វឺនដល់វិស័យការពារជាតិ កាន់តែរីកដុះដាល
ភ្នំពេញ៖ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ គឺមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច