ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%។ សូមជម្រាបថា៖ នាទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួនក្រោមដើមស្វាយផ្ទះឪពុកមាទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដើមស្វាយខាងកើតផ្ទះឪពុកមារបស់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឆែម ឆន អាយុ៤៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំក្បែរកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបានមកធ្វើការពិនិត្យសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយបានយកខ្សែនីឡុងពណ៌សចងកនៅមែកស្វាយខាងត្បូងផ្ទះឪពុកមាបង្កើតរបស់ខ្លួនខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។ បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយមានទាំងជំងឺសរសៃប្រសាទទៀតផង។ ... Read More »

បុរសម្នាក់មានសតិមិនល្អអង្គុយផឹកតាមចិញ្ចេីមផ្លូវ ខណៈរថយន្តបេីកឆ្លងកាត់ក្រោកឈរដួលចូលក្រោមរថយន្តកិនស្លាប់គួរឱ្យរន្ធត់

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរសុខៗស្រាប់តែបុរសម្នាក់ដែលកំពុងអង្គុយផឹកស្រាបៀរងេីបឈរឡើងហេីយបានដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗនោះរថយន្តបានបើកបន្តទៅមុខទៀតរហូតទៅដល់ជិតផ្លូវជាតិលេខ៣ទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរ។ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសយោធា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ... Read More »

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ... Read More »

ស្ពានអាកាសថ្មើរជើងផ្សារដើមគ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយព្រឹកនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង  ក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។       លោក ឃួង ... Read More »

បុរសចំណាស់ម្នាក់ស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យខ្យល់គរ

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរចិញ្ចើមផ្លូវ​ ដែលការស្លាប់នេះគេសង្ស័យថាជាករណីខ្យល់គរ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២៣ខែកក្តដាឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៀង អៀវលី ភេទប្រុស អាយុ៦០ឆ្នាំ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភដល់ក្មេងស្រីដែលត្រូវស្ត្រីកំណាច ឆូតមុខរបួសជាង១០០ថ្នេរ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ... Read More »

ណាខុន បង្ហាញរូបរាងគូស្នេហ៍ជាផ្លូវការជម្រះមន្ទិលស្នេហ៍ឌុច លីដា

    ភ្នំពេញ៖ ក្រោយផ្ទុះពាក្យចចាមអារ៉ាមរឿងរ៉ាវស្នេហាក្រៅឆាករវាងលោក និងតារាសម្តែង ឌុច លីដា ដែលរហូតសម្រាលបានកូនប្រុសម្នាក់នោះ ពេលនេះ តារាសម្តែងរូបនេះបានបង្ហាញមុខគូស្នេហ៍ជាផ្លូវការហើយ។ ជម្រះ ពាក្យចចាមអារ៉ាមលេងស្នេហាក្រៅឆាកនឹងតារាស្រី ឌុច លីដាពេលនេះ តារាសម្តែងណាខុន ... Read More »

លេចការរិះគន់រឿងតម្លៃខ្លួនថតសម្អាងការរបស់តារាចម្រៀង តន់ ចន្ទសីម៉ា និង ខេម

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ បានទម្លាយចេញនូវតម្លៃខ្លួនថតផ្សព្វផ្សាយសម្អាងការរបស់តារាចម្រៀង ខេម និងកញ្ញាតន់ ចន្ទសីម៉ាមានតម្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។ ការបញ្ជាក់តម្លៃនេះបានទទួលរងការរិះគន់ច្រើនពីអ្នកគាំទ្រ ពិសេសបណ្តាអ្នកប្រឡូកក្នុងវិស័យសម្អាងការ និងតុបតែងខ្លួន។ ​ទើបនឹងសាងភាពភ្ញាក់ផ្អើលជាថ្មីបន្តបន្ទាប់ ក្រោយការបញ្ចេញបទចម្រៀងរួមគ្នាជាច្រើនបទនោះ តន់ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលពិធីប្រកាសភារកិច្ចមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

ឡានដឹកដី បំផ្លាញផ្លូវចូលវត្តសាក់សំពៅ នៃខណ្ឌដង្កោ ស្ទើរខ្ទេចខ្ទី សូមអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផង

ភ្នំពេញ៖ ផ្លូវចូលវត្តសាក់សំពៅ នៃខណ្ឌដង្កោ រងការខ្ទេចខ្ទី ដោយសារឡានដឹកដី បំផ្លាញ ឥឡូវនេះ នៅតែគ្មានអាជ្ញាធរពាក់ព័ន្ធ អើពើទាល់តែសោះ បើទោះបីជាប្រជាពលរដ្ឋ មានការរអ៊ូរទាំយ៉ាងណាក៏ដោយ ព្រមទាំងមានបណ្តាញសារព័ត៌មានជាច្រើន ផ្សព្វផ្សាយជាបន្តបន្ទាប់ ។ សង្ឃឹមថា៖ ... Read More »

បារាំង ផ្តល់ជំនួយ ១.៥លានអឺរ៉ូ ដើម្បីចូលរួមស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺ Covid-19

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។ សូមជម្រាបថា៖ វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា ... Read More »

ការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹង​ អាចបង់តាមទីតាំង១២កន្លែង និងរហ័សទាន់ចិត្តដល់ពលរដ្ឋ

ភ្នំពេញ៖ សេចក្ដីជូនដំណឹងស្ដីពី​ ការប្រមូលថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹងនៅរាជធានីភ្នំពេញ​ ដល់បងប្អូនប្រជាពលរដ្ឋ​ម្ចាស់អាជីវកម្ម​ សេវាកម្ម​ និងស្ថាប័នឯកជន​ ដែលពុំទាន់បានទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹង​ ចាប់ពី​ខែមករា​ រហូតមកដល់​ ខែ​មិថុនា​ ឆ្នាំ​ ២០២០​ សូមប្រញាប់ធ្វេីការទូទាត់ក្នុងខែកក្កដានេះ ... Read More »

ថ្ងៃនេះ..! កងទ័ពមួកខៀវកម្ពុជា ទើបត្រឡប់ពីប្រទេសម៉ាលី រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) ... Read More »

ហេតុតែខឹងឪពុកក្មេកស្រវឹងស្រាយក​ កណ្តៀវរករឿងពេក​ យកទឹកអាស៊ីតជះលេីរបួសធ្ងន់

ខេត្តត្បូងឃ្មុំ​ ៖​ កូនប្រសារចិត្តសឿងមួយរូបបានយកទឹកអាស៊ីតជះលេីឪពុកក្មេក​ បណ្តាលអោយ​របួសធ្ងន់​ធ្ងរ​ ដោយសារ​ តែខឹងជនរងគ្រោះ​ស្រវឹង​ស្រាម្តងៗកាន់កណ្ដៀវដងវែងទៅរករឿងខ្លួន​ ។ យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ករណី​នេះ​កេីតឡេីង​នៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០​នាទីនៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។ បន្ទាប់ពីកេីតករណីហិង្សានេះ​ ... Read More »

រដ្ឋបាលស្រុកកែវសីមាបំភ្លឺជុំវិញការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ បង្កឲ្យតៃកុងរថយន្តល្មើសច្បាប់រងរបួសធ្ងន់

ខេត្តមណ្ឌលគីរី៖នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកកែវសីមាបានចេញលិខិតបំភ្លឺជុំវិញការចុះប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ទៅលើក្រុមបក្សពួករកសុីដឹកជញ្ជូនឈើល្មើសច្បាប់យ៉ាងសកម្មដោយមិនខ្លាច ឬកោតញញើតសមត្ថកិច្ចនិងមន្ត្រីជំនាញបន្តិចណាសោះ ទើបធ្វើឲ្យមានការបង្ក្រាប ប្រដេញដោយកម្លាំងសមត្ថកិច្ចជំនាញនឹងអាជ្ញាធរស្រុក ដឹកនាំដោយលោកហឿន សុខណា ទៅលើក្រុមឈ្មួញឈ្មោះលាប បណ្តាលឱ្យរងបួសធ្ងន់ក្រោយពីធ្វើសកម្មភាពរារាំងសមត្ថកិច្ច និងគេចវេះពីការបង្ក្រាបដែលធ្វើឲ្យ រថយន្តសមត្ថកិច្ច និងរថយន្តក្រុមដឹកជញ្ចូនផលអនុផលព្រៃឈើខុសច្បាប់ បុកគ្នាគាបជាប់និងកាងរថយន្តសមត្ថកិច្ច ... Read More »

នារីម្នាក់បេីករថយន្តទាំងមេឃភ្លៀងខ្លាំងរួមនឹងភ្នែកមីញ៉ូបមេីលមិនសូវច្បាស់​ផងជ្រុលចង្កូតទៅបុករបាំងថ្មបាក់អស់១កង់

ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្តម៉ាកតូយ៉ូតាព្រូស​ទាំងមេឃកំពុងភ្លៀងខ្លាំង​ រួមនិេងភ្នែករបស់គាត់មីញ៉ូបមេីលមិនសូវច្បាស់ផងនោះ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យបាក់អស់១កង់​ ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ​ ។  ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ... Read More »

តោះចង់ដឹងច្បាស់អត់៖ ក្រសួងសុខាភិបាលចេញបកស្រាយពាក់ព័ន្ធករណីបុរសម្នាក់ស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ និងបកស្រាយ អំពីករណីបុរសវ័យ២១ឆ្នាំម្នាក់ដែលស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ បុរសខាងលើ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំបុកគូទរថយន្តស្ទួចពីក្រោយបាក់ជើងឆ្វេងសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តស្ទួចក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូនោះបាក់ជើងខាងឆ្វេងរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ... Read More »

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៤វត្តក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណាបានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារនាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៤ ... Read More »

អាជ្ញាធរខេត្តសៀមរាប៖ ចុះផ្អាកទីតាំងខារ៉ាអូខេ ចំនួន៣កន្លែងទាំងយប់ ក្រោយលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

ខេត្តសៀមរាប៖ ទីតាំងហាងខារ៉ាអូខេ (KTV) ចំនួន៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកទាំងយប់។ យោងតាមប្រភពព័ត៌មានពីក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចទីតាំងទាំង ៣កន្លែងនោះរួមមាន៖ខារ៉ាអូខេយីហោ “ម៉ាយ ... Read More »

អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្ត

ខេត្តកោះកុង៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ... Read More »

បុរសម្នាក់ដួលបោកក្បាលលង់ទឹកស្លាប់ពេលចុះទៅជួយកូនដែលរកកលលង់ទឹកនៅល្បាក់ទឹកធ្លាក់ក្បាលឆាយ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលនាំក្រុមគ្រួសារទៅលេងនៅទីរមណីយដ្ឋាននោះ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកកលលង់ទឹក តែចៃដន្យអាក្រក់ពេលចុះទៅជួយក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។ សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ... Read More »

ស្ត្រីកម្មការិនីរោងចក្រម្នាក់លួចម៉ូតូអ្នកធ្វើការជាមួយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ស្ត្រីសង្ស័យជាកម្មការិនីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចហើយមកពិនិត្យកាំម៉ារាសុវត្តិភាពក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត។ ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុង ភូមិថ្នាញ  សង្កាត់បាទី  ក្រុងបាវិត  ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះសែន សាវីន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិអង្គតាមោគ  ឃុំប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះល័ស ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញម៉ូតូកង់បី ១០០គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ជានិច្ចកាល ... Read More »

នៅខែសីហា ខាងមុខនេះ៖ កម្ពុជា-ចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖  កម្ពុជា–ចិន នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺមុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រមាណ២០ភាគរយពីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កែសម្រួលប្រព័ន្ធចរាចរណ៍តំបន់ភ្លើងស្តុប ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡា លើចិញ្ចើមផ្លូវហើយ

ភ្នំពេញ ៖  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងការអ៊ុតកៅស៊ូនៅខាងជើងផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ចប់ហើយ ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »

នៅថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៣ ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,១០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ... Read More »

ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស

ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។ ​មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ... Read More »