ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុកជាមួយរថយន្តហ្វដរ៉េនជើរដែលបើកបរបញ្រ្ចាសទិសដៅគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វដរ៉េនជើររេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមបាក់រាបដល់ដី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តពោធិ៍វ័ន ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1483បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វដរ៉េនជើរពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-3994ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តហ្វដរ៉េនជើរជ្រុលទៅមុខប្រមាណជាង៥០ម៉ែត្ររេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្ដាលឲ្យបាក់ជាពីរនិងបុកដើមឈើមួយដើមទៀតបាក់រាបដល់ដី។ចំណែករថយន្តដាច់កង់មុខខាងឆ្វេងចេញពីតួរថយន្តទៅបោកផ្ទប់ជាប់ជាមួយនឹងបង្គោលភ្លើងថ្មទៅមុខលែងរួច។ ... Read More »
ព័ត៌មានជាតិ
ស្ត្រីម្នាក់ត្រូវឃាតកសម្លាប់ហើយយកដងពូថៅញ៉ុកមាត់ស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ…គេសង្ស័យថាប្តីជាអ្នកសម្លាប់!
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតកយកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍ នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »
សមត្ថកិច្ចឃាត់ខ្លួន ជនជាតិឡាវ២នាក់ ជាមេក្លោងជួញដូរគ្រឿងញៀន ជិត៦គីឡូក្រាម នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ជនជាតិឡាវជាមេក្លោងគ្រឿងញៀនចំនួន២នាក់ ជាមួយវត្ថុតាងជិត៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ខណៈជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចផ្លូវលំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឱ្យដឹងថា៖ ... Read More »
មេការសំណង់បុរី ខេអិន ខឹងកម្មករទារលុយដកកាំភ្លេីងបាញ់គម្រាម២គ្រាប់ ចេតនាសម្លាប់ រងរបួសជើងម្នាក់
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់មេការបុរី ខេអិន បានដកកាំភ្លេីងបាញ់ភ្ជុចដីចំនួន២គ្រាប់គំរាមសម្លាប់កម្មករ២នាក់ រងរបួសជេីងព្រោះខឹងកម្មករមកទារលុយ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេអិន តាមមហាវិថីឈ្នះ ... Read More »
មេបញ្ជាការកងទ័ពជើងគោក៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង
ខេត្តកំពង់ស្ពឺ៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង។ នេះជាការថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ... Read More »
កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ គួរឱ្យខ្លោចចិត្ត!
ភ្នំពេញ៖ ជាតិជាកីឡាករប្រដាល់តែងតែមានទៅមានមក សម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមុិញនេះ។ ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រឡំថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ... Read More »
លោក ហ៊ុន ម៉ានី អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ៧
ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសនៃការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា តាមលំអានប្រពៃណីព្រះពុទ្ធសាសនា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ដែលមាន លោក សំ រិទ្ធី លោក អ៊ូ ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនហ្គោលលក្ខណៈមិត្តភាព ជាមួយ ឯកអគ្គរាជទូតជប៉ុន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »
ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១
ខេត្តសៀមរាប៖ អង្គភាពមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា៖ ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ... Read More »
អភិបាលខេត្តសៀមរាប៖ មេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ
ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានព្រមានថា៖ មេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋដែលក្រពិតប្រាកដ។ សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃសុក្រ ៥រោចខែអាសាឍ ឆ្នាំជូត ... Read More »
ចៅក្រម គង់ ខេមរា បើកឡានដេញបំបុកចោរស្រីឆក់កាបូបបណ្តាលឱ្យស្លាប់ ត្រូវតំណាងអយ្យការចោទប្រកាន់ ពីបទ មនុស្សឃាតដោយអចេតនា
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ចៅក្រម គង់ ខេមរា ជាផ្លូវការ បើកការស៊ើបសួរលើសំណុំរឿងបើកររថយន្តដេញបំបុកចោរស្រីម្នាក់ដែលឆក់កាបូប បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សូមបញ្ជាក់ថា៖ បន្ទាប់ពីបើកការសាកសួរពេញមួយថ្ងៃ ... Read More »
បញ្ជូនជនសង្ស័យនិងថ្នាំញៀន១១គីឡូក្រាមទៅតុលាការខេត្តពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែន
ខេត្តស្វាយរៀង៖ ជនសង្ស័យជាតិវៀតណាមជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនចំនួន១១គីឡូក្រាម។ បើតាមមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម។ ចំណែកថ្នាំញៀនដែលរឹបអូសបានមានចំនួន១១ដុំធំស្មើនឹងទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន ព្រមទាំងម៉ូតូ១គ្រឿង។ ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ... Read More »
ខ្លឹម ស្រីគាត្រៀមបង្ហាញភាពភ្ញាក់ផ្អើលក្រោយសម្រកទម្ងន់ជោគជ័យ
ភ្នំពេញ៖ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាបានបង្ហាញរូបរាងស្រឡូនសាជាថ្មីក្រោយពីនាងបានសំងំសម្រកទម្ងន់អស់មួយរយៈ។ នាងថាត្រៀមស្នាដៃសិល្បៈថ្មីៗជាច្រើនដែលនឹងធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលក្នុងពេលដ៏ខ្លីខាងមុខ។ បាត់មុខមួយរយៈ កញ្ញា ខ្លឹម ស្រីគា បានសំងំហាត់ប្រាណថែរក្សារាងរហូតវិលរកសភាពដើមដូចគ្រាដែលនាងចេញទៅប្រកួតកញ្ញាឯកកាលពី៣ឆ្នាំមុន។ ថ្លែងប្រាប់នគរវត្តតាមសារអេឡិចត្រូនិច ... Read More »
ម្ចាស់បទ “ភ្នំទាបជាងស្មៅ ” ទទួលមរណភាពដោយជំងឺគាំងបេះដូង
ភ្នំពេញ ៖ លោក ខឹម ឈុនវុធថា ដែលគេស្គាល់ថាជាម្ចាស់បទ”ភ្នំទាបជាងស្មៅ”បានទទួលមរណភាពហើយកាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែ កក្កដានេះដោយសារជំងឺគាំងបេះដូង។ លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀងសម្រាប់សិល្បករនានាផងដែរ។ ក្រោយទទួលដំណឹងនេះលោកអ៊ុក ណារីម ... Read More »
លោកអភិបាលខេត្តបន្ទាយមានជ័យ តែងតាំងមន្ត្រីថ្នាក់ជាតិទៅដណ្តើមតំណែងមន្ត្រីមូលដ្ឋាន ជាអភិបាលស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដូចជាអត់យកត្រចៀកស្ដាប់ នូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តិចណាសោះ ក្នុងការតែងតាំង មន្ត្រី ... Read More »
លោកឃួង ស្រេង ណែនាំឲ្យមន្ត្រីថ្នាក់ មូលដ្ឋានត្រូវពិនិត្យនិងពិចារណាឲ្យបានច្បាស់លាស់មុននឹងចាត់សម្រេចផ្ដល់បណ្ណក្រីក្រឲ្យពួកគាត់ជាពលរដ្ឋក្រីក្រពិតប្រាកដ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយមិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដវានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីសគ្នា មានការគុំកួនគ្នាទៅវិញទៅមក និងកើតមានការសង្ស័យពី បុគ្គលមួយទៅបុគ្គលមួយទៀតជាដើម ។ ... Read More »
នគរបាលខណ្ឌចំការមនសង្រ្គោះក្មេងប្រុស២នាក់ដោយឱ្យជិះតាក់សុីត្រលប់ទៅស្រុកកំណើត
ភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌចំការមនបានជួយសង្រ្គោះក្មេងប្រុសចំនួន២នាក់ម្នាក់អាយុ១៥ឆ្នាំនិងម្នាក់ទៀតអាយុ១៦ឆ្នាំដែលរត់ចេញពីការដ្ឋានឈប់ធ្វើការហើយអត់លុយជិះរថយន្តតាក់សុីនិងអត់លុយទិញបាយហូប កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានឱ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី ... Read More »
សម្រង់សម្តីរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន
ភ្នំពេញ៖ រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។ ៦ ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបានចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានរឹបអូសរណាយន្តចំនួន ២៣៦៩ គ្រឿង។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ រណាយន្តចំនួន ... Read More »
លោក នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មានមកពី ១៧ អង្គភាពធ្វើដំណើរទៅកាន់ព្រៃឈើតំបន់ជួរភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មានមកពី ១៧ អង្គភាពធ្វើដំណើរទៅកាន់ព្រៃឈើតំបន់ជួរភ្នំក្រវាញ ដើម្បីទៅទស្សនាកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ជាគម្រោងដែលត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញដែលមានទំហំ ... Read More »
ប្រជាពលរដ្ឋទទួលយកដីកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅដ្ឋាននៅតំបន់អភិវឌ្ឍន៍ថ្មី ដោយព្រមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ
ភ្នំពេញ៖បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ៤ម៉ែត្រគុណនឹង១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសំណើបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក , ប្រជាពលរដ្ឋល្អនិងជាគំរូ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ ... Read More »
ចៅក្រមស៊ើបសួរ ក្រុងប៉ារីស និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ លើទណ្ឌិត សម រង្ស៉ី តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ... Read More »
រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបវត្តនាគវ័ន និងស្ដុបច្រមុះជ្រូកក្បាលថ្នល់ ដោយដកការាសសាំងសូគីមុិចចេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏នៅស្តុបចំនួនពីរ គឺស្តុបច្រមុះជ្រូកក្បាលថ្នល់និងស្តុបវត្តនាគវ័នដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុន ខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។ ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញនិងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ... Read More »
លោក ព្រុំ សុខា ៖ អរគុណចំពោះរដ្ឋាភិបាល អូស្ត្រាលីដែលបានបន្តគាំទ្រប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាល ... Read More »
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលមានកម្ពស់១៨ជាន់ថ្មី បានបន្តធ្វើការសាងសង់ទៅមុខ ដោយរលូន
ភ្នំពេញ៖ លោក គឹម ទូច រដ្ឋលេខធិការ និងជាប្រធានគណៈកម្មការសាងសង់ តំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំ ... Read More »
សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយផ្តល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈសមាគមTYDA
ភ្នំពេញ៖ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)តាមរយៈការផ្តល់សម្ភារបរិក្ខារពេទ្យរួមមាន អៀមចំនួន២.០៣០, ម៉ាស់ចំនួន៧.៥៧០,អាវការពារជាប់ខោ ចំនួន២.៨៩០, របាំងមុខចំនួន១.២៩០, វ៉ែនតា១.២៩០, ស្រោមដៃ១.១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDAតាមរយៈការផ្ដល់សម្ភារបរិក្ខារពេទ្យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត។ ... Read More »
ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា៖ ព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ ដូច្នេះចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៨នាក់ , អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញសរុបទាំងអស់នៅទូទាំងប្រទេសចំនួន ... Read More »
ពលរដ្ឋ១៥គ្រួសារតវ៉ានៅមុខសាលាខេត្តប៉ៃលិន ខណ:អាជ្ញាធរស្រុកសាលាក្រៅ បង្ខំឱ្យរុះរើផ្ទះចេញពីដីដែលខ្លួនធ្លាប់រស់នៅ
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ពលរដ្ឋជាច្រើននាក់នាំគ្នាមកតវ៉ាសុំអន្តរាគមន៍ ដោយសូមឲ្យលោកអភិបាលខេត្តប៉ៃលិន ជួយសម្រួលដល់ពួកគាត់ ក្នុងករណីរដ្ឋបាលស្រុកសាលាក្រៅ បានចេញសេចក្តីជូនដំណឹង ពីការចុះរុះរើសំណង់ផ្ទះរបស់ពួកគាត់អនាធិបតេយ្យ ដែលសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ... Read More »
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rodriguez Barrios )ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ សុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សាយ ... Read More »
តើធ្វើបែបណាដើម្បីបានគោរម្យងារជា ឧកញ៉ា ..!
ភ្នំពេញ៖ យោងអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រង់មាត្រា២ បានចែងថា៖ “សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាឬសំភារៈ មានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក (100,000 $) ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ... Read More »
បញ្ជាការដ្ឋានកងទ័ពជើងគោកផ្សព្វផ្សាយឯកសារបទវិន័យ លក្ខន្តិកៈទូទៅ និងលំហាត់របៀប
ភ្នំពេញ ៖ អនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក បានរៀបចំពិធីផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅ និងលំហាត់របៀបដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង នាយស្ថាប័នគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ក្នុងឪកាសនោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច