ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ប្រជាពលរដ្ឋស្នើសុំឱ្យជួយដោះស្រាយ៤ចំណុច

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២០នៅចំណុចវត្តនួនមុនីរាមហៅវត្តថាន់មានបើកវេទិកាផ្សព្វផ្សាយសាធារណ:ដោយក្នុងនោះប្រជាពលរដ្ឋបានស្នើសុំ៤ចំណុចចំពោះអាជ្ញាធរខណ្ឌដើម្បីឱ្យលោកជួយដោះស្រាយ។  ប្រជាពលរដ្ឋបានស្នើដល់លោកថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនមេត្តាបន្តជួយដោះស្រាយអំពីករណីប្រើប្រាស់គ្រឿងញៀននិងប្រព័ន្ធលូស្ទះនិងកសរដោះដូរលូរួមនិឹងការបង្រ្កាបបទល្មើសល្បែងសុីសង(អុីនធើណេត)និងក្មេងទំនើង ។ លោក ថេង សុថុល អភិបាលខណ្ឌបានបើកវេទិកាសាធារណ:ពិគ្រោះយោបល់នេះគឺមានការចូលរួមពីលោក ... Read More »

និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុី

ភ្នំពេញ៖ លោក​ ចឺយ​ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បាន ជូន​ដំណើរ​និស្សិត​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេសុីនៅ​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ជេីងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ លេខ​MH762 បានចាកចេញ​ពី​ទីក្រុង​គូឡាឡាំពួ​នៅវេលាម៉ោង​១៦និង៣០នាទី ហេីយនឹងទៅដល់​ទីក្រុង​ភ្នំពេញ​ នៅ​វេលាម៉ោង​ ១៧និង២៥នាទីថ្ងៃ​ដដែល។ ... Read More »

អាជ្ញាធរមានសមត្ថកិច្ចស្រុកវាលវែងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាត និងដាំកូនឈើ ៧៥០ដើម

    ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមអមដំណើរជាមួយអភិបាលស្រុកវាលវែង និងក្រុមការងារនៃសាលាស្រុកជាច្រើនរូប ចុះចែកអំណោយមនុស្សធម៌ជូនគ្រួសារខ្វះខាត ខណៈកំពុងជួបនូវជីវភាពទីទាល់ខ្លាំង និងបន្តដាំកូនឈើចំនួន ៧៥០ដើមផងដែរ ។  លោក ... Read More »

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ត្រូវបានដុតកំទេចចោល

ខេត្តបាត់ដំបង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៨,០៦៩,០៦ ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៦១,៩៧៨ គ្រាប់ ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យគម្រោងលំហាច

ខេត្តកំពង់ឆ្នាំង ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ... Read More »

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេចបាន៣៩,៧៦% ហើយ

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រជុំផ្សព្វផ្សាយផែនការការងារ សម្រាប់ឲ្យគ្រប់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋានយកទៅអនុវត្ត

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារមួយចំនួន ដើម្បីដាក់ចេញវិធានការឲ្យមេបញ្ជាការគ្រប់កងឯកភាពយកទៅអនុវត្ត។ ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីតម្លៃសន្តិភាព ... Read More »

ក្រសួងបរិស្ថាន បន្តផ្សព្វផ្សាយការបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ

ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថានសហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយកម្មវិធីបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជូនដល់សហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកស្រីម៉ុម ... Read More »

ប្រវត្តិវត្ត÷វត្តវិហារសួគ៌

ខេត្តកណ្តាល៖វត្តវិហារសួរ(សួគ៌)ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ ១ ឮ​កិត្តិ​នាម​ពេញ​ប្រទេស​កម្ពុជា តាំង​ពី​អតីត​កាល​​រហូត​មក​ដល់​បច្ចុប្បន្នកាល​នេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជា​ច្រើន ។ រៀង​រាល់​ឆ្នាំ ក្នុង ១ ឆ្នាំ​ៗ តែង​មាន​មហា​ជន​រាប់​ពាន់​នាក់​ទៅ​បូជា​បែរ​បន់​តាម​ប្រាថ្នា​ផ្សេងៗ ទាំង​ព្រះរាជា​ព្រះរាជ​វង្សា-នុវង្ស នាហ្មឺន​សព្វ​មុខ​មន្ត្រី ក៏​តែង​ស្ដេច​យាង តែង​អញ្ជើញ​ទៅ​បូជា​បួងសួង​នៅ​ទី​នោះ​ដែរ ... Read More »

នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ

ភ្នំពេញ៖ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបានឯកភាព​គ្នា​ នឹងគ្រោងដាក់ឱ្យដំណើរការនៅក្នុង​ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ សូមបញ្ជាក់ថា៖ នៅថ្ងៃព្រហស្បតិ៍ ... Read More »

ព្រឹកថ្ងៃទី១៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគីរី»

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ គឺនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគីរី» ៕ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា៖រហូតដល់ម៉ោង​ ១០និង៣០ព្រឹក​ ថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ , ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​ ... Read More »

ពិធីទទួលថវិកាពីសប្បុរសជនចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងទទួលអំណោយជាថវិកាសប្បុរសធម៌ពីសប្បុរសជន ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ... Read More »

ក្បាលដីចំនួន២,១២១ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានបិទផ្សាយជាសារធារណៈ

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល បានចុះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី ... Read More »

រយ:ពេល៦ខែនេះសមត្ថកិច្ចរឹបអូសរណារយន្តនិងអន្ទាក់កាំភ្លើងច្នៃបាញ់សត្វព្រៃរាប់ពាន់គ្រឿង

ភ្នំពេញ​ ៖ រណារយន្តមិនតិចជាង២៣៦៩គ្រឿងរួមជាមួយអន្ទាក់កាំភ្លើងច្នៃបាញ់សត្វព្រៃជាច្រើនដើមទៀត ត្រូវបាន​កម្លាំងចម្រុះនិងមន្រ្តីបរិស្ថានរឹបអូស​ក្នុង​បទល្មើស​ព្រៃឈើ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០​នេះ ហើយក្នុងនោះក៏រឹបអូស អន្ទាក់​ចាប់​សត្វព្រៃ​សរុប​ចំនួន​២០១៧៩​អន្ទាក់ ពីតំបន់ការពារធម្មជាតិផងដែរ ដែលនេះមានការថយចុះជាង៦ខែមុន។ បើតាមការបញ្ជាក់ពីលោកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នក​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅក្នុងឱកាសចុះបំពេញទស្សនកិច្ច ... Read More »

អ្នកដែលទម្លាប់ចូលគេងទាំងសក់សើម ប្រឈមនឹងបញ្ហា៧យ៉ាង

វាជាការណ៍ពិតណាស់ចំពោះអ្នកដែលមានទម្លាប់​ចូល​គេង​ទាំង​សក់​សើម​ គឺអាចបង្កផលប៉ះពាល់ច្រើន ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនបើយើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ៖ ១. រលាក​ស្បែក​ក្បាល តើ​គ្នាយើង​ធ្លាប់​មាន​បញ្ហា​រមាស់​ និង​រលាក​ស្បែក​ក្បាល​ទេ? ភាគច្រើននៅ​ពេល​មាន​បញ្ហា​នេះ​​យើង​បន្ទោស​ទៅ​លើ​សាប៊ូ​កក់​សក់ ប៉ុន្តែ​តាមពិត​ទៅ​នេះក៏អាច​បណ្ដាល​មក​ពី​ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើមផងដែរ។ ជំងឺ​ស្បែក​ក្បាល​ដូចជា​ការ​ឡើង​អង្គែ​ អាច​កើត​មាន​នៅ​ពេល​យើង​គេង​លើ​ស្រោម​ខ្នើយ​ដែល​សើម។ នៅ​ពេល​យើង​គេង​ទាំង​សក់សើម សភាពក្ដៅ និង​សំណើម​​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​បាន។ ២. ធ្វើ​ឲ្យ​សក់​កណ្តាញ់ ... Read More »

ខួប​ទី​៦ឆ្នាំ​ នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ផា​​បរិវេណ​ព្រះឧបោសថរតនារាម​ព្រះ​កែវ​មរកត​

ភ្នំពេញ៖ ខួប​ទី​៦ឆ្នាំ​ នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហាវីរ​ក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ដង្ហែ​ចេញ​ពី​ព្រះ​មហា​បញ្ចាក្នុង​ព្រះ​ទី​នាំងមហា​មន្ទីរ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ផា​​បរិវេណ​ព្រះឧបោសថរតនារាម​ព្រះ​កែវ​មរកត​ ... Read More »

ក្រសួងបរិស្ថានប្រកាសថាដោះអន្ទាក់បានចំនួនជាង២ម៉ឺនអន្ទាក់ ក្នុងរយះពេល៦ខែដើមឆ្នាំ២០២០ ពីក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថា នបានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ ការពារធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ... Read More »

សុផា លីនដា បង្ហាញមុខនិងអត្តសញ្ញាណគូស្នេហ៍ថ្ងៃបើកសម្ពោធហាង

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា សុផា លីនដា បានបង្ហាញមុខនិងអត្តសញ្ញាណគូស្នេហ៍ជាផ្លូវការនៅថ្ងៃបើកដំណើរការដំបូងនៃហាងថ្មីរបស់នាង។ ​ថ្ងៃទី០៩ ខែកក្កដា នេះ តារាស្រីសុផា លីនដា បានប្រកាសបើកដំណើរការជាផ្លូវការអាហារដ្ឋានថ្មីយីហោ”ខ្ទះពោះ” នាតំបន់ខាងក្រោយសាលាវ៉ាន់ដាក្រោមវត្តមានភ្ញៀវជាច្រើនកុះកររួមទាំងវត្តមានអ្នកសិល្បៈផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺបុរសស្រស់សង្ហា ... Read More »

ក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនមានការចម្លងនៅក្នុងសហគមន៍ និងសូមពន្យល់ជូនសាធារណជនទាំងអស់នូវចំណុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងស្ថានភាពជំងឺកូវីដ-១៩ ... Read More »

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖  កិច្ចប្រជុំនេះបានដឹកនាំដោយសហប្រធាន លោកPham Binh Minh ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក MOTEGI Toshimitsu  រដ្ឋមន្រ្តីការបរទេសជប៉ុន កាលពី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ... Read More »

ខណ្ឌដង្កោ រៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៥សង្កាត់

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី ០៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៥ រួមមាន ... Read More »

អ្នកឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ស្វែងរកការគាំទ្រពីអតិថិជនលើវិស័យសិប្បកម្មផលិតពាង

ខេត្តស្ទឹងត្រែង៖ ការបង្កើនសិប្បកម្មផលិតពាង ដោយស្នាដៃប្រជាពលរដ្ឋតាមទីជនបទ មូលដ្ឋាន ជាសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកទឹកចិត្តពួកគាត់ គួរអាជ្ញាធរ ព្យាយាមរកទីផ្សារអោយគាត់ ប្រយោជន៍លើកតម្កើងជីវភាពរស់នៅប្រចាំថ្ងៃ និងជាមុខរបរសុច្ចរិតបំផុត។ សូមជម្រាបថា៖ នៅភូមិ-ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ មានប្រជាពលរដ្ឋជាច្រើនបានចាប់យកការផលិតពាងដោយដៃ និងមានគុណភាពល្អដើម្បីស្វែងរកការគាំទ្រពីអតិថិជន ... Read More »

លោកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មេីសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឲ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មេីសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វេីការផាកពិន័យ ដោយគ្មានការលេីកលែងឡេីយ។ លោកស្នងការថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ឯក ស ... Read More »

ថ្ងៃទី០៩កក្កដានេះ រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៦៣​គ្រឿង ត្រូវបាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៦៣​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference

  ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference ដោយមានវត្តមានចូលរួមរបស់មេបញ្ជាការកងទ័ពជើងគោកអាស៊ានទាំង ... Read More »

ដើមរាំងប្រមាណ៥០០០ដើមត្រូវបានដាំលើផ្ទៃដីលិចទឹក ៣០ហិកតា

 ខេត្តពោធិ៍សាត់៖ មន្រ្តីខណ្ឌរដ្ឋបាលជលផល.មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកណ្ដៀង ដោយអញ្ជើញចូលរួមពីអាជ្ញាធរមានសមត្តកិច្ច សសយក និងមន្រ្តីសហគមន៍នេសាទ ចុះដាំព្រៃឈើលិចទឹក(រាំង)លើផ្ទៃទឹកលិចទឹក ដែលបានប្រជាពលរដ្ឋលួចឈូសឆាយរុករានទន្រ្ទានអាស្រ័យផល ... Read More »

លោក សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូរបស់សភាតំបន់អាស៊ី (APA) ស្តីពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូរបស់សភាតំបន់អាស៊ី (APA) ស្តីពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ដឹកនាំដោយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ... Read More »

ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០

ភ្នំពេញ៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា៖ «ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ ... Read More »

ខេត្តសៀមរាប ក្លាយជាខេត្តដំបូងគេ ដែលហាមឃាត់ការបរិភោគសាច់សត្វឆ្កែ ត្រូវអង្គការ FOUR PAWS បង្ហាញការគាំទ្រ

ភ្នំពេញ៖ បន្ទាប់ពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងស្តីពី ការហាមឃាត់ធ្វើអាជីវកម្មទិញ–លក់ពិឃាតសត្វសុនខ (ឆ្កែ) ថ្មីៗនេះ ស្រាប់តែអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រពេញទំហឹង ... Read More »