ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក ស ថេត អញ្ជើញចូលរួមពិធីបុណ្យសពមន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ ដែលបានទទួលមរណភាព

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៅយប់ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ឯក សំ ពន្លក មន្រ្តីនគរបាលប៉ុស្តិ៍បឹងកេងកង២ដែលបានទទួលមរណភាពដោយរោគាពាធនៅអាយុ ៤៩ឆ្នាំ ។ ក្នុងឱកាសនោះដែរលោក ... Read More »

ក្រឡាប់គោយន្តកន្ត្រៃពេលបើកចុះផ្លូវចំណោតភ្នំរបួសមនុស្ស៩នាក់រដូករណែល

​ខេត្តបាត់ដំបង ៖ មានករណីក្រឡាប់គោយន្តកន្រ្តៃមួយគ្រឿងបណ្តាលឲ្យ មនុស្ស​ចំនួន​០៩​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល យ៉ាងរដករណែលត្រូវបានអាជ្ញាធរមូលដ្ឋានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។  ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០ក្នុងភូមិទួលខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​ ​សមត្ថកិច្ច​នគរមូលដ្ឋានបានឲ្យដឹងថាក្រោយមានឧប្បត្តិហេតុនេះកើតឡើងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ដឹកជញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ចំពោះមូលហេតុនៃការក្រឡាប់គោយន្តកន្រ្តៃនេះម្ចាស់គោយន្តប្រាប់ថាបណ្តាលមកពីដាច់ហ្វ្រ័ងពេលបើកចុះចំណោតភ្នំហើយមានមនុស្សជិះលើគោយន្ត៩នាក់ទើបបណ្តាលឲ្យរេចង្កូតក្រឡាប់តែម្តង៕ ដោយ÷ប្រាថ្នា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ហុងឌីសេង Hong De Sheng Steel ( cambodia ) Co.LTD ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឱ្យលោក លីន សេងរ៉ុង ( LIN XIANGRONG ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហុង ឌី ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិគួរតែរៀបចំជាអនុក្រឹត្យ ព្រោះការរៀបចំប្រកាសអន្តរក្រសួងនឹងនាំឲ្យមានប្រកាសច្រើន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ ... Read More »

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់ត្រូវជាប់ជុចនគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៤៖៣០នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន ស្ថិតនៅចំណុចរំដួលជេីងភ្នំ ក្រុម៨ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ... Read More »

ទៅឆក់ត្រីមិនឃើញត្រឡប់មកវិញលុះ៣ថ្ងៃក្រោយប្រទះឃើញស្លាប់ក្នុងស្រះ

ខេត្តកណ្ដាល៖យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ លុះ៣ថ្ងៃក្រោយមកប្រជាពលរដ្ឋបានប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី  ស្ថិតនៅភូមិព្រែកប៉ាន​ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។      ... Read More »

បង្ក្រាបរហូតហ្មង! នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយករណីជួញដូរគ្រឿងញៀន

      ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍ឃ្មួញបានឱ្យដឹងថាជនសង្ស័យមាន ឈ្មោះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជូនពរដល់ជនរួមជាតិ បានចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ ការពារការរាតត្បាត និងជំងឺកូវីដ-១៩ ខណះជំងឺឆ្លងរាតត្បាតកូវីដ-១៩ មកទល់ថ្ងៃនេះនៅក្នុងពិភពលោកបានកើនឡើង ១៣,១៥០,៦៤៥ នាក់ហើយ។ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៥៧៤,៤៦៤នាក់ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យដំណើរការ ដាក់សាកល្បង រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ​

ភ្នំពេញ៖ បន្ទាប់ពីបានចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ រួចមក ។​ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ... Read More »

សម្ដេចក្រឡាហោមស ខេង អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការសម និងពិភាក្សាការងារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ... Read More »

ម៉ូតូមួយគ្រឿងបុកស្ត្រីជាអ្នកថ្មើរជើងម្នាក់ស្លាប់នៅនឹងកន្លែង រីឯអ្នកបើកម៉ូតូរងរបួសបាក់ជើង

ខេត្តកណ្ដាល៖ស្ត្រីចំណាស់ជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងមកបុកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង រីឯអ្នកបើកបរម៉ូតូរងរបួសបាក់ជើង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី លើកំណាត់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល  ។ ... Read More »

បត់រថយន្តមិនប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាលយុវជន៤នាក់

ខេត្តស្វាយរៀង៖  យុវជនជាសិស្សសាលា៤នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតលើផ្លូវលេខ ៣១៤ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនរងគ្រោះមាន៖ ទី១.មានឈ្មោះ ជា ប៉ូលីន ... Read More »

យូអិនឌីភី ឧបត្ថម្ភកុំព្យូទ័រថេបប្លេតចំនួន១.៧០០ គ្រឿង ដល់ក្រសួងផែនការ សម្រាប់ប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារពលរដ្ឋក្រីក្រនៅកម្ពុជា

  ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់ និងទទួលថេបប្លេតរវាងក្រសួងផែនការនិងតំណាង អង្គការUNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើរសុំ អំឡុងពេលកូវីដ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ថេង បញ្ញាធន ... Read More »

បុគ្គលិកក្រុមហ៊ុនMetfoneបញ្ឈរម៉ូតូទុកនៅមុខផ្ទះត្រូវចោរលួចយកទៅបាត់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង ពណ៌ទឹកប្រាក់ត្រូវជនសង្ស័យកាច់កជិះយកទៅបាត់ខណៈម្ចាស់បញ្ឈរទុកនៅមុខផ្ទះរួចដើរចូលទៅក្នុងផ្ទះមួយសន្ទុះ លុះចេញមកវិញ មិនឃើញម៉ូតូក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយស្រាវជ្រាវរកទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះម៉ៅ ស្រីមុំ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនMetfone ... Read More »

កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម ៖នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀល នៅចំណុចតារាងបាល់ស្ថិតក្នុងភូមិកំពង់ស្តី​ ឃុំកំពង់រាប ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ​ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងនោះមាន៖ ... Read More »

សង្ស័យតៃកុងស្រវឹងស្រា​បានបើករថយន្តបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​ បាក់អស់១ដើម

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំង​ហើយ បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​បណ្ដាលឲ្យបាក់អស់១ដេីម​ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ នៅជិតស្ថានទូតចិន​ តាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទួលទំពូងទី២​ ... Read More »

គណៈសង្ឃនាយកប្រតិកម្មនឹងបទចម្រៀង”លួចស្រលាញ់ប៉ះចំតែសង្សារលោក”

ភ្នំពេញ៖ បទចម្រៀងមួយបទចំណងជើងថា “លួចស្រលាញ់ប៉ះចំតែសង្សារលោក” បាននឹងកំពុងតែរងការរិះគន់ខ្លាំងពីទស្សនិកជនពិសេសពុទ្ធសាសនិកជន។ ក្នុងនោះដែរ គណៈសង្ឃនាយកកម្ពុជាបានបញ្ចេញលិខិតដោយប្រតិកម្មខ្លាំងលើបទចម្រៀងមួយនេះផងដែរ។ ​អស់រយៈពេល៦ថ្ងៃហើយដែលបទចម្រៀង ”លួចស្រលាញ់ប៉ះចំតែសង្សារលោក” ត្រូវបានបង្ហោះលើគេហទំព័របណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា”Troll យឹម តន” បានបង្ហោះចេញអមដោយការច្រៀង និងភ្ជាប់ដោយឆាយាល័ក្ខណ៍(រូបថត)ព្រះសង្ឃ ជាច្រើនអង្គដែលកន្លងទៅធ្លាប់លេចចេញរឿងអាស្រូវស្នេហាជាមួយនិងនារីៗនោះ។ បទចម្រៀងនេះមិនត្រូវបានបង្ហាញឈ្មោះ ... Read More »

ឪពុកវ៉ាន់ នីឡា ថាកូនស្រីអាចរៀបមង្គលការបានលុះត្រាស្ងប់ស្ងាត់ពីជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនអំពីការរៀបការទ្រង់ទ្រាយធំមិនមែនជារឿងសំខាន់សម្រាប់ជីវិតនាង និងគូស្នេហ៍។ ទោះជាយ៉ាងណាឪពុកបង្កើតរបស់នាងបានចេញមុខបញ្ជាក់អំពីស្ថានភាពដែលនាំឲ្យកូនស្រីនិងអនាគតកូនប្រសានៅមិនទាន់អាចចូលរោងការបានព្រោះតែស្ថានភាពនៃជំងឺកូវីដ១៩នៅមិនទាន់ធូស្បើយ។ ​វ៉ាន់ នីឡា កាន់តែមានសម្រស់ស្រស់ស្អាតក្រោយពីនាងពេញរូបរាង ។ ស្ថានភាពនៃជីវិតរស់នៅរបស់នាងក៏មានភាពប្រសើរឡើងពោលគឺនាងមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបង្កើតក្រុមគ្រួសារមួយសមរម្យ។ ទោះមានធនធានពីការងារសិល្បៈ និងមុខជំនួញក្តីក៏តារាស្រីរូបនេះបានពោលពាក្យមួយដែលជាការយល់ឃើញខុសពីក្មេងស្រីមួយចំនួន។ នាង ... Read More »

រថយន្តសាំយ៉ុងពន្លះម៉ូតូហុងដាឌ្រីម០២០ចំពីមុខពេញទំហឹង​ បណ្ដាលឲ្យស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១

      ភ្នំពេញ​ ៖ បុរស៣នាក់ បានជិះម៉ូតូ​មួយគ្រឿងឌុបគ្នាត្រឡប់មកពីខេត្តព្រៃវែងវិញ ក្នុងល្បឿនយ៉ាងលឿន  ដោយអកុសលក៏បានបុកជាមួយរថយន្ត​សាំយ៉ុងដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​២នាក់យ៉ាង​អាណោចអាធ័ម​ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ​      ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យចាប់សាច់មាន់នាំចូលខូចគុណភាពជាង៧០០គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀលម៉ោង ៣និង១៥នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់- ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់ថាទីតាំងទី១ ជាកម្មសិទ្ធិរបស់ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ... Read More »

កងទ័ពបីប្រទេសកម្ពុជា វៀតណាម ឡាវ ត្រៀមធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមលក្ខណៈកម្លាំងជំនាញទាំងបីប្រភេទទ័ព ព្រមទាំងឧបករណ៍ សម្ភារ និងមធ្យោបាយផ្សេងៗទៀត ក្នុងការធ្វេីសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំងបីប្រទេសកម្ពុជា  ... Read More »

រដ្ឋបាលខេត្តកោះកុងប្រកាសថា៖ ត្រូវទុកជាមោឃៈ ចំពោះការទិញលក់ដី យ៉ាងអនាធិបតេយ្យនៅតំបន់ការពារធម្មជាតិ

  ខេត្តកោះកុង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា៖ ចំពោះសាធារណជនណា ដែលជាប់ពាក់ព័ន្ធទៅនឹងការទិញលក់ដី យ៉ាងអនាធិបតេយ្យ នៅតាមតំបន់ការពារធម្មជាតិ ,តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ដោយពុំមានការចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធនិងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ... Read More »

អង្គការស្បៀងអាហារពិភពលោក កោតសរសើរដល់សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការគាំទ្រដល់ការចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងតាមសហគមន៍

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានអនុញ្ញាតឲ្យលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ (Francesca Erdelmann) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)ជួបសម្តែងការគួសម ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា។កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ រួមគ្នាគាំទ្រដល់ជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃ ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម ... Read More »

មន្ត្រីស៊ីម៉ាក់៖ ចុះធ្វើការអប់រំដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្តីពីបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ខណៈយកគ្រាប់មីនមិនទាន់ផ្ទុះមកកែច្នៃ

ភ្នំពេញ៖ ដោយមានក្តីបារម្ភចំពោះប្រជាពលរដ្ឋនៅតាមទីជនបទ ដែលមិនទាន់ស្វែងយកអំពីបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ(គ្រាប់មីនសល់ពីសម័យសង្គ្រាម) ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុនោះ ។ ដូច្នេះមន្ត្រីស៊ីម៉ាក់បានចុះធ្វើការអប់រំ និងដាស់តឿនក្រើនរំលឹកចំពោះប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងដែលតែងតែយកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមកកែច្នៃធ្វើជាវត្ថុប្រើប្រាស់ជាដើមដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ ។ ជាថ្មីម្ដងទៀតកាលពីថ្មីៗនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា( ស៊ីម៉ាក់) បានបង្ហាញការហួសចិត្ត ... Read More »

អាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ ចូលទៅពិនិត្យទំនិញរបស់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥កក្កដានេះ

ក្រុងប៉ោយប៉ែត ៖ដោយមានការសម្របសម្រួលរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្ត ស្រះកែវ(ប្រទេសថៃ)អាជ្ញាធរថៃបានអនុញ្ញាតឲ្យបងប្អូនអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់គាំងជាច្រើនខែព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩នោះ ឲ្យចូលទៅពិនិត្យទំនិញរបស់ខ្លួនតាមសម្រួលហើយ។ នេះបើយោងតាមប្រសាសន៍លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោកថាក្នុងការចូលទៅពិនិត្យទំនិញនេះអាជ្ញាធរថៃឲ្យបងប្អូនអាជីវករចូលទៅចំពោះតែអ្នកមានរថយន្តតែប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃអាចចូលបានរថយន្តចំនួន ... Read More »

បញ្ជូនខ្លួនចោរ២នាក់ ទៅតុលាការ ក្រោយលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចទូដែករបស់ក្រុមហ៊ុនចិន ហ៊ួយវ័ន មានប្រាក់ជិតមួយលានដុល្លារ ទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់ ។ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការរួមមាន ៖ទី១–ឈ្មោះឈុន វិសិទ្ធ ... Read More »

ថវិការបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាចំនួន៥៥.០០០ដុល្លារប្រគល់ជូនគ្រួសារសព

ខេត្តកំពង់ស្ពឺ៖ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ទោ ស សាវី  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅព្រឹកថ្ងៃពុធ ៩រោច ខែអាសាឍ ឆ្នាំ ជូត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសន្យាជាមួយពលរដ្ឋរស់នៅតំបន់ខាងលិច ខាងកើតផ្លូវណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះថានឹងអស់កង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតហើយ

ភ្នំពេញ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដានេះថា ក្រុមជំនាញផ្នែកលូ ប្រឡាយ និងអគិ្គសនី បានជូនដំណឹងទៅប្រជាពលរដ្ឋដែល រស់នៅតំបន់ខាងលិច ខាងកើតស្តុបណ័រប្រ៊ីត និងខាងត្បូងព្រលានយន្តហោះសូមកុំភិតភ័យនិងមានកង្វល់ពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទៅព្រោះចាប់ពីថ្ងៃស្អែកនេះតទៅខាងអគ្គិសនីកម្ពុជាបានចុះមកដោះស្រាយរំកិលបង្គោលភ្លើងនៅផ្លូវប្រឡាយបារាំង ដើម្បីឲ្យក្រុមការងារការដ្ឋានបានភ្ជាប់លូមេបណ្តោះអាសន្នទៅលូប្រអប់ទំហំ៧.៥ម៉ែត្រ កម្ពស់២.៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហួត សុខលីម ... Read More »

បើកត្រាក់ទ័រដឹកឥដ្ឋសុខៗដាច់ឡាបក្រឡាប់បុរសម្នាក់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកឥដ្ឋសុខៗស្រាប់តែដាច់ឡាបធ្វើឱ្យក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៣១៦A បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ ៣១៦A ក្នុងភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ  អាយុ ... Read More »