ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិមយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍អគ្គិភ័យឆាបឆេះអគារលក់គ្រឿងសង្ហារិមខាងលើនេះបានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចអគារលក់គ្រឿងសង្ហារិមយីហោ រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារិម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ... Read More »
ព័ត៌មានជាតិ
ក្រុមអាជីវករនៅតែបន្តលក់ដូរលើផ្លូវសាធារណៈជុំវិញផ្សាវាលយន្តមិនស្ដាប់តាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ប្រជាពលរដ្ឋដែលធ្វើដំណើរមកផ្សារវាលយន្ត ខេត្តស្វាយរៀង ដើម្បីទិញម្ហូបអាហារមានការរអ៊ូរទាំចំពោះក្រុមអាជីវករ មួយចំនួនដែលយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរគ្មានសណ្ដាប់ធ្នាប់ នាំឲ្យកកស្ទះចរាចរណ៍នៅចំណុចផ្លូវខាងលិចផ្សារខណះរដ្ឋបាលក្រុងធ្លាប់ប្រើធម៌ក្ដៅយ៉ាងណាក៏ដោយ។ ពាក់ពន្ធ័ករណីខាងលើនេះលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង អាជ្ញាធរបានធ្វើជាញឹកញាប់ណាស់មកហើយ ប៉ុន្តែក្រុមអាជីវករមិនសូវសហការជាមួយអាជ្ញាធរសោះ ... Read More »
មន្ត្រីសាខាគយខេត្តឧត្ដរមានជ័យរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខាគយសាខាខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព ... Read More »
ពិតជាមិនធម្មតាមែន! ជនបរទេសក្លែង Profile ធ្វើជាគិលានុបដ្ឋាយិកាយោធាអាមេរិកបោកលុយបុរសខ្មែរអាយុ៤៦ឆ្នាំ អស់លុយជាង១ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ពាក់ព័ន្ធករណីឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន៣នាក់នោះមានជនជាតិបរទេសចំនួន២នាក់និងខ្មែរម្នាក់គឺទី១-ឈ្មោះ ... Read More »
គួរតែមានការប្រុងប្រយ័ត្ននាយក្រូច ប៊ិះគ្រោះថ្នាក់ពេលថតកុន ដោយសារតែពស់ប្រភេទនេះ
នាររដូវវស្សាបានចូលមកដល់ បងប្អូនដែលរស់នៅជនបទជាពិសេសនៅតាមតំបន់ព្រៃភ្នំគួរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់ព្រោះតែរដូវនេះ សត្វពស់ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅតាមតំបន់មានព្រៃច្រើនបានស្វែងរកទីទួល ជាក់ស្តែងនាយក្រូច ដែលជាតារាកំប្លែងល្បីឈ្មោះប៊ិះជួបគ្រោះថ្នាក់ធំ ដោយសារតែពេលកំពុងថតកុន ស្រាប់តែជួបប្រទះសត្វពស់មានពិសសាហាវមួយក្បាល។ នេះបើតាមការរៀបរាប់របស់នាយពែកមី បានបង្ហោះនៅលើ facebook លោកថា៖ “ សំណាងនាយក្រូច ពស់អត់ចឹក ពស់ពព្លាក់ ... Read More »
អាជ្ញាធរស្រុករមាសហែកចុះសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិបន្ទាប់ពីផ្ទុះការរិះគន់ពីបណ្ដាញសង្គមហ្វេសប៊ុក
ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមគណនីហ្វេសប៊ុកចែកចាយបន្តគ្នាពាក់ព័ន្ធនឹងករណីរំលោភលើដីផ្លូវស្រែចេញចូលស្ថិតនៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឱ្យមានការរិះគន់តៗគ្នារួចមក នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែដោយអ្នកបង្កបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ យោងតាមលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៏មានខាងលើដែលបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកភ្លាមនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០លោកនិងក្រុមការងារដែលពាក់ព័ន្ធបានចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែក្នុងភូមិ។ ... Read More »
បុរសម្នាក់បានចេញលិខិតសុំទោស ក្រោយមន្ទីរបរិស្ថានធ្វើការថ្កោលទោសបន្ទាប់ពីខ្លួនថតរូបអាក្រាតនៅតំបន់ឧទ្យានជាតិវីរៈជ័យ
ខេត្តរតនគិរី៖ បើយោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថានបានចេញលិខិតថ្កោលទោសទៅលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។ ក្រោយពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា ... Read More »
ទ្រី តារាវុធ ប៉ះព្រះកាយ ច័ន្ទ លើកដំបូងក្នុងរឿង”ក្រមុំមុខពីរ”
ភ្នំពេញ៖ តារាសម្តែងស្រស់សង្ហាលោក ទ្រី តារាវុធ ក្តាប់បានតំណែងតួឯកប្រុសក្នុងភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ”។ ក្នុងភាពយន្តភាគថ្មីនេះលោកបានសម្តែងរួមគ្នាជាលើកដំបូងជាមួយតារាសម្តែងស្រីស្រស់សោភាកញ្ញា ព្រះកាយ ច័ន្ទ។ ភាពយន្តភាគថ្មីរឿង”ក្រមុំមុខពីរ” ដែលដឹកនាំសម្តែងដោយផលិតករជើងចាស់លោក ហ៊ុយ វាសនា បានចាប់ផ្តើមចេញថតហើយកាលពីថ្ងៃទី១៤ ... Read More »
សុខ ពិសី បដិសេធវះកាត់ថ្គាមប្តូរទម្រង់មុខ
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានធ្វើការផ្លាស់ប្តូរមុខមាត់កាន់តែប្លែកស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួនចោទជាសំណួរអំពីការផ្លាស់ប្តូរទម្រង់មុខដោយសារវិធីសាស្ត្រវះកាត់ថ្គាម។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខបដិសេធអំពីការជជែកគ្នារបស់អ្នកគាំទ្រផងដែរ។ សុខ ពិសី ស្ថិតក្នុងចំណោមតារាចម្រៀងស្រីដែលមានសម្រស់ដ៏ទាក់ទាញ ពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ។ មិនត្រឹមតែការប្រែប្រួលទម្រង់មុខទេសូម្បីតែការតុបតែងខ្លួនក៏តារាស្រីរូបនេះមានការប្រែប្រួលខ្លាំងផងដែរ។ ... Read More »
ផ្អើលអ្នកលក់ដូរក្នុងផ្សារវាលយន្តទាំងព្រឹកសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមអាជីវករលក់ដូរក្នុងផ្សារវាលយន្តខណះសមត្ថកិច្ចជំនាញរកឃើញសារធាតុគីមីក្នុងងៀតបបែល និងពពុះសណ្ដែកសរុប៦៥គីឡូដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិត។ ការចុះមកពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ ... Read More »
រថយន្តធុនត្រាបុករបងផ្ទះប្រជាពលរដ្ឋដាច់កាឡេកង់ទៅមុខលែងរួច
ភ្នំពេញ ៖រថយន្តមួយគ្រឿងបើកលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដាច់កាឡេកង់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ២ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាធុនត្រាពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ... Read More »
រថយន្តជនជាតិចិនបោលបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់ តែសំណាងដែរម្ចាស់ផ្ទះមិនរងរបួស
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ តែជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ដែលម្ចាស់ផ្ទះមិនបានរងគ្រោះថ្នាក់បន្ទាប់ពីរថយន្តរ៉េងរ៉ូវើរមួយគ្រឿងបោលបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០នៅចំណុចកែងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះកែប មីល អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិត្រោក ឃុំអំពិល ... Read More »
កុំចេះតែហ៊ាន! គាស់សោបន្ទប់គេលួចលុយបានហើយញ៉ាមមកម្តងទៀតជាប់ខ្នោះសមត្ថកិច្ចល្មម
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទគាស់សោបន្ទប់ជួលរបស់គេចូលលួចលុយបានជាងមួយពាន់ដុល្លារ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលេខ១០០៧ ភូមិបេតុង សង្កាត់ត្រពាំងឈូក ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ សាត់ រ៉ាន់ឌី ភេទប្រុស ... Read More »
ជាងធ្វើផ្ទះយកម៉ូទ័រកាត់ដែកឆ្លងចរន្តភ្លើងឆក់ស្លាប់គួរឱ្យរន្ធត់
ខេត្តស្វាយរៀង៖ បុរសម្នាក់ជាជាងធ្វើផ្ទះខណៈយកម៉ូទ័រមកកាត់ដែកមិនដឹងជាយ៉ាងម៉េចស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ចាន់ បៀន អាយុ៥៩ ឆ្នាំ ... Read More »
ដីព្រៃសហគមន៍តំបន់ព្រៃឡង់ និងដីសហគមន៍កាំងចាម រងការកាប់ទន្ទ្រាន យ៉ាងខ្លាំង លោកមេឃុំនៅពីក្រោយធ្វើឲ្យស្លាកហាមឃាត់ចេះដើរ
ខេត្តស្ទឹងត្រែង៖ សហគមន៍ទួលបែកសៀម សហគមន៍ភ្នំពង និងសហគមន៍អូរសង្កែ ក្នុងឃុំកាំងចាម និងសហគមន៍តំបន់ព្រៃឡង់ រងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ និងបានអារផ្តួលរំលំអារច្រៀកដើមរណ្តៅច្បោះធ្វើអាជីវកម្ម ដឹកជញ្ចូនចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ស្នាក់ការរងដូង ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីក្រុមសមត្ថកិច្ចឡើយ ហើយថែមទាំងមានការបែងចែកដីឲ្យខ្មែរអ៊ិស្លាមដោយមានក្បាលដី៥០ម៉ែត្រ បណ្តោយ១ពាន់ម៉ែត្រ ជាកម្មសិទ្ធិចេញដោយលោកមេភូមិ និងលោកឃឹម ... Read More »
រថយន្តកុងតឺន័របេីកលឿនបួងចង្កូតផ្លូវកោងក្រឡាប់ផ្ងារជេីងសង្កត់ផ្ទះប្រជាពលរដ្ឋ២ល្វែង និងបន្តបុកកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវកោងផងនោះបួងចង្កូតក្រឡាប់ផ្ងារជេីងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អេីលអ្នកលក់និងអ្នកផឹករត់ជាន់ជេីងគ្នា បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣C.៦៣២៧ដោយមានបិទស្លាកអក្សរកាត់ខាងមុខ ... Read More »
លោក ស៊ុន ចាន់ថុល ៖ ធ្វើឱ្យបានឆាប់ មានប្រសិទ្ធភាព និងតម្លាភាព
ភ្នំពេញ៖ បង្ខិតសេវាសាធារណៈទៅជិតបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាគឺ៖ “ធ្វើឱ្យបានឆាប់ មានប្រសិទ្ធភាព និងតម្លាភាព”។ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ... Read More »
សមត្ថកិច្ចបន្តសួរនាំជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបង្ហោះសារលក់ដីខ្យល់២.០០០ហិកតា
ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ... Read More »
អាជ្ញាធរក្រុងភ្នំពេញព្រមានថា៖ នឹងបិទអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តណា ដែលផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការបើកដំណើរការ ដោយមិនកែសម្រួលទៅជាភោជនីយដ្ឋាន
ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្តណាដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ដែលផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការបើកដំណើរការដោយមិនកែសម្រួលទៅជាភោជនីយដ្ឋាន ។ ជាក់ស្តែងកាលពីនៅយប់ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »
បង្ក្រាបបានឈើក្នុងដែនជម្រកបរិស្ថានទៀតហើយ
ខេត្តកំពង់ស្ពឺ៖ឈើឈ្លីកជាច្រើនដែលក្រុមឈ្មួញបានយកមកទុកនៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបប្រគល់ឲ្យជំនាញបរិស្ថានចាត់ការបន្តតាមនីតិវិធី។ ការបង្ក្រាបនេះផងដែរមិនមែនជាលើកទី ១នោះទេគឺច្រើនដងមកហើយក្នុងការបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលការបង្ក្រាបនេះត្រូវបានមជ្ឈដ្ឋានលើកឡើងថាហាក់បីដូចជាបំបាក់មុខអស់លោកមន្ត្រីបរិស្ថានយ៉ាងខ្លាំង។ ការបង្រ្កាបឈើជាលក្ខណៈទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះធ្វើឡើងកាលពីវេលាម៉ោង០០ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០២០ នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចម្ការស្វាយចន្ទីនៅចំណុចខាងលើ់ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល់បានចាត់កម្លាំងតាមឃ្លាំមើលតាំងពីក្បាលព្រលប់ឃើញពួកឈ្មួញកំពុងធ្វើសកម្មភាពយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន។ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញដោយមានមេការម្នាក់កំពុងតែចាត់ចែងនៅទីនោះកម្លាំងបានរាយការណ៍មកលោកអធិការ ហើយមិនទុកយូរលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការចុះបង្ក្រាប។ ... Read More »
ករណីគ្រឿងញៀន ថ្ងៃទី១៤ ខែកក្កដា បង្ក្រាប២២ករណី ឃាត់ខ្លួន៣៩នាក់
ភ្នំពេញ៖ សូមយុវជនទាំងអស់គ្នា និយាយថាទេ ចំពោះគ្រឿងញៀន និងរួមគ្នាលុបបំបាត់ អោយអស់ពីសង្គមស្អាតស្អំ។ សូមបញ្ជាក់ថា៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ... Read More »
ថ្ងៃទី១៤ ខែកក្កដានេះ មានយានយន្ត ១៣៦៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ
ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្ត ... Read More »
ធ្លាប់ជាប់គុក១២ឆ្នាំពីបទសម្លាប់ម្តាយ ចេញមកវិញសម្លាប់ប្អូនថ្លៃទៀតត្រូវនគរបាលចាប់បញ្ចូលគុកជាលើកទី២
ខេត្តបាត់ដំបង ៖ បុរសម្នាក់ខណ:ជាប់ពន្ធនាគារ១២ឆ្នាំពីបទសម្លាប់ម្តាយខ្លួនឯងហើយទើបចេញពីគុកសោះឥឡូវប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនាម្តងទៀត ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារជាលើកទី២។ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ត្រង់ចំណុចភូមិអូរតានប់ ... Read More »
ចិញ្ចឹមកូនប្រុសមានត្រណម៣ ចិញ្ចឹមកូនស្រីមានត្រណម ៥
ពិតណាស់មនុស្សម្នាក់ៗតែងតែស្រឡាញ់និងបីបាច់ថែរក្សាកូននៅពេលដែលកូនបានកើតមកមើលឃើញពន្លឺព្រះអាទិត្យនិងរស់លើភពផែនដីរហូតដល់ខ្លួនពេញរូបពេញរាង។តែនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យបានល្អតើយើងត្រូវធ្វើរបៀបណា? ពេលនេះដើម្បីចង់ដឹងថាចិញ្ចឹមកូនឲ្យមានភាពល្អប្រសើរយ៉ាងណានោះយើងលើកយកត្រណមមួយចំនួននៅក្នុងការបីបាច់ថែរក្សាកូន +ចំពោះកូនប្រុសមានត្រណម៣គឺ៖ ត្រណមទី១- ចិញ្ចឹមថ្នាក់ថ្នមតម្រូវតាមចិត្តជ្រុល កូនប្រុសធំឡើងគឺត្រូវធ្វើជាសសរទ្រូងគ្រួសារ ប្រសិនបើខ្លាចកូននឿយហត់ពេក ហើយថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យនឹងជួបបញ្ហាវិបត្តិ មានឧបសគ្គបន្តិចក៏មិនអាចពុះពារបាន អ៊ីចឹងគេនឹងពិបាកសម្រេចបានកិច្ចការធំណាស់។ ត្រណមទី២- តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មម ... Read More »
ប្រមុខរាជរដ្ឋាភិបាល ព្រមានម្ចាស់ KTV ដែល ជ្រកក្រោមស្លាកភោជនីយដ្ឋានឱ្យប្រយ័ត្នខ្លួន
ភ្នំពេញ ៖ ម្ចាស់ខារ៉ាអូខេ (KTV) ដែលជ្រក ក្រោមស្លាកភោជនីយដ្ឋានឱ្យមានការប្រយ័ត្នខ្លួន ដោយសារធ្វើផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានបែបនេះ នៅក្នុងពិធីជួប ... Read More »
មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានទទួលមរណភាព ក្នុងជន្មាយុ៦២ឆ្នាំ
ខេត្តពោធិ៍សាត់៖ ចំពោះមរណភាព របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៨៖៤៩នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅគេហដ្ឋាននៃសព ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ ធ្វើឱ្យមេបញ្ជាការរង នាយទាហាន ... Read More »
Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ... Read More »
ពលរដ្ឋរាប់ពាន់នាក់សប្បាយរីករាយក្រោយពីទទួលបានស្បៀងអាហារពីលោកអុី ឈាននិងលោកស្រីជាភរិយាក្នុងយុទ្ធនាការរយៈពេល៣ថ្ងៃនេះ
ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនរាប់ពាន់នាក់មានការរីករាយសប្បាយចិត្តក្នុងការស្វាគមន៍ដល់ក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិននិងក្រុមការងារតំណាងរាស្ត្រយុវជនស្ម័គ្រចិត្តស.ស.យ.ក.ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាតនាសម័យជំងឺកូវីដ-១៩នេះ។ ការចែកស្បៀងអាហារនេះធ្វើឡើងរយៈពេល៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១រហូតដល់ថ្ងៃចន្ទទី១៣ខែកក្តដាឆ្នាំ២០២០នេះទូទាំងស្រុកសាលាក្រៅនៃខេត្តប៉ៃលិន ដឹកនាំដោយលោកអុី ឈាននិងលោកស្រីបាន ស្រីមុំ អុីឈាន ជាមួយក្រុមការងារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកអុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តាំផ្ញើនិងពាំនាំការនឹករលឹកពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនដែលសម្តេចតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសគឺពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែននិងតំបន់ដាច់ស្រយាល។ ឆ្លៀតក្នុងឱកាសនោះ ... Read More »
អន្តរក្រសួងគាំទ្រគម្រោងបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង
ខេត្តព្រៃវែង៖ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាននារសៀលថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច