ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្ពុជា..! នាំចេញ,ស្លឹកចេក, ត្រយូងចេក និង,គល់ស្លឹកគ្រៃ ទៅកាន់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកគ្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុនបានបញ្ជាក់តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា ... Read More »

ថ្ងៃនេះ កម្ពុជាយើងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន២នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក ថ្ងៃទី​ ១៤ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ចំនួន២នាក់។ អ្នកឆ្លង២នាក់ជាបុរសអាយុ២៩ឆ្នាំនិងអាយុ២២ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេសុី ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​សសរុប ១២៨នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់៣នាក់​ ... Read More »

ករណី​ពុលស្រានៅខេត្តបន្ទាយមានជ័យ​ ៖​ គិតត្រឹមម៉ោង១៣:៣០នាទី ថ្ងៃទី១៣ ខែមិថុនានេះនៅសល់១៥នាក់កំពុងសម្រាកព្យាបាល

ភ្នំពេញ​ ៖​ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍​ពុលស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ ... Read More »

ជប៉ុន ផ្តល់ជំនួយ​គ្រឿងបរិក្ខា​វេជ្ជសាស្ត្រ ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន បន្ត​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ជា​បរិក្ខា​វេជ្ជសាស្ត្រ និង​បច្ចេកទេស ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦,៣​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ដោយជំនួយ​នេះ គឺ​ផ្តល់​តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​(UNOPS)​។ ... Read More »

តិចមិនស្គាល់ “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”..រមណីយដ្ឋានធម្មជាតិ..! ដ៏ស្រស់ត្រកាលរបស់កម្ពុជា

ខេត្តសៀមរាប៖ តាមពិតទៅ ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយ​ និងមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន”​ ដែល​មានទីស្ថិតនៅក្នុងស្រុកស្វាយលេី និងស្រុកវ៉ារិន​ ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រ​ ពី​ប្រាសាទបន្ទាយស្រី។ ​ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមាន​កម្ពស់​ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ... Read More »

ថ្ងៃទី​១៣ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៣ មិថុនា រកឃើញ​មធ្យោបាយ​ល្មើស​ចំនួន ១,២៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​ រាជធានី​ភ្នំពេញ -ខេត្ត។ នេះបើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា៖ ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ផ្តល់ជូនកំព្យូរទ័រសរុបចំនួន ២៩ គ្រឿដល់ស្មៀនឃុំ សង្កាត់ទាំង ២៩ នៃស្រុកក្រុងទាំង ៥

ខេត្តព្រះសីហនុ៖ កំព្យូរទ័រសរុបចំនួន ២៩ គ្រឿងត្រូវបានក្រុមការងារតំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ដានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុផ្តល់ជូនដល់ស្មៀនឃុំ សង្កាត់ទាំង ២៩ នៃស្រុកក្រុងទាំង ៥ របស់ខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ... Read More »

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍២នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅពេលកំពុងតែបំពេញភារកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបង្កឡេីងដោយបុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចដែលបណ្តាលឲ្យមន្ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ... Read More »

អភិបាលខណ្ឌចំការមន អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពខណៈរដូវវស្សាមានខ្យល់កន្ក្រាក់និងផ្គរ រន្ទះ

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុ។   លោក ថេង សុថុល អភិបាលខណ្ឌចំការមនក្នុងពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន បានបន្ថែមឱ្យដឹងថា ... Read More »

លោកអភិបាលខេត្តពោធិ៍សាត់ ប្រើពេលជាង៧ម៉ោង ដោះស្រាយបញ្ហាជូនពលរដ្ឋបាន៨៦ករណី

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់យន្តការ «សមាជ» ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រើពេលជាង៧ម៉ោង ដោះស្រាយបញ្ហាជូនពលរដ្ឋបាន៨៦ករណី។ ករណីដោះស្រាយការងារនេះ បានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៣ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៣ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០៕ ... Read More »

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​កុលធីតា​កម្ពុជា​មួយរូបដែល​បានធ្វើ​សកម្មភាព​យ៉ាងក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌

ភ្នំពេញ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឧត្តម​ភរិយា​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋកម្ពុជា​និង​មេដឹកនាំ​ពិភពលោក​ផងដែរធ្វើការ​វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​កម្ពុជា​មួយរូបដែល​បានធ្វើ​សកម្មភាព​យ៉ាងក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មនៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះនៅ​កម្ពុជា​គ្រប់រូបដោយ​មិន​ប្រកាន់និន្នាការ រើសអើង​ពូជសាសន៍ ... Read More »

លោក នេត្រ ភក្ត្រា៖ សត្វខ្សឹបជាសត្វកម្រនិងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះ

ខេត្តកំពង់ធំ៖ «តាមរយៈគម្រោងអភិរក្សសត្វខ្សឹបនៅតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបបាននិងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តគម្រោងនិរន្តរភាពស្រូវដែលជាផលិតស្រូវសរីរាង្គលក់ទៅក្រៅប្រទេស និងចំណូលបានមកពីវិស័យទេសចរណ៍ធម្មជាតិ»។ នេះជាថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការដោយក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថាសត្វខ្សឹបជាសត្វកម្រនិងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន។ ... Read More »

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ រយៈពេល ៤ខែដំបូងឆ្នាំនេះសម្រេចបានទឹកប្រាក់៣.១ប៊ីលានដុល្លារ

ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ សម្រេចបានទឹកប្រាក់ ៣.១ប៊ីលានដុល្លារកើនឡើង១៨.៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២០នេះ ។ របាយការណ៍ដដែលបន្តថា ... Read More »

អំណោយលោក ខៀវ កាញារីទ្ធ និងលោកស្រី ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយឃុំល្វេយកទៅប្រគេនដល់ព្រះសង្ឃ និងជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៨៨គ្រួសារ

ភ្នំពេញ៖ លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាតំណាងលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិនខេត្តកំពង់ចាមបានដឹកនាំថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានាំយកអំណោយលោក ខៀវ កាញារីទ្ធ និង ... Read More »

លោក ហ៊ុន ម៉ាណែត៖ គោលដៅចំបងដែលយុវជនគណបក្សប្រជាជនគ្រប់ជំនាន់ត្រូវប្រកាន់អោយជាប់គឺ មានគោលដៅសំខាន់២

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលទើបប្រកាសតែងតាំងជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ជំនួសលោក ... Read More »

តំណាងឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខមន្ត្រី២រូប បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោកស្នងការរងចំនួន៣រូប តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ បាននាំយកសម្ភារ: និងថវិកាមួយចំនួន របស់លោកស្នងការ ... Read More »

សមត្ថកិច្ចកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវជនបង្កបើកម៉ូតូបុក

ភ្នំពេញ៖ នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវជនបង្កបើកម៉ូតូបុក។ សមត្ថកិច្ចបានលើកឡើងថា៖ ទោះជានឿយហត់ និងប្រឈមនៅបញ្ហាជាច្រើនក្តី ក៏សមត្ថកិច្ចមិនរួញរាឡេីយ ក្នុងការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ព្រោះការអនុវត្តច្បាប់នេះគឺបានជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាច្រេីន ជាពិសេសគឺបានការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ ... Read More »

លោក សៅ សុភាព ដឹកនាំកិច្ចប្រជុំ«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»

ភ្នំពេញ៖ លោក សៅ សុភាព ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារបេសកកម្មធនាគារពិភពលោក ស្ដីពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ... Read More »

មន្ត្រីទីស្នាក់ការរងអូរកាសៀប ទទួលបានសំភារៈឧបករណ៍ សម្រាប់ល្បាតការពារសត្វព្រៃ

ខេត្តរតនគិរី៖ មន្ត្រីទីស្នាក់ការរងអូរកាសៀប ទទួលបានសំភារឧបករណ៍ សម្រាប់ល្បាតការពារសត្វព្រៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាព មន្ទីរបរិស្ថានខេត្តរតនគិរី។ សូមរម្លឹកថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង អង្គការ Conservation International បានឧបត្ថមសម្ភារៈមួយចំនួន ... Read More »

ថ្ងៃនេះ កម្ពុជាយើងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ១៣ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងកូវីដ-១៩​ សរុប ១២៦នាក់​ដដែល​ ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសល់១នាក់​ ចំនួនអ្នជាសះស្បេីយសរុប​ចំនួន១២៥​នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ... Read More »

សត្វស្វាកន្ទុយសត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាដំបូងខេត្ត

ខេត្តស្ទឹងត្រែង៖ ព្រានព្រៃបរបាញ់សត្វ បានប្រទះនឹងសត្វស្វាកន្ទុយសដែលជាសត្វកម្រជិតផុតពូជ ក៏បាញ់ប្រហារធ្វើឲ្យសត្វស្វាកន្ទុយសស្លាប់ភ្លាមៗ ប៉ុន្តែអ្នកបរបាញ់ត្រូវជាប់ខ្នោះដៃរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រួចហើយប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការតាមច្បាប់។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការខេត្តនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។ ករណីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្នំក្រឡាពស់ ក្នុងភូមិស្វាយរៀង ឃុំតាឡាត ... Read More »

ស្ថានភាពជំងឺមិនធូរស្បើយ តារាកំប្លែង Mr Queen បន្តដង្ហោយរកជំនួយសង្គ្រោះជីវិត

ភ្នំពេញ​៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ពេទ្យ​លោក​សង្ឃ ហើយ​រូប​លោក​ក៏​ត្រូវ​ការ​ឈាម​៤​សាក់ ដើម្បី​សង្គ្រោះ​ជីវិត​ក្នុង​គ្រាដែល​ស្ថានភាព​ជំងឺ​ដុនដាប​ខ្លាំង​នេះ។ ថ្មីៗនេះមានសមាគមសិល្បករខ្មែរ និងមិត្ត​សិល្បៈ និង​ជា​អ្នក​ដែល​ធ្លាប់​កៀរគរ​ជំនួយ​ជួយ​ដល់តារា​កំប្លែង​រូប​នេះ ក្រោយពីអតីតតារាកំប្លែងភេទទី៣រូបនេះបាន​បាត់ចំណូល​៣​ឆ្នាំ​ហើយ ក្រោយ​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក និង​របេង។ តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់​ខ្លួន​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​ម្ដាយ និង​ប្អូន​ម្នាក់ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​ពី​សប្បុរសជន។ តារាសម្តែង ... Read More »

សម្តេច​តេជោ​ ក្រេីនរំលឹកពលរដ្ឋត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ខណៈ​ចំនួន​អ្នកឆ្លងលេីលោកកេីន​៧,៤១០,៥១០នាក់

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានផ្ញេីសារ​សួរសុខទុក្ខបងប្អូនជនរួមជាតិ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្តេច។ ថ្ងៃ​ទី១២​ ខែមិថុនា​ ឆ្នាំ​២០២០​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសរសេរ​សារ​ក្រេីន​រំលឹក​ ឲ្យ​បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ... Read More »

កតញ្ញូមែន ទេព កញ្ញា បង្ហាញផ្ទះ និងរថយន្តដែលផ្តល់ជូនអ្នកមានគុណ

 ខេត្តតាកែវ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យអ្នកគាំទ្រនាងស្ញើចសរសើរច្រើនក្រោយពីនាងបានបង្ហាញផ្ទះវីឡាកូនកាត់ និងរថយន្តប្រណិតមួយគ្រឿង​ដែលនាងសាងសង់ និងទិញជូនម្តាយឪពុកនាង ។  ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេសនាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនៗ បានកាន់តែខ្លាំងឡើង ផងដែរ។ ... Read More »

សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំង លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាផ្លូវការ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការហើយ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

ផ្អើលនាំគ្នាទៅជីកកកាយរករ៉ែមាសនៅភ្នំមួយក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋច្រើននាក់នាំគ្នាទៅជីកយករ៉ែ ដែលតាមការអះអាងពីពលរដ្ឋថាឮគេនិយាយតៗគ្នាថាជារ៉ែមាស នៅចំណុចភ្នំមួយកន្លែង ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមពលរដ្ឋដែលចូលទៅជីករករ៉ែមាសនេះប្រាប់ថាជាប្រភេទថ្មពណ៌តូចៗ ក្នុងនោះអ្នកខ្លះជីកបានតិច អ្នកខ្លះជីកបានច្រើន ប៉ុន្តែពួកគាត់មិនទាន់ប្រាកដថា ... Read More »

សម្រាស់ធ្វើឲ្យត្រីកុំ ត្រូវបានសមត្ថកិច្ចរុះរើយកទៅដាក់ក្នុងកន្លែងអភិរក្ស

ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល មន្ត្រីបរិស្ថាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក និងសហគមន៍នេសាទដីរនាត បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទសម្រាស់ធ្វើឲ្យត្រីកុំ ។  ករណីបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលបិទជាបន្ទាន់ ចំពោះពេទ្យធ្មេញ គ្លីនិក និងឱសថស្ថាន អត់ច្បាប់ ជៀសវាងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ

ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ មន្រ្តីជំនាញ រាជធានីភ្នំពេញ ទទួលបន្ទុកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យ និងបិទអាជីវកម្មជាបន្ទាន់ចំពោះពេទ្យធ្មេញ ជាងធ្មេញ ... Read More »

សត្វពស់ថ្លាន់១ក្បាលត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងចូលទៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានទទួលសត្វពស់ថ្លាន់១ក្បាលពី ... Read More »