ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រយៈពេល២ថ្ងៃ (១៩-២០ ខែមេសា ឆ្នាំ២០២០)កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបបានបទល្មើសព្រហ្មទណ្ឌចំនួន៤ករណី

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា រយៈពេល២ថ្ងៃ (១៩-២០ ខែមេសា ឆ្នាំ២០២០)កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាប បានបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីជាបន្តបន្ទាប់រួមមាន៖ *ករណីទី១:(កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់):នៅថ្ងៃទី ១៩.០៤.២០២០ វេលាម៉ោង១៩:០០នាទី មានបុរស៤នាក់ (ជនជាតិចិន២នាក់,ខ្មែរ២នាក់ )និងស្រី១នាក់ ... Read More »

បុរសចំណាស់ម្នាក់ឡើងតខ្សែភ្លើងភ្លេចក្រម៉ាលើបង្គោលភ្លើងឡើងទៅយកម្ដងទៀតត្រូវខ្សែភ្លើងឆក់ស្លាប់

កណ្ដាល៖ បុរសចំណាស់ម្នាក់ ឡើងតខ្សែភ្លើងលើបង្គោលភ្លើង ចុះមកវិញភ្លេចយកក្រម៉ាចុះ បានឡើងបង្គោលភ្លើងម្ដងទៀតដើម្បីយកក្រម៉ា ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវិតតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលភ្លើងលេខ០៨៨ជាប់ផ្លូវកៅស៊ូមាត់ទន្លេ ស្ថិតក្នុងភូមិព្រែកយាយហ៉ិនទី២ ... Read More »

Update ៖ គិតដល់ម៉ោង​ ៨និង០០នាទីព្រឹកថ្ងៃទី​២១ ខែមេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ២១ មេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទេ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ ដដែល​ និង មាន៣ករណីជាសះស្បេីយ​ ... Read More »

សូមបញ្ឈប់ការកាប់រំលំដើម សំរ៉ង ទៀតទៅ ព្រោះនឹងអាចផុតពូជនាពេលឆាប់ខាងមុខនេះហើយ

ខេត្តស្ទឹងត្រែង៖ សំរ៉ងជាផ្លៃឈើព្រៃ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងជាប្រភពចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដាច់ស្រយ៉ាល។ បើនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅពេលដល់រដូវប្រមូលផលរៀងរាល់ឆ្នាំ ប្រជាពលរដ្ឋក្នុងស្រុកចាកចេញពីផ្ទះស្ទើរតែគ្រប់គ្រួសារ រហូតដល់ស្ងាត់ភូមិ សម្រុកចូលព្រៃដើម្បីប្រមូលផលសំរ៉ង ធ្វើឲ្យទិដ្ឋភាពព្រៃទាំងមូលមានសភាពអ៊ូអរ ហាក់ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេសមួយកន្លែងដែលមមាញឹកទាំងយប់ទាំងថ្ងៃពិបាកនឹងពណ៌នា ចំពោះការប្រមូលភោគផល នេះ។ ... Read More »

ដំណឹងល្អថ្ងៃនេះ..! អ្នកជំងឺកូវីដ-១៩ ជាសះស្បើយ ៣នាក់, កើនបានចំនួន ១១០នាក់ ហើយពុំមានអ្នកឆ្លងឡើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៣នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១១០នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១២នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា ... Read More »

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ភ្នំពេញ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ Read More »

កូវីដ-១៩ បានបញ្ជាក់ឲ្យឃើញច្បាស់ពីសមត្ថភាពគ្រូពេទ្យកម្ពុជា

ភ្នំពេញ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមគ្រូពេទ្យជួរមុខកម្ពុជា បាន ធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យជាសះស្បើយជាបន្តបន្ទាប់។ បើប្រៀបធៀបទៅនិងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក គឺ កម្ពុជាយើងស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដ៏តិចតួចបំផុតពីមេរោគកូវីដ-១៩ ហើយមានអាត្រាជាសះស្បើយខ្ពស់។ មកដល់បច្ចុប្បន្ននេះកម្ពុជាយើងនៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារវីរុសកូវីដ-១៩នៅឡើយទេ ។ លទ្ធផលដែលទទួលបាននេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនក្នុងការដាក់ចេញបទបញ្ជា ... Read More »

បង្រ្កាបសំរាស់ធ្វើឲ្យត្រីកុំ និងដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផល

ខេត្តពោធិ៍សាត់៖ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន.និងយោធា សហការចុះពិនិត្យ និងបង្រ្កាបករណីដាក់សំរាស់ធ្វើឲ្យត្រីកុំ ដោយបំផ្លាញចោលនូវវត្ថុតាង និងដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផលដីរនាត ។  ករណីបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ... Read More »

លោក ហេង សួរ ៖ យកសំណាកទៅពិសោធន៍បន្ត អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា៖ នៅថ្ងៃនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ... Read More »

គិតដល់ថ្ងៃ២០ មេសា ប្រជាពលរដ្ឋខ្មែរ មកពីបរទេស ចូលតាមច្រកទាំងបីមានចំនួន ១២,០៦៧នាក់

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីមានចំនួន ១២,០៦៧នាក់ ក្នុងនោះ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២០ ... Read More »

នាយសេនាធិការចម្រុះ ចុះត្រួតពិនិត្យ ណែនាំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ទីបញ្ជាការដ្ឋាន សាលាកងទ័ពមួយចំនួន

កំពង់ស្ពឺ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ.  ភ.ម)ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខដល់នាយទាហាន ពលទាហាន ពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ... Read More »

ក្រសួងសុខាភិបាល ប្រកាសបដិសេធ ព័ត៌មានមិនពិតនៃវីដេអូ Facebook ឈ្មោះ Guthleber Sophea ពីឱសថសម្រាប់ព្យាបាល ឬបង្ការ ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសបដិសេធព័ត៌មានមិនពិតនៃវីដេអូដែលបានបង្ហោះដោយគណនីហ្វេសប៊ុកមានឈ្មោះ Guthleber Sophea ពាក់ព័ន្ធនិងការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបង្កាជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមFacebook កាលពីថ្ងៃទី ... Read More »

ស្រុកស្អាង និងស្រុកកោះធំ ល្បីខាងសម្បូរល្បែងស៊ីសង ស្នងការខេត្តកណ្តាលដឹកនាំប្រជុំពង្រឹងរក្សាសន្តិសុខភ្លាម

កណ្តាល៖ បើយោងតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ៖ ស្នងការខេត្តកណ្ដាលចុះប្រជុំតាមបណ្ដាស្រុកចំនួន២ដើម្បីពង្រឹងរក្សាសន្តិសុខជូនប្រជាពលរដ្ឋកណ្ដាលៈ បន្ទាប់ពីមានករណីបង្ហោះតាមបណ្ដាញសង្គមផ្សព្វផ្សាយពីបញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំរួចមក ។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដឹកនាំលោកស្នងការរងជាច្រើនរូប ចុះប្រជុំតាមបណ្ដាស្រុកចំនួន២ ... Read More »

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានបង្ហាញនូវផលិតផលអាល់កុល ឬ ជេល ដែលសុទ្ធល្អ

ភ្នំពេញ៖ បងប្អូនគួរ ប្រយ័ត្នប្រយ៉ែង ក្នុងការទិញ ក្រែងប៉ះ ចំអាល់កុល ឬ ជេល ក្លែងក្លាយ នាំអោយប៉ះពាល់ដល់សុខភាព និង ខាតបង់ថវិកា ។ ក្នុងនោះ ជៀសវាងបងប្អូនយល់ច្រឡំ ... Read More »

រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកតំបន់កម្សាន្តនានាចំនួន៤កន្លែង ជាបណ្តោះអាសន្ន

ខេត្តកំពង់ឆ្នាំង៖ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍មូលដ្ឋាន និងយោងស្មារតីប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន នៅតំបន់កម្សាន្តនានាចំនួន៤កន្លែង ក្នុងស្រុកទឹកផុស ។ យោងតាមគណនីហ្វេសប៊ុករបស់ការិយាល័យផ្សព្វផ្សាយរដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹង ... Read More »

មណ្ឌលចត្តាឡីស័ក១០កន្លែងនៅភ្នំពេញ ក្នុងនោះមានកម្មករ២នាក់ត្រូវបានយកសំណាកទៅត្រួតពិនិត្យតេស្តកូវីដ-១៩ រៀបចំដោយក្រសួងការងារ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបសំណេះសំណាលពលករចំណាកស្រុកនៅស្រុកតំបែរ

ខេត្តត្បូងឃ្មុំ៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ លើការប្រយុទ្ធប្រឆាំងនៃការរាលដាលជម្ងឺកូវីដ ១៩ កន្លងមក នៅថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន ... Read More »

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះជួប​សំណេះសំណាល និង​ពិនិត្យ​មើល​សកម្មភាព​ថត​វីដេអូ​បង្រៀន សម្រាប់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ ដឹកនាំក្រុមការងារ អញ្ជើញចុះ​សំណេះសំណាល​លើក​ទឹក​ចិត្ត និង​ពិនិត្យ​សកម្មភាព​នៃ​ការ​ថត​វីដេអូ​បង្រៀន ... Read More »

អាជ្ញាធរខេត្តកំពង់ធំបើកប្រត្តិការទ្រង់ទ្រាយធំចុះចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក

ខេត្តកំពង់ធំ៖ ដីព្រែលិចទឹកត្រូវបានក្រុមល្មើសលួចឈូសឆាយរាងរាល់ឆ្នាំ បើទោះបីមានការបង្រ្កាប់ និងចាប់យកគ្រឿងចក្រជាច្រើនមកហើយក៏ដោយក៏បទល្មើសទាំងនោះមិនបានរាំងចាលឡើយ ជាក់ស្ដែងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ជនសង្ស័យចាប់រំលោភកូនស្រីបង្កើតបាន២ដងបែកធ្លាយគេចខ្លួនបាត់ពីរយប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញភ្លាម

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលំផាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លួនបានសម្រេចពីរលើកបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្ស័យត្រូវជាឪពុករំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួននេាះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣.៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២០នៅត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនត្រូវបានឪពុកបង្កើតចាប់រំលោភសេពសន្ថវ:នៅលើផ្ទះចំនួនពីរដងមកហើយ គឺលើកទីមួយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នៅលើផ្ទះរបស់ខ្លួនបន្ទាប់មកបានចាប់រំលោភនៅលើកទីពីម្តងទៀតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២. ៣០នាទីនៅលើផ្ទះរបស់ខ្លួនទៀត។ ... Read More »

វីហ្គោចង្កូតស្ដាំ! បុកគូថតាកូមាស្របទិសគ្នា សងប្រាំបួនរយដុល្លារបញ្ចប់បញ្ហា

ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្ត ១គ្រឿងម៉ាក វីហ្គោ ចង្កូតស្ដាំ ពណ៏ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A 3616 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត បានជ្រុលបុកគូថរថយន្តម៉ាក តូយ៉ូតា.តាកូមា ចង្កូតឆ្វេង សេរីឆ្នាំ២០០៥ ... Read More »

ខ្ចីម៉ូតូមិត្តភក្តិមិនបាន បន្តំលួចជិះយកទៅបាត់មួយសប្ដាហ៍ ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច

 ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីជនរងគ្រោះស្វែងរកចាប់ខ្លួនបានយកមកប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជនសង្ស័យម្នាក់ ត្រូវជាមិត្តភក្ដិបានខ្ចីម៉ូតូរបស់ជនរងគ្រោះមិនបាន ក៏ធ្វើសកម្មភាពលួចបានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាត់មួយសប្ដាហ៍ បំរុងយកទៅលក់ តែត្រូវជនរងគ្រោះតាមរកឃើញ ក៏នាំគ្នាត្រួតវាយបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ... Read More »

បង្រ្កាបសង្វៀនជល់មាន់ឃាត់ខ្លួនជនប្រព្រឹត្តរួមទាំងវត្ថុតាង និងសម្ភារៈ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការចុះបង្រ្កាបសង្វៀនជល់សត្វមាន់ភ្នាល់លុយដ៍ធំមួយកន្លែង ឃាត់ខ្លួនជនប្រព្រឹត្តចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈមួយចំនួន ដើម្បីនាំយកទៅបន្តនីតិវិធី ។ ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំគួរសម ប្រើប្រាស់កម្លាំងរហូតដល់ទៅជាងម្ភៃនាក់ខាងលើ ធ្វើឡើងនៅម៉ោង១១ និង០០នាទីព្រឹក ... Read More »

រដ្ឋបាលខណ្ឌមានជ័យ បន្តតាមដានត្រួតពិនិត្យសុខភាពបងប្អូនកម្មករ កម្មការនី ដែលបានវិលត្រឡប់មកពីស្រុកកំណើត

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំជូត ... Read More »

ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Slim-Me នៃ Facebook Tey Loner

ភ្នំពេញ៖ Facebook មួយមានឈ្មោះថា Tey Loner ផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Slim-Me ត្រូវបាន ក្រសួងសុខាភិបាលហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Slim-Me គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ សូមអាននូវសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖ Read More »

ឆ្អើរត្រីទុកចោលមិនប្រយ័ត្ន ត្រូវអគ្គិភ័យឆេះខ្ទេច

 ខេត្តបាត់ដំបង៖ រោងឆ្អើរត្រីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលម្ចាស់ផ្ទះឆ្អើរត្រីទុកចោលគ្មានអ្នកមើល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី១៤ ក្នុងភូមិកៀនកែស ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ... Read More »

មកពីលេងល្បែងវាយប្រពន្ធ និងកាប់បំផ្លាញម៉ូតូ នគរបាលយកមក អប់រំ

ខេត្តពោធិ៍សាត់៖ កាលពីព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញកន្លងទៅនេះ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកភ្នំក្រវាញ កោះហៅអន្ទិតពូកែខាងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បាតិខ្លួនឯង ... Read More »

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៖ ក្រសួងព័ត៌មាន ចេញលិខិតអនុញ្ញាត មិនប្រើប្រាស់គោរមងារទេ

ភ្នំពេញ៖ បន្ទាប់ពី អង្គភាព គេហទំព័រ ព័ត៌មាន កសិករ ចេញបណ្ណអោយ បុគ្គលិក សុទ្ធតែមានគោរមងារ ឯកឧត្តម លោកជំទាវ យ៉ាងច្រើន ហើយកើតជាចំងល់ច្រើន រិៈគន់ នោះ។ ... Read More »

លោក ស ថេត ថ្លែងអំណរគុណដល់សប្បុរសជន ជួយឧបត្ថម្ភជាទឹកអាល់កុល ម៉ាស ម៉ាសុីនវាស់កំដៅ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាទឹកអាល់កុល ម៉ាស ម៉ាសុីនវាស់កំដៅ ... Read More »

លោករដ្ឋមន្ត្រី ហង់ ជួន ណារុន ៖ ក្រសួងអប់រំ ដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីថ្ងៃនេះ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ... Read More »