ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

សមត្ថកិច្ច​ជំនាញខេត្តកំពង់ស្ពឺ៖​ សង្ស័យ​ករណីក្មេងស្រីម្នាក់ស្លាប់ក្នុងរូបភាពចង.ក ជាករណីឃាតកម្ម!

ខេត្តកំពង់ស្ពឺ៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ដែលត្រូវ​បានគេប្រទះឃើញស្លាប់ក្នុងរូបភាពចង.កជាប់នឹងចម្រឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញនេះ នៅចំណុចភូមិវាលស្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូម្នាក់នៅភូមិបឹងសាឡាង

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យកាច់សោ.កម៉ូតូម្នាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១២ និង៤០នាទី នៅចំណុចផ្ទះលេខ ០១០ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈោ្មះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាង គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ... Read More »

នេះជាករណីរស្លាប់ទី ៤ ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន ១៤១ នាក់ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង

ខេត្តកោះកុង៖ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, នេះជាករណីរស្លាប់ទី ៤ ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន ១៤១ នាក់ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង គិតត្រឹមថ្ងៃ ទី ៣១ ខែកក្កដា ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​៖​ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន​ ៣០១នាក់ ខណៈ​មិនមានអ្នកជាសះស្បើយ​ នៅថ្ងៃទី៣១ខែកក្កដា!

ខេត្ត​បន្ទាយមានជ័យ​​៖ បេី​យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃសៅរ៍ទី​៣១ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី៣០ ខែកក្កដា​ ... Read More »

ការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឈានដល់បិទផ្សារចំនួន២៧ផ្សារ !

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ក្នុងនោះរដ្ឋបាលខេត្តសម្រេច: រៀបការ ១…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ... Read More »

រដ្ឋបាលខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋរស់នៅសង្កាត់ពញ្ញាពន់ ត្រេកអរយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសម្រាប់ជួសជុល​ និងពង្រីកផ្លូវលេខ១៥១

ភ្នំពេញ​៖​ លោក​ សុខ​ សម្បត្តិ​ អភិបាល​នៃ​គណៈអភិបាលខណ្ឌព្រែកព្នៅ​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខណ្ឌយ៉ាងដូច្នេះថា៖​ តាំងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវលេខ១៥១ នៅក្នុងសង្កាត់ពញ្ញាពន់ មូលដ្ឋានខណ្ឌព្រែកព្នៅ ទាំងមូលមានសេចក្តីត្រេកអរជាខ្លាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន៣៦កញ្ចប់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម២នាក់ ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀន៣៦កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុក​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ​ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី នៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ ង៉ែត សំណាង ស្ថិតនៅភូមិព្រែកកែវ ... Read More »

អភិបាលស្រុករំដួលច្រានចោលការចោទប្រកាន់លើរូបលោកថាបានកិបកេងប្រាក់ឧបត្ថម្ភផ្សេងៗដោយសារតែមានអ្នកខ្លះមិនពេញចិត្តនឹងរូបលោក

ខេត្តស្វាយរៀង៖ លោក សុខា រ៉ាម អភិបាលស្រុករំដួលបានច្រានចោលការចោទប្រកាន់លើរូបលោកថាបាន កិបកេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភផ្សេងៗ ដោយរូបលោកតែងតែបានអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់លើ ជាពិសេសគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ទាំងកិច្ចការងាររដ្ឋបាលនិងការងារសង្គម។ ការច្រានចោលបែបនេះរបស់លោកអភិបាលស្រុករំដួលគឺបានធ្វើឡើងនារសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១។ លោកបន្តថា រដ្ឋបាលស្រុកតែងតែបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាតនិងតែងបានផ្ដល់នូវសម្ភារ គ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីសម្រួលដល់ជីវភាពរស់នៅទូទាំងស្រុក ។ ចពោះការងារខ្លះអនុវត្តទៅមានភាពខ្វះចន្លោះតិចតួចដែលជាហេតុធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត ... Read More »

ហេតុអ្វីក៏មេប៉ុស្តិ៍ស្ពានថ្ម ខណ្ឌដង្កោមានសិទ្ធិ ឱ្យម្ចាស់ទីតាំងបើកបនល្បែងស៊ីខុសច្បាប់ ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញដោយគ្មានការឯកភាពពីតំណាងអយ្យការ?

ភ្នំពេញ៖កាលពីម្សិលមិញ មេប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យម្ចាស់ទីតាំងបើកបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍ តាមអនឡាញ ដែលចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនបានហើយ បែរជាឲ្យធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណុចនេះត្រូវបានគេមានចម្ងល់ថា ហេតុអ្វីក្នុងបទល្មើសព្រហ្មទណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិធ្វើកិច្ចសន្យាឲ្យជនសង្ស័យជាម្ចាស់ទីតាំងបើកបនល្បែងស៊ីសងឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្មានការឯកភាពពីតំណាងអយ្យការ? ... Read More »

ឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់ពលករដែលធ្វើការនៅប្រទេសថៃសូមកុំឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹងនូវវិធានការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ... Read More »

លោក​ ស​ សុខា​៖​ ចាត់​ឱ្យ​តំណាងប្រគល់ថវិកាប្រចាំខែកក្កដា ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូននៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ខេត្ត​ព្រៃវែង៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅថ្ងៃសៅរ៍ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានចាត់ឱ្យកញ្ញា លី លីស្យា សមាជិកក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ... Read More »

មូលហេតុនៅពីក្រោយការទាមទារស្រាវជ្រាវរកប្រភពកូវីដ-១៩ របស់WHO

គេហទំព័រ Politico របស់អាមេរិក បានផ្សព្វផ្សាយអត្ថបទស្តីពីគម្រោងស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីររបស់អង្គការសុខភាពពិភពលោក ។ ទាំងនោះជាយុទ្ធនាការដើម្បីប្រកួតប្រជែងតំណែងអគ្គនាយកអង្គការ WHO មួយអាណត្តិទៀតរបស់លោក Tedros Adhanom Ghebreyesus។ អ្នកនយោបាយពីររូបដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោកបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលអគ្គនាយក ... Read More »

មិនខ្វល់ពីកូវីដ-១៩ មនុស្សរាប់ពាន់នាក់នៅឥណ្ឌាដង្ហែក្បួនជាមួយពស់វែកក្នុងពិធីបុណ្យ Nag Pachami

ក្រុមសាសនិក ហិណ្ឌូ (Hindu) នៅក្នុងប្រទេសឥណ្ឌាបានដង្ហែក្បួន ព្យុហយាត្រាជាមួយសត្វពស់វែក ក្នុងពិធីបុណ្យ Nag Panchami ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។ នេះជាពិធីបុណ្យដើម្បីគោរពបូជាដល់ពស់នៅក្នុងប្រទេសនេះ។ «Nag» មានន័យថាស្តេចពស់ ដែលជាអ្នករក្សាឃ្លាំងទ្រព្យ ។ ពស់វែកត្រូវបានពលរដ្ឋជាច្រើនគោរពបូជាដូចជាព្រះរបស់ខ្លួន។ ... Read More »

នាយករដ្ឋមន្ត្រីថៃព្រមានក្រុមប្រឆាំងមិនត្រូវញុះញង់ពលរដ្ឋឱ្យប្រឆាំងរដ្ឋាភិបាលឡើយ

ប្រមុខដឹកនាំរដ្ឋាភិបាលថៃលោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងមិនលាលែងចេញពីតំណែងឬរំលាយរដ្ឋសភាក្នុងពេលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិនៃការឆ្លងរាលដាលកូវីដ-១៩នោះឡើយ។ នៅក្នុងសារដែលបានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានព្រមានថា ក្រុមអ្នកនយោបាយប្រឆាំងមិនត្រូវបង្កឲ្យមានវិបត្តិកាន់តែធ្ងន់ទៀតក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងឡើយ។ ការញុះញង់ប្រឆាំងរដ្ឋាភិបាល នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងនេះថែមទៀត។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នៅប្រទេសថៃ សារព័ត៌មានBangkok ... Read More »

សមត្ថកិច្ចចម្រុះឃាត់ខ្លួន​ជនជាតិ​ថៃ៧នាក់ លួច​ឆ្លងដែន​ចូលកម្ពុជាខុសច្បាប់រួមចំណែកទប់ស្កាត់​វីរុសបំប្លែងថ្មីប្រភេទដែលតា

ខេត្តបន្ទាយមានជ័យ៖ ​សមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួន​ជនជាតិ​ថៃ ៧ នាក់ ក្នុងនោះមានស្រី​៦​នាក់​ ដែល​បាន​ឆ្លងដែន ដោយ​ខុសច្បាប់ ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា នៅ​ចំណុច​ផ្លូវ ឧក​ញ៉ា សំ ផាន់​ណា​រិ​ទ្ធិ កាលពី​ព្រលប់ ​ថ្ងៃទី​៣០ ... Read More »

អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង

ខេត្ត​ឧត្តរមានជ័យ​៖​ យោង​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​៖​ អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៥កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង​ ក្នុង​ខេត្ត​ឧត្ដរមានជ័យ​។ ទីតាំង​បិទខ្ទប់ជាបណ្តោះអាសន្នចំនួន ០៥កន្លែងនោះ ... Read More »

អត់លេងសើចទេ ! សុខ រ៉ាស៊ី ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយបោះពាក្យចាក់ដោតប៉ុន្មានម៉ាត់នេះទៀត

ភ្នំពេញ៖ ទីបំផុតពិធីករ និងជាថៅកែឆាកតន្ត្រី លោក សុខ រ៉ាស៊ី បានឡើងទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ។ ការបង្ហាញមុខនេះដែលគេសង្ស័យថាលោកបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់លោក អ៊ិន សុភិន ដែលមុននេះលេចករណីចម្រូងចម្រាសរឿងជំពាក់ប្រាក់ថ្លៃជួលឆាកនោះតែម្តង។ តាមរយៈរូបភាពប៉ុន្មានសន្លឹកចុងក្រោយដែលពិធីកររូបនេះបានបង្ហោះដោយបង្ហាញទាំងស្លាកពាក់នៅជាប់នឹងករសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​៖​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព​ ស្លាប់​ដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លូន​ ដោយសូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារសព​ស្លាប់​ដោយសារជំងឺកូវីដ–១៩។ នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ បានបញ្ជាក់ថា​៖​ ១. លោក ចេកសុខុម ... Read More »

វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័ស៣០ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន ១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ ... Read More »

សង្កាត់ចំនួន៤ក្នុងក្រុងសៀមរាបនិងឃុំបីក្នុងស្រុកសូទ្រនិគម ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នបន្ទាប់ពីបានកំណត់ជាតំបន់ក្រហម និងលឿងទុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភេទ ដែលតា )(Delta) !

ខេត្តសៀមរាប, បើយោងតាមរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា, ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ... Read More »

លោក ប៉ែន កុសល្យ៖​ ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំស្រងាំ អូរស្មាច់ ជប់គគី តាមខ្សែក្រវ៉ាត់ព្រំដែនលើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហមក្នុងភូមិសាស្រ្ត

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ) នាថ្ងៃសុក្រទី ៣០ ខែកក្កដា ឆ្នាំ២០២១​ បានដឹកនាំក្រុមការងារចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ... Read More »

លោក ឃឹម វុទ្ធី ប្រគេនទៀនវស្សាព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់វត្តចំនួន ៥ក្នុងឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ក្នុងឱកាសដែលបងប្អូនជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យចូលព្រះវស្សានាឱកាសឆ្នាំនេះ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ យកទៅប្រគេន ដល់ព្រះសង្ឍគង់ក្នុងទីអារាមវត្តចំនួន ៥ក្នុង ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ដល់នូវការយកចិត្តទុកដាក់ សួរសុខទុក្ខ ខ្វាយខ្វល់ និងលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា !

ភ្នំពេញ, លោក អុឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ដល់នូវការយកចិត្តទុកដាក់ សួរសុខទុក្ខ ខ្វាយខ្វល់ និងលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ! នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក វ៉ាត់ ចំរើន ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ និងជាសះស្បើយ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ... Read More »

«ប្រែក្លាយជាហ៊ីត្លែរ » ប្រធានាធិបតីបារាំងប្តឹងម្ចាស់ស្លាកពាណិជ្ជកម្ម

លោក Michel Ange Flori ម្ចាស់ក្រុមហ៊ុនធ្វើស្លាកពាណិជ្ជកម្ម នៅប្រទេសបារាំង បានសម្រេចដាក់រូបភាពពាណិជ្ជកម្មនៅទីក្រុង ជារូបត្លុកនយោបាយ គឺបានដាក់រូបប្រធានាធិបតីម៉ាក្រុងក្នុងទម្រង់ជារូបភាពរបស់ ហ៊ីត្លែរ ។ មេធាវីផ្ទាល់ខ្លួន និងគណបក្សរបស់ប្រធានាធិបតីម៉ាក្រុង កំពុងតែរៀបចំពាក្យបណ្តឹងប្តឹងម្ចាស់ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយរូបភាពប្រែក្លាយប្រធានាធិបតីម៉ាក្រុងទៅជាហ៊ីត្លែរ។ ... Read More »

ខេត្តឧត្ដរមានជ័យ៖ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់៤.៧៤៧ ករណី ខណៈរកឃើញថ្មី៥៧ ករណី (២០ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន៨០ នាក់បន្ថែមទៀត

ខេត្ត​ឧត្តរមានជ័យ​៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ ករណី បន្ថែមទៀត នាថ្ងៃសុក្រទី ៣០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ​។ ដោយគិតត្រឹមម៉ោង១៧​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីលទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា គិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ !

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពីលទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា គិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ! លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា, ... Read More »

ការប្រកួតមិត្តភាពរបស់ Man Utd នៅ Preston ត្រូវបានបញ្ឈប់បន្ទាប់ពីការផ្ទុះឡើងនៃ Covid-19

ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមបិសាចក្រហម Manchester United នៅទីក្រុង Preston កាលពីថ្ងៃសៅរ៍ត្រូវបានលុបចោលបន្ទាប់ពីមានករណីវិជ្ជមាន Covid-19 តិចតួចត្រូវបានរកឃើញនៅក្លឹបនៅ Premier League ។ ក្រុមបិសាចក្រហមបានប្រកួតស្មើ ២-២ ទល់នឹងក្រុម Brentford ... Read More »

ក្លិប Chelsea កំណត់ឲ្យអ្នកគាំទ្រត្រូវបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំងរួចរាល់ ឬតេស្តអវិជ្ជមាន Covid-19 ជាមុនទើបអាចចូលទស្សនាបាន

ក្លិបតោខៀវ Chelsea បានចេញសេចក្តីប្រកាសថា អ្នកគាំទ្រដែលចូលទស្សនាការប្រកួតនៅក្នុងទឹកដី របស់ខ្លួននឹងចាំបាច់ត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬបង្ហាញភស្តុតាងនៃការធ្វើតេស្ត Covid-19 អវិជ្ជមានជាមុនសិន។ លក្ខណៈវិនិច្ឆ័យនេះនឹងអនុវត្តចំពោះការប្រកួតផ្នែកបុរស និងនារីដែលក្លិបកំពុងអនុវត្ត។ ការប្រកាសផ្លាស់ប្តូរនេះនឹងអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹងក្រុម Tottenham នៅថ្ងៃទី៤ ខែសីហាខាងមុខ។ បច្ចុប្បន្ននេះរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាលើផែនការសម្រាប់អ្នកគាំទ្រដែលចូលរួមព្រឹត្តិការណ៍កីឡាដែលមានសមត្ថភាពប្រហែល២ម៉ឺននាក់ ... Read More »