ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 5, 2021

រដ្ឋបាលរាជធានីភ្នំពេញ៖ ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដែលមានទាំងគុណភាព និងសុវត្ថិភាព គ្រោងអនុវត្តឆាប់ៗនេះ

     ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះ នេះមានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺជាច្រើនលើសលុប ចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ ។    កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ កក្កដាឆ្នាំ២០២១ ... Read More »

ទិវាឯករាជ្យអាមេរិក៖ «រាល់សកម្មភាពដូចជាប្រទេសមិនដែលមានកូវីដ-១៩»

ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី៤ខែកក្កដា (ពេលវេលាអាមេរិក)បានប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ ដោយបានបើកទ្វារសេតវិមាន រៀបចំពិធីជប់លៀងដ៏ធំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិក បំពេញភារកិច្ចរបស់ខ្លួនដើម្បីបញ្ចប់កូវីដ-១៩ ជារៀងរហូត «គឺការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា»។ ប្រធានាធិបតីបៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមានដោយមាន ... Read More »

Update ៖ ធ្លាក់យន្តហោះនៅហ្វុីលីពីន អ្នកស្លាប់កើនឡើង៤៥នាក់ហើយ

នៅថ្ងៃទី៥ខែកក្កដា តាមតួលេខចុងក្រោយរបស់សារព័ត៌មាន Philstar បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាបានកើនឡើង ៤៥នាក់ និងអ្នករងរបួស៥៣នាក់។ នេះជាគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វុីលីពីន។ តាមតួលេខរបស់ក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់មានមនុស្សជិះ ៩៦នាក់ ជាមួយគ្នានោះមានអ្នកស្លាប់៣នាក់និងរបួស៤នាក់ជាពលរដ្ឋរស់នៅលើដី តំបន់ដែលយន្តហោះធ្លាក់។ មនុស្ស៥នាក់នៅបាត់ខ្លួននៅឡើយទេ។ ... Read More »

សុខ រ៉ាស៊ី ថាឈប់ចង់បានលុយ និងមិនទទួលយកការសម្របសម្រួលក្រៅរបងតុលាការជាមួយ អ្នករៀបចំកម្មវិធីកញ្ញាឯកនោះទេ

ភ្នំពេញ៖ ផ្ទុះផ្អើលកក្រើកអស់មហាជន ជុំវិញប្រាក់បំណុលដែលអ្នករៀបចំកម្មិវិធីកញ្ញាឯកម្នាក់ជំពាក់ប្រាក់ពិធីករ លោក សុខ រ៉ាស៊ី ជិត២ម៉ឺនដុល្លារអាមេរិកនោះ ពេលនេះម្ចាស់បំណុលបានសម្រេចចុងក្រោយហើយដោយមិនទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការឡើយ ពោលគឺនឹងចាត់ការបុគ្គលនោះតាមផ្លូវច្បាប់ជាការព្រមាន។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោក សុខ រ៉ាស៊ី ទទួលបានយោបល់ពីសំណាក់សិល្បករ និងអ្នកដែលបានស្គាល់លោកឲ្យសម្របសម្រួលគ្នាបញ្ចប់វិវាទ។    ទោះជាយ៉ាងណាថៅកែជួលឆាកតន្ត្រី ... Read More »

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩១នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី០៤ ខែកក្កដា ខណៈអ្នកជាសះស្បើយ មានចំនួន១៨នាក់ និង អ្នកស្លាប់ថ្មី មានចំនួន០២នាក់

ខេត្តសៀមរាប៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា , នៅវេលាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ បន្ថែមទៀត សម្រាប់ថ្ងៃទី០៤ ខែកក្កដានេះ ក្នុងនោះមាន ... Read More »

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ​ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើក ទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាម ... Read More »

រដ្ឋបាលខេត្តតាកែវ៖ ប្រកាស​រកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន​ ៤នាក់ទៀត​ស្លាប់

ខេត្ត​តាកែវ​​ ៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តតាកែវ​ នៅថ្ងៃចន្ទទី​០៥ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសរកឃើញមានអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន​ ០៤នាក់ទៀត​ស្លាប់​ ក្នុង​នោះ​បុរស​២នាក់​ និងស្រ្តី២នាក់។ នៅក្នុង​លិខិត​ជូន​ដំណឹង​របស់រដ្ឋបាលខេត្ត អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ... Read More »

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញប្រគល់ថវិការបស់រាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១  លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតហេង ... Read More »

កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ!​ នៅតែបន្តរកឃើញករណីឆ្លងខ្ពស់​រហូត​ដល់​ ៨៩៦នាក់ ខណៈ​អ្នកជំងឺកូវីដ-១៩​ស្លាប់​ ២៨នាក់​ និង​​អ្នក​ជាសះស្បើយ​ ៦៤៦នាក់​

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​០៥ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៩៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៤៦នាក់ និងករណីស្លាប់​ ២៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៤ ខែកក្កដា​​​ ... Read More »

ម៉ូតូសណ្ដោងរុឺម៉កបើកមិនប្រកាន់ស្ដាំបុកម៉ូតូជិះបញ្ច្រាសទិសគ្នារបួសធ្ងន់២នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូសណ្ដោងរុឺម៉ក ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ត្រង់ចំណុចភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្កហេតុមានឈ្មោះ យិន គា អាយុ៤៦ឆ្នាំរស់នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក បើកម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាវ៉េវ ... Read More »

រដ្ឋបាលខេត្តកោះកុងសំណូមពរបងប្អូនប្រជាពលរដ្ឋនិងអ្នកនេសាទប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ

ខេត្តកោះកុង៖ យោងតាមផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តកោះកុងបានបង្ហោះកាលពីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុអំពីកូនព្យុះមកពីសមុទ្រចិននិងខាងលិចហ្វីលីពីន។ក្រសួង ធនធានទឹកនិងឧតុនិយម បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទសូមមេត្តាប្រុងប្រយ័ត្នខ្ពស់។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួង ធនធានទឹកនិងឧតុនិយម ៖ ដោយ៖ អារុណរះ Read More »

ខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣នាក់ទៀត តែខេត្តមួយនេះមិនទាន់មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទេ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)របស់មន្រ្តីជំនាញ។ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសព័ត៌មាននៅថ្ងៃទី៤កក្កដានេះថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងឆេះអស់ប្រាក់ថៃ១០មុឺនបាតនិងសម្ភារជាច្រើន

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ០១ខ្នងឈើលើ ថ្មក្រោមបានក្លាយជាចំណីអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុងបង្កឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមការឲ្យដឹងពីលោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យដឹងថា៖ ផ្ទះដែលរងនូវការខូចខាតដោយសារអគ្គិភ័យឆាបឆេះ មានទំហំ៩ម៉ែត្រX៧ម៉ែត្រ ... Read More »

កាន់តែពីរោះជក់ចិត្ត! ព្រះនាងតូច នរោត្តម ជេនណា បង្ហើរព្រះសូរសៀងជាភាសាថៃក្នុងបទមនោសញ្ចេតនាដ៏ល្បីមួយ

ភ្នំពេញ៖ តារាចម្រៀងព្រះជន្ម៩វស្សារបស់កម្ពុជាព្រះនាងតូចនរោត្តម ជេនណា បានសាងភាពភ្ញាក់ផ្អើលជាថ្មីក្រោយពីទ្រង់បានបង្ហើរព្រះសូរសៀងសំនៀងជាភាសាថៃក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយគឺបទ”ឆាំខឺរៅ”។ ការបញ្ចេញបទថ្មីនេះក្រោយពីទ្រង់ទើបនឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនូវការបញ្ចេញស្នាព្រះហស្តក្នុងបទ “ឃូកាត់” ជាភាសាថៃ និងភាសាចិនកាលពីប៉ុន្មានថ្ងៃមុន ដែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានអ្នកចូលទស្សនាខ្ទង់លានដងរួចមកហើយនោះ។  នៅថ្ងៃទី០៤ ខែកក្កដាកន្លងមកនេះទ្រង់បានបង្ហើរព្រះសូសៀងយ៉ាងពីរោះរណ្តំចិត្តជាថ្មី គឺបទចម្រៀងដ៏ល្បីរន្ទឺរបស់តារាចម្រៀងជើងចាស់ថៃ លោកស្រីនិតយ៉ា បុនសូងនើន គឺបទ”ឆាំខឺរៅ”នោះតែម្តង។  ... Read More »

វឌ្ឍនភាពនៃការអនុវត្តគម្រោងទី១៩៖ ស្តីពីការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាព សហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបន្តបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទី១៩៖ ស្តីពីការអនុវត្តគម្រោង “ការពង្រឹងសមត្ថភាព សហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង”។ ... Read More »

ចិនបានបញ្ជាឱ្យបិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានរដ្ឋាភិបាលចិនបញ្ជាឱ្យលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ... Read More »

បន្តបិទផ្សារសាមគ្គី(ផ្សារប៉ាហ៊ី)១៤ថ្ងៃទៀត ដោយសារអាជីវករមួយចំនួនបំពានបំរាម

​ខេត្ត​ប៉ៃលិន​៖  ផ្សារ​សាមគ្គី​ហៅ (ផ្សារ​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រហូតមកដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះត្រូវបាន​អាជ្ញាធរបន្ត​បិទ​បន្ថែម១៤ថ្ងៃទៀត ក្រោយពី​សង្កេតឃើញ​មាន​អាជីវករ​មួយចំនួន ដែល​លក់ដូរ​នៅក្នុង​ផ្សារនេះល្មើ​សនឹង​បំរាម ដោយ​នាំគ្នា​ទៅ​បើក​តូប​លក់ដូរ មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ដំណើរការ​។​ មន្រ្តីរដ្ឋបាលក្រុងប៉ៃលិនបានឲ្យដឹងថា ... Read More »

កូនព្យុះ លើកទី៦ អុិន-ហ្វា TS IN-FA 2106 និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ បណ្តាលឱ្យមានភ្លៀង !

ភ្នំពេញ៖ កូនព្យុះ លើកទី៦ អុិន-ហ្វា TS IN-FA 2106 និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ... Read More »

សមត្ថកិច្ចតាមប្រមាញ់ជនញៀនថ្នាំ​យក​កាំបិត​ខ្វែវ​កាប់​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​ធ្វើ​ទឹកសម្ល​នំបញ្ចុករបួសធ្ងន់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ មកដល់ពេលនេះសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យកំពុងតាមប្រមាញ់ចាប់ជនសង្ស័យញៀនថ្នាំ​ម្នាក់ដែលយក​កាំបិត​ខ្វែវ​កាប់​ស្រី្តម្នាក់កំពុងអង្គុយស្លទឹកសម្លនំបញ្ចុកបណ្តាលឲ្យរង​របួសធ្ងន់ហើយគេចខ្លួនបាត់។ សមត្ថកិច្ចបានឲ្យដឹងថា​ហេតុការណ៍​នេះបង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ ​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ហឿ​ង​ ... Read More »

ជនមិនស្គាល់មុខបាញ់ប្រហារទៅលើប្តីប្រពន្ធ២នាក់បណ្ដាលឲ្យស្លាប់ប្រពន្ធរីឯប្តីរងរបួសធ្ងន់

ខេត្តកណ្ដាល៖ ប្តីប្រពន្ធ២នាក់ ខណៈកំពុងដេកនៅរោងចាំទា ត្រូវជនមិនស្គាល់មុខបាញ់ប្រហារចំនួន១០គ្រាប់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់គួរឲ្យរន្ធត់ រីឯប្តីរងរបួសធ្ងន់។ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចរោងចាំទាស្ថិតនៅព្រែកដូនឯម ក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។   ... Read More »

ដកហូតនំនិងមីកញ្ចប់ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់យកទៅកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខាអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ( ក.ប.ប)ខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យផលិតផល ទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន។ ... Read More »

រថយន្ត​ ឡិចសុីស ​LX-470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុង​រងការខូចខាតទាំងសងខាង

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត​ឡិចសុីសLX-470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ... Read More »

ឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​ ខណ្ឌដង្កោ​ ផ្អេីលដល់ពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ពេល

ភ្នំពេញ​ ៖​ មានអគ្គិភ័យមួយបានឆាបឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​អស់ចំនួន១តូបទាំងស្រុង​កាលពីវេលាម៉ោង១១​និង៤០នាទីយប់ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្សារបុរីពិភពថ្មី​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចេញមកធ្វើអន្តរាគមន៍ជួយយកបំពង់ពន្លត់អគ្គិភ័យនិងទឹកមកបាញ់និងជះពន្លត់​យ៉ាងសស្រាក់សស្រាំ ។  ​    តាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មី​ខាងលេីបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងកេីតហេតុ​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹមនិងថែរក្សា !

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សុខុន បានបង្ហោះលើ facebook ផ្លូវការថា, សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ... Read More »