ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 9, 2021

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩រកឃើញថ្មី ចំនួន៧៨នាក់ ជាសះស្បើយ៩២នាក់ស្រី៥៤និងស្លាប់២នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន៧៨នាក់ស្រី៤៣នាក់ អ្នកជាសះស្បើយ៩២នាក់ស្រី៥៥និងស្លាប់២នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ខែកក្កដា ... Read More »

សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ តាមប្រព័ន្ធ(Zoom)

ភ្នំពេញ៖ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។  នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ... Read More »

កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្ដិការបង្ក្រាបបទល្មើសគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅ ឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ... Read More »

សមាជិកក្រុមប្រឹក្សាខេត្តលោកអភិបាលស្រុករមាសហែកអញ្ជើញចូលរួមដាំកូនឈើ នៅទីប្រជុំជនស្រុករមាសហែកដែលជាការផ្តល់ជូនរបស់លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងលោក ម៉ៅ វីរៈ សមាជិកក្រុមប្រឹក្សាស្រុក និងលោកស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួមដាំកូនឈើ (ឥន្ទនេល )ចំនួន២០០ដើមនៅទីប្រជុំជនស្រុករមាសហែកដែលជាការផ្តល់ជូនរបស់លោក ... Read More »

សម្រេចបន្តបិទ សាលារៀន, ​ខារ៉ាអូខេ, ​រង្គសាល, ​ឌីស្កូតែក, ​បៀហ្គាឌិន, កាស៊ីណូ, រមណីយដ្ឋាន, សារមន្ទីរ, សួនកម្សាន្ត, ហាងម៉ាស្សា, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា រយៈពេល ១៤ ថ្ងៃ នៅរាជធានីភ្នំពេញ!

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ប្រការ១ …ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈ ឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ... Read More »

ដឹងការពិតហើយប្រធានក្រុមតន្ត្រីសម័យដែលបានបាត់ខ្លួនគឺបានស្លាប់ ក្នុងផ្ទះសំណាក់ ពេលដេកជាមួយអ្នករត់តុ ជាជនសង្ស័យ

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ ២០២១នេះ បានបង្ហាញមុខ សញ្ញា ដែលសង្ស័យថា បានសម្លាប់ ទៅលើប្រធានក្រុមតន្ត្រីសម័យម្នាក់ រួចយក សពទៅប្លុងចោល ក្នុងទន្លេមួយនៅក្រុងតាខ្មៅខេត្តកណ្ដាលកាលពីជាង ១០ថ្ងៃមុន ។ ... Read More »

លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​តាមបណ្តាប៉ុស្តិ៍​ និង​ នាំយក​អំណោយ​ សម្ភារ​​ឧបត្ថម្ភ​ផងដែរ

ខេត្ត​កំពង់ចាម​ ៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានជួបសួរសុខទុក្ខកងកម្លាំង​ និងបាននាំយកអំណោយដ៏ថ្លៃថ្លា​ ​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរ​បាល​ជាតិឧបត្ថម្ភ​ដល់កងកម្លាំងនៅតាមបណ្ដាលការិយាល័យមួយចំនួនដូចជា​ ការិយាល័យ​អន្តរាគមន៍​ និងតម្រួត​បទបញ្ជា​, ការិយាល័យ​ ... Read More »

ធនាគារ​ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថីគីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ មានអ្នកជំងឺកូវីដ-១៩ (#COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកកម្ចី នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ​ J Trust Royal Bank ដែលមានទីតាំងស្ថិតនៅមហាវិថីគីមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់ទី២ មានអ្នកជំងឺកូវីដ-១៩ ... Read More »

បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីលេចឮថាដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ រួមទាំងដីប៉ុស្តិ៍នគរបាលត្រូវបានគេគុបគិតគ្នាលក់

    ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២១​នេះ​ បន្ទាប់ពីលេចឮថា ដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ(ហៅវត្តបន្ទាយ)រួមទាំងដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានលក់ផ្ដាច់ឱ្យឈ្មួញស្ងាត់ៗបានលុយជិត១លានដុល្លារមកនោះ លោកអភិបាលស្រុកល្វាឯមបានចាត់ឱ្យលោកផៃ ចាន់សុភី អភិបាលរងចុះដឹកនាំកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងករណីដីខាងលើនេះ ។  អភិបាលស្រុកល្វាឯមលោក ... Read More »

ប្រទេសកោះFiji បង្ខំពលរដ្ឋត្រូវតែចាក់វ៉ាក់សាំង អ្នកដែលមិនចាក់នឹងត្រូវបណ្តេញចេញពីការងារ

ប្រទេសកោះFiji ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានប្រកាសច្បាប់បង្ខំឲ្យពលករ កម្មករទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ប្រកាសថា អ្នកដែលមិនចាក់វ៉ាក់សាំងនឹងត្រូវបាត់បង់ការងារធ្វើ។ សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រី ... Read More »

អាមេរិកសាកល្បងក្បាលគ្រាប់បរមាណូអាចវាយប្រហារទីក្រុងមូស្គូក្នុងរយៈពេល២០នាទី

សារព័ត៌មាន The Drive បានផ្សាយថា កម្លាំងទាហានអាកាសអាមេរិកបានសាកល្បងនៅលើដីប្រភេទក្បាលគ្រាប់បំបែកជាច្រើនគ្រាប់តូចៗមានកម្លាំងផ្ទុះខ្លាំង បំពាក់នៅលើមីស៊ីលល្បឿនលឿន AGM-183A (ARRW)។ តាមការប្រកាសរបស់កម្លាំងទាហានអាកាសអាមេរិក ការសាកល្បងត្រូវបានធ្វើឡើងនៅទីតាំងទាហានអាកាស Eglin ក្នុងរដ្ឋFlorida ។ ក្នុងពេលសាកល្បងគឺមានកម្លាំងផ្ទុះខ្លាំង និងការបំផ្លាញទ្រង់ទ្រាយធំ ... Read More »

កាណាដាត្រៀមបើកទ្វារស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់

អ្នកទេសចរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យចូលក្នុងទឹកដីកាណាដានោះឡើយ ។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងបើកទ្វារទទួលអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ នៅថ្ងៃទី៨ខែកក្កដា រដ្ឋាភិបាលកាណាដា បានលើកឡើងថា មិនចង់បំផ្លាញការរីកចម្រើនក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នោះឡើយ ។ នាយករដ្ឋមន្ត្រី Justin Trudeau បានលើកឡើងថា អ្នកដំណើរបរទេសដែលមិនទាន់ចាក់វ៉ាក់សាំង ... Read More »

ក្នុងរយៈពេល៥វិនាទីមានមនុស្សម្នាក់ស្លាប់ដោយសារគ្រោះអត់ឃ្លានក្នុងពេលមានវិបត្តិកូវីដ-១៩

តាមរបាយការណ៍របស់អង្គការ Oxfarmបានប្រកាសនៅថ្ងៃទី ៩ខែកក្កដាថា ចំនួនពលរដ្ឋស្លាប់ដោយសារតែគ្រោះអត់ឃ្លានបាន កើនឡើងរហូតដល់ទៅ៦ដងបើប្រៀបធៀបនឹងឆ្នាំកន្លងមកដែលចំនួនអ្នកស្លាប់ដោយអត់ឃ្លានមានច្រើនជាងអ្នកស្លាប់ដោយកូវីដ-១៩ ទៅទៀត។ សារព័ត៌មាន CNBC អាមេរិក បានផ្សាយថា តាមរបាយករណ៍ដែលមានឈ្មោះថា“The Hunger Virus Multiplies” របស់អង្គការមនុស្សធម៌ ... Read More »

ស៊ីន យូប៊ីន តារាស្រីពីកម្ពុជាត្រូវបានជ្រើសចូលក្នុងចង្កោមជាតារាស្រីលេចធ្លោក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ពេលនេះChanel Youtube មួយបានជ្រើសរើសស៊ីន យូប៊ីន គឺជាតារាសម្តែងស្រីឆ្នើមរបស់កម្ពុជា និងជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីមកពីបណ្តាប្រទេសក្នុងប្រតំបន់អាស៊ាន។  ប្រសិនបើគេនិយាយពីស្នាដៃសម្តែងវិញ ប្រាកដណាស់ ស៊ីន យូប៊ីន ពិតជាលេចធ្លោខ្លាំងដែលនាងធ្លាប់បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជានិច្ច។ តារាស្រីនិយមជួយការងារសង្គមរូបនេះធ្លាប់បានទាំងចូលរួមសម្តែងឲ្យផលិតកម្មជាច្រើនក្នុងស្រុក ហើយសូម្បីតែផលិតកម្មរបស់ប្រទេសជិតខាងកម្ពុជាក៏ចាប់អារម្មណ៍នាងហើយនាងធ្លាប់បានសម្តែងខ្សែភាពយន្តមួយរបស់ផលិតកម្មដ៏ល្បីល្បាញរបស់ថៃផងដែរ។ ឆាណែលយូធូបដែលមានឈ្មោះថា ... Read More »

នាយឧត្តមសេនីយ៍ម៉ក់ សារុន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃខ.ភ.ម អញ្ជើញចុះពិនិត្យការរៀបចំប្រុងប្រៀបទីតាំងចាក់វ៉ាក់ សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅ ខេត្តបន្ទាយមានជ័យ ដោយបានពិភាក្សា និងសហការធ្វើការងារជាមួយ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោងទី២២៖ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជាជំហានទី៣ !

ភ្នំពេញ ,នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពី វឌ្ឍនភាពនៃការអនុវត្តគម្រោងទី២២៖ ស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវនៅកម្ពុជាជំហានទី៣ (Remote Sensing-based Information ... Read More »

គ្រួសារក្មេងកំព្រា និងពិការភាព ទទួលបានអំណោយផ្ទះមនុស្សធម៌ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ បើយោងតាមផេក គណបក្សប្រជាជនកម្ពុជា បានអោយដឹងថា, នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា ប្រធានអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និមន្ត និងអមដំណើរដោយ ... Read More »

ភោជនីយដ្ឋាន សេង លីប គឹជាទីតាំងដែលមានករណីបុគ្គលិកឆ្លងមេរោគកូវីដ-១៩ ,បច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានផ្អាកដំណើរការហើយ , ចំណែក ភោជនីយដ្ឋាន សេ លីប គឺពុំមានករណីឆ្លង មេរោគកូវីដ១៩ !

ភ្នំពេញ៖ អង្គភាព📣 អនុគណៈកម្មការស្រាវជ្រាវ​ជំងឺកូវីដ-១៩ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងសូមបញ្ជាក់ថា 🔴 ភោជនីយដ្ឋាន សេង លីប គឹជាទីតាំងដែលមានករណីបុគ្គលិកឆ្លងមេរោគ #កូវីដ-១៩ ដែលបច្ចុប្បន្ននេះ ទីតាំងខាងលើ ត្រូវបានផ្អាកដំណើរការហើយ ចំណែក ... Read More »

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ! កម្ពុជាបានចំណូលជិត៦ពាន់លានដុល្លារ បានពីការនាំចេញទំនិញ

ភ្នំពេញ៖ បើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា​ កម្ពុជា​ គិត​ត្រឹម​រយៈពេល៥ខែដើមឆ្នាំ២០២១នេះ​ បាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ កើនឡើង១.៦% បើបៀបធៀប នឹងរយៈពេលដូចគ្នានៅក្នុង២០២០។ របាយការណ៍ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា​៖ «រយៈពេល៥ខែ ឆ្នាំ២០២១ ... Read More »

អភិបាលខេត្តសៀមរាបបញ្ជាក់ពី យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប !

ខេត្តសៀមរាប៖  លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា, សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបផងដែរ កុំមានការព្រួយបារម្មណ៍ ខ្លាចថាខ្លួនមិនបានចាក់។ វ៉ាក់សាំងដែលយកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាថ្ងៃស្អែកនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ... Read More »

កម្លាំងគ្រូពេទ្យកងទ័ពជើងគោកនិងជើងអាកាសបន្តចាក់វ៉ាក់សាំងដូស ទី២ជូនប្រជាពលរដ្ឋនៅស្រុកបាទី

ខេត្តតាកែវ៖ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋឃុំចំនួន៤នៅស្រុកបាទី ខេត្តតាកែវ។ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ កម្មករ -កម្មការិនី និងនិយោជិត ប្រមាណជាង៣ម៉ឺននាក់មកពីឃុំចំនួន៤ របស់ស្រុកបាទី ខេត្តតាកែវក្នុងនោះរួមមានឃុំតាំងដូង,ឃុំសុភី,ឃុំកុមារាជា និងឃុំក្រាំងលាវ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​៖​ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន​ ៤៩នាក់ ខណៈ​អ្នកជំងឺជាសះស្បើយចំនួន​ ១១៣នាក់នៅថ្ងៃទី០៩​ ខែកក្កដានេះ!

ខេត្ត​បន្ទាយមានជ័យ​​៖ បេី​យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃសុក្រទី​០៩ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៨ ខែកក្កដា​ ... Read More »

មន្ទីរបរិស្ថានខេត្តរតនគិរី៖​ ចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់)

ខេត្ត​រតនគីរី​៖​ បេី​យោង​តាម​ការ​បង្ហោះ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួង​បរិស្ថាន​ នៅថ្ងៃសុក្រទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖​ មន្ត្រីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់) ចូលទៅធ្វើសកម្មភាពប្រម៉ាញ់ចាប់សត្វព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)។ ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមថា​ មន្ត្រីឧទ្យានុរក្សរឹបអូសយកបានម៉ូតូ ... Read More »

លោក ឃួង ស្រេង ៖អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើន ដល់ជិត ១ពាន់នាក់ហើយ និងមានអ្នកជាសះជាជាច្រើនរយនាក់ផងដែរ

ភ្នំពេញ៖ អ្នកជំងឺព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ចំនួនជិត១ពាន់នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកជាសះស្បើយពីជំងឺនេះជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តអោយមានការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ខណៈជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃមិនមានការថមថយសោះ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយ តាមរយៈ Video Conference ជាមួយលោក ស្នងការការនគរបាលរាជធានី ... Read More »

ជនជាតិវៀតណាម៣នាក់ និងអ្នករត់ម៉ូតូឌុប២នាក់មានបំណងលួចឆ្លងដែនត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៣នាក់និងអ្នករត់ម៉ូតូឌុបចំនួនពីរនាក់នៅវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នៅចំណុចគោលដៅត្រួតពិនិត្យមុខប៉ុស្តិ៍សិលាខ្មែរស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ក្នុងប្រត្តិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនិងអ្នកម៉ូតូឌុបចំនួន២នាក់នោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនជនជាតិវៀតណាមដែលមានបំណងឆ្លងដែនពីប្រទេថៃមកកម្ពុជា ។ សមត្ថកិច្ចបញ្ជាក់ថា មុននឹងទៅឃាត់ខ្លួនសួរនាំអ្នកគួរឲ្យសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចឃើញអ្នករត់ម៉ូតូឌុប២នាក់បានឌុបជនជាតិវៀតណាមតាមផ្លូវបម្រុងឆ្ពោះចូលក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចឈរជើងតាមគោលដៅហៅសួរនាំតែម្ដង។ ក្រោយពីសមត្ថកិច្ចសួរនាំរួចរាល់ ... Read More »

អភិបាលខេត្តព្រៃវែង​៖​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅស្រុកពោធិ៍រៀង បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ខេត្តព្រៃវែង​៖​ នៅថ្ងៃសុក្រទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ដោយ​សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី អ៊ាន សឿន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ... Read More »

រដ្ឋបាល​ជល​ផលខេត្តព្រៃវែង ៖ ត្រីចិញ្ចឹម​ចម្រុះប្រមាណជា ១.២០០ តោន អាចនឹង​ចាប់លក់បាន​ពីខែកក្ដដានេះ រហូតដល់​ខែសីហា

ខេត្ត​ព្រៃវែង​៖ បេី​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង លោក អូន ស៊ី​ណាត បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ត្រី​ច​ញ្ចឹ​ម​ច្រើន​ចម្រុះ​នៅក្នុង​ខេត្តព្រៃវែង ចំនួន​ប្រមាណ ១.២០០ អាច​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ​ចាប់​លក់បានជា​បន្តបន្ទាប់ចាប់ពីខែនេះ រហូតដល់​ខែសីហា ... Read More »

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ យោងតាម ផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ... Read More »

ក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំទីតាំងធ្វេីតេស្តរហ័ស​ ដល់មន្ត្រីគ្រប់រូប !

ភ្នំពេញ៖ សូមជម្រាបជូនថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ សម្តេចក្រឡាហោម​ ស​ ខេង​ បទបញ្ជារបស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ ... Read More »

ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៦០ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ដោយដោយសារជំងឺលើសឈាមបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល។ រដ្ឋបាលខេត្ដក្រចេះ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសព បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ-១៩ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តក្រចេះ ... Read More »