ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 12, 2021

ព្រះអង្គម្ចាស់តូចព្រះជន្ម៧វស្សារបស់អង់គ្លេសនៅយូរ៉ូ ២០២០ ពីភាពរីករាយរហូតដល់ភាពអស់សង្ឃឹម(មានវីដេអូ)

អង់គ្លេសទទួលបានពានរង្វាន់ខ្ពស់បំផុតគឺវើលខាប់នៅឆ្នាំ១៩៦៦ ហើយតាំងពីពេលនោះមក អង់គ្លេសមិនដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ ទាំងតំបន់អឺរ៉ុប និងពភពលោក។ ក្តីស្រមៃទទួលបានពានរង្វាន់ធំរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រូវបាត់បង់ ដោយសារតែបរាជ័យ ដោយគ្រាប់បាល់កាត់ក្តី១១ម៉ែត្រ ចាញ់ប្រទេសអុិតាលី។ មិនថាឡើយពលរដ្ឋទូទៅរបស់អង់គ្លេស សូម្បីតែព្រះអង្គម្ចាស់តូច George បន្ទាប់ពីសម្បាយរីករាយពេលអង់គ្លេសស៊ុតបញ្ជូលទីអុីតាលី ក៏ប្រែក្លាយជាកើតទុក្ខក្រៀមក្រំដោយសារតែ ចាញ់ក្នុងបាល់១១ម៉ែត្រ ... Read More »

ពលរដ្ឋទីក្រុងចាការតាតម្រង់ជួរចាំបញ្ចូលអុកស៊ីហ្សែន

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឱ្យដឹងថា នៅថ្ងៃទី១១ខែកក្កដា មានករណីស្លាប់ដោយកូវីដ-១៩ រហូតដល់ទៅ ១០០៧នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អ្នកជំងឺកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងនោះមានអ្នកជំងឺធ្ងន់ជាច្រើន តម្រូវការជំនួយដង្ហើមដោយអុកស៊ីហ្សែន។ ពីមុនពលរដ្ឋនាំគ្នាសម្រុកទិញបំពង់អុកសុីហ្សែន ហើយពេលនេះនាំគ្នាតម្រង់ជួរបញ្ចូលអុកស៊ីហ្សែនវិញម្តង។ កាលពីខែឧសភា ឥណ្ឌូនេស៊ីនៅមិនទាន់ធ្លាក់ចូលក្នុងស្ថានភាពខ្វះ ... Read More »

ជំនួយការស្ថានទូតវៀតណាមនិង​តំណាង​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គម្រោង​សាងសង់​សាល​សហ​សិក្សា​របស់​សាលា​នគរបាល​ជាតិ​

ខេត្ត​កំពង់ស្ពឺ​ ៖​  ជំនួយការ​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ រួមដំណើរដោយតំណាង​ក្រសួង​នគរបាល​វៀតណាម​ និង​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ គី​ម​ស៊ី​ន​ អនុប្រធាន​នាយកដ្ឋាន​ស្ថាបនា​ និង​វិស្វកម្ម​ នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​គម្រោង​សាងសង់​សាល​សហ​សិក្សា​ ទំហំ​ ... Read More »

រដ្ឋបាលខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានជាប្រចាំ និងចាប់រថយន្តចតគ្មានសណ្ដាប់ធ្នាប់

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ និង អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង ... Read More »

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៦នាក់ ករណីជាសះស្បើយចំនួន ៣៣នាក់ នៅខេត្តបាត់ដំបង !

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

ជនសង្ស័យ០២នាក់ ប្រព្រឹត្តអំពើលួចត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ​ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោយពីបញ្ចប់ការសាកសួរ។ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា,  ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រូស ស្លាន់ ... Read More »

ត្រឹមម៉ោង៦កន្លះល្ងាចនេះ ! រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ១០នាក់

ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន​ 📢 របស់រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ.១៩ ថ្មី លើប្រជាពលរដ្ឋចំនួន ១០នាក់។  នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ គិតត្រឹមម៉ោង ៦ៈ៣០នាទីល្ងាច រដ្ឋបាលស្រុកអូររាំងឪ ... Read More »

ការភ្ជាប់ប្រភពអគ្គិសនីពីប្រព័ន្ធពន្លឺព្រះអាទិត្យ ទៅជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ឬជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនីដែលឋិតនៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់បណ្ដាញជាតិ

ភ្នំពេញ៖  អគ្គិសនីកម្ពុជា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីធុនធំ(ប្រភេទតង់ស្យុងមធ្យម)និងអ្នកប្រើប្រាស់ ធុនដុំ(ប្រភេទតង់ស្យុងខ្ពស់) គ្រប់ប្រភេទដែលមានបំណងដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យ ការប្រើប្រាស់របស់ខ្លួនបន្ថែម ដោយភ្ជាប់សាំងកូ្រនជាមួយប្រព័ន្ធផ្គត់ផ្គង់របស់បណ្ដាញជាតិ ដូចខាងក្រោម៖ ១- អ្នកប្រើប្រាស់ត្រូវដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់របស់ខ្លួន(អគ្គិសនីកម្ពុជា ឬអ្នកកាន់អាជ្ញាបណ្ណ)ដោយ ផ្ដល់ព័ត៌មានឱ្យបានពេញលេញតាមគោលការណ៍តម្រូវរបស់អ្នកផ្គត់ផ្គង់ និងត្រូវអនុវត្តដូចខាងក្រោម៖ > ... Read More »

អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មុននឹងបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ធំ បានអោយដឹងថា, នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបកិច្ចប្រជុំ​ពិភាក្សា​ជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង ... Read More »

សម្រេចបើកដំណើរការផ្សារបឹងកេងកងឡើងវិញ មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ៖ ប្រការ១ …ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ តទៅ ... Read More »

អាមេរិកនិងចិន៖ តើកម្លាំងទាហានប្រទេសណាខ្លាំងជាង?

ចិនបានឡើងគម្រោងបង្កើនសមត្ថភាពកម្លាំងទាហានប្រទេសរបស់ខ្លួនឱ្យទៅជាកម្លាំងធ្វើសង្គ្រាម ទំនើបបំផុតនៅក្នុងឆ្នាំ២០២៧ ក្នុងពេលដែលទំនាក់ទំនងអាមេរិក-ចិន កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក មួយរូបធ្លាប់ហៅចិនថា «ជាការ គំរាមកំហែង កំពុងបង្កើនកម្រិតនៅក្នុងទសវត្សរ៍ខាងមុខ» ហើយទីក្រុងវ៉ាស៊ីនតោនបានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយសម្ពាធយ៉ាងខ្លាំងក្នុងវិស័យនយោបាយនិងយោធាពីទីក្រុងប៉េកាំង។ ក្រុមអ្នកឯកទេសវិភាគក៏ធ្លាប់បានលើកឡើងថា សមុទ្រចិនខាងត្បូងនឹងក្លាយទៅជាតំបន់ផ្ទុះសង្គ្រាមរវាងចិននឹងអាមេរិក។ ដូច្នេះតើកម្លាំងទាហានរបស់អាមេរិកនិងចិនស្ថិតនៅក្នុងកម្រិតណា ? ... Read More »

មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា !

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន អំពីមានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ... Read More »

កម្ពុជា🇰🇭និងបញ្ជូនកងកម្លាំងប្ដូរវេនចំនួនពីរកងអនុសេនាធំដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំនៅក្នុងតំបន់ប្រតិបត្តិការនៃសាធារណរដ្ឋម៉ាលី🇲🇱 !

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យការងារហ្វឹកហ្វឺនបន្ថែមរបស់កងកម្លាំងដែលនឹងត្រៀមចេញបំពេញបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី នាពេលខាងមុខរួមមានកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ។ ... Read More »

ឌៀង សារ៉ាន់ ស្រឡាញ់សន្តិភាព ! ថ្ងៃ១២កក្កដា, ទទួលសំបុត្ររែងស្លុតឱរា តែថ្ងៃ១២កក្កដាសម្រាប់ខ្ញុំ ទទួលបានសារឱរាណែនថប់

ភ្នំពេញ៖ ផេកឌៀង សារ៉ាន់ ស្រឡាញ់សន្តិភាព ! នាមសរសេរថា នៅរសៀលថ្ងៃ១២ កក្កដាចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ផ្តើមដោយពាក្យថា ទទួលសំបុត្ររែងស្លុតឱរា តែថ្ងៃ១២ កក្កដាសម្រាប់ខ្ញុំ ទទួលបានសារឱរាណែនថប់ ... Read More »

លុបគម្រោងចេញទៅរស់នៅជុំគ្នា ពេជ្រ សូលីកា និងស្វាមីបើកមុខជំនួញថ្មីនៅកម្ពុជាវិញ

ភ្នំពេញ៖ កន្លងមក តារាចម្រៀង ពេជ្រ សូលីកា ដែលគ្រោងចេញទៅរស់នៅជុំគ្នាជាមួយស្វាមី នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ប៉ុន្តែគម្រោងនេះត្រូវបានខកខានគ្រាដែលនាងសម្រេចចិត្តទទួលយកកំណើតកូនដែលជាតំណក់ឈាមរួមគ្នាលើកដំបូង និងក្រោយពីជួបរឿងធំក្នុងគ្រួសារនាងក៏បានសម្រេចចិត្តពន្យារពេលបន្ត ហើយពេលនេះនាងនិងស្វាមីប្រកាសបើកមុខជំនួញថ្មីបន្ថែមទៀតរហូតធ្វើឲ្យអ្នកគាំទ្ររីករាយនឹងដំណឹងនេះ និងធ្វើឲ្យក្រុមគ្រួសារតូចមួយនេះនឹងបន្តការស្នាក់នៅ និងបើកមុខជំនួញក្នុងស្រុកតែម្តង។    តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រកាសអំពីចំណងស្នេហ៍ជាមួយលោក គីម ហាន ... Read More »

រថយន្ត ម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ ស្ទឹងត្រែង 2B.4545 របស់លោកអនុប្រធាន ភូមិបាល ស្រុកសៀមប៉ាងម្នាក់ ត្រូវបានជនអនាមិកលួចដុត !

ខេត្តស្ទឹងត្រែង ៖ រថយន្តអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាល ស្រុកសៀមប៉ាង មួយគ្រឿង ត្រូវបានជន អនាមិកលួច ដុត បណ្ដាលឱ្យ ឆេះ យ៉ាង សន្ធោសន្ធៅ កាលពីរំលង ... Read More »

សមត្ថកិច្ចបញ្ជូនអ្នកបើករថយន្តបុកកម្មករប្រមូលសំរាម ២នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ នេត នីសា ភេទប្រុស មុខរបរ នៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ក្រាំងធ្នង់ ... Read More »

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនជនពិការដែលមានវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ​៖​ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក មុត ពិសី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅតំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃចន្ទ ... Read More »

អគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញនូវផែនការសកម្មភាព ឱ្យបណ្តានាយកដ្ឋាន និងសាខាក្រោមឱវាទអនុវត្ត ដើម្បីជម្រុញឱ្យការងារកសាង និងអនុវត្តបទប្បញ្ញត្តិនានា

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ... Read More »

លោក​ ហ៊ុន​ ម៉ានី​ វ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃចន្ទទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​​បញ្ជាក់​ថា៖​ វ៉ាក់សាំង ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៦២នាក់ ខណៈ​ជាសះស្បើយ ៣៥នាក់ និងស្លាប់ ០២នាក់ទៀត

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃចន្ទទី​១២ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន​ ៦២នាក់បន្ថែមទៀត​ ខណៈ​ជាសះស្បើយ ៣៥នាក់ និងស្លាប់ ០២នាក់ទៀត (អាយុ ៤០ និង ៥៤ឆ្នាំ)។ ... Read More »

អភិបាលខេត្តរតនគិរី”ក្តារមឈូសចំនួន ១០០បានដឹកមកដល់ខេត្តរតនគិរី ដើម្បីត្រៀមសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩”

ខេត្តរតនគិរី ៖ លោក លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី បានថ្លែងថា, ( 2020-2021)  Covid-19  ពិតជា ខ្លាំងៗ ជាង គ្រាប់បែក ... Read More »

លោក ប្រាក់ សុខុន នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅតាម​​ប្រព័ន្ធ​វីដេអូ ​នៅថ្ងៃទី​១៤ ខែកក្កដា !

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅតាម​​ប្រព័ន្ធ​វីដេអូ ​នៅថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០​២​១ ខាងមុខនេះ ។  ... Read More »

បន្តបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារអូររាំងឪ រយៈពេល ១៤ថ្ងៃបន្ថែមទៀត !

ខេត្តត្បូងឃ្មុំ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបន្តបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារអូររាំងឪ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សូមប្រជាពលរដ្ឋ និងអាជីវករ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ... Read More »

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវា​នុវត្តន៍​ចាប់ផ្តើម​អនុវត្ត​ការ​ធ្វើតេស្ត​រហ័សទ្រង់ទ្រាយធំ​ជា​លើក​ទី​១​ជូនដល់ថ្នាក់ដឹកនាំ​ និងមន្ត្រី​ក្រោមឱវាទ​នៃទីស្តីការក្រសួង​

ភ្នំពេញ៖ បើកយោងតាមក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវា​នុវត្តន៍ បានអោយដឹងថា, ដេីម្បី​ចូលរួម​អនុវត្ត​តាម​ប្រសាសន៍​ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្តីពី​លទ្ធភាព​ត្រៀម​បម្រុង​ការធ្វើ​តេស្ដ​រហ័ស​ដល់ថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ក្រោមឱវាទ​ នៃក្រសួង​-ស្ថាប័ន​សុីវិល ក្នុង​គោលដៅ​​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ការ​គិតគូខ្ពស់ដល់សុខភាពសាធារណ:​ និងឈានទៅកាត់ផ្តាច់ការចម្លងដែលកំពុងបាត់ដាននោះ​ ។ ជាក់​ស្តែង​​នៅព្រឹកថ្ងៃទី​ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៥ នាក់បន្ថែមថ្មីទៀតនិង ករណីមរណភាពស្រ្តីជនជាតិខ្មែរបន្ថែមទៀតនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែម ស្រី ២០នាក់ (អាជីវករ ... Read More »

ក្រសួង​កសិកម្ម​ណែនាំ​​ឱ្យ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩​

ភ្នំពេញ៖ ក្រសួង​កសិកម្ម​ណែនាំ​​ឱ្យ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩​។ លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា​ បណ្តារក្រុមហ៊ុនវៀតណាម​ត្រូវ​ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ... Read More »

លោកស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ៖​ បន្តចាត់ឱ្យតំណាង នាំយកអំណោយមូលនិធិ “ខ២៧”ប្រគល់ជូនគ្រួសារដែលមានជីវភាពក្រីក្រចំនួន​ ៣គ្រួសារ

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ” ខ២៧”​ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចាត់តំណាងនាំយកអំណោយមូលនិធិមកប្រគល់ជូនគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៣គ្រួសារ។ ... Read More »

ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យបានថា,ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ !  ... Read More »

កម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបល្បែងបញ្ជល់មាន់លួចលាក់មួយកន្លែងដកហូតម៉ូតូ៣គ្រឿងនិងសម្ភារមួយចំនួន

ខេត្តកណ្តាល៖ ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែងត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប និងដកហូតម៉ូតូចំនួន៣គ្រឿង រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្វាយរលំ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីបង្ក្រាបនេះ ... Read More »