ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីជូនដំណឹង ស្តីពី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»

ភ្នំពេញ ៖ ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំង វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ ... Read More »

បុរសម្នាក់រងរបួសធ្ងន់ខណៈរថយន្តGS. 300 មួយគ្រឿងបើកគេចជង្ហុកហើយជ្រុលមកបុកម៉ូតូរបស់គាត់

 ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសជើងធ្ងន់ធ្ងរក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តGS. 300 មួយគ្រឿងបើកគេចជង្ហុកហើយជ្រុលទៅបុកម៉ូតូរបស់គាត់ពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លីច(click)ពណ៌ស មួយគ្រឿង ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ពិតណាស់ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។ នេះជាការថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ... Read More »

ជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពឆក់កាបូប នៅចំណុចស្ពានអាកាសចោមចៅ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពបាន២ម៉ោង

ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង។  សូមបញ្ជាក់ថា, នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ... Read More »

លោកស្រី Pelosi ប្រកាសឈប់ឈរឈ្មោះជាបេក្ខភាពប្រធានរដ្ឋសភាអាមេរិក

ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi នៅថ្ងៃទី១៧ខែវិច្ឆិកា បានប្រកាសថា លោកស្រីនឹងលាលែងចេញពិតំណែងនៅដើមឆ្នាំ២០២៣។ សារព័ត៌មាន AP បានដកស្រង់សម្តីលោកស្រី Nancy Pelosi ដែលបានប្រកាសនៅកាន់សមាជិករដ្ឋសភាថា «ខ្ញុំនឹងមិនឈរឈ្មោះប្រជេងតំណែងប្រធានរដ្ឋសភាទៀតឡើយ។ ចំពោះខ្ញុំ ដល់ពេលដែលជំនាន់ថ្មីឡើងដឹកនាំ ... Read More »

សេចក្តីថ្លែងការណ៍របស់បេសកជនពិសេសនៃប្រធានអាស៊ាន ស្តីពីការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នក ទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោក ច ទិនស្វេ អតីតរដ្ឋមន្រ្តីការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉ ... Read More »

គ្រោះទឹកជំនន់វាយប្រហាររដ្ឋ New South Wales ប្រទេសអូស្ត្រាលី

មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយទៅតាមការប្រកាសរបស់ អាជ្ញាធរដែលបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកស្រុកនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ដ៏ធំរហូតដល់ចុងសប្តាហ៍ ដោយសារចរន្តទឹកទន្លេដែលហូរបន្តរំកិលចុះក្រោម ក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ ... Read More »

កម្លាំងចម្រុះ​ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុងនៅចំណុចស្វាស្លាប់បឹងផុក ក្រោយភូមិអង្គជ្រុំ

ខេត្តកំពង់ឆ្នាំង៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដេីម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នៅលេីផ្ទៃទឹក​ កម្លាំងចម្រុះ​ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុងនៅចំណុចស្វាស្លាប់បឹងផុក ក្រោយភូមិអង្គជ្រុំ ស្រុក​ជលគិរី​។  របាយការណ៍​ដដែល​បន្តថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ០៩នាក់,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​១៨ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៩នាក់​, គ្មានឣ្នកជាសះស្បើយ​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន​ និងកាន់កាប់អាវុធខុសច្បាប់

  ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ​ កាលពីវេលាម៉ោង​០៤ទៀបភ្លឺ​ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃចំនួន០១ដើម ប្រវែង៧៥សង់ទីម៉ែត្រ) ត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកអង្គរកា

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកអង្គរកា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីអរគុណសម្ដេចតេជោ ក្រោយពីសាស្ត្រាចារ្យជាតិអូស្ត្រាលីម្នាក់ត្រូវ យោធាមីយ៉ាន់ម៉ាដោះលែង

ភ្នំពេញ៖ លោក Anthony Albenese  នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងអំណរគុកដល់ប្រធានអាស៊ានឆ្នាំ២០២២ និងសមាជិកអាស៊ានទាំងអស់ដែលបានជំរុញ និងធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងសាស្ដ្រាចារ្យជនជាតិអូស្ត្រាលីលោក Turnell ឱ្យមានសេរីភាពវិញ។ ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមុិញ លោក Anthony Albenese ... Read More »

ព្រះបរមរាជានុញ្ញាតឱ្យបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាព្រះបរមរាជវាំងចតុម្មុខឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ

ភ្នំពេញ ៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានព្រះបរមរាជានុញ្ញាតឱ្យបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាព្រះបរមរាជវាំងចតុម្មុខឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងសូមជម្រាបជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្មវត្ថុ ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ... Read More »

អ្វីទៅជា «ប្រាជ្ញាសប្បនិម្មិត ឬ AI ឬ ARTIFICIAL INTELLIGENCE » ?

ភ្នំពេញ :៖ប្រាជ្ញាសប្បនិមិត្ត (AI) គឺជាមែងធាង ឬបណ្តាញដ៏ធំទូលាយនៃវិទ្យាសាស្រ្តកុំព្យូទ័រ ដែលពាក់ព័ន្ធជាមួយនឹងការកសាងសមត្ថភាពម៉ាស៊ីនវៃឆ្លាតនៃការសម្តែងកិច្ចការដែលជាប្រភេទតម្រូវការរបស់ប្រាជ្ញាមនុស្ស។ ប្រភេទទាំង ៤ នៃប្រាជ្ញាសប្បនិមិត្ត រួមមាន៖ ១) ម៉ាស៊ីនប្រតិកម្ម (Reactive Machines) ២) ... Read More »

ខ្សែប្រយុទ្ធ Ivan Toney ត្រូវ FA ចោទប្រកាន់ជាមួយនឹងការបំពានច្បាប់ភ្នាល់២៣២ករណី

ខ្សែ​ប្រយុទ្ធ Ivan Toney របស់ក្រុម Brentford ត្រូវ​បាន​សមាគម​កីឡា​បាល់ទាត់អង់គ្លេស (FA) ​ចោទ​ប្រកាន់​ចំនួន២៣២ករណី​បំពាន​ច្បាប់​ភ្នាល់ផ្នែកកីឡាបាល់ទាត់។ ការ​រំលោភ​បំពាន​បាន​កើត​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២១។ Toney ... Read More »

តោះស្វែងយល់បន្តិចថាតើអ្វីទៅជា «រដ្ឋាភិបាលឌីជីថល ឬ Digital Government »?

ភ្នំពេញ ៖ រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៉ីនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល) ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩និង០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ... Read More »

World Cup 2022 ៖ ប្រធានាធិបតីបារាំង ថា កីឡាមិនគួរយកមកពាក់ព័ន្ធនឹងនយោបាយទេ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ដោយបានច្រានចោលសំណើថា គាត់គួរតែធ្វើពហិការមិនចូលរួមការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅប្រទេសកាតាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ ការសម្រេចចិត្តផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដល់ប្រទេសកាតាត្រូវបានបំផ្លាញដោយភាពចម្រូងចម្រាស រួមទាំងការចោទប្រកាន់ពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ... Read More »

រថយន្តកុងតឺន័របេីកវ៉ាជែងទៅបុកឡំប្រឺតាពេញទំហឹង រួចរេចង្កូតទៅបុកបង្គោលភ្លេីងបណ្ដាលឱ្យក្រឡាប់ផ្ងារជេីង​ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ​ ៖​ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង​បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កួតបុកឡំប្រឺតាចំពីមុខពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ ហេីយបន្តទៅបុកបង្គោលភ្លេីងបាក់ទ្រេត១ដេីមថែមទៀត​ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងេីរជេីងឡេីងលេី និងរបួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង២០ នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២  នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចខាងមុខវត្តចម្ប៉ា​ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ... Read More »

រថយន្តទំនើបពីរគ្រឿងបេីកប៉ះបន្តិចបន្តួចអត់ចុះមកនិយាយគ្នាទេ បង្កការកកស្ទះចរាចរណ៍​ផ្អេីលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER បើកមកឈប់ភ្លើងស្តុបត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀតបើកមកកៀរប៉ះគ្នាបន្តិចបន្តួចមិនព្រមចុះដោះស្រាយគ្នា​ទេ គឺនៅអង្គុយក្នុងរថយន្តរៀងៗខ្លួន បង្កឱ្យស្ទះចរាចរណ៍ដល់ពលរដ្ឋដែលកំពុងធ្វេីដំណេីរ​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ​ ក្នុងសង្កាត់ទន្លេបាសាក់​ ... Read More »

ក្រសួងកសិកម្មភ្ញាក់ផ្អើលចំពោះករណីសមត្ថកិច្ចអាមេរិកឃាត់ខ្លួនមន្ត្រីកម្ពុជា ដែលទៅ ចូលរួមកិច្ចប្រជុំការពារសត្វព្រៃ និងរុក្ខជាតិជិតផុតពូជនៅអាមេរិក

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ... Read More »

កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិតចំណាន រដ្ឋលេខាធិការ ... Read More »

លោក ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ... Read More »

លោក ហ៊ុយ វណ្ណៈ សូមចែករំលែក គន្លឹះខ្លះៗ សម្រាប់ការយល់ដឹង ដើម្បីការប្រើប្រាស់ “បច្ចេកវិទ្យា Digital និង Online”

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើ facebook ... Read More »

ក្រសួងបី រៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅ សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា !

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្ដីពី ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅ សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ... Read More »

អ៊ុយក្រែនថាកិច្ចព្រមព្រៀងនាំធញ្ញជាតិតាមសមុទ្រខ្មៅត្រូវបានពន្យារពេល១២០ថ្ងៃបន្ថែមទៀត

នៅក្នុងកិច្ចព្រមព្រៀងដែលអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល បានអនុញ្ញាតឱ្យអ៊ុយក្រែននាំគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅបន្ថែម១២០ថ្ងៃទៀត។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានឱ្យដឹងថា កិច្ចព្រមព្រៀងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

រដ្ឋាភិបាលមីយ៉ាន់ម៉ាលើកលែងទោសអ្នកទោសជិត៦.០០០នាក់

ក្នុងចំណោមអ្នកទោស៦០០០នាក់ ដែលត្រូវបានលើកលែងទោសនាពេលថ្មីៗនេះ មានជនបរទេសមួយចំនួន រួមទាំងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ផងដែរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មុនពេលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់ជាតិ និងបញ្ហាជាច្រើនផ្សេងទៀត លោក Sean Turnell គឺជាទីប្រឹក្សានៅក្នុងរដ្ឋបាលរបស់លោកស្រី Aung ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលជួបប្រតិភូការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសូងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ ... Read More »