ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ដួង តារា អរគុណក្រុមអ្នកសង្កេតការណ៍បោះឆ្នោតដែលមកពីបណ្តាអង្គការ និងស្ថាប័នឯករាជ្យនានាទាំងអន្តរជាតិនិងក្នុងប្រទេស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ... Read More »

អុីរ៉ង់កាត់ទោសព្យួរ.ក អ្នកទោស១២នាក់ក្នុងមួយថ្ងៃ

អុីរ៉ង់បានកាត់ទោសប្រហារជីវិត អ្នកទោស១១នាក់ជាបុរសនិងស្ត្រីម្នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងសម្លាប់មនុស្ស ។ ការកាត់ទោសប្រហារជីវិតគឺធ្វើឡើងនៅក្នុងមន្ទីរឃុំឃាំង Zahedan។ អង្គការសិទ្ធិមនុស្សអុីរ៉ង់ (IHR) មានទីតាំងនៅក្នុងប្រទេសន័រវែស បានប្រកាសកាលពីថ្ងៃទី ៧ខែមិថុនាថា អុីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្ស១២នាក់ក្នុងទីក្រុង Zahedan ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។ ... Read More »

ក្រុម​ជម្រើស​ជាតិ​​អាមេរិក​ពាក់​កង​ដៃ​ពណ៌​ទឹក​ក្រូចដើម្បី​គាំទ្រ​ការ​គ្រប់​គ្រង​កាំភ្លើង​ឲ្យកាន់​តែ​តឹង​តែង

ក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកបានពាក់ខ្សែដៃពណ៌ទឹកក្រូចដើម្បីគាំទ្រឲ្យមានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង អំឡុងពេលប្រកួតស្មើ ០-០ កាលពីថ្ងៃអាទិត្យជាមួយក្រុមអ៊ុយរ៉ាហ្គាយ។ ការបង្ហាញការគាំទ្រឲ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនេះ បានកើតឡើងបន្ទាប់ពីក្រុមនេះបានផ្ញើលិខិតមួយទៅកាន់សភាដែលអំពាវនាវឱ្យមាន “ច្បាប់កាំភ្លើងកាន់តែរឹងមាំ” បន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើននៅក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សភាតំណាងរាស្រ្តអាមេរិកត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងអាវុធនៅប៉ុន្មានថ្ងៃខាងមុខនេះ។ គ្រូបង្វឹកសញ្ជាតិអាមេរិកលោក Gregg Berhalter បាននិយាយថា គាត់ពិតជាមានមោទនភាពចំពោះក្រុមរបស់គាត់។ ... Read More »

សត្វព្រៃចំនួន ៧៣ប្រភេទ មានទាំងថនិកសត្វ បក្សី និងសត្វល្មូន បង្ហាញវត្តមាន ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ

ភ្នំពេញ ៖ សត្វព្រៃចំនួន ៧៣ប្រភេទ ដែលក្នុងនោះប្រភេទថនិកសត្វមាន ២២ប្រភេទ បក្សី ៤៩ប្រភេទ និងសត្វល្មូនចំនួន ២ប្រភេទ ហើយក្នុងនោះដែរសត្វ ១២ប្រភេទត្រូវបានចុះបញ្ជីដោយ IUCN ថាជិតផុតពូជ ងាយរងគ្រោះ ... Read More »

ផ្អើលក្មេងរត់ទាំងព្រឹកព្រោះប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងក្រុងស្វាយរៀង

    ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្មេងៗ ដោយមានអ្នកខ្លះប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ច ខណៈដែលពួកគេប្រទះឃើញបុរសស្រវឹងខួបម្នាក់ដេកស្លាប់សង្ស័យថាកើតជំងឺខ្យល់គរ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ... Read More »

លោក គីម រិទ្ធី ដឹកនាំបើកវគ្គសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ដែលរៀបចំដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ លោក គីម រិទ្ធី ប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំបើកវគ្គសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ដែលរៀបចំដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។  សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​០៨ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៧ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ប៉ុនប៉ងចាប់រំលោភក្មេងស្រីតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់តែមិនបានសម្រេច។ ករណីនេះបានកើតឡើងនៅចំណុចភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១ៈ៣០នាទីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២។     នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ តើ ឆោវ័ន្ត អាយុ២៥ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ... Read More »

Kane រកបានគ្រាប់ទី៥០ឲ្យជម្រើសជាតិអង់គ្លេសតាមស្មើអាល្លឺម៉ង់នៅ National League

ការស៊ុតបាល់ប៉េណាល់ទីរបស់ Harry Kane បានជួយឱ្យអង់គ្លេសស្មើជាមួយអាល្លឺម៉ង់ក្នុងពានរង្វាន់ Nations League ខណៈដែលគាត់បានក្លាយជាបុរសទី២ដែលអាចរកគ្រាប់បាល់បាន៥០គ្រាប់សម្រាប់ប្រទេសរបស់គាត់។ ប្រធានក្រុមអង់គ្លេស Kane បានស៊ុតបាល់ប៉េណាល់ទីផុតដៃអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer។ នេះគឺជាគ្រាប់បាល់ដែលផ្តល់ឱ្យអង់គ្លេសនូវ១ពិន្ទុដំបូងក្នុងការប្រកួតបន្ទាប់ពីការបរាជ័យក្នុងប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍ ហើយបានធ្វើឲ្យKane ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ក្នុងតារាងកំណត់ត្រាគ្រប់ពេលរបស់ជម្រើសជាតិអង់គ្លេស ... Read More »

ផឹកស្រាស្រវឹងដុតផ្ទះស្លាប់ខ្លួនឯងនិងរបួសមនុស្សម្នាក់ផ្អើលទាំងក្បាលល្ងាច

ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះនាំគ្នាដងទឹកជះពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកជួយធ្វើអន្តរាគមន៍ ប៉ុន្តែអកុសលយឹតពេលទៅហើយបន្ទាប់ពីឪពុកនៅក្នុងគ្រួសារស្រវឹងស្រាមកដុតផ្ទះកូនបណ្ដាលឱ្យស្លាប់ខ្លួនឯង និងរងរបួសមនុស្សម្នាក់ព្រមទាំងឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។      ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)  ៤). របៀបដណ្តឹង:  ក) ជើងទី១   កាលឲ្យមនុស្សទៅនិយាយចែចូវ ឬ និយាយដោយខ្លួនឯងដឹងទំរោយថា គេមុខជាព្រមល្មមឲ្យកូនស្រីគេហើយ លំដាប់នោះត្រូវគិតគូរទៅដណ្ដឹងតទៅទៀតតាមទំនៀម តែមុននឹងទៅដណ្ដឹងត្រូវចាត់បម្រើម្នាក់ទៅជូនព័ត៌មានដល់អ្នកគ្រប់គ្រងកូនស្រីថា” លោកអ្នកឈ្មោះនោះ នៅស្រុកខេត្តឈ្មោះនោះ នឹងឲ្យអ្នកផ្លូវមកប្រណិបតន៍សូមដណ្ដឹងកូនស្រីលោកអ្នកបីជើង ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,០៥%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២១% ... Read More »

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់ អំពីមូលដា្ឋនកងទ័ពជើងទឹករាម

ភ្នំពេញ ៖ លទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី០៧ ខែមិថុនា ... Read More »

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបុករថយន្តពីក្រោយបណ្ដាលឱ្យស្លាប់ ម្នាក់រងរបួសស្រាលម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅលើស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយជនរងគ្រោះមានអាយុប្រហែល ៣០ ឆ្នាំពាក់អាវយឺតពណ៌សដៃខ្លី ស្លៀកខោខាបូយជើងវែងពណ៌ខ្មៅ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ... Read More »

បទល្មើសកើនឡើងញឹកពេកហើយនៅខណ្ឌមានជ័យ..! នារីម្នាក់សម្រក់ទឹកភ្នែកសោកស្ដាយកាបូបលុយរបស់ខ្លួន បន្ទាប់ពីក្រុមចោរគាបយកកាបូបបានសម្រេចនៅស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ នារីម្នាក់បានសម្រក់ទឹកភ្នែក លាយឡំអារម្មណ៍ភិតភ័យជាខ្លាំង បន្ទាប់ពីមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាបយកកាបូបស្ពាយបានសម្រេច ព្រមទាំងដកសោម៉ូតូយកទៅបាត់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ... Read More »

កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនម្ចាស់ហាងបញ្ចាំម្នាក់និងក្រុមចោរឆក់មួយសំបុក

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់ហាងទទួលបញ្ចាំម្នាក់និងក្រុមជនសង្ស័យសកម្មឆក់ទូរស័ព្ទដៃ៩នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២នេះ។  លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មានប្រសាសន៍ថាៈកាលពីវេលា១០និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២  កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HO BANG ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) នៅសិង្ហបុរី

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ... Read More »

គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស រយៈពេលពីរថ្ងៃ នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការកណ្ដាល នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក ... Read More »

លោក ឃួង ស្រេង បានអរគុណសមាជិក សមាជិកា និងពលរដ្ឋ នៅរាជធានីភ្នំពេញ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងចៅសង្កាត់ ទាំង១០៥ មកដល់ពេលនេះ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះ ឆ្នោតជូនបក្សប្រជាជន រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ណែនាំពលរដ្ឋឱ្យរក្សាអនាម័យម្ហូបអាហារដើម្បីការពារខ្លួនពីជំងឺផ្សេងៗ ក្នុងទិវាសុវត្ថិភាពម្អូបអាហារឆ្នាំ២០២២ ថ្ងៃទី៧ ខែមិថុនា

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល  បានជំរុញដល់ពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងការរក្សាឱ្យបាននូវសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់គ្នាដើម្បីថែរក្សាសុខភាព ការពារខ្លួនពីជំងឺតម្កាត់នានា។ ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតនាពេលនេះក្នុងទិវាសុវត្ថិភាពម្អូបអាហារឆ្នាំ២០២២ ថ្ងៃទី៧ ខែមិថុនា។ សូមបញ្ជាក់ថា, ក្នុងសារសំឡេងផ្សព្វផ្សាយក្នុងបណ្ដាញសង្គមកាលពីថ្ងៃច័ន្ទ ទី៦ ... Read More »

លិខិតអបអរសាទររបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌា។ ឯកឧត្តម ណាវិនដ្រា ... Read More »

OPEC បារម្ភពីផលប៉ះពាល់ ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងថាមពលប្រេង

សមាជិកអង្គការOPECមួយចំនួនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលប្រេង ក៏ដូចជាការសាមគ្គីភាពរបស់ប្រទេសជាសមាជិក ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងលើវិស័យប្រេង ។ កន្លងមកថ្មីៗ នៅក្នុងកិច្ចប្រជុំអនឡាញប្រទេសជាសមាជិកនាំប្រេងចេញនៅលើពិភពលោក(OPEC+) បានព្រមព្រៀងគ្នាបង្កើនការខួងប្រេងច្រើនជាងមុន ក្រោយពេលប្រទេសតំបន់អឺរ៉ុបឈប់ទិញប្រេងពីរុស្ស៊ី ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មុនពេលកិច្ចប្រជុំ OPEC+ តាមអនឡាញមានព័ត៌មានថា ប្រទេសមួយចំនួនជាសមាជិកក្នុងក្រុមចង់ដករុស្ស៊ីចេញពីអង្គការ OPEC ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាគណៈអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ ... Read More »

ផ្តន្ទាទោសស្រី្តម្នាក់ឈ្មោះសួន ផល្លា អាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លានរៀល និងបង្គាប់ឱ្យសងលុយទៅដើមបណ្ដឹង៥ម៉ឺនដុល្លារពីបទឆបោក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសស្រី្តម្នាក់ឈ្មោះ សួន ផល្លាអាយុ៤២ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លានរៀល និងបង្គាប់ឱ្យសងលុយទៅដើមបណ្ដឹង៥ម៉ឺនដុល្លារពីបទឆបោក ប្រព្រឹត្តនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ... Read More »

សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋស្នើឱ្យពិភាក្សាបន្ថែមទៀតពីសេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើង

តាមតួលេខពីរដ្ឋាភិបាលអាមេរិក គិតចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ អំពើហិង្សាពាក់ព័ន្ធកាំភ្លើងបានសម្លាប់មនុស្សដល់ទៅជាង១៨ពាន់នាក់នៅក្នុងទឹកដីអាមេរិក ។ ក្នុងចំណោមនោះមាន១០៣០០នាក់ស្លាប់ដោយការធ្វើអត្តឃាតពាក់ព័ន្ធនឹងកាំភ្លើង។ កាលពីថ្ងៃទី៦ខែមិថុនា (ពេលវេលាអាមេរិក) សមាជិកព្រឹទ្ធសភាលោក John Corney មកពីគណបក្សសាធារណរដ្ឋបានអំពាវនាវដល់ ក្រុមដែលមានសំឡេងភាគច្រើន នៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាពិភាក្សាលម្អិតស្តីពីច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ ដោយសារតែមានករណីបាញ់ប្រហារជាបន្តបន្ទាប់រយៈពេលកន្លងមករដ្ឋមួយចំនួននៅអាមេរិក បានសម្រេចចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងដោយខ្លួនឯង។ ... Read More »

លួចម៉ូតូគេបានហើយគេចខ្លួនបាន១ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ

ភ្នំពេញ៖​ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹក​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២២​ នៅភូមិប៉ប្រកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ក្រោយពីពួកគេបានលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងកាលពីថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។      ... Read More »

អាមេរិកនិងកូរ៉េខាងត្បូងបញ្ជូនយន្តហោះចម្បាំង២០គ្រឿងធ្វើសមយុទ្ធក្រោយពីកូរ៉េខាងជើងសាកល្បងមីស៊ីល

នៅថ្ងៃទី៧ខែមិថុនា អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំង២០គ្រឿងហោះហើរនៅតំបន់សមុទ្រកូរ៉េខាងជើង ។ សារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីទីក្រុងសេអ៊ូលបានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាថ្ងៃអង្គារនេះ បានរួមគ្នាសម្ញែងអានុភាពយោធាផ្លូវអាកាសរបស់ពួកគេ ដែលមានការចូលរួមពីយន្តហោះចម្បាំងចំនួន២០គ្រឿង រួមទាំងយន្តហោះ ... Read More »

លោក ឯម ច័ន្ទមករា ៖ ក្រុមប្រឹក្សាជាតិចំនួន២ពិភាក្សាគ្នាដើម្បីបង្កើតកិច្ចសហការរួមជួយដល់ជនមានពិការភាព

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោកឯម ច័ន្ទមករា បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែមិថុនា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរួមរវាងស្ថាប័នទាំងពីរជួយដល់ជនមានពិការភាពនៅកម្ពុជា។  កិច្ចប្រជុំធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយដឹកនាំដោយ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ... Read More »

នគរបាលស្រុកមោងឫស្សី​ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមនុស្សម្នាក់

ខេត្ត​បាត់ដំបង ​៖​ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី​ ដោយ​ឃាត់ខ្លួនមនុស្ស​ នៅចំណុច ... Read More »

ក្រុមប្រឆាំងថៃនឹងស្នើបោះឆ្នោតផ្តល់ទំនុកចិត្តដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

មេដឹកនាំក្រុមប្រឆាំង លោក Sutin Klungsang បានស្នើបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗទាំង៥ ។ សំណើបោះឆ្នោតនឹងបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃទី១៥ ខែមិថុនា។ មានប្រសាសន៍ក្រោយកិច្ចប្រជុំរបស់គណបក្សប្រឆាំងកាលពីថ្ងៃទី ៦ខែមិថុនា មេដឹកនាំគណបក្សប្រឆាំងលោក Sutin Klungsang ... Read More »