ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកឈើខុសច្បាប់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ធី ហៅ “ធី ពុករលួយ”ត្រូវបានកម្លាំង សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើរវៀងបង្ក្រាប

ខេត្តព្រះវិហារ ៖ កាន់តែក្តៅដូចបាយពុះ ក្រោយពីមានប្រតិកម្មពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ស្តីពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះរបស់លោក ទៅកាងបទល្មើសដឹកឈើខុសច្បាប់ លោក វុធ សាវី បានឱ្យដឹងថា មានក្រុមឈ្មួញទុច្ចរិតមួយចំនួន ... Read More »

ភរិយា​លោករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ យើងអាចបើកដំណើរការសាលារៀន ក៏ដូចជាប្រទេសឡើងវិញបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្ត​ព្រះសីហនុ ៖ លោកស្រី​ ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ... Read More »

មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដឹកនាំកម្លាំងចុះសួរសុខទុក្ខ យោធិន៣រូបមានជំងឺសម្រាកព្យាបាលនៅពេទ្យ និងសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ សុផា មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសបានបានដឹកនាំកម្លាំងចុះសួរសុខទុក្ខ យោធិនមានជំងឺចំនួន៣រូបដោយនាំអំណោយថវិកាសន្សំរបស់អង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកចំនួន១,៧០០,០០០រៀល និងថវិការបស់៣កងឯកភាពចំណុះចំនួន៣០០,០០០រៀល ... Read More »

នគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តកោះកុង ៖ យោងតាម​របាយការណ៍​នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋានក្រុងខេមរភូមិន្ទ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀន​ បានចុះបង្រ្កាបទីតាំងជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ... Read More »

សម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ ១៤ចំណុច ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ គឺអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា​។  សម្តេចតេជោ សូម​ជូន​ពរ​ ក្មួយ​ៗ​ចៅៗ​កុមារាកុមារី​ ... Read More »

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១មិថុនា​ ដល់ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២នេះ

​​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៦៥០រៀល និងម៉ាស៊ូតត្រូវលក់ ... Read More »

បែលហ្ស៊ិកអំពាវនាវដល់អឺរ៉ុបឱ្យផ្អាករាល់ការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្សុី

នាយករដ្ឋមន្ត្រីបែលហ្ស៊ិកបានលើកឡើងថា ផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី គឺពិតជាធំធេងយ៉ាងខ្លាំង ដូច្នេះយើងចំបាច់ត្រូវតែផ្អាកដើម្បីវាយតម្លៃពីផលប៉ះពាល់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំ ថ្ងៃទីពីររបស់សហគមន៍អឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ៣១ខែឧសភា នាយករដ្ឋមន្ត្រី បែលហ្សុីកលោក Alexander De Croo បានអបអរសាទរដល់ការព្រមរបស់អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ។ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,០១%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

Paris St-Germain ចុះហត្ថលេខាលើកីឡាករព័រទុយហ្គាល់ Nuno Mendes ពី Sporting Lisbon

ក្លិបយក្សបារាំង Paris St-Germain បានចុះហត្ថលេខាយកបានកីឡាករ Nuno Mendes ពីក្លិប Sporting Lisbon ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ក្លិបម្ចាស់ជើងឯក Ligue 1 បានបើកជម្រើសក្នុងការទិញ Mendes ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ លើទឹកប្រាក់វិនិយោគ ១៦,១លានដុល្លារអាមេរិក

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ លើទឹកប្រាក់វិនិយោគ ១៦,១លានដុល្លារអាមេរិក ។ នេះបើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS ... Read More »

WHO ៖ ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសជុំវិញពិភពលោក

កាលពីថ្ងៃទី៣១ ខែឧសភា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសនៅជុំវិញពិភពលោក ដោយមានពលរដ្ឋ៥៥០នាក់ឆ្លងជំងឺនេះ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុកជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា «បច្ចុប្បន្ន យើងទទួលបានតួលេខស្តីពីករណីឆ្លង ៥៥០នាក់ ... Read More »

Karim Benzema ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Champions League

ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League ២០២១-២០២២។ កីឡាករជម្រើសជាតិបារាំងវ័យ៣៤ឆ្នាំរូបនេះបានឈ្នះការប្រកួតជាលើកទី៥ ខណៈដែល Real Madrid បានយកឈ្នះ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំប្រតិភូ ចូលគាល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានរាជានុញ្ញាតិពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ... Read More »

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តចប់)

(តពីលេខមុន)   ចំណីអាហារដែលជារុក្ខជាតិតាក់តែងបង្កើតបានជារូបកាយរបស់មនុស្ស មិនមែនជាធាតុសកម្ម គឺរូបធាតុនេះជាធាតុអសកម្មទេ ព្រោះមហាភូតរូបនេះមិនចេះធ្វើចលនាអ្វីទាំងអស់ ចំណែកឯវិញ្ញាណ ឬចិត្តទើបជាធាតុសកម្មរស់រាល់ចលនារបស់រូប គឺអាស្រ័យតែនឹងចិត្តជាធាតុឬជាកម្លាំងបញ្ជាប៉ុណ្ណោះ។ កាលបើចិត្តជាធាតុបញ្ជាយ៉ាងនេះ ត្រូវតែមានថាមពល ឯថាមពលនោះពិតជាបានចម្រាញ់ស្រូបយក ពីមហាភូតរូបរបស់រាងកាយដោយពិត ទើបមានបុគ្គលពួកខ្លះនៅទំនេរ តែជាអ្នកត្រិះរិះច្រើនខ្វាយខ្វល់អផ្សុកច្រើន ... Read More »

Update ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺ​បន្ថែម​ថា​ឪពុកម្តាយ សុំមិនប្តឹងផ្តល់កូន ដែលបានវាយខ្លួន​ ដោយសុំយកកូនទៅធ្វើការអប់រំនិងបន្សាបគ្រឿងញៀនដោយខ្លួនឯង

ខេត្តតាកែវ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនបន្ថែមអំពីករណីអំពើហិង្សាបង្កឡើងដោយឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ... Read More »

លោក ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ក្រសួងសុខាភិបាល ហាមឃាត់​ការចែកចាយ​ ឬ​លក់ឱសថ​ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ឱសថចំនួន៤មុខគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមាន Unsinn: 9. Clorpheniramin 4mg Bottle 500 Tabs, . DEXAMETHASON Bottle ... Read More »

លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត ​៖​ បញ្ជា​ឱ្យ​មន្រ្តីជំនាញ​​ស្រាវជ្រាវ​ចាត់វិធានការ​ចំពោះ​ជនបរទេស​ណាប្រើប្រាស់​ឯកសារ​ខ្មែរ​មិនប្រ​ក្រ​តី​ ខុសច្បាប់​

ភ្នំពេញ​៖​ ​ដើម្បី​ស្រាវជ្រាវ​នឹង​មាន​ចំណាត់ការ​ចំពោះ​ជនបរទេស​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​មិន​ប្រក្រតី​ ខុសច្បាប់​ លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ និង​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត​ វិសិដ្ឋ​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​៣១​ ខែឧសភា​ ... Read More »

បាតុភូតធម្មជាតិ ​៖ រន្ទះបាញ់​សម្លាប់​សត្វគោចំនួន៥ក្បាល នៅស្រុកថ្មពួក

ខេត្ត​បន្ទាយមានជ័យ ៖ បេី​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលបានស្រុកថ្មពួក ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ដោយ​សារតែបាតុភូតធម្មជាតិ​ កើតឡើងដោយរន្ទះបាញ់​ បានបាញ់សម្លាប់សត្វគោចំនួន០៥ក្បាល​ នៅភូមិកាប់ចោរ ឃុំភូមិថ្មី  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី៣១ ... Read More »

លោក ឃួង ស្រេង ៖ សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវលេខ១០៨០ប្រវែងជាង៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ កំណាត់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញនិងកសិផលផ្សេងៗ ។   ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាមេមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ... Read More »

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ... Read More »

អគ្គនាយកស៊ីម៉ាក់ ​៖​ ខ្ញុំធ្លាប់ជាកុមារឆ្លងកាត់សង្គ្រាម​ បានទទួលនូវរសជាតិជីវិតមហាទុក្ខវេទនានិងគ្មានសង្ឃឹម​

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ សូមអបអរសាទរខួបលេីកទី៧៣នៃទិវាកុមារអន្តរជាតិ១មិថុនា​! អរគុណសន្តិភាព​! សន្តិភាពជាមូលដ្ឋានយ៉ាងសំខាន់បំផុតក្នុងការធានានិងលេីកកំពស់សិទ្ធិកុមារនិងអី្វៗជាអនាគតរុងរឿងរបស់កុមារ! ។  អគ្គនាយកស៊ីម៉ាក់​រូបនេះ​ ... Read More »

កម្លាំងបរមាណូរុស្សុីធ្វើសមយុទ្ធ ត្រៀមលក្ខណៈធ្វើសង្គ្រាម

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងបរមាណូរបស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា បានធ្វើសមយុទ្ធនៅខេត្ត Ivanovo ភាគខាងកើតទីក្រុងមូស្គូ។ សារព័ត៌មាន Interfax បានផ្សាយថា មានទាហានប្រមាណ១ពាន់នាក់ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ ព្រមទាំងសម្ភារសឹកប្រមាណ១០០គ្រឿង មានទាំងប្រព័ន្ធបាញ់មីស៊ីលអន្តរទ្វីប Yarsផងដែរ។ ... Read More »

Rafael Nadal ផ្តួល Novak Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

កីឡាករលំដាប់ពិភពលោក Rafael Nadal បានបង្ហាញជាថ្មីម្តងទៀត ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ French Open ដោយបានផ្តួលគូប្រជែងដ៏ខ្លាំង Novak Djokovic ដើម្បីឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស។ Nadal ដែល​នឹង​ឈ្នះ​ពាន​ជា​លើក​ទី១៤បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ហើយ​បាន​វាយ​ចេញ​ពី​ការ​តស៊ូ​ពី​ក្រុម​ការពារ​តំណែង​ជើង​ឯក Djokovic ... Read More »

លោកបោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបុរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម​បានអញ្ជេីញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃពុធ ទី១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ លោកបោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបុរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម​ បានអញ្ជេីញ​ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបនិងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារនៃការចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។  ... Read More »

អ្នកតំណាងរាស្រ្តហ៊ុន ម៉ានី ចូលរួមរីករាយទិវាកុមារអន្តរជាតិ!

ភ្នំពេញ ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺនៅក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនាលោកបានសរសេរថា បន្ទាប់ពីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ឆ្លងកាត់ពីវិបត្តិនៃជំងឺកូវីដ១៩ ថ្ងៃនេះ ប៉ាត្រូវរៀបចំកម្មវិធីខួបកំណើតឲ្យកូនៗដោយផ្ទាល់ តែដោយសារការបោះឆ្នោតជិតមកដល់ ប៉ាសូមអធ្យាស្រ័យ ដោយមិនបានចូលរួមដូចសព្វមួយដង ហើយប៉ាសង្ឃឹមថាយើងនឹងអាចបានជួបគ្នាឆាប់ៗ ។ ... Read More »

បុរសម្នាក់ស្លាប់ភ្លាមដោយជិះម៉ូតូបុករថយន្តកុងតឺន័រឈប់ពីក្រោយផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈបុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រឈប់ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យធ្លាយខួរស្លាប់នឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ស្ថិតនៅលើផ្លូវ៣១៤D​នៅភូមិ​ត្រពាំងឆ្លូញឃុំ ញរ​ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ កុយ វ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្តកុងតឺន័រ​ ... Read More »

អាមេរិកយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដល់អ៊ុយក្រែន

រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ជំនួយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបដើម្បីជួយដល់កម្លាំងទាហានអ៊ុយក្រែនទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ក៏ដូចជាការបង្ខំឱ្យទីក្រុងមូស្គូត្រូវតែពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ សារព័ត៌មាន New York times នៅថ្ងៃទី៣១ខែឧសភាបានផ្សាយថា ប្រធានាធិបតីបៃឌិនបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីរុស្ស៊ី។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក New York Timesបានសរសេរថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ ​រយៈពេល​២៥ថ្ងៃជាប់គ្នា​ហេីយ​ គ្មានអ្នកឆ្លង​ ,គ្មានអ្នក​ជាសះស្បើយ​ ​និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធទី០១ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១​ ខែឧសភា​​​​​​​​ ឆ្នាំ​២០២២​ ... Read More »