ព័ត៌មានទាន់ហេតុការណ៍៖
'

លោក គង់ សោភ័ណ្ឌ ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត បានចូលរួមបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការសម្អាតទន្លេ

ក្រុងតាខ្មៅ៖ នារសៀល ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាល ... Read More »

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែសីហា​ កើតឡើង​៧​លើក​ ស្លាប់​១​នាក់​ របួស​ ៨​នាក់​ !!!

​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​១​នាក់​ របួសធ្ងន់​ ៥​នាក់​ (​ស្រី​២​នាក់​)​ របួសស្រាល​ ៣​នាក់​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២៩៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​២៦​ ខែ​សីហា​

  ​ភ្នំពេញ​៖​ បើ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២២​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៤៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.១៨៣​គ្រឿង​ ម៉ូតូ​ចំនួន​ ១.៧៥៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៨​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែសីហា​

ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៨​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២២។  ​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៨​នាក់​រួម​មាន​៖​ ករណី​ជួញដូរ​ ... Read More »

វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកប ដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ភូមិ១ផលិតផល១

ខេត្តស្វាយរៀង ៖  ផលិតផល ក្នុងស្រុកត្រូវជឿជាក់ថា ជាផលិតផលរបស់ខ្លួនមានគុណភាព និងមាន ស្តង់ដារត្រឹមត្រូវតាមការកំណត់របស់”ភូមិមួយ ផលិតផលមួយ” ពិសេស ត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុង ស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ។ នេះជាការលើកឡើងរបស់លោក ... Read More »

លោកឧត្តមសេនីយ៍ទោ សែម រតនា បន្តចុះត្រួតពិនិត្យជំរុញការងារបោសសម្អាតមីន(NPMEC) ក្នុងភូមិសាស្រ្តស្រុកមេមត់ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន(NPMEC) ក្នុងភូមិសាស្រ្ត ឃុំទ្រៀក ... Read More »

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ : ការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មាន ការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ : ការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មាន ការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។ នេះបើយោងតាមសេចក្តីប្រកាសណែនាំ របស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋបាលខេត្តកំពង់ធំប្រកាសជាផ្លូវការ អភិបាលរងខេត្ត៤រូប និងនាយករដ្ឋបាល១រូប

ខេត្តកំពង់ធំ ៖ លោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បើប្រទេសកម្ពុជាយើងបើគ្មានសន្តិភាពទេ ក៏គ្មានភាពរីកចម្រើន អភិវឌ្ឍគ្រប់វិស័យ រួមគ្នាការពារសន្តិភាពឱ្យជានិរន្តភាព ។      ការថ្លែងនេះនាឱកាស ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖​ សម្តេចទាំងទ្វេរ ជានិច្ចជាកាល លោកតែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ លោកកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ។  នាឱកាស​នោះ​ លោកឧត្តមសេនីយ៍ឯក ... Read More »

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនាយទាហានជាន់ខ្ពស់ ១រូប ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចេញដោយប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់តែងតាំងនាយទាហានជាន់ខ្ពស់ ១រូប នៃក្រសួងការពារជាតិ គឺលោកឧត្តមសេនីយ៍ឯក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការផ្សព្វផ្សាយនិង​ផ្ដល់​ឥណទាន​ដោយខុសច្បាប់​ !

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែល ទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់និងផ្លូវការដល់អាចផ្តល់ឥណទាន ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន ... Read More »

កាកបាទក្រហមកម្ពុជា និងប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌ …!!

ភ្នំពេញ ៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបសវនការ និងសំណេះសំណាលជាមួយ លោក  Juan ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើដាវគំរាម និងយកដុំថ្មគប់ក្បាលបុរសជាជាងកាត់សក់ម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើដាវគំរាម និងយកដុំថ្មគប់ក្បាលបុរសជាជាងកាត់សក់ម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅមុខដីឡូត៍គ្មានលេខ តាមផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ។     សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ការីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលពួកចោរប្លន់យកម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944 ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ឃាត់ខ្លួនឈ្មោះ អ៊ុន លាងហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។  រីឯបក្ខពួក០២នាក់ទៀតបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944 មកឈប់នៅចំណុចកើតហេតុដើម្បីបត់ជើងតូច ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះអ៊ុន លាងហៃ, ឈ្មោះ និត និងឈ្មោះពាង ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា ស៊ីធីភ្លើស ពណ៌សលាយខ្មៅ គ្មានស្លាកលេខមកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដាវគំរាម និងយកដុំថ្មគប់ជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូជនរងគ្រោះជិះគេចខ្លួន។  ពេលនោះមានសមត្ថកិច្ចល្បាតឃើញក៏ដេញតាមពួកជនសង្ស័យរហូតដល់ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុន លាងហៃ រួមនឹងវត្ថុតាងម៉ូតូ០២គ្រឿង ជាម៉ូតូជនរងគ្រោះនិងម៉ូតូជិះធ្វើសកម្មភាព ព្រមទាំងដាវ០១ដើម រួចបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែតទុករយៈពេល០៩ថ្ងៃឱ្យពលរដ្ឋរុះរើសំយាបផ្ទះដែលសង់រំលោភផ្លូវសាធារណៈចេញ

    ក្រុងប៉ោយប៉ែត៖ ដើម្បីបញ្ចៀសនូវការកកស្ទះនិងមានសណ្ដាប់ធ្នាប់ក្នុងការធ្វើដំណើរ រដ្ឋបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងសមត្ថកិច្ចនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះបានចុះណែនាំដល់ពលរដ្ឋនិងអាជីវករលក់ដូរលើផ្លូវសាធារណៈ។    នៅក្នុងប្រតិបត្តិការខាងលើដឹកនាំដោយលោក គាត ហ៊ុល  អភិបាលក្រុង ដោយមានកងកម្លាំងចម្រុះ អាជ្ញាធរសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ  ... Read More »

លោក អុឹម វុត្ថា ៖ អ្វីទៅជា «ហត្ថលេខាឌីជីថល ឬ digital signature»?

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, ហត្ថលេខាឌីជីថល គឺជាគ្រោងការណ៍គណិតសាស្ត្រ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសារឬឯកសារឌីជីថល។ លោកបន្តថា, ហត្ថលេខាឌីជីថលមានសុពលភាព ជាកន្លែងមួយដែលតម្រូវការជាមុន ត្រូវបានបំពេញចិត្ត ផ្តល់ដល់អ្នកទទួលនូវហេតុផលដ៏ខ្លាំង ... Read More »

លោក​ ម៉ៅ​ ហាក់ ៖​ ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល​ ស្ទឹងព្រែកត្នោតស្ដារបានសម្រេចជាង៦០ភាគរយ​ហើយ​

ភ្នំពេញ៖ នាឱកាស​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក ... Read More »

លោក ហែម ពិសិដ្ឋ សំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវចាក់បេតុងចូលវត្ដត្រពាំងព្រីង មេត្តាជួយថែទាំឱ្យបានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែបានសំណូមពរ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវចាក់បេតុងចូលវត្ដត្រពាំងព្រីង ក្រោយពីការស្ថាបនារួចហើយនាពេលនេះសូមមេត្តាជួយថែទាំឲ្យបានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។ ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២២បន្ទាប់ពីលោកប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ ... Read More »

វរសេនាតូចថ្មើរជើងលេខ៥១៤ ធ្វើលំហាត់យុទ្ធវិធីយុទ្ធដំណើរទ័ព កងអនុសេនាធំថ្មើរជើង របស់សិក្ខាកាម វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ អនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូច​ថ្មើរជើងលេខ៥១៤ បានដឹកនាំ ហ្វឹកហ្វឺនសាកល្បងយុទ្ធដំណើរទ័ពរយ:ចម្ងាយ ៨គីឡូម៉ែត្រ របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង វរសេនាតូច​ថ្មើរជើងលេខ៥១៤។  ... Read More »

ក្រសួង​ទេសចរណ៍​៖​ កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ ភ្ជាប់ជាមួយកិច្ចប្រជុំឧត្តមមន្រ្តី ... Read More »

Update ៖ ចៅអធិការវត្តប៉ោយអង្គរត្រូវបានមន្ទីរធម្មការផ្សឹកហើយ បន្ទាប់ពីបើករថយន្តខ្លួនឯងបង្កគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានផ្សឹកចៅអធិការវត្តប៉ោយអង្គរ ឃុំតាគង់ហើយ បន្ទាប់ពីល្មើសនឹងវិន័យសង្ឈ បើកបររថយន្តខ្លួនឯងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកទៅបុករថយន្ត០១គ្រឿងទៀតដែលកំពុងធ្វើដំណើរលើដងផ្លូវជាមួយគ្នា នៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ លើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចភ្លើងស្តុបសាលាខេត្តប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ លោក គី ... Read More »

សិក្ខាកាមជំនាន់ទី២២ វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មចំនួន ១០៥នាក់ សិក្សានៅសាលាពលទាហានទី៥ បានបញ្ចប់ដោយជោគជ័យ

ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល៦១ថ្ងៃ វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ នៅសាលាពលទាហានទី៥ ត្រូវបានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ... Read More »

វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តសៀមរាប !

ខេត្តសៀមរាប ៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជាបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការមកពីរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពនានា ជុំវិញខេត្តទាំងអស់ ៣០អង្គភាព ដែលមានសិក្ខាកាមសរុបចំនួន ១០៦នាក់។ នេះបើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប រាយការណ៍ជូន ... Read More »

Update ៖ សម្តេចតេជោ ហ៊ុនសែន : វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ... Read More »

តោះស្វែងយល់បន្តិចទៅលើអ្វីហៅថា «ប្រាក់ឌីជីថល ឬ Digital Money»?

ភ្នំពេញ ៖ ប្រាក់ឌីជីថល ឬរូបិយប័ណ្ណឌីជីថល សំដៅដល់រាល់មធ្យោបាយនៃការទូទាត់សងប្រាក់ ដែលមានទម្រង់អេឡិកត្រូនិកសុទ្ធ។ ប្រាក់ឌីជីថល គឺមិនមឺនជារូបីយ៍រូបសាស្រ្តពិត ដូចជាក្រដាស់ប្រាក់ដុល្លារ ឬ កាក់ នោះទេ។ វាគឺជាគណនីសម្រាប់ផ្ទេរប្រាក់ដោយប្រើប្រាស់ប្រព័ន្ធអនឡាញ។ មួយក្នុងចំណោមដែលស្គាល់ច្បាស់នៃប្រាក់ឌីជីថល គឺជា ... Read More »

គ្រោះទឹកជំនន់នៅប៉ាគីស្ថាន ពលរដ្ឋជាង៣០លាននាក់រងផលប៉ះពាល់

ប៉ាគីស្ថានអំពាវដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសនេះផង ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់កាលពីខែកក្កដាកន្លងមក បណ្តាលឱ្យពលរដ្ឋជិត១០០០នាក់ស្លាប់ ក្នុងនោះមានកុមារដល់ទៅ ៣២៦នាក់។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងរដូវនិងទឹកជំនន់ដ៏អាក្រក់ៗ នារដូវខ្យល់មូសុងក្នុងប្រទេសប៉ាគីស្ថានបានជះផលប៉ះពាល់ដល់ មនុស្សជាង៣០លាននាក់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ ប៉ាគីស្ថានបានទទូចសុំឱ្យសហគមន៍អន្តរជាតិជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយខណៈដែលខ្លួនកំពុងតស៊ូទប់ទល់នឹងផលវិបាកនៃភ្លៀងធ្លាក់ខ្លាំងដែលបានបង្កជាទឹកជំនន់ធំៗ ចាប់តាំងពីខែមុន ... Read More »

ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពុជាក៏ដូចពិភពលោកគ្មានការលិចលង់ធ្ងន់ធ្ងរនោះទេ

ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំក្រសួងធនធានទឹក និងឧតុនិយមមានប្រសាសន៍ថា កម្ពុជាក៏ដូចជាពិភពលោក គឺគ្មានការជន់លិចធ្ងន់ធ្ងរបំផុតនោះទេ ក្នុងសប្ដាហ៍នេះ សប្ដាហ៍ក្រោយ ឬជាច្រើនឆ្នាំបន្ទាប់ក្ដី។ នេះជាការអះអាង ស្របពេលដែលបុគ្គលជាអ្នកនយោបាយកម្ពុជាមួយរូប បានផ្សព្វផ្សាយបែបអកុសលថា នឹងមានការជន់លិចកម្ពុជាកម្រិតធ្ងន់ធ្ងរ។ ... Read More »

ហួសហេតុពេកហើយ ! ចៅអធិការវត្ត​ប៉ោយ​អង្គរ ក្រោយពីផឹកគ្រឿងស្រវឹងបើករថយន្តលឿនរេចង្កូតទៅបុករថយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ហាក់ដូចជាហួសហេតុពេកហើយដែលមានព្រះ​សង្ឃ​​មួយអង្គ​បាន​បើករថយន្ត​​កាមរី​ឆ្លាមក្នុងសភាពស្រវឹង ​រេចង្កូត​ទៅ​បុក​រថយន្ត​​ម៉ាកឡិច​​ស៊ី​ស ​RX300 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាង តែ​មិនបណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់រងគ្រោះថ្នាក់​ទេ។ ​បុគ្គលសង្ឃបែបនេះ គ្មានការគិតពិចារណាដល់ សាសនារបស់ជាតិទាល់តែសោះ។  សូមបញ្ជាក់ថា ករណីលោកសង្ឃស្រវឹងស្រាបើកបរឡាននេះបានកើតឡើងកាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ខែសីហា ឆ្នាំ​២០២២​ នៅចំណុច​​មុខ​សណ្ឋាគារ​រុងរឿង​ ស្ថិត​​ក្នុង​ភូមិ​គោរ​ដ្ឋា​ន ... Read More »

Update ៖ សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យភាគីទាំងអស់ បន្តសហការផ្តល់ព័ត៌មាន និងតម្រុយ ដើម្បីរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ​៖​​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ... Read More »

សាហាវណាស់! ព្រួតគ្នាវាយបុរសជនជាតិវៀតណាមម្នាក់ស្លាប់នៅមុខកាសុីណូ៦៧ ក្រុងបាវិត(មានវីដេអូ)

   ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមជាចុងភៅម្នាក់បានស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់និងសង្វេគបន្ទាប់ពីមានក្រុមជនសង្ស័យជាច្រើននាក់ព្រួតវាយនឹងដំបងទីប រួចហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។     ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ នៅមុខកាសុីណូ៦៧ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។     សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ... Read More »