ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូលឿនពេកគេចរថយន្តនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរួចបានគេចពីរថយន្តដឹកការ៉ូដែលកំពុងបើកបរនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GI. ... Read More »

រុស្ស៊ីប្រកាសផ្អាកការវាយប្រហារនៅទីក្រុងចំនួនពីរដើម្បីឱ្យពលរដ្ឋភៀសខ្លួនចេញ និងផ្តល់ជំនួយមនុស្សធម៌

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានសម្រេចផ្អាកបាញ់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែមីនា ដើម្បីទុកពេលឱ្យពលរដ្ឋចាកចេញពីទីក្រុង Mariupol ។ ទីក្រុងនេះត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងមូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធបទល្មើស ទូទាត់ថ្លៃប្រេងសាំងដោយចេញសែកស្អុយជាង ១០ ម៉ឺនដុល្លារ

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនបុរសពីរនាក់​ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដោយជនសង្ស័យពីរនាក់ខាងលើបានទូទាត់ថ្លៃប្រេងដោយបានចេញសែកស្អុយចំនួនពីរសន្លឹក​ សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ​ ខណៈនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។  ពាក់ព័ន្ធជាមួយនឹងករណីចេញសែកស្អុយនេះ​ កាលពីថ្ងៃទី ១៦​ និងថ្ងៃទី ... Read More »

សមត្ថកិច្ចនគបាលខេត្ត បន្តបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបរថយន្តសាំងយ៉ុង២គ្រឿង របស់ក្រុមឈ្មួញរកស៉ីដឹកជញ្ចូនឈើល្មើសច្បាប់យ៉ាងសកម្ម

ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងលួចដឹកឈើល្មើសច្បាប់ ២គ្រឿងលានឈើចេញក្រៅវែងៗ និងចងពីក្រោយរថយន្ត សំញ៉ែង ខុសបច្ចេកទេសថែមទៀត ក្នុងការរកស៉ីដឹកជញ្ជូនយ៉ាងសកម្មផងដែរ ពុំដែលខ្លាចញញើតនិងសមត្ថកិច្ចឡើយ។ដែលធ្វើឲ្យមានហានិភ័យផ្សេងៗ ប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍អូរម្រះ និងនគបាលចរាចរណ៍ផ្លូវគោក តាមប្រមាញ់និងស្ទាក់ឃាត់បាន នៅយប់ថ្ងៃសុក្រ ៣កើត ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតស្លាប់ម្នាក់របួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បណ្ដាលអោយយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២២ស្ថិតក្នុងភូមិកំពោតម្រាក់ឃុំពពែតស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលបានម៉ូតូបង្កហេតុមានឈ្មោះខាត់ វ៉ាន់ធួន អាយុ ៣០ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង១L៨៧៨០ខូចខាតធ្ងន់។ ចំណែកភាគីរងគ្រោះដែលស្លាប់មានឈ្មោះសូ ... Read More »

«លោកប្រធានាធិបតីចិន ថ្វាយតង្វាយ ថ្វាយព្រះពរស្វាគមន៍ព្រះរាជដំណើរស្តេចយាងដល់រដ្ឋធានីប៉េកាំង»

  សាធារណរដ្ឋប្រជាមានិតចិន : នាវេលារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី បានថ្វាយនូវកន្រ្តកផ្កាដ៏ស្រស់ល្អ ផ្លែឈើដ៏មានឱជារស វត្ថុអនុស្សាវរីយ៍ដ៏វិចិត្រៗ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។  ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន៖ អ្នកដែលពលីជីវិតថ្ងៃនេះគឺដោយសារតែការទន់ជ្រាយរបស់ណាតូ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់អង្គការណាតូដែលបានបដិសេធបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន ដែលទាំងនោះជាការបើកភ្លើងខៀវឱ្យរុស្ស៊ីទម្លាក់គ្រាប់បែកពីដែនអាកាសទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន។ នៅក្នុងសុន្ទរកថានាថ្ងៃទី ៤ខែមីនា ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូដែលមិនអនុវត្តតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន មិនខុសអ្វីពីការផ្តល់ឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំងនានារបស់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ការស្លាប់ដោយសង្គ្រាមវាយប្រហារពីរុស្ស៊ី គឺដោយសារតែការទន់ជ្រាយនិងខ្វះភាពសាមគ្គី របស់អង្គការណាតូ ... Read More »

សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យកូនកំលោះនិងពូកូនក្រមុំបន្ថែមទៀតក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្វាយតាយាន ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាកូនកំលោះនិងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍។ បើតាមលោក ហែម ... Read More »

កូរ៉េខាងជើងបន្តបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងឆ្នាំ២០២២

កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ នៅក្នុងឆ្នាំ២០២២នេះ ហើយការបាញ់សាកល្បងកើតឡើងក្នុងពេលដែលកូរ៉េខាងត្បូងត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នៅព្រឹកថ្ងៃទី៥ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល។ ចំណែក នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ការសាកល្បងនោះគឺជាកាំជ្រួចមីស៊ីលឆ្លងទ្វីប ។ នេះគឺជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី៩ ក្នុងរយៈពេលជាង ២ខែនៅក្នុងឆ្នាំ២០២២នេះ ។ ការបាញ់សាកល្បងថ្មីបំផុតរបស់កូរ៉េខាងជើង ... Read More »

តោះមកស្គាល់ ម្សៅក្រអូប ក្រចេះចួងចន្ទន៍ ជាម្សៅលាបកាយ បែបបុរាណ ដែលបាត់វត្តមានពីស្រុកខ្មែរ ទៅហើយ !

ឈ្មោះខ្មែរ ៖ ដើម ក្រចេះ  ឈ្មោះថ្មីយកពីសៀម ៖ ភ្ញាយ៉ា ឬ មោក្ស ឈ្មោះវិទ្យាសាស្ត្រ ៖ Naringi crenulata (roxb ) ... Read More »

ក្រសួង​សុខាភិបាលករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៣៣៥នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤៩៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០២នាក់

​ ​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៥នាក់ អ្នកជំងឺស្លាប់​​ ០២នាក់​​ ។ ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែ ស្តីពីវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ឱ្យជ្រើសរើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី និងតម្រូវឱ្យសាមីខ្លួនធ្វើការជ្រើសរើសយកវិជ្ជាជីវៈតែមួយ ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)   ប៉ុន្តែសព្វថ្ងៃនេះ ពួកព្រាហ្មណ៍ក្នុងកម្ពុជរដ្ឋយើងសង្ខេបពិធីត្រឹមតែធ្វើពលិកាទេវរូប និងសូត្រប្រកាសទេវតានៅរោងមណ្ឌលប៉ុណ្ណោះជាការស្រេច ឯក្បួនច្បាប់សម្រាប់ធ្វើហោមពិធីមានសល់នៅដល់សព្វថ្ងៃនេះ។   នៅក្នុងរោងមណ្ឌនីមួយៗ មានពំនូកដីធ្វើជាបីថ្នាក់ នៅថ្នាក់លើបំផុតគេជីករណ្ដៅដែលមានទំហំទទឹងមាត់ប្រមាណជា ១ ចំអាមនិងមានជម្រៅមួយចំអាមដែរ គេយកសំពត់.សរុំស្រោបពំនូកដីទាំងបីថ្នាក់ឱ្យជិត កុំឲ្យមើលឃើញដីរួចយកក្លស់មួយបាំងពីលើ។   ... Read More »

បុរសវ័យចាស់បើករថយន្តស៊េរីទំនើប Lexus NX200t បុកខឿនស្ពានអាកាសស្ទឹងមានជ័យកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ​ ៖​ មានបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្តLEXUS NX200t ក្នុងល្បឿនយ៉ាងលឿន​ហើយបានបើកគេចពីឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​   ... Read More »

ក្រុមញៀនល្បែងបញ្ជល់មាន់និងអាប៉ោងចំនួន២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកកោះសូទិន

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤៖០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ ៖ ការអញ្ជើញចូលរួមថ្លែងសុន្ទរកថារបស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំ High-Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ ក្រសួងការបរទេស ... Read More »

រថយន្ដឆ្លងចរន្ដផ្ទុះឆេះ បណ្ដាលឱ្យតៃកុងរងរបួសធ្ងន់

ខេត្តឧត្ដរមានជ័យ៖ បុរសជាតៃកុងរថយន្ដ រត់តាក់ស៊ីម្នាក់ បានទទួលរងរបួសធ្ងន់ ខណ:រថយន្ដឆ្លងចរន្ដ បណ្ដាលឱ្យផ្ទុះឆេះ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង នាំគ្នាជួយពន្លត់សង្គ្រោះបានទាន់ពេល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ... Read More »

ផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ិស្លាម ស្លាប់និងរបួសជិត១០០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៣០នាក់ស្លាប់និង៥៦នាក់រងរបួស ក្នុងករណីផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ិស្លាមនៅក្នុងទីក្រុង Peshawar ស្ថិតនៅក្នុងខេត្ត Khyber Kakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ ការផ្ទុះកើតឡើងក្នុងពេលដែល សាសនិកកំពុងតែធ្វើពិធីបន់ស្រន់នៅថ្ងៃសុក្រទី៤ ខែមីនា ។ កម្លាំងជួយសង្គ្រោះបានខិតខំដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដោយមានអ្នករងរបួសធ្ងន់ជាច្រើននាក់។ មន្ត្រីក្នុងមន្ទីរពេទ្យប៉ាគីស្ថានបានប្រកាសថា ... Read More »

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជាឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ... Read More »

ក្រោយការបង្ក្រាបរថយន្ត(V1) ដឹកដំឡូងមី និងគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើជិត២០ម៉ែត្រគូប ត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាប ឥឡូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើហើយ

ខេត្តស្ទឹងត្រែង៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា នេះ សមត្ថកិច្ច​នគរបាលប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង ត្រួតពិនិត្យឆែកឆេរកឃើញឈើ ល្មើសច្បាប់ជិត២០ម៉ែត្រគូបឯណោះ ក្រោយពី​ការបង្ក្រាប​ក៏បាននាំយកមករក្សាទុករយៈពេល២ថ្ងៃ ២យប់នៅស្នងការដ្ឋាននគបាលខេត្ត ទើបប្រគល់ទៅឲ្យជំនាញរដ្ឋបាល​ព្រៃឈើ​ខេត្ត យកមករក្សាទុក​បន្ត ចំណែករថយន្តដែលបម្រើឲ្យបទល្មើស ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដដែល។​ ... Read More »

បោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ពលរដ្ឋចាប់ផ្តើមទៅបោះឆ្នោតមុនពេលកំណត់

នៅថ្ងៃទី៤ខែមីនា ពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីជ្រើសរើសបេក្ខភាពដែលឡើងកាន់តំណែងជំនួសប្រធានាធិបតី មូន ជេអុីន ។ បេក្ខភាពប្រធានាធិបតី Yoon Suk Yeol នៃគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ។ ទីតាំងបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមឡើងនៅម៉ោង៦ព្រឹកដល់ម៉ោង១៨យប់នាថ្ងៃទី៤និងទី៥ខែមីនា ។ ... Read More »

ឆេះគំនរសំណល់ចាស់ៗយ៉ាងសន្ធោសន្ធៅជាប់ផ្ទះពលរដ្ឋ​ ត្រូវអាជ្ញាអាជ្ញាធរ​និងប្រជាពលរដ្ឋសហការគ្នាបាញ់ពន្លត់ទាន់ពេល(មានវីដេអូ)

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំណល់ចាស់ៗដែលគេទុកចោលយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋ​និងអាជ្ញាធរមូលដ្ឋានយកបំពង់ពន្លត់អគ្គិភ័យ​ និងទាញទុយយោទឹកតូចៗបាញ់ពន្លត់ទាន់ពេលវេលា​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣​និង១០នាទីរសៀល​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២២​ នៅជាប់ផ្លូវបេតុងក្នុងភូមិឫស្សី២​ សង្កាត់ស្ទឹងមានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

អាមេរិកប្រកាសថា បើរុស្ស៊ីដកទាហានចេញពីអ៊ុយក្រែន នឹងលុបចោលទណ្ឌកម្មទាំងអស់

តាមសារព័ត៌មាន Kommersant.ru របស់រុស្ស៊ីបានផ្សាយនៅថ្ងៃទី៤ខែមីនាថា អាមេរិកនឹងលុបចោលរាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រសិនបើទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសខាងលើធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Vicoria Nuland ។ លោកស្រីបញ្ជាក់ទៀតថា ទីក្រុងមូស្គូនឹងពិភាក្សាទៅលើបញ្ហាដែលរុស្ស៊ីបានលើកមកពិភាក្សាស្តីពីសន្តិសុខរបស់ខ្លួន។ សារព័ត៌មាន TASS បានដកស្រង់សម្តីលោកស្រី Nuland ... Read More »

យកដុំថ្មមួយគំនរឈរគប់ផ្ទះគេខូចខាតសម្ភារមួយចំនួនធំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបរកែវឃាត់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនិងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ... Read More »

ឡំប្រឺតាបើកជ្រុលទៅបុករះរថយន្តនិងម៉ូតូបណ្ដាលឱ្យក្រឡាប់ផ្ងារជើងខ្លួនឯង

   ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងបានជ្រុលលឿនទៅបុករថយន្តពីក្រោយ រួចបន្តល្បឿនទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យឡំប្រឺតានេះក្រឡាប់ផ្ងារជើងរងការខូចខាត។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    ... Read More »

ប្រធានាធិបតីពូទីន ព្រមានអ៊ុយក្រែន បើនៅតែបន្តពន្យារពេល នៃកិច្ចពិភាក្សាទៀត

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាលើកទីបីរវាង ប្រធានាធិបតីបារាំង និងរុស្ស៊ី លោកពូទីនបានព្រមានថា «រាល់ការព្យាយាមអូសបន្លាយពេលវេលា នៃកិច្ចពិភាក្សា រវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន ទីក្រុងមូស្គូនឹងបន្តសកម្មភាពរបស់ខ្លួន ដោយមិនរង់ចាំទៀតឡើយ»។ ការប្រកាសខាងលើរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទរយៈពេល៩០នាទីជាមួយប្រធានាធិបតីបារាំង ។ ... Read More »

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជា​ មានសុខសន្តិភាពពេញលេញ ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ... Read More »

សម្តេចតេជោ ហ៊ុន សែន គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខ័ណ្ឌអាស៊ានផង ក្នុងក្របខ័ណ្ឌជាកម្ពុជាខ្លួនឯងផង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខណ្ឌអាស៊ានផង ក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផង ។ ក្នុងក្របខណ្ឌអាស៊ាន គឺសម្តេចកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ... Read More »