ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តធុនដ្រាបើកបត់ត្រឡប់ក្រោយលឿនពេកជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រួចអ្នកបើករថយន្តបង្កបានបើករត់បាត់

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតាមដងផ្លូវសុខៗស្រាប់តែមានរថយន្ដម៉ាកTUNDRA មួយគ្រឿងបើកបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខខារ៉ាអូខេជីនជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា​២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   ... Read More »

ទិញអាចម៍ដីគេចំនួន២រថយន្តយកមកចាក់ធ្វើសួនផ្កា ជិតកាស៉ីណូ ប្រទះឃើញគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៥និង ៣០នាទី នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់ម្ចាស់កាសុីណូផាលេសបាន រាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ថា   បានឃើញគ្រាប់មីនចំនួន ០២គ្រាប់ នៅចំណុចមុខកាសុីណូផាលេស នៅភូមិផ្សារព្រំជើង ... Read More »

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០២២

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​​កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​គិតត្រឹមថ្ងៃទី០៣ ខែកក្កដា​នេះ​ មានដូចខាងក្រោម​៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣២% ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស អបអរភាពជោគជ័យនៃការបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់យុវជន

ភ្នំពេញ៖​ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនៃវគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ សម្រាប់គ្រូកីឡាក្នុងខេត្តកំពង់ស្ពឺ ពិធីប្រគល់វិញ្ញាបនបត្រ ក៏ត្រូវបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីជួយលើកកម្ពស់កម្រិតបង្ហាត់កីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ។ ពិធីនោះ ... Read More »

លោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន អញ្ជើញមានជំនួបទ្វេភាគី ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគី ជាមួយ លោក ... Read More »

បុរសម្នាក់ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តប៉ៃលិនបាននាំខ្លួនទៅពន្ធនាគារខេត្តប៉ៃលិន តាមដីកា

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនបុរសជាជនត្រូវចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន​ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន  លេខ: ៣៣៨ ត.ព្រ/២២ ... Read More »

លោកបណ្ឌិត សុខ ទូច ចែករំលែកចំណេះដឹងមួយជ្រុងតូចក្នុងវិស័យអប់រំនៅសាកលវិទ្យាល័យខេមរៈបាត់ដំបង ៨ចំណុចសំខាន់

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចែករំលែកចំណេះដឹងមួយជ្រុងតូចក្នុងវិស័យអប់រំនៅសាកលវិទ្យាល័យខេមរៈបាត់ដំបង៖  ១- ប្រទេសដែលរីកចម្រើន វិស័យអប់រំកាន់តែទំនើប  ២- សង្គមល្អដោយសារវិស័យអប់រំ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤៥២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​០៣​ ខែកក្កដា​!

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៩៥​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៥០១​គ្រឿង​ ម៉ូតូ​ ២.២១៩​គ្រឿង​ ... Read More »

ឃាត់រថយន្តមួយគ្រឿង​ ដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន​ នាំចូលពីប្រទេសថៃ

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ​កម្លាំង​នគរបាលស្រុកកំរៀង​ បានឃាត់ខ្លួន​បុរសម្នាក់​ និង​រថយន្ត​មួយ​គ្រឿង​ ដែលដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោន​ នាំចូលពីប្រទេសថៃ។ ​ របាយការណ៍​ដដែល​បន្តថា​ កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ដែល​មាន​លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ ... Read More »

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​រក្សា​ទុក​និង​ចែកចាយ​សារធាតុ​ញៀន​

  ​ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ និង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ នៅ​ចំណុច​វាល​អាចារ្យ​មាស​ ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ​ ខាងកើត​ភូមិ​ខ្វាវ​លិច​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ ខែកក្កដា​ កើតឡើង​៩​លើក​ ស្លាប់​៦​នាក់​ និង​របួស​ ៥​នាក់​ !!!

​ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៦​នាក់​ របួសធ្ងន់​៤​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ១​នាក់​ ។​ ​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ... Read More »

នគរបាលស្រុកបាណន់​ ឃាត់ខ្លួន​មនុស្ស​០២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀន

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អាទិត្យ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​នគរបាល​ស្រុកបាណន់​ បានឃាត់ខ្លួន​មនុស្ស​០២នាក់​ពាក់ព័ន្ធ​ករណីចែកចាយគ្រឿងញៀនខុសច្បាប់​ នៅចំណុចដំណាក់ត្រសក់ ភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។  លោ​កវរសេនីយ៍​ឯក​ ប៉ាន់​ វ៉ាន់នី​ ... Read More »

ឃាត់ខ្លួន​ជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាល​នៅតំបន់មិន​រៀបរយ​ ... Read More »

រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកស្ត្រីម្នាក់ពីក្រោយផ្លោងធ្លាក់ចូលព្រៃស្លាប់ភ្លាមៗ សង្ស័យអ្នកបើកបរស្រវឹង ហើយគេចខ្លួនបាត់

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្ត្ត្រី្នម្នាក់ធ្វើដំណើរថ្មើរជើងក្នុងទិសដៅពីជើងទៅក្បូងលើចិញ្ចើមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកបុកពីក្រោយបណ្ដាលឱ្យផ្លោងធ្លាក់ពីផ្លូវចូលព្រៃ (ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ) នៅចំណុចមុខផ្ទះលោកស្នងការចាស់ ... Read More »

ប្រធានាធិបតីអាមេរិកចូ បៃឌិន បារម្ភស្ត្រីទៅកាន់រដ្ឋផ្សេងដើម្បីរំលូតកូន

រដ្ឋចំនួន១៣គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋកំពុងតែអនុវត្តច្បាប់ប្រឆាំងការរំលូតកូន ក្រោយតុលាការកំពូលអាមេរិក បានសម្រេចបញ្ចប់ច្បាប់ Roe v Wade ដែលទទួលស្គាល់សិទ្ធិរំលូតកូនស្របច្បាប់ ។ ស្ត្រីនៅក្នុងរដ្ឋចំនួន១៣ខាងលើ អាចនឹងទៅកាន់រដ្ឋផ្សេងទៀតដើម្បីរំលូតកូន ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអនឡាញជាមួយអភិបាលរដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី២ខែកក្កដា លោកបៃឌិនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ត្រីនៅរដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋអាចត្រូវបានចាប់ខ្លួនដោយសារតែទៅកាន់រដ្ឋគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដើម្បីរំលូតកូន។ ក្នុងពេលនេះដែរ ប្រធានាធិបតីបៃឌិនបានប្រកាសថា ... Read More »

ស្រលាញ់បាត់ដំបង គឺស្រលាញ់គ្រប់យ៉ាងនៃខេត្តនេះ

ខេត្តបាត់ដំបង ៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។ នេះយោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ... Read More »

កូរ៉េខាងជើងចោទប្រកាន់អាមេរិកកំពុងតែបង្កើតណាតូនៅអាស៊ី

កូរ៉េខាងជើងបានលើកឡើងថា សកម្មភាពរបស់អាមេរិក ជប៉ុន កូរ៉េខាងត្បូង កំពុងតែបង្កើតណាតូអាស៊ី ដែលផ្តួចផ្តើមឡើងដោយអាមេរិក។ កូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យនេះបានរិះគន់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីពេលថ្មីៗនេះថាជាមធ្យោបាយមួយដើម្បីសម្រេចផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតបក្សសម្ព័ន្ធយោធាមួយដូចណាតូ (NATO) នៅក្នុងតំបន់អាស៊ី។ សារព័ត៌មានរដ្ឋ KCNA ... Read More »

កងកម្លាំងនគរបាលកោះសុទិន បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ ញៀនល្បែងបញ្ជល់មាន់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកក្កដា   ឆ្នាំ២០២២  វេលាម៉ោង១៣ និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ ... Read More »

ផ្ទុះយ៉ាងខ្លាំងនៅទីក្រុងរបស់រុស្ស៊ី ជិតព្រំដែនអ៊ុយក្រែន

មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងទីក្រុង Belgorod របស់រុស្ស៊ី ដែលមានចម្ងាយពីព្រំដែនប្រទេសអ៊ុយក្រែនតែ៤០គីឡូម៉ែត្រប៉ុណ្ណោះ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា អភិបាលខេត្ត Belgorod លោក Vyacheslav Gladkov នៅថ្ងៃទី ៣ខែកក្កដាបានឱ្យដឹងថា សរុបមានសំណង់ការដ្ឋានចំនួន៤៩ រងការខូចខាត ... Read More »

បច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិត្រូវបាន FIFA ប្រកាសប្រើប្រាស់សម្រាប់ការប្រកួត World Cup ឆ្នាំនេះ

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសថា បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិនឹងប្រើក្នុងការប្រកួត World Cup ឆ្នាំនេះ ដោយសន្យាថា ការសម្រេចចិត្តត្រឹមត្រូវជាង និងលឿនជាងមុន។ នៅក្នុងអ្វីដែលអាចត្រូវបានចាត់ទុកថា ជាការអភិវឌ្ឍន៍ដ៏អស្ចារ្យមួយនៅក្នុងការប្រកួតនេះដែលបច្ចេកវិទ្យានឹងអាចដោះស្រាយការប្រាប់ក្រៅប្រព័ន្ធ ពេលមានភាពចម្រូងចម្រាសជាមួយនឹងល្បឿន និងភាពត្រឹមត្រូវដែលមិននឹកស្មានដល់ ។ ... Read More »

អឺរ៉ុបត្រូវបានគេព្យាករថានឹងដួលរលំ(បែកបាក់) ដោយសារតែកំហុសរបស់ប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិក

តាមការលើកឡើងរបស់អ្នកសារព័ត៌មាន Moritz Enders មកពីសារព័ត៌មាន Deutsche Wirtschafts Nachrichten (DWN) បានលើកឡើងថា នៅក្នុងភាពគ្រោះថ្នាក់របស់អឺរ៉ុប ប្រទេសអាល្លឺម៉ង់គឺជាប្រទេសដែលគំរាមកំហែងធំបំផុតដល់សហគមន៍អឺរ៉ុប ។ តាមការលើកឡើងរបស់លោក Moritz Enders ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ក្នុង ករណីឃាតកម្មនៅកាស៊ីណូ​ម៉ុកបាយក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ក្នុង ករណីឃាតកម្មដោយមូលហេតុជនរងគ្រោះជំពាក់ប្រាក់ខ្លួនចំនួន ៣,០០០ ដុល្លារ មិនព្រមសង។ ហេតុការណ៍ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី០២ ខែកក្កដា​​ ឆ្នាំ២០២២ នៅចំណុចអគារ​ស្នាក់នៅ​លេខ​០៧​ របស់​កាស៊ីណូ​ម៉ុកបាយ​ ជាន់​ទី​០៦ បន្ទប់​លេខ​៧៦០៧​ ស្ថិត​ក្នុង​ភូមិបាវិត​កណ្ដាល​ ... Read More »

ជើងហោះហើររាប់រយនៅអាមេរិកត្រូវលុបចោលដោយសារខ្វះបុគ្គលិក

នៅថ្ងៃទី២ខែកក្កដា(ពេលវេលាអាមេរិក) បណ្តាក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់រយជើងទាំងទៅទាំងមកនៅសហរដ្ឋអាមេរិក ដោយសារតែកង្វះបុគ្គលិក។ ការលុបចោលជើងហោះហើរនេះគឺចំពេលដែលអាមេរិកចាប់ផ្តើមថ្ងៃសម្រាករយៈពេលវែង ក្នុងឱកាសនៃបុណ្យឯករាជ្យអាមេរិក ៤ខែកក្កដា។ តាមគេហទំព័រមានឯកទេសតាមដានការហោះហើរនៅលើពិភពលោក flightaware.com បានផ្សាយថា មានជើងហោះហើរជាង៦០០ជើងទាំងទៅទាំងមកនៅអាមេរិក ត្រូវបានលុបចោលនៅល្ងាចថ្ងៃទី២ខែកក្កដា(ពេលវេលាអាមេរិក) ។ ក្រៅពីនេះក៏មានជើងហោះហើររហូតដល់ទៅ ៣៣០០ជើងត្រូវពន្យារពេល ។ ... Read More »

ថ្ងៃនេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។  បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី ... Read More »

រាជរដ្ឋាភិបាលទម្លាក់ថវិកា៨៤លានដុល្លារដល់ក្នុងប៉ោយប៉ែតសម្រាប់អភិវឌ្ឍប្រព័ន្ធលូ

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្មុងពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងរូបចម្លាក់លោកតាក្រហមនៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២២នេះនៅក្នុងវត្តរតនារាមហៅវត្តផ្សារកណ្ដាល ឋិតក្នុងភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមជិត៤០០នាក់ លោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានមានប្រសាសន៍ថា រាជេដ្ឋាភិបាលបានផ្ដល់ទឹកប្រាក់៨៤លានដុល្លារដល់ក្រុងប៉ោយប៉ែតដែលមានឈ្មោះថាទីក្រុងគួរឱ្យចង់រស់នៅ។ គម្រោងនេះមានការអភិវឌ្ឍប្រព័ន្ធរំដោះទឹកប្រអប់លូធំៗ ហើយប្រព័ន្ធលូជាក់ស្ដែងដាក់បម្រើការនេះបានចំនួន៤ប្រអប់លូហើយ មានទំហំខ្នាតធំៗចំនួន២,២៥ម៉ែត្រដែលត្រូវរំដោះទឹកខាងជើងផ្លូវជាតិលេខ៥ទម្លាក់ទៅអូរព្រំដែន ប៉ុន្តែត្រូវការអភិវឌ្ឍន៍ជាបន្តទៀត។    ... Read More »

មានទំនាស់ពាក្យសម្តីគ្នានៅក្នុងវង់ផឹកសុីជនរងគ្រោះក្លាយជាជនល្មើសដោយសារប្រើសិទ្ធិការពារខ្លួនជ្រុលដៃ

ខេត្តកណ្តាល៖ ២នាក់បងប្អូនឃើញជនបង្កហេតុម្នាក់ក្នុងវង់ផឹកសុីរត់ទៅយកកាំបិតផ្គាក់បម្រុងមកកាប់ខ្លួន ភ្លាមៗនោះអ្នកទាំងពីរនាក់ក៏ស្ទុះទៅចាប់ ហើយទ្រាំមិនបានក៏យកក្បាលទុយយោទឹកធ្វើពីដែកវាយសំពងទៅលើក្បាលជនបង្កហេតុនោះបណ្តាលឱ្យរយះក្បាលដេរ៣៧ថ្នេរកាលពីវេលាម៉ោង២០:៣០នាទីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។   ប្រភពពីកន្លែងកើតហេតុបានឱ្យដឺងថាជនរងរបួសដេរ៣៧ថ្នេរនោះឈ្មោះ ទៀង លីន ភេទប្រុស ... Read More »

កីឡាការិនីលេខ១ពិភពលោក Swiatek កំពុងព្យាយាមស្វែងរកជ័យជម្នះនៅ Wimbledon

កីឡាការិនីវាយតឺន្នីស Iga Swiatek លេខ១ពិភពលោក អាចជាជើងឯក Grand Slam ពីរសម័យកាល និងឈ្នះ៣៧ប្រកួត ប៉ុន្តែកីឡាការិនីវ័យ២១ឆ្នាំដែលបានឈានដល់ជុំទី៣នៅ Wimbledon រូបនេះបាននិយាយថា នាងនៅតែព្យាយាមស្វែងរកជ័យជម្នះរបស់នាងនៅលើទីលាន។ Pole បានឈ្នះពាន ... Read More »

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ចំនួន​២៤​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦៦​នាក់​

​ភ្នំពេញ​៖​ បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៦៦​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦៦​នាក់​ រួម​មាន​ ៖​ ជួញដូរ​ ៥​ករណី​ ... Read More »

រថយន្តធុនធំបុកជាមួយឡំប្រឺតាស្លាប់៣នាក់របួសម្នាក់នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង៖ មានមនុស្ស៣នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តធុនធំបើកទៅបុកឡំប្រឺតា។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវចូលវត្តស្រះកែវ ត្រង់គីឡូម៉ែត្រលេខ១១១ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។    ... Read More »

Manchester United និង Arsenal ប្រជែងយក Lisandro Martinez ខណៈ Ajax ទាមទារ​ប្រាក់​ចំនួន៤៣លាន​ផោន

ខ្សែការពារ Lisandro Martinez ត្រូវបានក្លិបយក្សនៅអង់គ្លេសចំនួន២កំពុងប្រជែងចង់បានរូបគាត់គឺក្លិបកាំភ្លើងធំ Arsenal និងក្លិបបិសាចក្រហម Manchester United បើទោះបី​គេ​រំពឹង​ថា ក្លិបបិសាចក្រហម​នឹង​ឈ្នះ​ហត្ថលេខា​របស់​គាត់​ក៏​ដោយ។ ខ្សែការពាររបស់ក្លិប Ajax រូបនេះគឺជាកីឡាករដែលមានតំរូវការ ហើយក្លិបរបស់គាត់កំពុងរង់ចាំប្រហែល៤៣លានផោន បន្ទាប់ពីបដិសេធការផ្តល់ជូន២ពី ... Read More »