ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក

   ខេត្ត​ក្រចេះ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោ)។     ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត ផ្សព្វផ្សាយសេចក្តីប្រកា​សកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ​សម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធ ក្នុង​ឃុំបន្ទាយ​មាសខាងលិច

ខេត្ត​កំពត​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពត​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញ​ជា​អធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមាន​ល​ក្ខណៈ​ជាប្រព័ន្ធក្នុងភូមិហុងស៊ុយ ភូមិលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ឃុំបន្ទាយ​មាសខាងលិច ស្រុកបន្ទាយមាស ... Read More »

ទេព រិន្ទដារ៉ូ និងប្រុសខួច ត្រូវបានគេសរសើរក្នុងការសម្តែង រឿងបែបកំប្លែង “លោកប៉ាមហាកូរ”

ភ្នំពេញ៖ អាចចាត់ទុកបានថាជាចំណាប់អារម្មណ៍ថ្មីក្រោយពីផលិតលម្មLD មុននេះបានបញ្ចេញវីដេអូ Trailerថ្មី គឺរឿង“លោកប៉ាមហាកូរ” ដែលជាភាពយន្តបែបកំប្លែង ដែលតារាសម្តែងខុសជំនាន់ទេព រិន្ទដារ៉ូ និងប្រុសខួច បានចូលរួមសម្តែងរហូតទស្សនិកជនផ្ទុះសំណើចនិងលាន់មាត់សរសើរពីការសម្តែងរួមគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងនេះ។ ជាក់ស្តែង កាលពីថ្ងៃទី០២ខែកក្កដា នេះដែរ ផលិតកម្មក៏បានធ្វើការប្រកាសសម្ពោធត្រៀមចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តខាងលើដោយមានការចូលរួមពីសំណាក់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ ... Read More »

ចិនទទួលរងរលកកូវីដ-១៩ វាយប្រហារជាថ្មី

តំបន់ភាគខាងកើតប្រទេសចិន កំពុងតែធ្វើតេស្តកូវីដ-១៩ជាទ្រង់ទ្រាយធំ ក្រោយពេលប្រឈមរលកកូវីដ-១៩ ជាថ្មី។ សារព័ត៌មាន Channel News Asia នៅថ្ងៃទី៤ខែកក្កដា បានផ្សាយថា រដ្ឋាភិបាលចិនបានស្នើដល់មន្ត្រីក្នុងតំបន់បន្តយុទ្ធនាការទប់ស្កាត់កូវីដ-១៩ កាន់តែឆាប់កាន់តែល្អ ដើម្បីទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំ ។ ទន្ទឹមនឹងនោះទីក្រុងប៉េកាំងបានព្រមានថា ... Read More »

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥

ខេត្ត​កោះកុង​៖​ រដ្ឋបាលខេត្តកោះកុង នាថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សា ឃុំជីផាត អាណត្តិទី៥ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ ... Read More »

លោក សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន៥០១គ្រួសារនៅក្រុងបាត់ដំបង

   ខេត្ត​បាត់ដំបង​៖​ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី​ជាភរិយា ព្រមទាំងសហការី នៅព្រឹកថ្ងៃចន្ទទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ... Read More »

រដ្ឋបាលខេត្តតាកែវបេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣៧

ខេត្ត​តាកែវ៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ មានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវលើកទី៣៧ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ... Read More »

បាក់ព្រិលនៅជួរភ្នំ Alps ក្នុងប្រទេសអុីតាលី ស្លាប់និងរបួស១៤នាក់

មានហេតុការណ៍បាក់ព្រិល(ផ្ទាំងទឹកកក) បណ្តាលឱ្យមនុស្សនៅតំបន់ភ្នំ Marmolada មានកម្ពស់៣៣០០ម៉ែត្រ ស្លាប់និងរបួស១៤នាក់។ ភ្នំMarmoladaស្ថិតនៅក្នុងជួរភ្នំ អាល់(Alps)ស្ថិតនៅភាគខាងកើតប្រទេសអុីតាលី ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

កិច្ចប្រជុំពិភាក្សាអំពីការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision)

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចពិភាក្សអំពីការរៀបចំ “ គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន ... Read More »

តោះនាំគ្នាស្វែងយល់បន្តិចថាតើអ្វីទៅជា «ទិន្នន័យឌីជីថល ឬហៅថា Digital Data»?

ភ្នំពេញ ៖ ទិន្នន័យឌីជីថល នៅក្នុងទ្រឹស្តីព័ត៌មានវិទ្យា និងប្រព័ន្ធព័ត៌មានវិទ្យា សំដៅដល់ព័ត៌មាន ដែលត្រូវបានតំណាងឲ្យឬតាងឲ្យ ជាខ្សែអក្សរនៃនិមិត្តសញ្ញាដាច់ៗពីគ្នា ដែលនិមិត្តសញ្ញានីមួយៗនោះ អាច​យក​តម្លៃ​មួយ​ក្នុង​ចំណោម​តម្លៃ​កំណត់​ពី​អក្ខរក្រម​មួយ​ចំនួន ដូចជាអក្សរ ឬជាលេខ។ ជាឧទាហរណ៍៖ អត្ថបទនៃឯកសារមួយ ដែលមានខ្សែអក្សរនៃតួអក្សរអក្ខរក្រម។ ភាគច្រើន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់សហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបមក លោកឧកញ៉ា លោក លោកស្រីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ស្នើសហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៏រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA ... Read More »

ការប្រកួតមុនបើករដូវកាលរបស់ក្រុមមួយចំនួននៅលីគកំពូលអង់គ្លេសPremier League

អ្នកចុះហត្ថលេខាថ្មី អ្នកចាត់ការថ្មី ឈុតថ្មីដែលអ្នកគាំទ្រនឹងបានឃើញពួកគេជាលើកដំបូងទាំងអស់នៅរដូវក្តៅនេះ ខណៈដែលក្រុមមួយចំនួនកំពុងរៀបចំការប្រកួតមុនបើករដូវកាលថ្មីរបស់ក្រុមនៅ Premier League ដែលរៀបចំឡើងជាសកលម្តងទៀត។ជាមួយនឹងការរឹតបន្តឹងលើការឆ្លងកូវីដ-១៩ត្រូវបានបន្ធូរបន្ថយ ក្រុមនានាត្រូវបានកំណត់ទៅលេងមុនរដូវកាលនៅបរទេសជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩។ ខ្សែប្រយុទ្ធ Erling Haaland នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជើងឯក Manchester City នៅពេលដែលពួកគេលេងនៅសហរដ្ឋអាមេរិក ... Read More »

តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល»

ភ្នំពេញ ៖ តោះស្វែងយល់បន្តិច អំពីបច្ចេកស័ព្ទពាក់ព័ន្ធនឹង «ឌីជីថល» ដូចតទៅ៖ ១) អ្វីទៅជា «ឌីជីថលកម្ម ឬ Digitalization» ? ២) អ្វីទៅជា «ការផ្លាស់ប្តូរឌីជីថល ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានធ្វើឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ សរុបអស់ផ្ទះ៣ខ្នងទាំងស្រុង  ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៤៩៥ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    ... Read More »

អ្នកចាំទីដ៏អស្ចារ្យ Andy Goram របស់ស្កុតឡេន និងក្លិប Rangers បានទទួលមរណភាពក្នុងវ័យ៥៨ឆ្នាំ

លោក Andy Goram អតីតអ្នកចាំទីឲ្យជម្រើសជាតិស្កុតឡេន និងធ្លាប់លេងឲ្យក្លិប Rangers បានទទួលមរណភាពហើយ បន្ទាប់ពីការព្យាបាលរយៈពេលខ្លីជាមួយនឹងជំងឺមហារីកនៅអាយុ៥៨ឆ្នាំ។Goram ត្រូវ​បាន​គេ​ស៊ុត​បញ្ចូល​ទី​បាន៤៣ដង​សម្រាប់​ប្រទេស​របស់​គាត់​នៅ​ក្នុង​កីឡា​បាល់​ទាត់ និង៤ដង​នៅក្នុងប្រភេទកីឡា Cricket ដែល​ជា​កីឡាករ​ស្កុត​តែ​ម្នាក់​គត់​ដែល​បាន​លេង​នៅ​កម្រិត​កំពូល​ក្នុង​កីឡា​ទាំង​២។ គាត់បានជួយឲ្យក្រុម Rangers ឈ្នះពានរង្វាន់ ... Read More »

Breaking News៖ មុននេះបន្តិច ! អធិការរងខណ្ឌឫស្សីកែវ​ បាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួននៅលេីផ្ទះ​

ខេត្តកណ្តាល ៖ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។ ... Read More »

បាតុកម្មនៅអាមេរិក ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់

លោក Jayland Walker អាយុ២៥ឆ្នាំ ជានិស្សិតជនជាតិស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃទី ២៧ខែមិថុនា ដោយសារតែការបាញ់ប្រហារពីប៉ូលិសក្រោយពីបុរសរូបនេះមិនព្រមឈប់រថយន្តក្នុងពេលដែលបើកល្មើសច្បាប់ចរាចរណ៍។ ពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី៣ខែកក្កដា (ពេលវេលាអាមេរិក) ស្ថិតនៅក្នុងទីក្រុង Akron រដ្ឋ Ohio សហរដ្ឋអាមេរិក ... Read More »

រថយន្តសណ្ដោងរ៉ឺម៉កបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូស្លាប់កម្មករម្នាក់

   ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តសណ្ដោងរ៉ឺម៉កដែលបើកមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ... Read More »

ក្រសួង​បរិស្ថាន ៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត

ខេត្ត​រតនគីរី​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត។ យើងអាចមើលទេសភាព ៣៦០ដឺក្រេ មើលថ្ងៃលិច ថ្ងៃរះ  និងសម្រាកបោះតង់លំហែ  ... Read More »

អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស​ Joe Joyce ​ផ្តួល Christian Hammer ដើម្បី​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់

កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Joe Joyce បានទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួតលើកដំបូងរបស់គាត់ក្នុងរយៈពេលជិត១ឆ្នាំដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់របស់គាត់ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ កីឡាករ​ទម្ងន់​ធ្ងន់​អង់គ្លេស​វ័យ​៣៦​ឆ្នាំរូបនេះ​បានយកឈ្នះកីឡាករChristian Hammer ឱ្យ​ដួលលុត​ជង្គង់​នៅ​ចុង​ទឹក​ទី​៣​ក្នុង​ទីក្រុង​ឡុង។Hammer របស់អាឡឺម៉ង់ត្រូវរាប់ចំនួន៣ដងទៀតមុនពេលត្រូវបានបញ្ឈប់ពាក់កណ្តាលនៃទឹកទី៤។ ជ័យជំនះនេះបានមើលឃើញថា កីឡាករ Joyce រក្សាខ្សែក្រវាត់ WBC ... Read More »

អភិបាលរងក្រុងស្វាយរៀងស្នើឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកចៅសង្កាត់ស្វាយតឿដែលឡើងកាន់តំណែងនាពេលនេះត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា​សាធារណៈនានាជូនប្រជាពលរដ្ឋ​ឱ្យបានល្អ​ប្រសើរ​

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងស្នើឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកចៅសង្កាត់ស្វាយតឿដែលឡើងកាន់តំណែងនាពេលនេះត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា​សាធារណៈនានាជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ​ប្រសើរ​ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង​ជាមួយ​ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការ​បែងចែក​បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយនោះទេ ដើម្បីបង្កើនជំនឿទុកចិត្តនិងការ​គាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិកំណត់។    ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២ក្នុងឱកាសប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នៃក្រុងស្វាយរៀង។    ... Read More »

តោះស្វែងយល់បន្តិចថាតើអ្វីទៅជា «អតិផរណា ឬគេហៅថា Inflation »?

ភ្នំពេញ ៖ អតិផរណា សំដៅដល់ការបង្កើនថ្លៃទំនិញ ឬសេវាកម្ម នៅក្នុងសេដ្ឋកិច្ច។ នៅពេលកម្រឹតតម្លៃទូទៅកើនឡើង នោះឯកតានីមួយនៃរូបិយបណ្ណ ទិញទំនិញនិងសេវាកម្មតិចជាងមុន; ជាលទ្ធផល អតិផរណាសមាមាត្រទៅនឹងផលិតផលមួយនៅក្នុងអំណាចការទិញនៃប្រាក់។ ផ្ទុយទៅនឹងពាក្យថា «អតិផរណា» គឺពាក្យ «បរិត្តផរណា ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ហើយសន្យាបង្កើនការផ្តល់ជំនួយយោធា

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ជួបពិភាក្សាជាមួយប្រធានាធិបតី Zelensky ។ ទន្ទឹមនឹងនោះ លោកAnthony Albanese ក៏បានសន្យាផ្តល់ជំនួយយោធាមានទឹកប្រាក់ជាង ១០០លានដុល្លារផងដែរ។ នៅយប់ថ្ងៃទី៣ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានទៅកាន់ប្រទេសអ៊ុយក្រែន ។ ... Read More »

Cristiano Ronaldo ចង់ចាកចេញពីក្លិប Manchester United នៅរដូវក្តៅនេះ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ចង់ឱ្យ Manchester United អនុញ្ញាតឱ្យគាត់ចាកចេញពីក្លិប ប្រសិនបើក្លិបទទួលបានការផ្តល់ជូនសមរម្យសម្រាប់គាត់នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះបានត្រឡប់ទៅ Old Trafford បន្ទាប់ពីចាកចេញពី Juventus កាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងណាក៏ដោយ ... Read More »

​​ថ្ងៃ​នេះ​ករណីឆ្លងកូវីដ-១៩៖​​ រកឃើញ​អ្នកឆ្លង​០៣​ នាក់ ,ខណៈ​គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​០៤ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​០​២ នាក់​ ខណៈ​គ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

តោះមកស្គាល់ពីទឹកធ្លាក់”ឆាយតាភោគ” កំពុងលាក់ខ្លួននៅលើភ្នំម្រេចកង្កែប ខេត្តកោះកុង

ខេត្ត​កោះកុង​៖​ ទឹកធ្លាក់ “ឆាយតាភោគ” តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមួយកន្លែងថ្មីមួយទៀត កំពុងលាក់ខ្លួន ពួនសម្រស់ នៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ កាលពី​ថ្ងៃទី​០៣​ ... Read More »

បាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុង Copenhagen ស្លាប់និងរបួសជាច្រើន

កម្លាំងប៉ូលិសដាណឺម៉ាក នៅថ្ងៃទី៣ខែកក្កដា បានបញ្ជាក់ថា មានការបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបក្នុងរដ្ឋធានី Copenhagen ប្រទេសដាណឺម៉ាក បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើន ។ ការបាញ់ប្រហារខាងលើអាចជាសកម្មភាពវាយប្រហារភេរវកម្ម ។ ជនដៃដល់មានអាយុ២២ឆ្នាំ ជនជាតិដាណឺម៉ាក ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។ លោក Soren ... Read More »

លោក​ ជួន​ ណារិន្ទ​ ដឹកនាំកម្លាំងចុះល្បាតពេលយប់ក្នុងភូមិសាស្រ្តស្មុគស្មាញ និងតាមឆ្នេរក្នុងខេត្តព្រះសីហនុដើម្បីការពារប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស នៅយប់ថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយរួមសហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះល្បាតនៅពេលយប់ក្នុងភូមិសាស្រ្តស្មុគស្មាញនិងតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។    ... Read More »

ជនជាតិចិនបើករថយន្ដបត់ចូលព្រលានយន្តហោះមិនប្រយ័ត្នត្រូវម៉ូតូដែលបើកលឿនបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់

    ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីមួយក្រុម បានជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ហើយអ្នកបើកបានបត់ឆ្លងផ្លូវចូលព្រលានយន្តហោះមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយមនុស្សប្រុសស្រី៣នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឱ្យអ្នកទាំង៣រងរបួសធ្ងន់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២២ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបថ្មី តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

រថយន្តធុនដ្រាបើកបត់ត្រឡប់ក្រោយលឿនពេកជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រួចអ្នកបើករថយន្តបង្កបានបើករត់បាត់

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតាមដងផ្លូវសុខៗស្រាប់តែមានរថយន្ដម៉ាកTUNDRA មួយគ្រឿងបើកបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខខារ៉ាអូខេជីនជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា​២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   ... Read More »