ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហេង សុខណាង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យលើផែនការសកម្មភាពអនុវត្តកន្លងមក សម្រាប់ការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យលើផែនការសកម្មភាពអនុវត្តកន្លងមក សម្រាប់ការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងដើម្បីពិនិត្យលើរចនាសម្ព័ន្ធស្រុក-ក្រុង ឃុំ-សង្កាត់។ សូមបញ្ជាក់ថា, ថ្ងៃសៅរ៍ ... Read More »

សាស្ដ្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតជាង២៧០០នាក់ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសបញ្ចូលសមាសភាព ជាសមាជិកបក្សប្រជាជន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ដ្រាចារ្យ ... Read More »

សមត្ថកិច្ចបន្តបង្រ្កាបឬសគល់បទល្មើសនេសាទ នៅស្រុកក្រគរ

     ខេត្តពោធិ៍សាត់ ៖ កម្លាំងសហការរួមមាន ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលប្រចាំបឹងទន្លេសាប ដូចជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អនុគណៈកម្មការ និងក្រុមការងារបង្រ្កាបបទល្មើសជលផលខេត្តពោធិ៍សាត់ ដែលមានមន្រ្តីរដ្ឋបាលជលផល ខណ្ឌ ផ្នែកក្រគរ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

ខេត្តកំពង់ចាម ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នារសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ... Read More »

ចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបុរស១នាក់ ពីបទលួច

    ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ... Read More »

នៅថ្ងៃទី៨ខែឧសភា ប្រទេសG7 នឹងជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន

ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលហៅកាត់ថា G7 គឺជាក្រុមប្រទេសដែលគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ។ ប្រទេសទាំង៧ចង់បង្ហាញពីការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន ក្នុងសង្គ្រាមការពារទឹកដី។ ក្រុមមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ក្នុងនោះរួមមានទាំងលោក ចូ បៃឌិន ផងដែរ នឹងបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ... Read More »

លោក ហេង រតនា ​៖​ ហុឺ! ឃេីញទេសភាពវាលស្រែនៅកម្ពុជា​ និងមេីលឃេីញពិភពលោកជួបវិបត្តិអត់ឃ្លានកាន់តែខ្លាំងក្លាជាងមុនដោយសារសង្គ្រាម​ប្រដាប់អាវុធ​ និងសង្គ្រាមសេដ្ឋកិច្ច​

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​សារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៧ ខែឧសភា​ ឆ្នាំ២០២២នេះថា៖​ ហុឺ! ឃេីញទេសភាពវាលស្រែនៅកម្ពុជា​ និងមេីលឃេីញពិភពលោកជួបវិបត្តិអត់ឃ្លានកាន់តែខ្លាំងក្លាជាងមុនដោយសារសង្គ្រាម​ប្រដាប់អាវុធ​ សង្គ្រាមសេដ្ឋកិច្ច​ និងការប្រែប្រួលបរិស្ថាន​ ព្រមទាំងការឡេីងថ្លៃស្បៀងអាហារ។ ... Read More »

កូរ៉េខាងជើងបន្តបាញ់សាកល្បង កាំជ្រួចមីស៊ីល ធ្វើឱ្យកូរ៉េខាងត្បូង កោះប្រជុំជាបន្ទាន់

កូរ៉េខាងជើងបានបន្តបាញ់មីស៊ីលជាលើកទីពីរហើយក្នុងរយៈពេល ៣ថ្ងៃកន្លងមក ។ កាលពីថ្ងៃទី ៤ខែឧសភា កូរ៉េខាងជើងបានបាញ់មីស៊ីលលើកទី១៥របស់ខ្លួន ចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី៧ខែឧសភា កម្លាំងទាហានកូរ៉េខាងត្បូងបានកោះប្រជុំជាបន្ទាន់ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់សាកល្បងមី់សុីលរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក Yoon ... Read More »

អគ្គនាយកស៊ីម៉ាក់​ ៖​ ជំរុញពង្រឹងស្មារតី​ និងឆន្ទះ​សមាជិកបក្សទាំងអស់ ត្រូវតែបោះឆ្នោតជូនបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន​កម្ពុជា

ខេត្តកណ្ដាល ៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ និងក្រុមការងារ​ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះបានចុះសំណេះសំណាល ជាមួយសមាជិកសមាជិកាបក្សចំនួនជាង៤០០នាក់​ ដែលជា​សាខាបក្សភូមិ​ ប្រធានក្រុមបក្ស​ និងជាពិេសសជា​បេក្ខជនពេញសិទ្ធិនិងបម្រុង​នៃឃុំក្អមសំណ​រ​ ... Read More »

យន្តហោះ«ថ្ងៃអវសាន» របស់រុស្ស៊ីនឹងបង្ហាញវត្តមាននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា

តាមគម្រោង យន្តហោះ«ថ្ងៃអវសាន»របស់រុស្ស៊ី នឹងបង្ហាញវត្តមាននៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសទិវាជ័យជម្នះនៅទីក្រុងមូស្គូ នាថ្ងៃទី ៩ខែឧសភាខាងមុខនេះ។ នេះជាសារៈសំខាន់មួយផ្ញើទៅកាន់បណ្តាប្រទេសលោកខាងលិច ជុំវិញការប្រឈមមុខតានតឹងជាមួយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី ... Read More »

ក្រសួង​ការងារ​៖​ ក្រុមហ៊ុនធំៗ ១៣ ប្រកាសផ្តល់ឱកាសការងារ ១៦១២ កន្លែងដល់យុវជនក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

ភ្នំពេញ៖ ថ្ងៃទី០៧ ខែឧសភា ឆ្មាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ កងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ... Read More »

សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ” ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) ... Read More »

លោក ហ៊ុន ម៉ានិត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ... Read More »

ប្រធានាធិបតីស្រីលង្កាប្រកាសអាសន្នជាថ្មី

នៅថ្ងៃទី៦ ខែឧសភា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានប្រកាសថា លោកបានដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ក្នុងរយៈពេលតែ៥សប្តាហ៍ប៉ុណ្ណោះ ដើម្បីផ្តល់អំណាចដល់កម្លាំងសន្តិសុខ ក្នុងការទប់ស្កាត់ក្រុមបាតុករនៅទូទាំងប្រទេស ។ អ្នកនាំពាក្យប្រធានាធិបតីស្រីលង្កា លោក Gotabaya ... Read More »

តោះ! មកស្វែងយល់ពីផ្លាកសញ្ញា​ចរាចរណ៍​ខ្លះ​ ដែល​អ្នកបើកបរត្រូវដឹង?

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​ផ្លាកសញ្ញាចរាចរណ៍​ខ្លះ​ លោក​អ្នកគួរស្វែងយល់។ ជាក់ស្ដែង​ប្រសិនបើនៅត្រង់ផ្លូវខ្វែងប៉ុនគ្នា (គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ? ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង

ខេត្ត​កំពង់ចាម៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តមណ្ឌលគិរី ៖ កម្លាំង​នគរបាល​ខេត្ត​រតនគីរី​ បានឃាត់ខ្លួនមនុស្សចំនួ​ន ៦នាក់ ពាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។ នេះបេីយោង​តាម​ប្រភពព័ត៌មាន​ពី​អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃសៅរ៍​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២។  ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី៦ ខែឧសភា ... Read More »

Inter Milan ហក់ឡើងឈរកំពូលតារាង Serie A ក្រោយវាយបកយកឈ្នះ Empoli

ក្រុមការពារតំណែងជើងឯក Inter Milan បានត្រឡប់មកវិញដោយហក់ឡើងឈរកំពូលតារាងក្រោយពីការស៊ុតបញ្ចូលទីចំនួន៤គ្រាប់ដើម្បីផ្តួលក្រុម Empoli ក្នុងលទ្ធផល៤ទល់២ ឡើងលើកំពូលតារាង Serie A ។ ការប្រកួតតង់ទី១ ក្រុមភ្ញៀវ Empoli បាននាំមុខ២គ្រាប់ដែលរកបានដោយកីឡាករ Andrea ... Read More »

អាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះ។    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីហិង្សាដោយចេតនានេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ សុខ ចាន់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ និងកាំភ្លេីងខ្លី​ ២ដេីម

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ជាមុខសញ្ញាជួញដូរគ្រឿងញៀន​ និងកាំភ្លេីងខ្លី​ចំនួន​២ដេីម​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាត់ដំបង​ ធ្វើការ​បង្ក្រាប​ និងឃាត់ខ្លួន។ នេះបេីយោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​ បន្តថា​ នៅថ្ងៃទី០៦ ... Read More »

យានយន្តល្មើសចំនួន ៥៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ នៅថ្ងៃទី០៦ ខែឧសភា

ភ្នំពេញ៖ បេីយោង​តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ចំនួនគោលដៅសរុប ១៥០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥,៤៣៤គ្រឿង ម៉ូតូ៣,៨៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៣៨គ្រឿង មានម៉ូតូចំនួន ... Read More »

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅប្រទេសចិនត្រូវបានពន្យារពេល

អ្នករៀបចំបាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាថា ព្រឹត្តិការណ៍កីឡាAsian Games ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ក្នុងខែកញ្ញាត្រូវបានពន្យារពេលដោយគ្មានកំណត់ ខណៈដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃករណី COVID-19 ។ មិនមានហេតុផលណាមួយត្រូវបានផ្តល់ឱ្យសម្រាប់ការពន្យារពេលនោះទេ ប៉ុន្តែប្រទេសចិនកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏ធំបំផុតរបស់ខ្លួននៃជំងឺ COVID-19 ... Read More »

ស្រ្តីមានសតិមិនប្រក្រតីចងក.ធ្វើអត្តឃាតខ្លួនឯងនៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល ៖ ស្រ្តីម្នាក់មានសតិមិនប្រក្រតី ធ្វើអត្តឃាតចងក.បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់  បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១និង២៥នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។     មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុក ... Read More »

សមាជិក មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ចំនួន៣០០នាក់ ទទួលអំណោយសប្បុរសធម៏ និងបណ្ណ័ ប.ស.ស ពីសម្តេចតេជោហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖  ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែក្រើនរំលឹកដល់ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ០២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ០៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍​ទី​០៧​ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០៥នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្លាប់និងរបួសជិត១០០នាក់ដោយការផ្ទុះយ៉ាងខ្លាំងនៅសណ្ឋាគារក្នុងរដ្ឋធានីនៃប្រទេសគុយបា

ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះដែលកប់នៅក្នុងគំនរអគារបាក់បែកក្រោយពីការផ្ទុះយ៉ាងខ្លាំងនៅក្នុងសណ្ឋាគារលំដាប់ផ្គាយ៥ ក្នុងទីក្រុង Havana ប្រទេសគុយបា បណ្តាលឱ្យមានមនុស្ស២២នាក់ស្លាប់និង ៦៤នាក់ទៀតរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២២។ ថ្លែងចេញពីកន្លែងកើតហេតុ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខានែល (Miguel ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ មានទឹកប្រាក់វិនិយោគ ១៥២,៦លានដុល្លារអាមេរិក

ភ្នំពេញ ៖ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ... Read More »

អង្គការសហប្រជាជាតិចេញសេចក្តីប្រកាសស្តីពីស្ថានភាពអ៊ុយក្រែន

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ខែឧសភា បានអនុម័តចេញសេចក្តីប្រកាសស្តីពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការយោធាតាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ នៅក្នុងសេចក្តីប្រកាសបានអំពាវនាវឱ្យដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនដោយសន្តិភាព ។ អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែន ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ដោយមានការព្រមព្រៀងពីសមាជិក១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ រួមមានទាំងរុស្ស៊ីផងដែរនោះ បានបង្ហាញការគាំទ្រដល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ។ នេះជាលើកដំបូងដែល ... Read More »