ព័ត៌មានទាន់ហេតុការណ៍៖
'

របួសធ្ងន់ស្រាល២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូចន្លោះគីឡូម៉ែត្រលេខ១៧-១៨

ខេត្តតាកែវ ៖ យោងតារបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃអាទិត្យ ០៩កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតក្នុងនៅភូមិសាមគ្គី ឃុំអង្គរបូរី ... Read More »

គូប្រជែង Manchester City និង Liverpool បានត្រឹមស្មើគ្នា២ទល់២ក្នុងសប្តាហ៍ទី៣១នៅ Premier League

ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បាន រក្សាបានមួយពិន្ទុឈរកំពូលតារាង Premier League ដដែល ក្រោយពីក្រុមនេះបានប្រកួតស្មើជាមួយនឹងគូប្រជែងជិតបំផុតគឺហង្សក្រហម Liverpool នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល២ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ។ ការជួបគ្នារវាងភាគីក្រុមឆ្នើមទាំងពីរនេះគឺជាការប្រជែងគ្នាដើម្បីដណ្តើមយកកំពូលតារាង ... Read More »

ស្លាប់៥នាក់នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក

ខេត្តសៀមរាប ៖ តាមរបាយការណ៍របស់លោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ និង ៣៣៩ភូមិ ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   ពេលនេះថ្វីបើធ្វើដំណើរមានចម្ងាយតិវមែន តែគ្រួសារខ្ញុំទាំងអស់គ្មានកម្លាំងកំហែងបន្តដំណើរទៅមុខទៀតឡើយ។ យើងបានប្រជ្រៀតជាមួយហ្វូងមនុស្សប្រុសស្រីដូចស្រមោចដើម្បីរកកន្លែងសម្រាកនិងទទួលទានអាហារដែលវេចខ្ចប់ពីផ្ទះមកស្រាប់។ ក្រោយហូបអាហាររួចម្នាក់ៗ នាំគ្នាក្រាលក្រណាត់ដេកកើយបង្វិចលើស្មៅហើយចោលកន្ទុយភ្នែកសម្លឹងហ្វូងតារាព្រោងព្រាតនៅលើព្ធដ៏វេហាស៍នាខែរនោច។ ខ្ញុំបិទភ្នែកដេកមិនលក់ ចេះតែនឹកស្រមៃមាតុភូមិដ៏អភ័ព្វរបស់ខ្ញុំ ដែលពេលនេះគួរតែទទួលបានសុខសន្តិភាពពេញលេញ ចុះហេតុអ្វីពីសម័យកាលមួយទៅសម័យកាលមួយខ្មែរមិនចុះសម្រុងរួមគ្នាកសាងជាតិដូចប្រទេសជិតខាង? កាលពីពេលថ្ងៃខ្ញុំបានថតជាប់ក្នុងកែវភ្នែកនូវទិដ្ឋភាពក្រុមទាហានខ្មែរក្រហមបាញ់សម្លាប់ទាហានលន់ នល់ ជាជាតិសាសន៍តែមួយគ្មានញញើតដៃ ដែលនេះសបញ្ជាក់ឲ្យដឹងថា ... Read More »

បុរស​ម្នាក់​បេីក​រថយន្ត​មែរសឺដេស​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​ពីក្រោយ​បណ្ដាល​ឱ្យនារី​ម្នាក់​រងរបួស​ធ្ងន់​

ភ្នំពេញ​៖ បុរស​ម្នាក់​បានបេីក​រថយន្ត​មែរសឺដេស​ក្នុង​ស្ថានភាព​ស្រវឹង​ហើយជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​ដែល​ជិះ​គ្នា​៣នាក់​ពី​ក្រោយ​បណ្ដាល​ឱ្យមាន​អ្នក​រងរបួស​ធ្ងន់​ម្នាក់​ ។  ​    ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២២​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​។  ​     តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ ... Read More »

ជិះម៉ូតូរេចង្កូតទៅបុករថយន្តហាយឡេនឌ័រពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់២នាក់

      ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងរេចង្កូតចូលទៅគន្លងផ្លូវម្ខាងទៀត ហើយជ្រុលទៅបុករថយន្តហាយឡេនឌ័រ ពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ ... Read More »

នគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ឃាត់ខ្លួនមនុស្ស ១៥នាក់ ញៀនល្បែងបញ្ជល់មាន់ !

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទីរសៀល បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាជិកគណបក្សប្រជាជនត្រូវចេះផ្សព្វផ្សាយ អំពីសមិទ្ធផលធំៗ ដែលគណបក្សសម្រេចបានជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការប្រជាជនកម្ពុជាខេត្តស្វាយរៀង ប្រចាំត្រីមាសទី១ និងទិសដៅសម្រាប់អនុវត្តត្រីមាសទី ២ ឆ្នាំ២០២២ នារសៀល ... Read More »

អុីតាលីប្រឆាំងការជ្រៀតជ្រែកដោយយោធារបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន

នៅថ្ងៃទី៩ខែមេសា រដ្ឋមន្ត្រីការបរទេសអុីតាលី លោក Luigi di Maio បានប្រកាសឱ្យដឹងថា ប្រទេសនេះនឹងមិនគាំទ្រដល់ការជ្រៀតជ្រែកដោយកម្លាំងទាហានរបស់ណាតូទៅលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ អុីតាលីបារម្ភណាស់ថា បើណាតូជ្រៀតជ្រែកនោះសង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើងជាមិនខាន។ តាមសារព័ត៌មាន ANSA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស អុីតាលី លោក ... Read More »

សម្តេចតេជោ ហ៊ុនសែន សូមបញ្ជាក់ និងសម្រេចថា,គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ គឺជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គល ជាអ្នកសម្រេចថាពាក់ម៉ាស់ឬមិនពាក់ម៉ាស់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ នៅឯទីរួមខេត្តសៀមរាប ខ្ញុំបានលើកឡើងទាក់ទិនជាមួយនឹងការប៉ុនប៉ុងសាកល្បង អំពីកាតព្វកិច្ចពាក់ម៉ាស ... Read More »

សេចក្ដីបញ្ជាក់ របស់ប្រធានសាខាពន្ធដារខេត្តកណ្តាល

ភ្នំពេញ៖ ថ្មីៗនេះមានសារព័ត៌មានអនឡាញក្នុងស្រុកមួយចំនួនតូចបានផ្សព្វផ្សាយ ព័ត៌មានស្តីពីភាពមិនប្រក្រតីនៅសាខាពន្ធដារខេត្តកណ្ដាល ដូចជាការដោះដូរ មន្ត្រី៥រូបក្រោមការចាត់ចែងរបស់ប្រធានសាខាពន្ធដារខេត្តកណ្តាល និងការផ្តល់ឯកសារបង់ពន្ធយឺតយ៉ាវដើម្បីជាថ្នូរនឹងការសូកប៉ាន់ជាដើម។ ដើម្បីចង់ដឹងថា តើព័ត៌មានទាំងនោះពិតកម្រិតណា (អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ) បានព្យាយាមធ្វើបទសម្ភាសន៍ ដោយផ្ទាល់ជាមួយលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាលដែលមាន ... Read More »

លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគមTYDA ចុះព្យាបាលប្រជាពលរដ្ឋប្រមាណជាង៥០០នាក់នៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជាលើកទី១ នៅក្នុងឆ្នាំ ២០២២នេះ បន្ទាប់ពីខកខានដោយសារការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេល ០២ឆ្នាំ ។ លោកស្រី ពេជ ... Read More »

ហុងគ្រី ៖ ការទូទាត់ថ្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី មិនបំពានច្បាប់ដាក់ទណ្ឌកម្មនោះឡើយ

មន្ត្រីហុងគ្រីកាលពីថ្ងៃទី ៩ខែមេសា បានបញ្ជាក់ថា ការទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី មិនខុសទៅនឹងច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប នោះឡើយ ដោយសារតែកិច្ចព្រមព្រៀងទិញឧស្ម័នដាច់ដោយឡែក ហើយការទូទាត់ប្រាក់ក៏ដាច់ដោយឡែកពីគ្នាផងដែរ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ហុងគ្រី លោក Zoltan Kovacs បានបញ្ជាក់ថា សហគមន៍អឺរ៉ុបមកទល់ពេលនេះមិនមាន ... Read More »

គ្រូពេទ្យក្រសួងសុខាភិបាលតាមស្វែងរកលោកយាយអាយុ១១៨ ឆ្នាំដែលគាត់ចង់ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានជួបហើយ

ខេត្តមណ្ឌលគិរី ៖ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានស្វះស្វែងរកលោកយាយអាយុ ១១៨ឆ្នាំបានជួបនិងបានចាក់វ៉ាក់សាំងជូនគាត់រួចរាល់ហើយ ។ លោកយាយបានបង្ហាញនូវអារម្មណ៍មនោសញ្ចេតនារីករាយបន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ covid-19 រួច។ គួរបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថាមានលោកយាយម្នាក់អាយុ១១៨ឆ្នាំ​ តាមរយៈបទសម្ភាសន៍ចេញពីខេត្តឧត្តរមានជ័យ​  លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ... Read More »

អូស្ត្រាលីរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតជាថ្មី

នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសរំលាយរដ្ឋសភា និងប្រកាសយកថ្ងៃទី២១ខែឧសភា ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាថ្មី។ ការសម្រេចខាងលើរបស់នាយករដ្ឋមន្ត្រី Scott Morrison ក្រោយពេលលោករងគំនាបយ៉ាងខ្លាំងបន្ទាប់ពីគណបក្សប្រឆាំង មានការគាំទ្រកាន់តែច្រើនឡើងៗ។ នាយករដ្ឋមន្ត្រី Scott Morrison បានប្រកាសថា លោកមិនអាចពន្យារពេលតទៅទៀតនោះឡើយ នៅថ្ងៃនេះ (១០ខែមេសា) ... Read More »

ស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់

    ខេត្តស្វាយរៀង ៖ ក្មេងស្រីនិងស្ត្រីចំណាស់២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពេលដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២២នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ។    ... Read More »

ក្លិប AC Milan អំពាវនាវឱ្យមានការពង្រឹងច្បាប់ហិរញ្ញវត្ថុថ្មី

អតីតម្ចាស់ជើងឯកអុីតាលី AC Milan បានស្វាគមន៍ចំពោះច្បាប់ថ្មីដែលនឹងកំណត់ការចំណាយដោយក្លិបកំពូលៗដែលត្រូវបានយល់ព្រមដោយ UEFA នៅចុងសប្តាហ៍នេះ។ នាយកប្រតិបត្តិក្លិបលោក Ivan Gazidis បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យប្រាកដថា បាល់ទាត់មាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ។ លោក Gazidis បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសង្ឃឹមថាបន្ទាប់ពីរយៈពេលនៃការផ្លាស់ប្តូរពីប្រព័ន្ធមុន ... Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាត់បង់តំណែងដោយការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងរដ្ឋសភា

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបាត់បង់តំណែងក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងរដ្ឋសភានាថ្ងៃទី ១០ខែមេសា ។ លោក Imran Khan ក្លាយទៅជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់ប៉ាគីស្ថានដែលបានដកហូតតំណែងដោយការបោះឆ្នោតនៅសភា។ នៅក្នុងការបោះឆ្នោតនៅសភា តំណាងរាស្ត្រដល់ទៅ១៧៤រូបបានបាត់បង់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រី Imran Khan ... Read More »

គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង​និយាយ​ថា Ronaldo មិន​មែន​ជា​ខ្សែប្រយុទ្ធខ្លាំង​តែ​មួយ​គត់​របស់​ព័រទុយហ្គាល់​ទេ

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Paulo Bento បាននិយាយថា ក្រុមព័រទុយហ្គាល់មានច្រើនជាងក្រុមមនុស្សតែម្នាក់ ហើយការបញ្ឈប់ Cristiano Ronaldo នឹងគ្រាន់តែជាភារកិច្ចរបស់ពួកគេនៅពេលដែលក្រុមកូរ៉េខាងត្បូងជួបគ្នានៅ World Cup នៅចុងឆ្នាំនេះ។ លោក Bento ... Read More »

ក្រសួងសុខាភិបាលប្រកាសថាថ្ងៃសម្រាក​ចូលឆ្នាំ ពលរដ្ឋអាច​ទៅចាក់វ៉ាក់សាំងបាន​ជា​ធម្មតា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងផ្លាស់ប្ដូរវេនគ្នាដើម្បីសម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ ពួកគាត់មិនបានសម្រាកនោះឡើយគោលការណ៍ឬនៅបន្តបម្រើការងារក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ដូច្នេះប្រជាពលរដ្ឋនៅតែអាចចាក់វ៉ាក់សាំងបានក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ... Read More »

Man Utd រៀបចំបំបែកកំណត់ត្រាផ្ទេរដើម្បីចុះហត្ថលេខាលើ Declan Rice ពី West Ham

ក្លិបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកកំណត់ត្រាផ្ទេររបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើDeclan Rice និងធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏អស្ចារ្យនៃរដូវក្តៅដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។ នេះបើយោងតាមការចេញផ្សាយរបស់ 90min ។ Rice បាន​ក្លាយ​ជា​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​អឺរ៉ុប និង​ជា​កម្លាំង​ចិត្ត​របស់​ក្រុម ... Read More »

សម្តេចហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ប្រារព្ធពិធីសូត្រមន្តបង្សុកូល មុនឱកាសចូលឆ្នាំថ្មី សូមសេចក្តីសុខចម្រើនជូនប្រទេសជាតិ និងប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំង ... Read More »

តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលនឹងឈាននមកដល់ក្នុងពេលឆាប់ៗនេះ នៅថ្ងៃអាទិត្យ ទី​ ១០ ខែមេសា​ ឆ្នាំ​២០២២នេះ​ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ ... Read More »

លោក ហេង រតនា អញ្ជើញសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ និងសោធននិវត្តន៍ ជាមន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ មានចំនួន៣៣២នាក់

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ ... Read More »

ពលរដ្ឋបារាំងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយ

នៅក្នុងការបោះឆ្នោតជុំទីមួយ មានពលរដ្ឋបារាំងប្រមាណ៤៨លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសបេក្ខភាពដែលខ្លួនពេញចិត្តនៅក្នុងចំណោម១២បេក្ខភាពប្រធានាធិបតី។ ការបោះឆ្នោតជុំទីពីរនឹងធ្វើឡើងក្រោយការបោះឆ្នោតជុំទីមួយ២សប្តាហ៍ ។ នៅថ្ងៃទី១០ខែមេសា ពលរដ្ឋបារាំងនាំគ្នាទៅបោះឆ្នោតនៅវេលាម៉ោង៦ព្រឹក (ត្រូវនឹងម៉ោង១៣នៅកម្ពុជា)។ ចំណែកទឹកដីបារាំងនៅក្រៅប្រទេសដែលមាន Saint Pierre និង Miquelonបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៩ខែមេសា។ នៅក្នុងការស្ទង់មតិមុនពេលបោះឆ្នោត ប្រធានាធិបតីបារាំង លោកម៉ាក្រុង ... Read More »

លោក ហ៊ុនម៉ានី អញ្ជើញចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្ត និងវេទិកាសន្តិភាពកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានថ្លែង  ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ... Read More »

លោក ឃួង ស្រេង ៖ ៤៣ឆ្នាំនេះមនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ

ភ្នំពេញ ៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។   នេះប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈ លោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ... Read More »

អាល្លឺម៉ង់ប្រកាសឈប់ផ្តល់អាវុធឱ្យប្រទេសអ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសថា កម្លាំងទាហានប្រទេសនេះមិនអាចផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែននោះឡើយ ។ នៅក្នុងបទសម្ភាសន៍ដែលបានប្រកាសកាលពីថ្ងៃទី៩ខែមេសារដ្ឋមន្ត្រី Christine Lambrecht បានប្រកាសថា «យើងទាំងអស់គ្នាគឺមានភារកិច្ចជួយដល់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ប៉ុន្តែប្រភពជំនួយរបស់យើងមានកំណត់»។ លោកស្រីChristine Lambrecht) បាននិយាយថាអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់អាវុធ ... Read More »

លោក សរ សុដានី ៖ ចាត់ទុកប្រជាការពារជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ខេត្តស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានចាត់ទុកប្រជាការពារភូមិជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ នាព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងលោក ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៣៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២២នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១០ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២២នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ ... Read More »