ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ស្វាយ សំអ៊ាង អនុញ្ញាតឱ្យលោក ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាលនិងសម្តែងការគួរសម

ខេត្តស្ទឹងត្រែង ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ ... Read More »

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី​ ការរៀបចំធ្វេីផែនការអភិវឌ្ឍន៍សាខា​ សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ នាព្រឹកថ្ងៃ​ ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២១​នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី​ ការរៀបចំធ្វេីផែនការអភិវឌ្ឍន៍សាខា​ សម្រាប់ឆ្នាំ២០២២​ អញ្ជើញដឹកនាំដោយ លោក​ ជិន​ ... Read More »

កងពលតូចថ្មើរជើងលេខ៥៣ ចែកម៉ាស់នឹងជែលលាងដៃជាអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដល់នាយទាហាននិងពលទាហាន

ខេត្តបាត់ដំបង​ ៖ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២១ឧត្តមសេនីយ៍ត្រី​ កែវ​ សេងលន​ មេបញ្ជាការ​ ... Read More »

លោក គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វេទិកាខ្សែក្រវ៉ាត់និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគ្រប់គ្រងគ្រោះអាសន្ន

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣  ខែវិច្ឆិកា  ឆ្នាំ២០២១ម្សិលមុិញ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ... Read More »

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ខេត្តកំពត៖ នៅថៃ្ងព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលសន្និសីទបូកគោ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

លទ្ធផលបណ្ដោះអាសន្នរយៈពេល២២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលបណ្តោះអាសន្នរយៈពេល២២ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។  តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៤១៨ ... Read More »

អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាលនិងពិនិត្យសហគមន៍បន្លែសុវត្ថិភាពនិងសរីរាង្គរបស់ប្រជាពលរដ្ឋ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា សុមេធី ... Read More »

លោក នេត ភក្រ្តា៖ ហេតុអ្វីបានជាបឹងទន្លេសាបត្រូវបានចាត់ទុកជាឋបនីយជីវមណ្ឌល?

ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក នេត ភក្ត្រា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, ផ្អែកនិយមន័យដែលកំណត់ដោយអង្គការសហប្រជាជាតិសម្រាប់ការអប់រំ វប្បធម៌ និងវិទ្យាសាស្រ្ត (UNESCO) ... Read More »

លោក Xavi សង្ឃឹមថា Barcelona អាចយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Al Sadd ដែលអាចឲ្យគាត់មកកាន់ទឹកដីអេស្ប៉ាញវិញ

មន្ត្រីក្លិប Barcelona ស្ថិតក្នុងទីក្រុង Doha ដើម្បីពិភាក្សា ហើយលោកXavi វ័យ៤១ឆ្នាំគឺជាអ្នកពេញចិត្តក្នុងការជំនួសលោក Ronald Koemanដែលត្រូវបានបណ្តេញចេញ។ មុននេះនាយកប្រតិបត្តិ ក្លិប Al Sadd លោក Turki ... Read More »

អភិបាល​ខេត្ត​តាកែវ​ នាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពត​ចំនួន​៤នាក់

ខេត្ត​តាកែវ​៖​ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណេីរដោយមន្ត្រី​ និងអាជ្ញាធរពាក់ព័ន្ធ​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយមនុស្សធម៌ របស់ ... Read More »

Ibrahimovic ត្រូវបានកោះហៅឲ្យចូលក្រុមស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ខែនេះ

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic កាលពីថ្ងៃពុធទី៣ ខែវិច្ឆិកា ត្រូវបានកោះហៅទៅកាន់ក្រុមជម្រើសជាតិស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ 2022 នាពេលខាងមុខ មួយខែបន្ទាប់ពីការវិលត្រឡប់របស់តារារូបនេះទៅកាន់ក្រុមជម្រើសជាតិត្រូវបានរារាំងដោយសាររបួស។ ... Read More »

ហ្វីលីពីនបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានសម្រេចគោលដៅមុនថ្ងៃបុណ្យណូអែល

រដ្ឋាភិបាលហ្វីលីពីនបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានមុនថ្ងៃបុណ្យណូអែល រយៈពេល៣ថ្ងៃ ដើម្បីឱ្យពលរដ្ឋបានឈប់សម្រាកសប្បាយនៅថ្ងៃបុណ្យ ណូអែល និងបុណ្យចូលឆ្នាំសកល។ លោក Carlito Galvez ប្រធានយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ហ្វីលីពីនបានបញ្ជាក់ថា គោលដៅដែលបានដាក់ចេញគឺត្រូវតែសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៥លាននាក់ក្នុងរយៈពេល៣ថ្ងៃ។ ចាប់ពីពេលនេះទៅ បុគ្គលិកសុខាភិបាលទាំងអស់នឹងត្រូវផ្តោតទៅលើសកម្មភាពចាក់វ៉ាក់សំាងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលហ្វីលីពីន ... Read More »

ក្រោយផ្ទុះរឿងចម្រូងចម្រាសក្រសួងអនុញ្ញាតឲ្យបទ”Are you ok” ចេញ MV ហើយ

បទចម្រៀងបទ”Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok  យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការហើយ។ ការអនុញ្ញាតិនេះបានធ្វើឡើងបន្ទាប់ពីបទចម្រៀងមួយនេះលេចចេញភាពចម្រូងចម្រាស និងមតិខ្វែងគំនិតគ្នាពេញបណ្តាញសង្គម។  ... Read More »

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀនជិត៥៩គីឡូក្រាមទៅកាន់តុលាការ

ភ្នំពេញ ៖ តំណាងអយ្យការបើកការស៊ើបសួរ លើសុំណុំរឿងរបស់ជនសង្ស័យ២នាក់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥៩ គីឡូក្រាម ... Read More »

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid ឡើងឈរលេខ១ក្នុងពូល D វគ្គជម្រុះ Champions League

គ្រាប់បាល់២គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema បានធ្វើឱ្យក្រុមReal Madrid ឈរនៅលើកំពូលតារាងនៃពូល D ខណៈដែលក្រុមនេះបានយកឈ្នះលើក្រុមភ្ញៀវ Shakhtar Donetsk ក្នុងក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកានេះក្នុងលទ្ធផល២ទល់១។ ... Read More »

ឡាវចាប់បានគ្រឿងញៀនជាង១០ តោនក្នុងរយៈពេល៣ខែកន្លងមក

ចាប់តាំងពីឡាវដាក់បញ្ជូលបញ្ហាគ្រឿងញៀនទៅជាកម្មវិធីជាតិ តាំងពីខែសីហាឆ្នាំ២០២១មក ប្រទេសនេះចាប់បានគ្រឿងញៀនដល់ទៅជាង១០តោន។ សារព័ត៌មានVientiane Times នៅថ្ងៃទី៤ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល៣ខែអនុវត្តកម្មវិធីជាតិកម្ចាត់គ្រឿងញៀន កម្លាំងសន្តិសុខប្រទេសនេះចាប់បានគ្រឿងញៀនរហូតដល់ទៅជាង១០តោន និងចាប់មនុស្សជាង១៥០០នាក់ ។ ក្នុងចំណោមគ្រឿងញៀនដែលចាប់បានមានម៉ាជាង១០០លានគ្រាប់ រួមជាមួយហេរ៉ូអុីនជាច្រើនទៀត។ គ្រឿងញៀនដែលចាប់បាននោះភាគច្រើនស្ថិតនៅខេត្ត Bokeo ... Read More »

គ្រោះថ្នាក់ចរាចរណ៍រថយន្តតូយ៉ូតាព្រូសនិងហ៊ីយ៉ាន់ដាយបណ្ដាលឲ្យស្លាប់៣នាក់

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ក្នុងរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈរថយន្តតូយ៉ូតាព្រូសបន្ថែមល្បឿនឡើងជែងរថយន្តមួយទៀតតែមិនផុតក៏ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុបចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹងលាន់សូរដូចរន្ទះនៅវេលាយប់រំលងអធ្រាត្រ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០០និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ​១២៥-១២៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ  ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា  ... Read More »

ហង្សក្រហម Liverpool កក់កៅអីទៅវគ្គ១៦ក្រុម ក្រោយពីបំបាក់ក្រុមខ្លាំងមកពីអេស្ប៉ាញ At. Madrid ២ទល់០

ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ២ទល់០ ដែលធានាថាពួកគេនឹងបញ្ចប់នៅលើកំពូលតារាងនៃពូល B ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា គ្រាប់បាល់ដំបូងរបស់កីឡាករ ... Read More »

ក្រសួងមហាផ្ទៃ ជូនដំណឹងដល់គណបក្សកម្ពុជានិយម ឱ្យពិនិត្យលក្ខន្តិកៈ និងរៀបចំកម្មវិធីនយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ ទើបក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវសំណើសុំចុះឈ្មោះ “គណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណៈកម្មាធិការបណ្ដោះអាសន្នគណបក្សកម្ពុជានិយម ... Read More »

សហរដ្ឋអាមេរិកហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនសន្តិសុខ NSO Group ជុំវិញ Pegasus spyware

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ពួកគេបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីហាមឃាត់។ ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ... Read More »

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកបានបញ្ជាក់ថា, យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៩៧/២០ ក.ប/ប្រ..អ.ឆ.ក ចុះថ្ងៃទី៣ ខែធ្នូ ... Read More »

ឆក់បានទូរស័ព្ទជនរងគ្រោះហើយតែជិះម៉ូតូទៅបុកខឿនសួនច្បាររត់ចោលម៉ូតូទាំងព្រលឹងចុងសក់

ភ្នំពេញ ៖ នារី៣នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយស្រែកចោរៗតាមជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាង។ បើ​តាមប្រភពព័ត៌មានបានឱ្យ​ដឹង​ថា នារីទាំង៣​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ពី​ហូបស៊ុប​វិញ ដោយ​កាន់​ទូរស័ព្ទ​និយាយផង ពេលនោះក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មកធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃនារី​រង​គ្រោះ​បាន​សម្រេច រួចហើយបន្ថែម​ល្បឿន​ម៉ូតូ​ដើម្បីរត់គេច​ខ្លួន តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ប្រដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឱ្យជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូទៅ​បុក​ខឿន​សួនច្បារបណ្តាល​ឱ្យដួល រួច​ក៏​នាំ​គ្នា​រត់​យករួចខ្លួន ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៤៤៨ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៣១៧នាក់(យានយន្ត ២១៤គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់

ភ្នំពេញ៖ ថ្នាំព្យាបាលកូវីដ-១៩ របស់អាមេរិក  ដែលកម្ពុជា  ប្រកាសទិញ លេបតែ ៥ថ្ងៃ ឃើញប្រសិទ្ធភាព ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់ ។  ... Read More »

នគរបាល៖ បិសាចរាត្រីឆ្លងកាត់ស្រុកមួយមកស្រុកមួយត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់

ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ជាក់ថា, បិសាចរាត្រីឆ្លងកាត់ស្រុកមួយមកស្រុកមួយត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ។ សមត្ថកិច្ចបានបន្តថា, ដោយមានចង្អុលបង្ហាញ អនុវត្តន៏តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ... Read More »

ក្រសួង​សុខាភិបាល​​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៩៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៣ នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៦នាក់ និងករណីស្លាប់​ ០៦នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងការដឹងគុណចំពោះយោធិនចូលនិវត្តន៍ យោធិនពិការ ដែលបានលះបង់ពេលវេលាក្នុងជីវិត រួមចំណែកកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានលះបង់ពេលវេលាមានតម្លៃក្នុងជីវិត រួមចំណែកកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិកន្លងមក ។ ការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ... Read More »

លោក ឃឹម ហ្វីណង់ ៖ មានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ សីហាតែប៉ុណ្ណោះ!

ខេត្តសៀមរាប ៖ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, លោកមានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ ... Read More »

សម្តេចពិជ័យសេនាអញ្ជើញសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម

ភ្នំពេញ៖ មានប្រសាសន៍សំណេះសំណាល នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ នៃមជ្ឈមណ្ឌលជាតិ ... Read More »

ចតឡំប្រឺតាមួយភ្លែតត្រូវរថយន្តមកបុកពីក្រោយក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងចតអែបនឹងចិញ្ចើមផ្លូវមួយភ្លែតត្រូវរថយន្តម៉ាកស៊ីណាមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1HG-9366ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ... Read More »