ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីឆ្លងកូវីដ-១៩៖​ ថ្ងៃ​នេះ​រកឃើញ​ថ្មីចំនួន​ ២០៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៥៧នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ពុធ​ទី​១៦ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២០៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៥៧នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង

ខេត្តព្រៃវែង+ក្រចេះ ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជានៅព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ

ខេត្តកណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖  បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គបានចំនួន៩ខែគត់។     ការបង្កើតព្រះពុទ្ធសាសនា ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៤៨ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៤៨នាក់ (យានយន្ត ៩៨គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៦ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖​ សូមអំពាវនាវសារជាថ្មី​ “យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​” ពីពេលនេះតទៅ

ភ្នំពេញ​៖​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​ក្រសួង​សុខាភិបាល​កម្ពុជា​ បានថ្លែងបញ្ជាក់តាមរយៈប្រព័ន្ធតេឡេក្រោម​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ខ្ញុំសុំឆ្លេីយទៅនឹងសំណួរអ្នកសារព័ត៌មានថា៖ -​ ក្រសួងសុខាភិបាល​ បានអំពាវនាវ​ហេីយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយ​ដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ ... Read More »

តុលាការខេត្ត​ស្ទឹងត្រែង​ សម្រេច​​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​គ្រឿងញៀន​ជិត​១០គីឡូក្រាម​ចូល​កម្ពុជា​

​    ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ចៅក្រម​សាលាដំបូងខេត្ត​ស្ទឹងត្រែង​ បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​គ្រឿងញៀន​ជិត​១០គីឡូក្រាម​ចូល​កម្ពុជា​ ​ដាក់ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ​ ម្សិលមិញនេះ​។  ​សូមរម្លឹកថា​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទឹងត្រែង​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អនុមោទនា «បុណ្យមាឃបូជា​»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន ... Read More »

កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃទទួលពលករវិលចូលស្រុកវិញចំនួន១៧៥នាក់

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ នេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ បានទទួលពលករវិលត្រឡប់ពីថៃមកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។  ប្រតិបត្តិការនេះរួមសហការជាមួយកម្លាំងប៉ុស្តិ៍អូរអន្លក់ កម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ... Read More »

Man City បំបាក់ Sporting ដល់ទឹកដី ៥-០ មានសង្ឃឹមខ្ពស់ឡើងវគ្គ៨ក្រុមនៅChampions League

ក្រុមមេឃខៀវ Manchester City កំពុងតែឆ្ពោះទៅរកក្តីសង្ឃឹមទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការបំបាក់ក្រុមម្ចាស់ផ្ទះ Sporting Lisbon ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីប្រទេសព័រទុយហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល៥ទល់០។ ដូចដែលពួកគេបានធ្វើច្រើនក្នុងរដូវកាលនេះ Man City បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ... Read More »

Mbappe រកបានគ្រាប់បាល់ចុងម៉ោងជួយឲ្យ PSG ឈ្នះ Real Madridជើងទី១នៅ Champions League

ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ដ៏អស្ចារ្យក្នុងម៉ោងបន្ថែម ជួយឲ្យក្រុមយក្សបារាំង Paris St-Germain ផ្តួលក្រុមជើងឯក Champions League ១៣សម័យ Real Madrid ក្នុងជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ការស្មុំរបស់សម្តេច មិនបានយកទៅបង្ហើយផ្ទះបាយនោះទេ ប៉ុន្តែស្មុំដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឆ្លើយតប ទៅនឹងបុគ្គលមួយចំនួនថា សម្តេចពូកែស្មុំ ដោយសម្តេចតបវិញថា ពិតណាស់ការស្មុំរបស់សម្តេច មិនបានយកទៅបង្ហើយផ្ទះបាយនោះទេ ប៉ុន្តែស្មុំដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងប្រទេស ... Read More »

ចិន​និង​ខ្មែរ​សរុប​ចំនួន​៨នាក់​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅក្នុង​សណ្ឋាគារយីហោ” ខ​ល​ល័​រ”

ភ្នំពេញ​៖​ កម្លាំង​ព្រហ្ម​ទ​ណ្ទ​កម្រិត​​ស្រាល​ បានបេីកប្រតិបត្តិការស្រាវជ្រាវ​ និងឃាត់ខ្លួនមនុស្ស​ប្រុស​ស្រី​៨​នាក់​ដែល​ជាជនជាតិ​ចិន​និង​ខ្មែរ​ពាក់ព័ន្ធ​នឹងការបង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នៅក្នុង​សណ្ឋាគារយីហោ” ខ​ល​ល័​រ” ។     ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅវេលា​ម៉ោង​១​ និង៥០​នាទី​យប់​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសុធារស សង្កាត់​ទន្លេបាសាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន : នាយករដ្ឋមន្រ្តី ជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នាយករដ្ឋមន្រ្តី ជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត លោក ហ៊ុន ម៉ាណែត ... Read More »

សម្តេច ហេង សំរិន “អនុមោទនា “បុណ្យមាឃបូជា”

ភ្នំពេញ ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជាពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា ហើយប្រជាពុទ្ធបរិស័ទយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំរហូតមក។ បុណ្យមាឃបូជា ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាភ័ព្វសំណាងរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្ដល់ជំនួយសាងសង់ស្ពានបេតុងទាំង៧កន្លែង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមថ្លែងសុន្ទរកថា ក្នុងការ អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

តើបុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណងអ្វី?

 ថ្ងៃនេះជាថ្ងៃ ដែលពុទ្ធសាសនិកទូទាំងពិភពលោក ប្រារព្ធពិធីបុណ្យមាឃបូជា។   ដើម្បីស្វែងយល់ពិធីបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងឧត្តុង្គឧត្តម យើងសូមលើក ជាប្រវត្តិ និងស្រាយចម្ងល់ថាបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? នៅពេលនេះ  យើងសូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖   បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ... Read More »

បុរសម្នាក់ជិះម៉ូតូមកវាយបុរសម្នាក់កំពុងដេកលើអង្រឹងជាច្រើនដំបងបែកក្បាលសង្ស័យករណីគំនុំពាក្យសម្ដី

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៨៖៣០ នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ករណីកើតឡើងនៅចំណុចភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ... Read More »

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង

ខេត្តក្រចេះ+ព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោកសុខ រ៉ាស៊ី ប្អូនបង្កើតលោកអៀង ចេនឡា ទម្លាយរឿងបងប្រុសមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ការចងចាំ

ភ្នំពេញ៖ ពិធីករលោកសុខ រ៉ាស៊ី បានទម្លាយរឿងបងប្រុសបង្កើតគឺលោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ។  ការទម្លាយនេះធ្វើឡើងទាំងកណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ក្រោយពីបងប្រុសរបស់លោកខកខានក្នុងការចេញច្រៀង និងសម្តែងមួយរយៈចុងក្រោយនេះ។     លោករ៉ាសុីបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ”បងប្រុសខ្ញុំគាត់ឈ្មោះ៖ ... Read More »

បារាំងស្នើដល់ពលរដ្ឋរស់នៅអ៊ុយក្រែន រក្សាស្បៀងអាហារនិងទឹក

អគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុង Kiev បានឲ្យដឹងថា ពលរដ្ឋបារាំងនៅក្នុងប្រទេសអ៊ុយក្រែន ចាំបាច់ត្រូវតែទិញស្បៀងអាហារទុក ពេលមានសង្គ្រាមកើតឡើង អាចមានអាហារបម្រុងគ្រប់គ្រាន់។ ការអំពាវនាវខាងលើរបស់មន្ត្រីទូតបារាំង កើតឡើងក្រោយពេលប្រទេសលោកខាងលិច យល់ឃើញថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសជិតខាង។ អគ្គរដ្ឋទូតបារំាងលោក Etienne de Poncins ... Read More »

ទីបំផុតសត្វផ្សោតសល់មួយក្បាលងាប់ផុតពូជ ដោយសារកន្ទុយវាជាប់ម៉ង មន្ត្រីជំនាញគ្មានបច្ចេកទេសក្នុងការសង្រ្គោះ(មានវីដេអូ)

ខេត្តស្ទឹងត្រែង ៖ សត្វ​ផ្សោត​នៅ​អន្លង់​កោះ​ឈើទា​លដែល​នៅសល់​មួយ​ក្បាលប៉ុណ្ណោះ ត្រូវបា​ន​ងាប់ផុតពូជ​ដោយសារ​​កន្ទុយ​របស់​វា​បាន​ជាប់​ម៉ង ជាច្រើនថ្ងៃ ដាច់ចំណីលំបាកក្នុងការ ចលនារកចាប់ត្រីជាអាហារ ព្រោះតែមន្ត្រីជំនាញ ខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះវា។ ទើបប្រជាពលរដ្ឋបានប្រទះឃើញ សត្វ​ផ្សោត​ដែលនៅសល់មួយក្បាលរងរបួស ដោយកន្ទុយវាជាប់ម៉ងនោះ វារស់នៅក្នុងអន្លង់អភិរក្ស អន្លង់​ឈើ​ទាល ឃុំ​ព្រះរំកិល​ ... Read More »

អគ្គនាយក​ស៉ីម៉ាក់​៖​ សុនខ​ទាំងនេះ ជា​កូន​ពូជ​អ្នក​ចម្បាំង ជាមួយ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​

ភ្នំពេញ៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅថ្ងៃអង្គារ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ កូន​សុនខ​ចំនួន ៣៤ ក្បាល ដែលមាន​សុខភាព​ល្អ និង​អាច​ហ្វឹកហ្វឺន ឱ្យ​ក្លាយជា​អ្នក​ចម្បាំង ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ភ្នំពេញ ៖ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ ថ្ងៃអង្គារ ទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ... Read More »

បញ្ជូនខ្លួន​ឃាតកដែលប្រេីឈេីជ្រុងវាយសម្លាប់បងប្រុស​ ទៅតុលាការ​ ព្រោះ​តែខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ពេលកំពុង​ស្រវឹង​ស្រា

ខេត្តសៀមរាប ៖ បេី​យោង​តាមប្រភពព័ត៌មានពី​កម្លាំង​នគរបាល​ខេត្ត​សៀមរាប​ នៅថ្ងៃអង្គារ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ឃាតកដែលប្រេីឈេីជ្រុងវាយសម្លាប់បងប្រុស​របស់ខ្លួន ព្រោះ​តែខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ពេលខ្លួនកំពុង​ស្រវឹង​ស្រា ទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។  គួររម្លឹកថា​ ករណី​ឃាតកម្ម​ខាងលេីនេះ​ បានកេីតឡេីង​កាលពីកាលពី​ថ្ងៃ​ទី​១០ ... Read More »

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់អ៊ុយក្រែន

រុស្ស៊ីបានសម្រេចដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែប្រសើរឡើងវិញ ។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលបណ្តាប្រទេសលោកខាងលិចបារម្ភថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។ ទីភ្នាក់ងារសារព័ត៌មាន Interfax នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ... Read More »

បញ្ជូនខ្លួនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់វិធានការតាមនីតិវិធី។  សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថាបានមានករណីបាត់ម៉ូតូ កម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ នៅវេលាម៉ោង១៤និង០៦នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចកាស៊ីណូហ្គោឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ ... Read More »

ប្រតិភូក្រសួងការបរទេសកម្ពុជា សូមស្វាគមន៍ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន អញ្ជើញមកកាន់កម្ពុជា!

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ សូមស្វាគមន៍ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន អញ្ជើញមកកាន់កម្ពុជា! សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ទីក្រុងញូវយ៉ករំសាយបុគ្គលិក១.៤០០នាក់ដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈបានប្រកាសថា បានរំសាយបុគ្គលិករដ្ឋ ១.៤០០នាក់ ដែលមិនគោរពវិធានការកាតព្វកិច្ចវ៉ាក់សាំង ។ អភិបាលក្រុងញូវយ៉កលោក Eric Adams បានឲ្យដឹងថា នៅក្នុងទីក្រុងនេះបានកំណត់ពេលចុងក្រោយ នៅថ្ងៃទី១១ខែកុម្ភៈ ពីកាតព្វកិច្ចវ៉ាក់សាំង ។ បុគ្គលិករដ្ឋបាលនៅក្នុងទីក្រុងនោះបានបង្ហាញកាតចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ... Read More »

ការបំភ្លឺដោយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការបង្កើតច្រកទ្វារអុិនធឺណិតជាតិ

ភ្នំពេញ ៖ ការបំភ្លឺដោយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អំពីការបង្កើតច្រកទ្វារអុិនធឺណិតជាតិ ។  អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត នូវការបន្តបកស្រាយខុស ជាពិសេសដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងន ការបង្កើតច្រកទ្វារអិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា ... Read More »

អនុប្រធានទី១នៃរដ្ឋសភាថ្លែងសុន្ទរកថាបិទ ជូនអង្គសិក្ខាសាលាអាយប៉ាលើកទី៤៣ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងអាស៊ាន

     ភ្នំពេញ ៖ ក្នុងឱកាសថ្លែងបិទអង្គសិក្ខាសាលាលោកបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា សិក្ខាសាលា បានឈានមកដល់ទីបញ្ចប់នៃសិក្ខាសាលាបែបអន្តរកម្មនិងប្រកបដោយផ្លែផ្កាដែល បានបំពេញដោយធាតុចូលសំខាន់ៗ និងមានប្រយោជន៍ ក៏ដូចជាការយល់ដឹងដ៏មានតម្លៃ។ លោកបានថ្លែងអំណរគុណដល់អ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការចូលរួមយ៉ាងសកម្មនិងការពិភាក្សាប្រកបដោយផ្លែផ្កាលើពិធីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មជលផលប្រកបដោយប្រសិទ្ធភាព។ ... Read More »