ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សែប្រយុទ្ធ Cavani មានបញ្ហារបួស ខកខានការប្រកួតពានរង្វាន់ Champions League ជាមួយក្រុមYoung Boys

ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុម Young Boys នៅថ្ងៃអង្គារនេះ ដោយមានរបួសបន្តិចបន្តួច ប៉ុន្តែ ... Read More »

ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ !

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្ដីជូនដំណឹង លេខ ០៤៩ គ.ជ.ប.ស.ជ .ណ ស្ដីពី ការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ... Read More »

ក្រុមតាលីបង់បានរកឃើញប្រាក់ ៦លានដុល្លារ និងមាសជាច្រើននៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន

តាមសារព័ត៌មាន Khaama Press បានផ្សាយថា ក្រុមតាលីបង់បានរកឃើញប្រាក់សុទ្ធរហូតដល់ទៅ៦លានដុល្លារ និងមាស១៥ដុំនៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh ។ សារព័ត៌មាន Khaama Press បានផ្សាយថា តាមឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

ភ្នំពេញ៖ នៅថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,  ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង ... Read More »

ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Martin Braithwaite នឹងត្រូវវះកាត់ជង្គង់

ខ្សែប្រយុទ្ធ Martin Braithwaite របស់ក្រុម Barcelona នឹងត្រូវវះកាត់ជង្គង់។ កីឡាករអន្តរជាតិដាណឺម៉ាកវ័យ៣០ឆ្នាំរូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់ខ្លួនក្នុងជ័យជម្នះ ២-១ លើក្រុម Getafe កាលពីថ្ងៃទី២៩ ខែសីហា។ សារព័ត៌មាន BBC Sport ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបកំប្លែងថា, (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ។ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ ... Read More »

លោក នេត្រ ភក្ត្រា ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។ នេះគឺជាការគូសបញ្ជាក់របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានទទួលបន្ទុកខេត្តកំពតនិងកែប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះនៅអំឡុងពេលប្រគល់ជូនវិទ្យុទាក់ទងចំនួន ៤០គ្រឿងជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពតដែលកំពុងបំពេញភារកិច្ចការពារនិងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថាវិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។  គួរបញ្ជាក់ថាវិទ្យុទាក់ទង ... Read More »

បណ្តាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកជំពាក់បំណុលសរុប៣៤០ពាន់លានដុល្លារ

ក្រោមឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ បណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមិនអាចហោះហើរបានឡើយ ធ្វើឲ្យជំពាក់បំណុលសរុបរហូតដល់ទៅ៣៤០ពាន់លានដុល្លារ ។ សារព័ត៌មាន Bloomberg បានផ្សាយថា ក្នុងពេលដែលវិស័យទេសចរណ៍ អាកាសចរណ៍ធ្លាក់ចុះដោយសារតែកូវីដ-១៩ ធ្វើឲ្យវិស័យអាកាសចរណ៍ត្រូវផ្អាកដំណើរការ ។ ចាប់តាំងពីឆ្នាំ២០២០មក បំណុលនៃបណ្តាក្រុមហ៊ុនអាកាសចរណ៍ បានកើនឡើងដល់ទៅ២៣% ហើយក្នុងរយៈពេលពីដើមឆ្នាំ២០២១មក ... Read More »

សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១) ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៣១នាក់ករណីល្មើសសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតក្នុងមូលដ្ឋានបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទៈ និងលេងស្នុកឃ័រមួយកន្លែងនៅសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

វិមានឈ្នះ ឈ្នះគ្រោងនឹងបើកអោយ មហាជន ចូលទស្សនា នាពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២១

ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ មានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ថិតនៅចំពីមុខ ពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងនឹងបើកឱ្យមហាជន ចូលទស្សនា និង សិក្សាស្រាវជ្រាវ នៅវិមានឈ្នះ ឈ្នះ ... Read More »

បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនតាមដីកាតុលាការ ចោទពីបទឆបោក

ភ្នំពេញ ៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបុរសម្នាក់រួចមក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនជាប់ចោទទៅកាន់សាលាដំបូងពាក់ព័ន្ធនឹងបទល្មើសឆបោក ។  ប្រភពបានឱ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អាន អេង អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ... Read More »

ស្ត្រីម្នាក់ទិញរថយន្ត១គ្រឿងយកទៅប្រើប្រាស់ តែមិនព្រមសងលុយគេ ត្រូវម្ចាស់គេប្តឹងប៉េអឹមចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចាប់បញ្ជូនស្ត្រីម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៩ ៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូបុកប៉ះគ្នា វេលាម៉ោង១០៖៣០នាទី​ព្រឹក ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២១​ លេីផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥​ ក្នុងភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង​ ... Read More »

វាយគ្នាទៅវិញទៅមក! បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឯម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ ករណីវាយគ្នាទៅវិញទៅមកទីបំផុតបុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងម្នាក់ទៀតដែលជាគូបដិបក្ខបានរងរបួសធ្ងន់ចំក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី នៅចំណុចផ្ទះលេខ៥៦Eo ផ្លូវលេខ១០៩ ភូមិ៥ សង្កាត់អូរឫស្សីទី៣ ខណ្ឌ ៧មករា។  សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ ... Read More »

ក្រុមក្មេងទំនើង៥នាក់បង្ហោះម៉ូតូត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោកឃាត់ខ្លួន​ កោរសក់​ ណែនាំអប់រំធ្វេីកិច្ចសន្យា​ និងពិន័យតាមច្បាប់​

ភ្នំពេញ ៖ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២១:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ជាក់ស្ដែងករណីបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណ: ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ... Read More »

ប្រទេសឆេកនឹងបោះបង់ចោលវ៉ាក់សាំងចំនួន៤៥.០០០ដូសប្រភេទ AstraZeneca ដោយសារហួសកំណត់ប្រើប្រាស់

សាធារណរដ្ឋឆេក នឹងត្រូវកម្ទេចចោលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៤៥ពាន់ដូស ប្រភេទ AstraZeneca ដោយសារតែជិតផុតកំណត់ប្រើប្រាស់។ សារព័ត៌មានRT នៅថ្ងៃទី១៣ខែកញ្ញាបានផ្សាយថា មានវ៉ាក់សាំង AstraZeneca ៥៥ពាន់ដូស បានបញ្ជូនមកប្រទេសឆេក ដោយមានកាលបរិច្ឆេទប្រើប្រាស់ដល់ខែតុលា ។ ប្រទេសឆេកមានគម្រោងប្រើប្រាស់វ៉ាក់សាំងខាងលើសម្រាប់ចាក់ដូសទីពីរ ... Read More »

ប្រទេសលោកខាងលិចពិភាក្សាគ្នាស្ទាក់ស្ទើរ រីឯចិនមិនបង្អង់នោះឡើយបានផ្តល់ជំនួយជាបន្ទាន់ដល់អាហ្វហ្គានីស្ថាន

ក្នុងពេលដែលក្រុមអ្នកជំនួយអន្តរជាតិ ពិសេសគឺប្រទេសលោកខាងលិចបានជួបប្រជុំគ្នានៅ ទីក្រុងហ្សឺណែវ ប្រទេសស្វុីស នាថ្ងៃទី១៣ខែកញ្ញា ដើម្បីពិភាក្សាគ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ។ ក្នុងពេលដែលប្រទេសលោកខាងលិចកំពុងពិភាក្សាគ្នានោះ ចិននិងប៉ាគីស្ថាន មិនបង្អង់យូរឡើយបានផ្តល់ជំនួយភ្លាមៗដល់អាហ្វហ្គានីស្ថាន។ សេដ្ឋកិច្ចអាហ្វហ្គានីស្ថានស្ថិតនៅក្នុងដំណាក់កាលវិបត្តិទ្រង់ទ្រាយធំដោយសារសង្គ្រាមអូសបន្លាយ ។ ចំណែកអាមេរិក និងប្រទេសលោកខាងលិចដែលបានកាន់កាប់បំផ្លាញអាហ្វហ្គានីស្ថាននៅស្ទាក់ស្ទើរមិនទាន់សម្រេចផ្តល់ជំនួយនៅឡើយ ... Read More »

ចិនប្រកាសអាសន្នពីផលប៉ះពាល់ទ្វេដង គឺដោយសារព្យុះ Chanchu និងការឆ្លងកូវីដ-១៩

ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងដឹកជញ្ជូនធំបំផុតរបស់ចិន បានសម្រេចផ្អាករាល់ជើងហោះហើរ និងបិទសាលារៀនចាប់ពីថ្ងៃទី១៣ខែកញ្ញា ក្នុងពេលព្យុះចន្ធូ (Chanthu ) នឹងវាយប្រហារចូលដីគោកប្រទេសចិននៅយប់ថ្ងៃទី១៣ ខែកញ្ញានេះ។ តាមការលើកឡើងរបស់មន្ត្រីអាកាសចរណ៍ទីក្រុងសៀងហៃ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិទីក្រុងសៀងហៃ បានសម្រេចផ្អាកការហោះហើរ ចាប់ពីម៉ោង១១ថ្ងៃត្រង់ ... Read More »

បេីកវគ្គបំប៉នជំនាញគ្រូបង្គោល​ដល់រាជ​អាវុធ​ហត្ថ​ជំនាញមន្ទីរទំនាក់​ទំនងកិច្ចការ​សាធារណៈ នៃខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖​ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស្រ៊ុន​ផឹងឡេង មេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថ​ខេត្តត្បូងឃ្មុំ ទទួលជំនាញមន្ទីរទំនាក់​ទំនងកិច្ចការសាធារណៈ បានដឹកនាំក្រុម​ ការងារចំណុះអោយមន្ទីរទំនាក់ទំនង​កិច្ចការសាធារណៈ និងមូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង/ស្រុកទាំង០៧ បានចូល​រួមរៀនវគ្គបំប៉នជំនាញគ្រូបង្គោលតាមប្រព័ន្ធ វីដេអូ ខុន ... Read More »

លោក​ ហេង​ រតនា ​៖​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលផ្តល់ជំនួយឥតសំណងចំនួន២.៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់សម្រាប់ឆ្នាំ២០២២

ភ្នំពេញ​៖​​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៣ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ដោយ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលផ្តល់ជំនួយឥតសំណងចំនួន២.៥លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់សម្រាប់ឆ្នាំ២០២២​  ដែលនឹងត្រូវប្រតិបត្តិការបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅទិសខេត្តព្រះវិហារ​ ,កំពង់ធំ​ ,សៀមរាប​ ... Read More »

សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចសម្ភារប្រជាពលរដ្ឋបាន៥ថ្ងៃ

​ខេត្តបាត់ដំបង ​៖ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ​ម្នាក់ដែលលួច​យក​សម្ភារនៅ​ក្នុង​យានដ្ឋា​ន​ជួស​ជុល​រថយន្ត​មួយ​កន្លែង ហើយ​បាន​បន្សល់​ទុក​នូវ​រូបថត​ធ្វើសកម្មភាព​លួច​នៅក្នុង​កាមេរ៉ា​សុវត្ថិភាពនោះ ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកទៅចាត់ការតាមផ្លូវច្បាប់។ ករណីខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ ។  សមត្ថកិច្ចជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​តាមរយៈ​រូបថត​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាពអស់រយៈ​ពេល​០៥​ថ្ងៃ​ទើប​ក្របួចជន​ដៃដល់​រូបនេះបាន ​។ ​​យោងតាមរបាយ​ការ​ណ៍​របស់ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបានឱ្យដឹងថា ... Read More »

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពិនិត្យមើលលើនាយក​ទីចាត់ការ​អន្តរ​វិស័យ​លោក អុឹង​ សោភ័ណ្ឌ​

ខេត្ត​សៀមរាប៖ ​បេី​យោង​តាម​សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋដែលរស់នៅ​ នឹង​មាន​ដីធ្លីស្ថិតនៅភូមិទាំង៨​ នៃឃុំកណ្តែក ស្រុកប្រាសាទ​គង ខេត្ត​សៀមរាប​ បានសូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ជួយពន្លឿនក្នុងការប្រកាសបិទ​ផ្សាយ​ដេីម្បី​ចែក​ប័ណ្ណម្ចាស់​កម្ម​សិទ្ធិ​ស្រប​ច្បាប់ដល់​ប្រជាពលរដ្ឋ​​ផង។ ដោយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប លេខ១២៦៨/១៩ សជណ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩​ ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់ធ្វើការវិនិច្ឆ័យ ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២២

ភ្នំពេញ​​៖​ លោកឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពី សប្បុរសជន ជាអង្ករ ៣៣តោន ដើម្បីឧបត្ថម្ភបន្ដជូនពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺ កូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពី សប្បុរសជន ជាអង្ករ ៣៣តោន ដើម្បីឧបត្ថម្ភបន្ដជូនពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺ កូវីដ-១៩ ។ អង្ករចំនួន៣៣តោនត្រូវបានក្រុមហ៊ុន អិមដាប់បែលយូជី (ខេមបូឌា) ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានភារៈរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសលើកទី ... Read More »

សេចក្តីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល និងបូមស្ការបណ្តាញលូសម្រាប់ឆ្នាំ២០២១ ប្រវែងសរុប ៣,៤៤០ម តាមបណ្ដោយផ្លូវលេខB៤០៣ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ក្រុមលទ្ធកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិត ទាំងសហត្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា: ក្រុមលទ្ធកម្ម នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងដាក់អោយដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកទទួលការធ្វើ ការងារជួសជុល ... Read More »

រដ្ឋបាល​ស្រុក​សំរោង​ទង​​​ ការបើកដំណេីរការគ្រឹះស្ថានសិក្សា​ ជាបណ្តុំនៅក្នុងមូលដ្ឋានស្រុក​ ដោយ​គោរព​​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល

ខេត្ត​កំពង់ស្ពឺ​៖​ រដ្ឋបាល​ស្រុក​សំរោង​ទង​ នៃខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ នៅថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ គ្រឹះស្ថានសិក្សានៅក្នុងស្រុក​សំរោងទង​ បានបើកដំណេីរការ​ បង្រៀន​ និង​រៀន​ ជា​បណ្តុំ​ តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ... Read More »

ពលរដ្ឋបារាំងជាង៥០% មានអង់ទីគ័រប្រឆាំងវីរុសកូវីដ-១៩

ពលរដ្ឋបារាំងជិត៧០%ដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស ក្នុងនោះមានជាង ៥០%គឺមានអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩ ។ ជាមួយគ្នានេះដែរ បារាំងក៏បានលុបចោលបន្តិចម្តងៗលើវិធានការត្រួតពិនិត្យទៅលើបណ្ណសុខាភិបាល នៅក្នុងតំបន់ដែលមានករណីឆ្លងថយចុះ។ តាមក្រសួងសុខាភិបាលបារាំង បញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក បារាំងមានករណីឆ្លងកូវីដ-១៩ ជាង៧៦០០នាក់ ។ ក្នុងរយៈពេល ៧ថ្ងៃកន្លងមក ... Read More »

កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០៧ ចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនៅចំណុចភ្នំព្រិច

ខេត្ត​ក្រចេះ៖ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០៧ បានចុះបង្រ្កាបរថយន្តមួយគ្រឿង​ ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនៅចំណុចភ្នំព្រិច​ ស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។  ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងស្នាក់ការសន្តិសុខ៧០៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ... Read More »