ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ឃឹម ហ្វីណង់ ៖ ផ្សារបន្ទាយស្រីកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីបណ្តើរៗហើយ!

ខេត្តសៀមរាប ៖ ពិនិត្យវឌ្ឍនភាពគម្រោងកែលម្អផ្សារសហគមន៍៖ ផ្សារបន្ទាយស្រីកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីបណ្តើរៗហើយ! ពិតមែនតែមិនទំនើបស្រស់ស្អាតដូចផ្សារដែលទើបនឹងសង់ឡើងថ្មីៗ តែអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នឹងត្រូវបានធ្វើឱ្យប្រសើរឡើងវិញទាំងស្រុងនៅក្នុងការជួសជុលលើកនេះ។ នេះជាការថ្លែងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ... Read More »

ស្គាល់មុខមេល្បែងដ៏ធំដែលសមត្ថកិច្ចចុះបង្ក្រាបកាលពីម្សិលមិញហើយគឺឈ្មោះ សូ សំឡូត

   ភ្នំពេញ៖ ប្រភពពីមន្ត្រីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ទីតាំងឃ្លាំងមួយកន្លែងដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាមេល្បែងដ៏ធំរូបនេះនៅតែព្រហើនបើកល្បែងសុីសងជាបន្តបន្ទាប់មិនខ្លាចញញើតច្បាប់បន្តិចសោះយ៉ាងហ្នឹង ? ... Read More »

ជិះម៉ូតូឌុបប្រពន្ធនិងកូនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំងសងខាងចំនួន៤នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង២៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូឌ្រីម សេ125មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ... Read More »

តូចចិត្តម្ដាយស្ដីបន្ទោស​ យុវជនម្នាក់ដេីរមកលោតទឹកពីលេីស្ពានព្រះមុនីវង្ស តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្ពាយកាតាបដេីរមកលេីស្ពានព្រះមុនីវង្សចាស់​ រួចក៏លោតទឹកដេីម្បីបញ្ចប់ជីវិត​ តែត្រូវបានអ្នកនេសាទជួយស្រង់យកមកលេីគោកវិញ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង១០នាទីយប់​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចស្ពានព្រះមុនីវង្សក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។  ​    ... Read More »

ខេត្តសៀមរាបរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅសួនច្បារមហាសណ្ឋាគារអង្គរ

ខេត្តសៀមរាប ៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ខេត្តសៀមរាបបានប្រារព្ធធ្វើពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះខួបកំណើតភរិយាឈានចូល៦៨ឆ្នាំ !

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩និង១៤យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះរូបភាព Sweet មិនចាញ់គូភរិយាវ័យក្មេងឡើយ បង្ហាញពីសក្ខីភាព ស្រឡាញ់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ តម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុនមានសមត្ថភាពបូមទឹកបាន ១២ម៉ែត្រគូបក្នុង១ វិនាទីនឹងរួចរាល់នៅខែមីនាឆ្នាំ២០២២ខាងមុខនេះ

ភ្នំពេញ៖  ក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើសកម្មភាពតម្លើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។ ... Read More »

ប្រធានាធិបតីពូទីន និងប្រធានាធិបតីស៊ី ជីនពីង ចាប់ផ្តើមពិភាក្សាគ្នាតាមអនឡាញ

សារព័ត៌មាន CCTV បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចាប់ផ្តើមពិភាក្សាគ្នាទ្វេភាគីតាមអនឡាញ។ អ្នកនាំពាក្យប្រធានាធិបតីពូទីនលោក Kremlin Dmitry Peskov បានបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងអូសបន្លាយរយៈពេលជាច្រើនម៉ោង។ កន្លងមកនៅថ្ងៃទី៧ខែធ្នូ លោកពូទីនក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីបៃឌិនតាមវីដេអូអនឡាញផងដែរ ... Read More »

ក្រសួងទេសចរណ៍ចេញ សារាចរណែនាំលេខ០១៧ សរណន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការចុះបញ្ចីកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ចេញ សារាចរណែនាំលេខ០១៧ សរណន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការចុះបញ្ចីកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតាមប្រពន្ធអនឡាញ។  ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ... Read More »

គោព្រៃកម្ពុជា ទទួលបាន៣ពិន្ទុដំបូង ក្រោយឈ្នះឡាវ ៣-០ នៃពាន AFF Suzuki Cup 2020

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុដំបូង ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ... Read More »

ប្រកាសអាសន្នពីអសន្តិសុខស្បៀងគួរឱ្យព្រួយបារម្ភនៅអាហ្វ្រិក

គណៈកម្មការសហគមន៍ទ្វីបអាហ្វ្រិក AUC គណៈកម្មការសេដ្ឋ កិច្ចរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកទ្វីបអាហ្វ្រិក ECA និងអង្គការស្បៀងអាហារ កសិកម្មពិភពលោក FAO បានប្រកាសរបាយការណ៍ថ្មីបំផុតបង្ហាញឱ្យឃើញថា ស្ថានភាពអសន្តិសុខស្បៀងអាហារអាចនឹងកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក។ នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា កង្វះស្បៀងអាហារកាន់តែអាក្រក់ទៅៗនៅក្នុងទ្វីបអាហ្វ្រិក។ នៅក្នុងឆ្នាំ២០២០ មានពលរដ្ឋជាង២៨១លាននាក់នៅក្នុងទ្វីបនេះកង្វះអាហារូបត្ថម្ភ ... Read More »

តាប៊ុយ រងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម ករណីស្រវឹងបើកបរខុសច្បាប់ហើយមកLive រិះគន់រឿងគេទារសំណងច្រើន

ភ្នំពេញ៖ ពិតជាធ្វើឲ្យគេបន្តមកចាប់អារម្មណ៍ទៅលើករណីនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ ។ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គមក្រោយពីយប់ថ្ងៃទី១៤ ខែធ្នូនេះ សិល្បកររូបនេះបានចេញមុខធ្វើការLive វីដេអូដោយបានលើកឡើងរិះគន់ទៅកាន់ភាគីម្ខាងទៀតអំពីការមិនពេញចិត្តនឹងការទាមទារសំណងរហូតដល់ជាង២ពាន់ដុល្លារអាមេរិកនោះ ។   ការរិះគន់ត្រឡប់ទៅកាន់ម្ចាស់រថយន្តព្រូសនោះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គមព្រោះតែគេដឹងថា ករណីនៃការបើកបរក្នុងស្ថានភាពស្រវឹងនោះគឺជារឿងខុសច្បាប់ហើយ ហើយមកធ្វើការLive ... Read More »

អូស្ត្រាលីបើកទ្វារព្រំដែនសម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់

នៅថ្ងៃទី១៥ខែធ្នូ ប្រទេសអូស្ត្រាលីបានសម្រេចបើកទ្វារព្រំដែនជាមួយពលករអន្តរជាតិដែលមានជំនាញច្បាស់លាស់ហើយបានចាក់វ៉ាក់សាំងរួចរាល់ចូលក្នុងទឹកដីអូស្ត្រាលី ក្រោយរយៈពេលជិតពីរឆ្នាំដែលបានហាមប្រាម។ នេះគឺជាការខិតខំរបស់រដ្ឋាភិបាលអូស្ត្រាលីដើម្បីដំណើរការសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកូវីដ-១៩ ។ ទន្ទឹមនឹងនោះក៏មានដំណើរការសកម្មភាពធ្វើដំណើរអន្តរជាតិជាថ្មីឡើងវិញដែរ។ គម្រោងបើកព្រំដែនឡើងវិញរបស់អូស្ត្រាលីបានពន្យារពេល ២សប្តាហ៍កន្លងមក ក្រោយពេលប្រទេសនេះបានរកឃើញករណីឆ្លងកូវីដ-១៩ អូមីក្រុង ។ រដ្ឋាភិបាលអូស្ត្រាលីរង់ចាំវាយតម្លៃពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មីអូមីក្រុង ទើបសម្រេចបើកទ្វារប្រទេសជាថ្មី។ ... Read More »

ផល សិលា បន្ដឈរលេខ១ វិញ្ញាសា RS:One នៃ​ការ​ប្រ​កួត​កី​ឡា​ទូក​ក្ដោង​ជើង​ឯក​អាស៊ាន (ថ្ងៃទី២) នៅ​ខេត្ត​ព្រះ​សី​ហនុ

ភ្នំពេញ៖ កីឡាករ ផល សិលា នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយបន្ដឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន លើវិញ្ញាសា RS:One ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ... Read More »

ហុងដាឌ្រីមពន្លះគ្នាបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង

ខេត្តតាកែវ ៖ បុរស២នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូបុកគ្នាក្នុងទិសដៅទិសដៅផ្ទុយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយម៉ូតូនិងម៉ូតូដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងនោះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខកំពង់ចាម1A-9508 ... Read More »

ភ្ញាក់ផ្អើលជាថ្មី ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវប្អូនស្រីទម្លាយរឿងសំងំរស់ តែឯងមិនទទួលស្គាល់ ម្ដាយ និងបងប្អូន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ ករណីនៃការទម្លាយសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញគណនីហ្វេសប៊ុកមួយឈ្មោះ Zeii Pov បានទម្លាយរឿង ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសំងំរស់នៅតែឯងដោយមិនទទួលស្គាល់ម្តាយ ... Read More »

ហាមឃាត់គណនីសង្គមហ្វេសប៊ុកឈ្មោះ Angel Secret ផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវទន៍ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Angel: Secret កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទ ដូចជា៖១-Angel Secret Remove Make ... Read More »

វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកំពុងឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១៤ខែធ្នូ បានព្រមានថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង កំពុងតែឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ។ទន្ទឹមនឹងនោះអង្គការ WHO ក៏បានអំពាវនាវដល់បណ្តាប្រទេសធ្វើសកម្មភាពឱ្យបានលឿនបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលឱ្យមានប្រសិទ្ធភាព។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសថា ... Read More »

ព័ត៌មានបឋម ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំនៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានចុះបង្ក្រាប ទីតាំងឃ្លាំងមួយកន្លែងពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រភពដែលទទួលបាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

អុីរ៉ង់ប្រកាសថា ខ្លួនបានត្រៀមលក្ខណៈវាយប្រហារកម្ទេចអុីស្រាអែលក្នុងរយៈពេលតែ៥នាទីប៉ុណ្ណោះ

អុីរ៉ង់បានដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយនៅតាមព្រំដែនអុីរ៉ាក់ អាចជួយកាត់បន្ថយរយៈពេល វាយប្រហារទៅលើប្រទេសអុីស្រាអែល ដោយប្រើពេលតែ៥នាទីប៉ុណ្ណោះ ដែលពីមុនត្រូវចំណាយពេលដល់ទៅ៧នាទី។ ក្នុងពេលអុីស្រាអែលព្រមានថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប្រទេសនេះនឹងបើកការវាយប្រហារតាមដែនអាកាសទៅលើប្រទេសអុីរ៉ង់ ដើម្បីបំផ្លាញទីតាំងបរមាណូរបស់អុីរ៉ង់ ក៏ដូចជាឃ្លាំងអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយ។ ចំពោះការគំរាមកំហែងពីប្រទេសអុីស្រាអែលនេះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចាប់ផ្តើមដាក់ពង្រាយកាំជ្រួចមីស៊ីលរាប់រយដើមនៅជិតព្រំដែនប្រទេសអុីរ៉ាក់ដើម្បីកាត់បន្ថយពេលវេលាវាយប្រហារប្រទេសអុីស្រាអែល ដោយប្រើពេលតែ៥នាទីប៉ុណ្ណោះ ។ បច្ចុប្បន្ន ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកNIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី។  ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Jody Direen កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ ១. ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាដោះចប់ឬមិនចប់ គឺស្ថិតលើមីយ៉ាន់ម៉ាខ្លួនឯង អាស៊ានគ្រាន់ជាអ្នកសម្របសម្រួលប៉ុណ្ណោះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាដោះចប់ឬមិនចប់ គឺស្ថិតលើមីយ៉ាន់ម៉ាខ្លួនឯង អាស៊ានគ្រាន់ជាអ្នកសម្របសម្រួលប៉ុណ្ណោះ ។  សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា ... Read More »

ប្រធានក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​៖ សូមបន្តកិច្ចការងារ​ តាមគោលនយោបាយរបស់សមាគម​ ដោយត្រូវប្រេីប្រាស់ថវិកាឱ្យតម្លាភាព

ខេត្ត​កំពង់ចាម ​៖​ លោក​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ នៅព្រឹក​ ថ្ងៃទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ នៅសាលាខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​ ​និងគណៈកម្មាធិការប្រតិបត្តិ​ប្រចាំឆ្នាំ២០២១​ របស់សមាគម​ក្រុមប្រឹក្សា​ក្រុង​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះលើ ផេកផ្លូវការថា, នៅថ្ងៃទី១៥ ខែធ្នូ គឺជាថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

លោក​ ជិន ម៉ាលីន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធអនឡាញហ្ស៊ូម (Zoom) របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅរសៀល​ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

អភិបាលខេត្តកំពង់ចាមប្រគល់ពានរង្វាន់ អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម អញ្ញើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០  ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ មានប្រសាសន៍នាឱកាសនោះលោក ... Read More »

ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Log4j អាចឱ្យជនខិលខូចចូលទៅក្នុងកុំព្យូទ័របាន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១៦​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា​ អាជ្ញាធរសន្តិសុខតាមប្រព័ន្ធអុីនធឺណិតរបស់សហរដ្ឋអាមេរិកបានធ្វើការព្រមាន​ កាលពីថ្ងៃអង្គារម្សិលមិញនេះ​ ពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Log4j ដែលអាចនាំឱ្យមានការលួចចូលកុំព្យូទ័ររាប់រយលាននៅជុំវិញពិភពលោកបានយ៉ាងងាយស្រួល។ អ្នក​ប្រើ​កុំព្យូទ័រ​ទូទៅ​ប្រហែល​ជា​មិន​ធ្លាប់​បាន​ឮ​អំពី​កម្មវិធី​​នេះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ប្រើ​យ៉ាងទូលំទូលាយនៅក្នុងកម្មវិធីជាច្រើនសម្រាប់ភ្ជាប់ទៅអុីនធឺណិតជុំវិញពិភពលោក ដើម្បីជួយតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់។ ដោយសារ ... Read More »

លោក ភា សុភ័ក្ត្រា ៖ ក្រុមកម្ពុជានៅតែបន្តប្តេជ្ញាចិត្ត ជាមួយក្រុមឡាវ ល្ងាចនេះ នាជំនួបទី៣ AFF Suzuki Cup 2020

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ សម្រាប់ជំនួបប្រកួតទី៣ ជាមួយក្រុមជម្រើសជាតិឡាវ នៅក្នុងពូល B នៃព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី នាវេលាម៉ោង ៤:៣០ល្ងាច ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់២នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូបុកគ្នាពេញមួយទំហឹង​ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៩និង៥៥នាទីលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។     មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា​ ជនរងគ្រោះរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ សុឹង ... Read More »