ព័ត៌មានទាន់ហេតុការណ៍៖
'

ប្លន់ម៉ូតូបានសម្រេច តែគេចមិនរួចពីសមត្ថកិច្ច ក្រោយបង្ក្រាបដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូ២គ្រឿងថែមទៀត !

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចបានឱ្យដឹងថា, យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា, ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ... Read More »

រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី០៩​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញនេះ​ ដែលមានលោក ថោង ខុន ... Read More »

ត្រូវដឹងទាំងអស់គ្នា ! គឺរាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ... Read More »

ប្រទេសប៉ូឡូញអាចដើរតាមគន្លងអង់គ្លេស ចាប់ផ្តើមយុទ្ធនាការ Polexit ចេញពីសហគមន៍អឺរ៉ុប

អនាគតរបស់ប្រទេសប៉ូឡូញក្នុងសហគមន៍អឺរ៉ុប ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពេលចៅក្រមប៉ូឡូញប្រកាសច្បាប់ផ្ទាល់ខ្លួនជំនួសច្បាប់របស់EU ក្រោយពេលមានវិវាទរវាង រដ្ឋាភិបាល Warsaw នឹងទីក្រុង Brussels ។ លោក Jaroslaw Kaczynski មេដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ ដែលមានឥទ្ធិពលបំផុតក្នុងរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា ... Read More »

ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» នៅ​ថ្ងៃ​ទី១១ ខែតុលា !

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​ ទី ១១ ខែតុលា ឆ្នាំ ២០២១។ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូន សាធារណជនជ្រាបថា នៅថ្ងៃចន្ទ ... Read More »

រុស្ស៊ីចោទប្រកាន់បុគ្គលិកស្ថានទូតអាមេរិក«លួច»នៅក្នុងពេលស្រវឹង ទីក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងប់ស្ងាត់

រុស្ស៊ីបានស្នើដល់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដកតំណែងមន្ត្រីការបរទេស៣រូបដែលបានលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីក្នុងពេលស្រវឹងស្រា ។ ប្រសិនបើអាមេរិកមិនដោះស្រាយទេនោះ រុស្ស៊ីនឹងបណ្តេញបុគ្គលិកស្ថានទូតទាំង៣រូបនោះចេញជាបន្ទាន់។ សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ពលរដ្ឋអាមេរិក៣រូបដែលធ្វើការក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងមូស្គូ បានរងការចោទប្រកាន់ថាបានលួចវ៉ាលិសរបស់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃទី១៨ខែកញ្ញាក្នុងពេលស្រវឹងស្រា។ មន្ត្រីប៉ូលិសរុស្ស៊ីបានកំណត់អត្តសញ្ញាណថា ជនសង្ស័យ៣រូបជាទាហានជើងទឹកវាយឡើងគោកអាមេរិក ធ្វើការជាបុគ្គលិកសន្តិសុខការពារស្ថានទូតអាមេរិកមានអាយុប្រមាណ២០ឆ្នាំ។ នៅក្នុងលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិក ... Read More »

ម្ចាស់ហាង«រងចាំ» ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ

ខេត្តកណ្ដាល៖ ម្ចាស់ហាងដែលមានយីហោ «រងចាំ» ម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ​។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចបន្ទប់គិតលុយហាងរងចាំ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ... Read More »

បើកម៉ូតូលឿនពេកទៅបុកដើមឈើរួចហើយធ្លាក់ចូលទឹកព្រែកស្លាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកព្រែក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់យានជំនិះមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដោយសារតែជនរងគ្រោះបើកម៉ូតូលឿនខ្វះប្រុងប្រយ័ត្នជ្រុលទៅបុកដើមឈើរួចហើយក៏ធ្លាក់ចូលទឹកព្រែកតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះផាន់ ដារ៉ា អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាសាក់ ឃុំបាសាក់ ... Read More »

យោធាថៃឃាត់ខ្លួនជនជាតិថៃ៥នាក់និងម៉ូតូចំនួន៦គ្រឿងបម្រុងឆ្លងដែនមកប្រទេសកម្ពុជា

ក្រុងប៉ោយប៉ែត៖ កម្លាំងយោធាថៃប្រចាំការនៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាព្រះយ៉ាកាលពី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ក្រោយពីទទួលបានសេចក្ដីរាយការណ៍មកថា នឹងមានការលួចនាំម៉ូតូបញ្ជូនទៅលក់ឲ្យជនជាតិខ្មែរតាមច្រករបៀង ត្រង់បរិវេណភូមិរ៉មត្រៃ ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃបានដឹកនាំកម្លាំងល្បាតចុះត្រួតពិនិត្យ និងបានឃាត់ខ្លួនបណ្ដាញលួចនាំម៉ូតូបញ្ជូនទៅលក់នៅប្រទេសជិតខាងចំនួន៦គ្រឿង ព្រមទាំងជនត្រូវចោទ៥នាក់ទៀត។  សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថាបន្ទាប់ពីការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចថៃបានរកឃើញថាមានវត្ថុតាងម៉ូតូចំនួន៦គ្រឿង ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែកញ្ញានៅ Premier League

Cristiano Ronaldo មិនត្រូវការពេលវេលាដើម្បីកែប្រែជីវិតថ្មីនៅ Premier League ឡើយ បន្ទាប់ពីផ្លាស់ទៅ Manchester United ពីក្លិបJuventus ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានឈ្មោះថា Player of the Month ... Read More »

កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២០នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៣៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​០៩​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២០នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៣៧នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៨ ខែតុលា​​​​​​ ... Read More »

Jorginho, Lionel Messi និង Robert Lewandowski ស្ថិតក្នុងចំណោមបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១

កីឡាករ Jorginho របស់ក្រុមតោខៀវ Chelsea, កីឡាករ Lionel Messiរបស់ក្រុម Paris St-Germain និងកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich ... Read More »

អាមេរិកអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងទទួលស្គាល់ដោយWHO ចូលក្នុងទឹកដីរបស់ខ្លួន

មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា អាមេរិកនឹងអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីអាមេរិកនូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ នេះជាសកម្មភាពវិជ្ជមានមួយដែលពីមុនអាមេរិកអនុញ្ញាតឱ្យតែពលរដ្ឋដែលចាក់វ៉ាក់សាំងអាមេរិកឬអឺរ៉ុបតែប៉ុណ្ណោះ។ អ្នកនាំពាក្យ CDC អាមេរិក នៅថ្ងៃទី៩ខែតុលាបានប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនមិនថា វ៉ាក់សាំងប្រភេទណានោះឡើយឱ្យតែអង្គការសុខភាពពិភពលោកទទួលស្គាល់ ។ ការសម្រេចខាងលើ មានន័យថា អ្នកដែលចាក់វ៉ាក់សាំង ... Read More »

កីឡាការិនី Ellen White និង Fran Kirby មានឈ្មោះក្នុងបញ្ជីសម្រាំងពានរង្វាន់ Ballon d’Or របស់ស្ត្រីឆ្នាំនេះ

កីឡាការិនីបាល់ទាត់ Ellen White របស់អង់គ្លេស និង Fran Kirby ស្ថិតនៅក្នុងបញ្ជីសម្រាំងទាំង២០នាក់សម្រាប់ពានរង្វាន់បាល់មាសផ្នែកនារី (Ballon d’Or) ឆ្នាំ២០២១ ។ Fran Kirby វ័យ២៨ឆ្នាំបានជួយឱ្យក្រុមតោខៀវ ... Read More »

ខ្សែប្រយុទ្ធ Muller ជួយឲ្យអាល្លឺម៉ង់យកឈ្នះរ៉ូម៉ានីឡើងឈរលេខ១ក្នុងពូលវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលពួកគេតាមពីក្រោយដើម្បីផ្តួលក្រុមរ៉ូម៉ានីក្នុងវគ្គជម្រុះ World Cup ក្នុងពូល J កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលានេះ។ កីឡាករ Ianis Hagi របស់ក្រុម ... Read More »

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស”តាមរយ:ប្រព័ន្ធអនឡាញហ្សូម (Zoom Meeting)

ភ្នំពេញ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ” !

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសង្ឃឹមថា “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ថ្ងៃនេះជាខួបកំណើតចៅទី២០ រំលឹកដល់លោក ហ៊ុន ម៉ាណែត ឆ្នាំ ១៩៧៧ កើតឡើងគ្មានឪពុកនៅក្បែរ គ្មានចំណីអាហារ សម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន ក្បត់អង្គការ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើ រូបថតនិងសារសម្លេងមកថា(លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។ សម្តេចបានថ្លែងរំឮកថា, មើលរូបថតនិងស្តាប់សារសម្លេងចៅហើយនឹកឃើញដល់ឆ្នាំ១៩៧៧នៅពេល នៅពេលឪពុករបស់គេកើតឡើងគ្មាន ... Read More »

លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស ... Read More »

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស.  ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១  លោក គួច ចំរើន ... Read More »

យន្តហោះដឹកអ្នកដំណើរចុះចតជាបន្ទាន់ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍គុយវែត បានចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Trabzon ភាគខាងជើងប្រទេសតួកគី ក្រោយទទួលបានការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅលើយន្តហោះនោះ។អភិបាលរដ្ឋ Trazbon លោក Ismail Ustaoglu បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jazeera Airways ហោះហើរចេញពីប្រទេសគុយវែត ត្រូវចុះចតជាបន្ទាន់ ... Read More »

លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា !

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ... Read More »

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការរៀបចំច្បាប់ «សញ្ជាតិខ្មែរតែមួយ»ដើម្បីកសាងមេដឹកនាំស្មោះត្រង់ចំពោះប្រទេសជាតិ និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស !

ភ្នំពេញ ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានកត់សំគាល់ជាមួយនឹងមោទនភាពដ៏ក្រៃលែងដែលឃើញថា ស្មារតីជាតិនិយម ... Read More »

ក្រសួងទេសចរណ៍ សម្រេចបង្កើតក្រុមការងារសម្របសម្រួលការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ យោងតាមផេកក្រសួងទេសចរណ៍នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្រសួងទេសចរណ៍ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល «ការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ» ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សម្របសម្រួល ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ !

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្របតាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ... Read More »

វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្លាប់និងរបួស១០០នាក់

មន្ត្រីប៉ូលិសក្រុមតាលីបង់ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១០០នាក់ដែរបានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើព្រះវិហារនិកាយស៊ីអុីត ក្នុងទីក្រុង Kuduz នៅល្ងាចថ្ងៃទី៨ខែតុលា ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ខែតុលាថា មានសាកសពជាច្រើនត្រូវបានរកឃើញនៅក្រោមគំនរអគារព្រះវិហារដែលបាក់បែក ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនេះនៅឡើយទេ ។ ប៉ុន្តែក្រុមរដ្ឋអ៊ិស្លាម IS ដែលជាសត្រូវជាមួយក្រុមតាលីបង់ ... Read More »

លោករដ្ឋលេខាធិការ ដួង តារា សូមគាំទ្រទាំងស្រុងចំពោះសម្តេចប្រមុខដឹកនាំដែលបានលើកសំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដេីម្បីកំណត់ច្បាស់ចំពោះមុខតំណែងមន្រ្តីដែលមានសញ្ជាតិ២ មិនអាចកាន់តំណែងកំពូលទាំង៤ !

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ក្នុងនាមខ្ញុំបាទជាជំនួយការផ្ទាល់សម្តេចតេជោ ... Read More »

របួសធ្ងន់ស្រាល៦នាក់ ករណីបើករថយន្តធ្លាក់ទឹកស្ទឹង នៅស្រុកវាលវែង

     ខេត្តពោធិ៍សាត់ ៖ នៅរសៀលព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ... Read More »

សហព័ន្ធប្រដាល់សកលរៀបចំគូប្រកួតដណ្តើមប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship នាយប់ថ្ងៃអាទិត្យទី១០តុលានេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូប្រកួតដណ្តើមប្រាក់លាន នៅក្នុងការប្រកួត «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍គោលដៅឆ្ពោះទៅស៊ីហ្គេមមួយនេះកាន់តែកក្រើកទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះបើយោងតាមផេក ( ... Read More »