ព័ត៌មានទាន់ហេតុការណ៍៖
'

របួសធ្ងន់ស្រាល៦នាក់ ករណីបើករថយន្តធ្លាក់ទឹកស្ទឹង នៅស្រុកវាលវែង

     ខេត្តពោធិ៍សាត់ ៖ នៅរសៀលព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ... Read More »

សហព័ន្ធប្រដាល់សកលរៀបចំគូប្រកួតដណ្តើមប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship នាយប់ថ្ងៃអាទិត្យទី១០តុលានេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូប្រកួតដណ្តើមប្រាក់លាន នៅក្នុងការប្រកួត «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍គោលដៅឆ្ពោះទៅស៊ីហ្គេមមួយនេះកាន់តែកក្រើកទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះបើយោងតាមផេក ( ... Read More »

ឥណ្ឌាឃុំខ្លួនទាហានចិនដែលឆ្លងដែនខុសច្បាប់ ហើយព្យាយាមបំផ្លិចបំផ្លាញ

ទាហានចិនប្រមាណ២០០នាក់ បានឆ្លងព្រំដែន LAC ចូលទៅកាន់ទឹកដីឥណ្ឌាស្ថិតនៅក្នុងស្រុក Tawang រដ្ឋ Arunachal Pradesh ។ ក្រុមទាហានទាំងនោះបានព្យាយាមបំផ្លាញលេណដ្ឋាន(Boongke)របស់ទាហានឥណ្ឌានៅទីនោះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានចិនមួយចំនួនក្នុងចំណោម២០០នាក់ត្រូវបានទាហានឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងស្រុក Tawang ។ ... Read More »

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើអ្នកសារព័ត៌មានពីររូបដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ

គណៈកម្មការណូបែលសន្តិភាព បានប្រកាសថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើ អ្នកស្រី Maria Ressa និង លោក Dmitry Muratov ដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ និងសន្តិភាពយូរអង្វែង ។ គណៈកម្មការណូបែលសន្តិភាពនៅប្រទេសន័រវែស ... Read More »

ក្រសួងបរិស្ថាន បន្តប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩

ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ   ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត និងចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ និង​គោលនយោបាយ ... Read More »

លោក ប្រាក់ សុខុន ជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកមុិញ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា,  ខ្ញុំបានជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ... Read More »

ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត

ភ្នំពេញ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងបន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមស្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមស្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ ... Read More »

សាលី អូមើត ប្រាប់ពីស្ថានភាពហ្វឹកហាត់នៅអូទ្រីស និងបេជ្ញាចិត្តបង្កើនសមត្ថភាព ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023 ) CAMSOC- យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,  ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនឹងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី តាមប្រព័ន្ធសន្និសីទវីដេអូ។ ក្នុងជំនួបនោះដែរ លោកស្រី ... Read More »

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ត្រូវបានជួយសង្គ្រោះនិងបានលែងចូលទៅក្នុងព្រៃធម្មជាតិវិញ !

ភ្នំពេញ៖ សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានបញ្ជាក់ឱ្យដឹងថា ... Read More »

គណៈសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជាសម្តែងនូវការគាំទ្រគំនិតផ្ដួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !  ក្នុងនាម គណៈសង្ឃនាយក និងតាងនាមឱ្យសម្តេច ព្រះរាជាគណៈ ព្រះមេគណ: ព្រះអនុគណ ... Read More »

រយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីឆ្នាំ២០២១មានការធ្លាក់ចុះ-៤៤.០២%

ខេត្តរតនគិរី៖  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីមានចំនួន៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០មានការធ្លាក់ចុះ-៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ-៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ-៧៦.២៦%ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបមានចំនួន១៣,៥៤៥នាក់ នាក់។ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌគឺមកពីកត្តានៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ... Read More »

ព្រះតេជគុណ ជួន កក្កដា ៖ “រឿងដែលមនុស្សគ្រប់រូបត្រូវចងចាំជានិច្ច”

ខេត្តតាកែវ ៖ មនុស្សយេីងម្នាក់ៗដាក់ចិត្តថាធេី្វអ្វីមួយត្រូវធេី្វដោយពេញចិត្ត​ កុំធេី្វដោយបង្ខំចិត្តអោយ​សោះ បេីធេី្វដោយបង្ខំចិត្តកុំធេី្វល្អជាង​។ ព្រោះនាំអោយខាតពេលវេលាខាតប្រយោជន៍​ ហេីយបេីអ្នកដទៃដឹងថាទង្វេីរទាំងអស់នោះជាការបង្ខំចិត្តធេី្វនោះទេ​ គេប្រាកដជាមិនអោយតម្លៃយេីងជាដាច់ខាត​ ប៉ុន្តែបេីអំពេីរដែលធេី្វដោយពេញចិត្តគឺធេី្វហេីយមានតម្លៃបំផុត​ចំពោះកិច្ចការដែលយេីងធេី្វ​ទៅ ព្រមទាំងនាំភាពរីករាយសប្បាយចិត្តពីសំណាក់អ្នកដែលយេីងធេី្វចំពោះគេ​ បេីទោះបីគេមិនរីករាយជាមួយយេីង​ ក៏គង់តែយេីងសប្បាយដោយខ្លួនឯងថា​ អំពេីរដែលយេីងធេី្វទៅហេីយគឺមិនសម្តែង​ មិនបង្ខំចិត្ត​ មិនចង់បានអ្វីពីអ្នកនោះវិញទេ​។ ... Read More »

នាវិក​អា​មេ​រិ​ក​ជា​ច្រើន​នាក់​​រង​របួស​ ខណៈ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រ​ បុក​វត្ថុ​អាថ៌​កំបាំង​នៅ​សមុទ្រ​​ចិន​​ខាងត្បូង​

អន្តរជាតិ​៖ បេី​យោង​តាមប្រភពព័ត៌មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​ BBC​ បានចុះផ្សាយថា​៖​ ​ខណៈដែល​​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រ​ បានបុក​នឹង​វត្ថុ​អាថ៌​កំបាំង​ម្យ៉ាង​ ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​ដែនទឹក​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​ បណ្ដាល​ឱ្យ​នាវិក​អា​មេ​រិ​ក​ជា​ច្រើន​នាក់​​រង​របួសផងដែរ។ បេី​តាមការបញ្ជាក់ពី​មន្ត្រី​អា​មេ​រិ​ក​ បាននិយាយថា​ នាវិក​ចំនួន​១៥​នាក់​បាន​រង​របួសស្រាល នៅ​ពេល​នាវាមុជទឹក USS Connecticut បាន​បុក​នឹង​វត្ថុ​នោះ​កាលពី​ថ្ងៃ​សៅ​រ៍សប្ដាហ៍មុន​ ... Read More »

ឈុតតំណាងជាតិ Miss Grand Cambodia 2021ទទួលបានការសរសើរខ្លាំង

ភ្នំពេញ៖ ពិតជាគួរឲ្យកោតសរសើរអំពីទឹកដៃនៃការច្នៃប្រឌិតឈុតតំណាងជាតិនៃកម្មវិធីប្រកួត Miss Grand Cambodia 2021ដែលត្រូវបានបង្ហាញកាលពីរាត្រីថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២១។ ការបង្ហាញនេះបានធ្វើឡើង   ក្រោយពីមានការប្រកាសផ្អាកការប្រកួតអស់រយៈពេល២សប្តាហ៍កន្លងមក ការបង្ហាញវត្តមានបេក្ខនារីទាំង២៥រូបចុងក្រោយ អមដោយឈុតប្រណីតច្នៃដោយកូនខ្មែរនេះទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ ក្នុងកម្មវិធីប្រកួតដែលមានការផ្សាយផ្ទាល់លើបណ្តាញសង្គម និងលើកញ្ចក់ទូរទស្សន៍ប្រមាណ៣ម៉ោងនោះគឺជាការបង្ហាញវត្តមានកញ្ញាឯកទាំង២៥រូបតំណាងឲ្យខេត្តរាជធានីនៅព្រះរាជាណាចក្រកម្ពុជា។ បេក្ខភាពត្រូវបានក្រុមអ្នកជំនាញច្នៃឈុតប្រណីតៗដោយបានទាំងបង្កប់អត្តសញ្ញាណជាតិខ្មែរ ... Read More »

ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន !

ខេត្តកំពង់ចាម​៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

មន្រ្តីសុខាភិបាលថៃ៖ អ្នកជំងឺកូវីដ​-១៩​ នៅតែបន្ត​ស្លាប់ជាង១០០នាក់, ខណៈ​រកឃើញអ្នកឆ្លងថ្មី​ៗជាងមួយម៉ឺននាក់ដដែល

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ ដែលបានដកស្រង់ការចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១នេះថា៖​ គិតត្រឹម​រយៈពេល​២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​មូលដ្ឋាន​បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ខណៈ​ដែលអ្នកជំងឺកូវីដ​-១៩​ ចំនួន ... Read More »

កងកម្លាំង​ពិសេស​អាមេរិក​លួច​បង្វឹក​ទាហាន​តៃវ៉ាន់ស្ងាត់ៗ​ ដែល​ទង្វើ​​នេះ​មុខជា​ធ្វើឱ្យ​​ចិន​ខឹង​​

​អន្តរជាតិ​​៖​ បេី​តាមការបញ្ជាក់ពី​មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់​ បាន​អះអាងលើ​របាយការណ៍​ក្នុង​កាសែត​Wall Street Journal​​ថា៖ កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អាម៉េរិក បាន​ជួយ​បង្វឹក​ទាហាន​តៃវ៉ាន់​ស្ងាត់ៗ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ទង្វើ​​នេះ​មុខជា​ធ្វើឱ្យ​​ចិន​ខឹង​ពុំខាន។​ មន្ត្រី​រូបនេះ​ បាន​និយាយបន្ថែម​ថា ទាហាន​មួយក្រុម​មាន​គ្នា​២០​នាក់​ បាន​ធ្វើ​ការបង្ហាត់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ និង​ថា​គ្រូបង្វឹក​ខ្លះ​បាន​ដូរ​ចេញ​និង​ដូរចូល​កោះ​តៃវ៉ាន់​ថែម​ទៀត​។​ ​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលេីនេះ​បានបញ្ជាក់បន្ថែមថា​​ ការហ្វឹកហាត់​នេះ​ ... Read More »

Zverev ស្វាគមន៍ការស៊ើបអង្កេតរបស់ ATP ចំពោះការចោទប្រកាន់រំលោភបំពាន

កីឡាករវាយតឺន្នីស Alexander Zverev បានស្វាគមន៍ការស៊ើបអង្កេតរបស់ស្ថាប័ន ATP ចំពោះការចោទប្រកាន់ពីបទរំលោភបំពានក្នុងគ្រួសារប្រឆាំងនឹងរូបគេដោយលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាវាដល់ពេលហើយ។ អតីតមិត្តស្រីរបស់ Zverev នាង Olga Sharypova បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអនឡាញ Slate កាលពីថ្ងៃទី២៥ ខែសីហាថា ... Read More »

រញ្ជួយដីកម្រិត៦,១រ៉ិចទ័រ កក្រើកទីក្រុងតូក្យូ ធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់និងរបួស

នៅថ្ងៃទី៨ខែតុលា មានករណីរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ ធ្វើឲ្យកក្រើកទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់និងរបួស ។ ការរញ្ជួយដីកើតឡើងនៅយប់ថ្ងៃទី៧ខែតុលា បណ្តាលឲ្យមនុស្សជាង២០នាក់រងរបួស។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុន JMA បានឱ្យដឹងថា មិនមានការគំរាមកំហែងដោយរលកយក្សស៊ូណាមិនោះឡើយ។ ការរញ្ជួយដីនេះបណ្តាលឱ្យអគារ កម្រើកញប់ញ័រ ហើយការប្រកាសអាសន្នតាមទូរស័ព្ទក៏ត្រូវបានបន្លឺឡើងដើម្បីជួយដល់ពលរដ្ឋឱ្យរកកន្លែងលាក់ខ្លួនបញ្ចៀសគ្រោះថ្នាក់។ ... Read More »

ព័ត៌មានបឋម ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលគេប្រទះឃើញបង្វេចសពនៅក្នុងផ្ទះសំណាក់មួយ

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ជាបឋមនៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា មានករណីប្រទះឃើញបង្វេចសពនារីម្នាក់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងស្ថាប័នមានសមត្ថកិច្ច ... Read More »

អភិបាលខណ្ឌច្បារអំពៅនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សរុប៣០គ្រួសារ នៅសង្កាត់ព្រែកឯង

ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជា អភិបាលខណ្ឌ រួមជាមួយលោកស្រីហេង សុវត្ថា ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែតុលា ... Read More »

ក្លិប Barcelona គាំទ្រក្របខ័ណ្ឌ Super League ដោយសារតែកង្វល់របស់ច្បាប់ FFP

នាយកប្រតិបត្តិរបស់ក្លិប Barcelona បាននិយាយថា ក្លិបគាំទ្រដល់ក្របខ័ណ្ឌEuropean Super League ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុតឹងរ៉ឹងលើក្រុមខណៈដែលច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ (FFP) របស់ UEFA ដើរតួក្នុងការគ្រប់គ្រងដែលគាំទ្រដោយក្លិបដូចជា Paris St Germain និងManchester ... Read More »

តំណាងសម្តេចតេជោ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី

ភ្នំពេញ៖ តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២១ ... Read More »

កិច្ចព្រមព្រៀងទិញក្លិប Newcastle ដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ហើយ

ការទិញយកក្លិប Newcastle United របស់អារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ការព្រមព្រៀងគ្នាហើយ។ ការយល់ព្រមពីក្របខ័ណ្ឌ Premier League អាចនឹងកើតឡើងក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីសម្ព័ន្ធមួយបានបង្ហាញថា រដ្ឋអារ៉ាប៊ីសាអ៊ូឌីតអាចនឹងមានការគ្រប់គ្រងលើក្លិបមួយនេះ។ ផ្ទុយទៅវិញមូលនិធិវិនិយោគសាធារណៈ (PIF) ដែលត្រូវបានកំណត់ផ្តល់៨០% នៃមូលនិធិសម្រាប់កិច្ចព្រមព្រៀង៣០០លានផោននឹងត្រូវបានគេចាត់ទុកថា ដាច់ដោយឡែកពីគ្នាចំពោះរដ្ឋហើយដូច្នេះអនុញ្ញាតឱ្យការទិញយកឆ្លងកាត់ការសាកល្បងម្ចាស់ និងនាយកនៃក្របខ័ណ្ឌ ... Read More »

បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់។  គួរបញ្ជាក់ថានៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូខាងលើនេះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលមានឈ្មោះឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ... Read More »

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា !

ភ្នំពេញ ៖ ក្រោយពីកិច្ចប្រជុំពេញគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ មានខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ... Read More »

កម្ពុជាថ្ងៃនេះ! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២០៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៤៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៨នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃសុក្រទី​០៨​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២០៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៤៧នាក់ និងករណីស្លាប់​ ១៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៧ ខែតុលា​​​​​​ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ វិស័យទេសចរណ៍នៅកោះកុង កម្រើកឡើងវិញអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ខេត្តកោះកុង៖ បើយោងតាមរបាយការណ៍ពីអង្គភាពមន្ទីរព័ត៌មាន ខេត្តកោះកុង គោរពជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា, សន្ទះនៃលំហូភ្ញៀវទេសចរមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តកោះកុង ត្រូវបានគេមើលឃើញថា កម្រើកឡើងវិញហើយអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ។ ៣ថ្ងៃអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១១.២៤៨នាក់ ដោយមានភ្ញៀវទេសចរជាតិ១១.១៥៥នាក់ ... Read More »