ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានក្រុម Messi រកបាន៣គ្រាប់ជួយឲ្យអាហ្សង់ទីនឈ្នះប៊ូលីវី ខណៈប្រេស៊ីលបន្តឈរកំពូលតារាងក្រោយឈ្នះប៉េរូ

ក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតឈ្នះក្រុមភ្ញៀវប៊ូលីវីក្នុងលទ្ធផល៣ទល់០ ក្នុងការប្រកួតវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីនសម្រាប់សប្តាហ៍ទី៨របស់ខ្លួននៅព្រឹកថ្ងៃទី១០ កញ្ញានេះម៉ោងនៅកម្ពុជា។ អាហ្សង់ទីនគ្រប់គ្រងបាល់បានល្អតាំងពីតង់ទី១ និងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ទៅលើក្រុមភ្ញៀវប៊ូលីវី។ ការប្រកួតក្នុងតង់ទី១ ក្រុមអាហ្សង់ទីនមានប្រៀបជាងក្រុមប៊ូលីវី ហើយនៅនាទីទី១៤ ខ្សែប្រយុទ្ធរបស់ក្លិប PSG និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel ... Read More »

ផ្ទុះអាវុធរហូតមនុស្ស២នាក់បានស្លាប់ ជាសង្សារនឹងគ្នា

ភ្នំពេញ៖ បុរសម្នាក់បាញ់សម្លាប់នារីម្នាក់ ក្រោយពេលឈ្លោះប្រកែកគ្នា ក្នុងអតីតក្លិបមួយកន្លែង រួចហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតក្លិបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ... Read More »

មន្ត្រីយោធាម្នាក់ឈរហាលខោអាវសុខៗស្រាប់តែជនដៃដល់មកលបចាក់មួយដែកឆាបរងរបួសដេរ ១៨ថ្នេរ

​     ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ទំនងប្រើប្រាស់គ្រឿងញៀនលេីសកម្រិត​ បានធ្វេីសកម្មភាពយកដែកឆាបចាក់ទៅលើបុរសម្នាក់ខណៈកំពុងឈរហាលខោអាវ បណ្ដាលឲ្យរងរបួសដេរ ១៨ថ្នេរ រួចជនសង្ស័យបានផ្លោះរបងចូលដីឡូត៍មួយកន្លែងគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ផ្លូវលំ ... Read More »

រយៈពេលពីរថ្ងៃមន្ត្រីសុខាភិបាលចុះយកសំណាកអាជីវករផ្សារ ខេ .អ. ឌី ក្នុងស្រុកកំរៀងរកឃើញវិជ្ជមានកូវីដ-១៩ ជាង ២០០នាក់

ខេត្តបាត់ដំបង៖ ឆ្លងតាមការធ្វើតេស្តរយៈពេល០២ថ្ងៃ មន្ត្រីសុខាភិបាលជួរមុខបានរកឃើញអ្នកផ្ទុកនូវជំងឺកូវីដ-១៩ ជាង ២០០នាក់ ក្នុងចំណោមក្រុមអាជីវករជិត ៦០០នាក់នៅផ្សារ ខេ .អ. ឌី តំបន់ព្រំដែនកំរៀង ក្នុងស្រុកកំរៀង។   លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ... Read More »

អតីតអ្នកប្រយុទ្ធ UFC បង្ហាញពីមូលហេតុដែល Cristiano Ronaldo ចាកចេញពី Juventus

ការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្រុមបិសាចក្រហម Manchester United គឺធ្វើឡើងតែ២-៣ថ្ងៃមុនពេលបិទទីផ្សារដោះដូរកីឡាករគឺជារឿងមួយនៃរដូវកាលនេះ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅក្លិប Manchester City ដែលជាគូប្រជែង របស់ Man United ប៉ុន្តែផ្ទុយទៅវិញគាត់បានជ្រើសរើសយកក្រុមបិសាចក្រហម ... Read More »

រថយន្តកូរ៉េធុនធំបើកបុកម៉ូតូបុរសម្នាក់ផ្ទុបនិងរថយន្តស្តារិចមួយគ្រឿងទៀតបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តកូរ៉េធុនធំមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូធូដេមួយគ្រឿងគាប់ជួននិងរថយន្តស្តារិចបើកពីក្រោយម៉ូតូធូដេបុកផ្ទុបម៉ូតូធូដេបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃ សុក្រ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២០១១ ... Read More »

យោធាឈុតខ្មៅថៃឃាត់ខ្លួនពលករខ្មែរចំនួន ៤៨នាក់ ខណ:ដែលឆ្លងដែនចូលក្នុងទឹកដីប្រទេសថៃខុសច្បាប់

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានពីសមត្ថកិច្ចតំបន់ព្រំដែនបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន ៤៨នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ឋិតនៅក្នុងភូមិបួន ឃុំ​ក្លងយ៉ៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្តច័ន្ទបុរី ប្រទេសថៃ។ ប្រជាពលរដ្ឋដែលឃាត់ខ្លួននេះ ក្នុងនោះមានបុរសចំនួន ... Read More »

ប្រធាន UEFA មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ

បន្ទាប់ពីមនុស្សជាច្រើនបានចង្អុលបង្ហាញពីការប្រើប្រាស់ខុសនៃកម្មវិធីការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌ Financial Fair Play (FFP) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក AleksanderCeferin បានសង្កត់ធ្ងន់ថា UEFA នឹងធ្វើការលើប្រព័ន្ធមួយដើម្បីពង្រឹងហិរញ្ញវត្ថុរបស់បាល់ទាត់អឺរ៉ុប។ ប្រធាន UEFA រូបនេះបានកត់សម្គាល់ថា​ អ្នកដែលខកខានមិនបានធ្វើតាមច្បាប់របស់ ... Read More »

ថ្ងៃ​នេះ​​​កម្ពុជា​​!​ ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៦០នាក់ និង​​អ្នក​ជាសះស្បើយ​ ៤១៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រ​ទី​១០ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤១៧នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៩ ខែកញ្ញា​​​​​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចិនទើបបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និង ជម្រាបលា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ កញ្ញា​ ឆ្នាំ២០២១ បានទទួលជួបលោក​វរសេនីយ៍ឯកពិសេស​ លី ជីងហ្វេង ​អនុព័ន្ធ​យោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​និងជម្រាប​លា ... Read More »

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួម កិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច» ជាមួយនឹងបក្សកុម្មុនិស្តចិន និងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងណានីង ខេត្តក្វាងស៊ី តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទីរសៀល នៅវិមាន៧មករា ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក គីម រិទ្ធី សមាជិកគណៈ ... Read More »

ជើងហោះហើរពាណិជ្ជកម្មដំបូង ហោះហើរចេញពីទីក្រុងកាប៊ុល ក្រោយអាមេរិកដកទាហានចេញ

ជើងហោះហើរដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ Qartar Airways ដឹកអ្នកដំណើរ ១១៣នាក់ ជាជនជាតិអាមេរិក កាណាដា អ៊ុយក្រែន អង់គ្លេសនិងអាល្លឺម៉ង់។ តាមសារព័ត៌មាន រ៉យទ័របានផ្សាយថា ជើងហោះហើរពាណិជ្ជកម្ម ដំបូងបង្អស់បានហោះហើរចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល នៅថ្ងៃទី ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣៣នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ស្រី ... Read More »

រថយន្តធុនធំកៀរនិងកិនម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តធុនធំបេីកមកពីក្រោយហេីយកៀរបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅតាមបណ្តោយជាតិលេខ៤​ មុខសាលាអនុវិទ្យាល័យហ៊ុនសែនជម្ពូវ័ន​ ភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ងុំ សុខហេង ភេទប្រុសអាយុ២៨ឆ្នាំ ។ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រតិភូក្រសួង អញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់”

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍​ ៣កេីត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ ... Read More »

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០២នាក់ទៅពន្ធនាគារ(ម១)

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) តាមដីកាបង្គាប់ឲ្យឃុំខ្លួន  លេខ ៦២៩៥ ក១.ដ.ឃ.ដ និង ... Read More »

អគ្គនាយកស៊ីម៉ាក់​៖​ ទទួលជួបសំដែងការគួរសមនិងជម្រាបលា ពីសំណាក់អនុប្រធានទីភ្នាក់ងារJICA ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដែលលោកត្រូវបានបញ្ចប់បេសកកម្មការងារ

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅយប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក​បានទទួលជួបសំដែងការគួរសមនិងជម្រាបលា ពីសំណាក់លោក MIURA Junichi ... Read More »

លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាត្តជូន Dr. Daniel Alemu អ្នកដំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នៅទីស្តីការក្រសួងកិច្ចការនារី ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ... Read More »

ថៃផលិតឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ តាមរយៈញើសក្លៀក

ក្រុមអ្នកវិទ្យាសាស្ត្រថៃ បានលើកឡើងថា ញើសនៅក្លៀកអាចផ្តល់ឱ្យយើងដឹងថា អ្នកនោះមានឆ្លងកូវីដ-១៩ ដែរឬទេ? តាមការស្រាវជ្រាវថ្មីបំផុតរបស់ក្រុមអ្នកវិទ្យាសាស្ត្រថៃបានឱ្យដឹងថា ញើសនៅក្រោមក្លៀកអាចជាសញ្ញាបង្ហាញឲ្យឃើញថាអ្នកមានផ្ទុគកូវីដ-១៩ ដែរឬទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែផលិតឧបករណ៍ចល័តអាច ធ្វើតេស្តរកកូវីដ-១៩ តាមរយៈញើសនៅក្លៀក។ ការសាកល្បងត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍នេះ ចំពោះអាជីវករលក់បន្លែនៅក្នុងទីក្រុងបាងកក។ លោក ... Read More »

ចិនផ្តល់ជំនួយ៣១លានដុល្លារ ជាស្បៀងអាហារនិងវ៉ាក់សាំងដល់អាហ្វហ្គានីស្ថាន

ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសនេះនឹងផ្តល់ស្បៀងអាហារ ឱសថ សម្ភារប្រើប្រាស់ និងវ៉ាក់សាំងមានតម្លៃដល់ទៅ៣១លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន។ បណ្តាញព័ត៌មាន CNN បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានបញ្ជាក់ ក្រោយពីជំនួបពិភាក្សាជាមួយមន្ត្រីអាហ្វហ្គានីស្ថាន ហើយចិនបានសម្រេចផ្តល់ជំនួយជាបន្ទាន់ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ចិននឹងផ្តល់ជំនួយវ៉ាក់សាំង៣លានដូសដល់អាហ្វហ្គានីស្ថាន ក្នុងដំណាក់កាលដំបូង ... Read More »

ពលរដ្ឋមានជីវភាពខ្វះខាត ដែលឆ្លងជំងឺកូវីដ-១៩ និងទើបតែបញ្ចប់នូវការធ្វើចត្តាឡីស័កចំនួន ២០គ្រួសារ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១​ ទទួល​អំណោយ​ពី​អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ភ្នំពេញ​៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ​លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

សេតវិមានអាមេរិកស្នើមន្ត្រីដែលបានតែងតាំងសម័យអតីតប្រធានាធិបតីត្រាំ លាលែងចេញពីតំណែង

រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក ចូ បៃឌិន បានស្នើដល់មន្ត្រី១១រូបដែលបានតែងតាំងក្រោមរដ្ឋកាលរបស់លោកត្រាំ ត្រូវតែលាលែងចេញពីតំណែង បើមិនដូច្នោះទេ នឹងត្រូវដកហូតតំណែង។ តាមការលើកឡើងរបស់អតីតប្រធានាធិបតីត្រាំ គឺលោកបានតែង តាំងមន្ត្រីទាំងនោះចូលទៅក្រុមប្រឹក្សានៅឯបណ្ឌិត្យសភាកងទ័ពជើងទឹក បណ្ឌិត្យសភាកងទ័ពអាកាស និងបណ្ឌិត្យសភាយោធានៅតំបន់West Point ។ ... Read More »

លោក​ នេត្រ​ ភក្ត្រា​ សាលារៀន និងគ្រឹះស្ថានអប់រំជាកន្លែងប្រមូលផ្តុំក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន

ភ្នំពេញ​៖​ បេី​តាម​ការបញ្ជាក់​ពី​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីប្រគល់ ជ័យលាភីមេដាយមាសសាលាមេត្រីបរិស្ថានជូនដល់សាលាបឋមសិក្សាវត្តចែង ស្ថិតនៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​ នៅថ្ងៃព្រហស្បតិ៍​ទី៩ ខែកញ្ញា ឆ្នាំ២០២១ថា៖​ «សាលារៀន ... Read More »

ក្រសួងទេសចរណ៍៖​ អបអរសារទរ និងទទួលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០!

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​  បានឱ្យដឹងថា​ ប្រមុខរដ្ឋាភិបាលនៃប្រទេសមហាអនុតំបន់មេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១បានជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមមូលបទ “ការពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទស្សវត្សរ៍ថ្មី”។  ក្នុង​កិច្ចប្រជុំ​ ... Read More »

កម្លាំងទាហានអាហ្វហ្គានីស្ថានទទួលបានការហ្វឹកហាត់ពីណាតូ ចូលរួមជាមួយក្រុមតាលីបង់

សារព័ត៌មានThe times បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានអង់គ្លេសដែលបានឱ្យដឹងថា ទាហានអាហ្វហ្គានីស្ថានដែលទទួលបានការហ្វឹកហាត់ពីក្រុមជំនាញ របស់អង់គ្លេសនិងអាមេរិកនោះពេលនេះបានចូលជាមួយក្រុមតាលីបង់ហើយ ។ ប៉ុន្តែក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា មិនមានភស្តុតាងណាមួយបញ្ជាក់ថាកម្លាំងទាហានអាហ្វហ្គានីស្ថានទទួលបានការហ្វឹកហាត់ពីទាហានណាតូបានចូលជាមួយទាហានក្រុមតាលីបង់នោះឡើយ។ ជាមួយគ្នានេះដែរ កម្លាំងទាហានអង់គ្លេសបានវិភាគទៅលើរូបភាពរបស់ក្រុមតាលីបង់នាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា កម្លាំងទាហានក្រុមតាលីបង់ដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារនៅខេត្ត Panjshir គឺបានប្រើប្រាស់បច្ចេកទេសដែលក្រុមឯកទេសណាតូបានហ្វឹកហាត់ដល់ទាហានអាហ្វហ្គានីស្ថាន។ ចំណុចដែលអាចមើលដឹងនោះគឺទាហានតាលីបង់ដែលបានកាន់អាវុធដូចទៅនឹងអ្វីដែលអង់គ្លេស និងអាមេរិកបានបង្វឹកហាត់ដល់ទាហានអាហ្វហ្គានីស្ថាន ... Read More »

លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រា នៅ មណ្ឌលកុមារកំព្រាក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោស្រី ហ៊ុន ស៊ីណាត លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ក្មួយៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១។  តាមរបាយការណ៍របស់អ្នកគ្រប់គ្រងមណ្ឌលបានឲ្យដឹងថាបច្ចុប្បន្នមណ្ឌលមានមន្ត្រី ៧ នាក់ ... Read More »

ម្ចាស់មេដាយមាសអាស៊ី សាលី អ៊ូមើត រំឭកការតស៊ូក្រាញននៀលក្នុងជីវិត ទម្រាំក្លាយជាកីឡាករជម្រើសជាតិម៉ូតូទឹកដ៏មានសក្តានុពល

ភ្នំពេញ៖ បើយោងតាម(CAMSOC) #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, ដោយរំឭកឡើងវិញនូវការតស៊ូក្រាញននៀលក្នុងជីវិតរបស់ខ្លួន កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ីរបស់កម្ពុជា បានលើកបង្ហាញពីដំណើរជីវិតរបស់ខ្លួនខ្លះៗពីភាពអំណត់ព្យាយាមមិនតិចតួចឡើយ ទាំងក្នុងដំណើរជីវិត ទាំងការហ្វឹកហាត់សម្រួចបច្ចេកទេស និងប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតជាបន្តបន្ទាប់ ... Read More »

អភិបាលខេត្តកំពង់ឆ្នាំង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ៣៣៥គ្រួសារ ស្ថិតនៅតំបន់បិទខ្ទប់នៅឃុំសំរោងសែន ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ចំនួន៣៣៥គ្រួសារស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ... Read More »

ឥណ្ឌាព្យាយាមទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសាសនា

មន្ត្រីរដ្ឋាភិបាលឥណ្ឌាបានខិតខំទប់ស្កាត់ពលរដ្ឋចូលរួមនៅក្នុងពិធីបុណ្យសាសនាដ៏ធំបំផុតដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ។ រដ្ឋាភិបាលបានព្រមានថា រលកកូវីដ-១៩ថ្មីនឹងផ្ទុះឡើងនៅទីក្រុងមុមបៃ ។ សារព័ត៌មាន Al Jazeera បានផ្សាយថា មន្ត្រីរដ្ឋាភិបាលបណ្តារដ្ឋ បានខិតខំទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នា ជាពិសេសនៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដកើនឡើងខ្ពស់ កាលពីខែមេសា និងខែឧសភា ដោយសារតែបុណ្យសាសនាផងដែរ។ លោកស្រី ... Read More »

ចាក់បំផ្លាញចោលអាល់កុលក្លែងក្លាយ៩៤៤ប៊ីដុង ក្រោយបង្រ្កាបបានកាលពីថ្ងៃអាទិត្យមុន

ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី ៨ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តតាកែវបានចាក់បំផ្លាញចោលទឹកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៩៤៤ប៊ីដុង  ក្រោយ​ប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាន នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ ក្នុងស្រុក​គីរីវង់​កាលពីថ្ងៃអាទិត្យមុន។​ សមត្ថកិច្ចបានឲ្យដឹងថា ​ការចាក់​បំផ្លាញចោល​អាល់កុល​ក្លែងក្លាយ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ... Read More »