ព័ត៌មានទាន់ហេតុការណ៍៖
'

អគ្គិភ័យឆាបឆេះមន្ទីរពហុព្យាបាល សុខ លាភ មេត្រី នៅខណ្ឌបឹងកេង​រងការខូចខាតសម្ភារមួយចំនួនធំ

ភ្នំពេញ​ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះមន្ទីរពហុព្យាបាល​ សុខ​ លាភ​ មេត្រី​ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្បែរកែងមហាវិថីព្រះមុនីវង្ស​ ក្នុងភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍​កាលពីវេលាម៉ោង​ ១០និង២០នាទីព្រឹក ... Read More »

កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

ខេត្តបាត់ដំបង៖ បើកយោងតាមផេក យោធភូមិភាគទី៥ បានបញ្ជាក់អោយដឹងថា, កាស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ... Read More »

សម្តេចតេជោ ៖ រដ្ឋពិគ្រោះជាមួយវិស័យឯកជន ដើម្បី រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំង កូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា, គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវរៀបចំយន្តការពិគ្រោះយោបល់និងសម្របសម្រួលជាមួយយន្តការពាក់ព័ន្ធ និងរោងចក្រ-សហគ្រាស ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានសុខាភិបាល ឯកជន ដើម្បីឱ្យរោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្ម រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំង ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៥ ខែសីហា ... Read More »

ខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ២៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់ !

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ២៤នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកងមាស ០២នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកចំការលើ ... Read More »

ខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ និងជាសះស្បើយ ៦នាក់ ក្នុងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងក្រុងសួង ស្រុកតំបែរ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការ ឆ្លងរាលដាល ... Read More »

អាមេរិកផ្តល់ជំនួយវ៉ាក់សាំង Pfizer ១លានដូសបន្ថែមទៀតដល់វៀតណាម

អាមេរិកសម្រេចផ្តល់ជូនវៀតណាមវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន១លានដូសបន្ថែមទៀត ធ្វើឲ្យចំនួនវ៉ាក់សាំងដែលអាមេរិកជួយដល់វៀតណាមមានរហូតដល់ទៅ ៦លានដូសហើយ។ នៅក្នុងជំនួបពិភាក្សារវាងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញនាថ្ងៃទី ២៥ខែសីហា លោកស្រីហារីសប្រកាសថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ គិតរហូតមក ដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ ស្ម័គ្រចិត្ត បានចំនួន ប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០លាននាក់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោ ហ៊ុនសែន បានខិតខំគ្រប់កាលៈទេសៈ ពិសេសរកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនបងប្អូនជនរួមជាតិ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្ទើរបានច្រើនជាងគេបើប្រៀបធៀបនៅនឹងប្រទេសក្នុងសកលលោក ពិសេសបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងយ៉ាងគំហុគតែម្ដង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, គិតរហូតមក ... Read More »

ទីបំផុត​! មន្ត្រីអាវុធហត្ថមួយរូប​ ដែល​បង្កគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ​ ហើយរត់គេចខ្លួនថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន,​ពេលនេះ​ថ្នាក់​លើ​ធ្វើ​ការអប់រំណែនាំ​ និងធ្វើកិច្ចសន្យាទទួលកំហុស

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផេកផ្លូវការ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៥​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ មួយ​រយៈពេលកន្លងទៅនេះ មានបណ្ដាញព័ត៌មានសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយ អំពីមន្ត្រីអាវុធហត្ថមួយ​រូប មានឋានន្តរសក្តិអនុសេនីយ៍ឯក បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួន ថែមទាំងជេរប្រមាថទៅលើអ្នកសារព័ត៌មាន។ យោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ... Read More »

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​,ចាស់ជរា,ស្ត្រីមេម៉ាយ,ជនពិការ​ និងអ្នកផ្ទុកមេរោគអេដស៍ សរុប១០០គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី២​ ទទួល​អំណោយ​ពី​លោកអភិបាលខណ្ឌ​ទួលគោក

ភ្នំពេញ៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ​លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខា នាព្រឹកថ្ងៃពុធ ២រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី​២៥ ខែ​សីហា ... Read More »

សម្តេចតេជោ ៖ ទន្ទឹមនឹងចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន , ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា, ទន្ទឹមចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ប្រភេទវ៉ាក់សាំងដែលអាចប្រើជាដួសជំរុញ និងតម្លាត ... Read More »

សេចក្ដីប្រកាសព័ត៌មាន​ របស់រាជរដ្ឋាភិបាល​លេខ​០១សប្រក​ ស្ដីពី​ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ គិតរហូតមក ដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំនួន ១៣២៥ នាក់ (ស្ត្រី ៦៥៤នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត

ភ្នំពេញ៖ សេចក្តីជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta)ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឃ្មឹបរត់ទៅធ្វើជាសន្តិសុខយាមផ្សារ ហើយត្រូវគេបញ្ឈប់ពីការងារដោយមិនបើកប្រាក់ខែឱ្យទៀត

ភ្នំពេញ៖ ពិតជាធ្វើឲ្យគេហួសចិត្តមិនតិចនោះទេ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងស្រី រ៉េន សុធារី ហៅនាងឃ្មឹប បានងាកចេញពីការងារកំប្លែងដែលគ្មានទីផ្សារទៅធ្វើជាសន្តិសុខយាមផ្សារ ជាមួយនិឹងស្វាមីវ័យក្មេង ហើយអ្វីដែលកាន់តែពិបាកនោះគឺពេលនេះនាងត្រូវបានគេបណ្តេញចេញពីកន្លែងធ្វើការទាំងមិនបើកប្រាក់ខែឲ្យទៀត។ នេះបើយោងតាមនាងឃ្មឹប និងបុរសម្នាក់ដែលគេស្គាល់ថាជាប្តីរបស់នាង និងជាសន្តិសុខធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នានោះបានប្រាប់អ្នកសារព័ត៌មាន។ នាងថា រូបនាងនិងសន្តិសុខខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយលើកហេតុផលថា ... Read More »

សាខាកាកបាទក្រហមខេត្តកោះកុង​ ចូលរួម​យុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

ខេត្តកោះកុង៖​ សាខាកាកបាទក្រហមខេត្តកោះកុង​ នៅព្រឹក​ថ្ងៃពុធ ២រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួម​ធ្វើ​ការ​សម្របសម្រួល​ដោយ​យុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។ ... Read More »

អាជ្ញាធរ​សុខាភិបាល​ថៃ៖​ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩​ស្លាប់​ ២៩៧នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ជិត​ ២ម៉ឺន​នាក់​ គិត​ត្រឹម​រយៈពេល​២៤ម៉ោងប៉ុណ្ណោះ​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណី, ខណៈ​អ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ... Read More »

Update ៖ នៅព្រឹកនេះ ! ជនរងគ្រោះដែលបានបាត់ខ្លួនដោយត្រូវជំនន់ទឹកភ្លៀងកួចបាត់ធ្លាក់ចូលទឹកប្រឡាយ រកឃើញសាកសពហើយ !

ខេត្តព្រះសីហនុ ៖ (ព័ត៌មានបន្ថែម)នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងក្រុមអនុវត្តច្បាប់ កូវីដ-១៩ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ... Read More »

ប្រកាសតែងតាំងសមាសភាពមន្រ្តីថ្លឹងយានយន្ត និងដាក់ដំណើរការស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា​ ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង

ភ្នំពេញ​៖​ បេី​តាមរយៈ​​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូក្រសួង ... Read More »

គោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល

ខេត្តកំពង់ស្ពឺ៖ គោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចលើផ្លូវលំ មុខសាលាបឋមសិក្សាល្ងឹម ស្ថិតក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានគោយន្ត០១គ្រឿង ... Read More »

លោក ជិន ម៉ាលីន​ ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០​ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

ភ្នំពេញ​៖​ លោក ជិន ម៉ាលីន​ អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃពុធទី​២៥​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា! លោក​ ជិន​ ... Read More »

រូបថតចំនួនប្រមាណ ៦២ម៉ឺនសន្លឹកត្រូវបានទាញយកពីគណនី iCloud ដើម្បីស្វែងរករូបភាពអាសអាភាស !

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព ... Read More »

នៅរសៀលថ្ងៃទី ២៥ ខែសីហានេះ ! សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញក្នុងកម្មវិធីពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ !

ភ្នំពេញ, នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញក្នុងកម្មវិធី ពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ Zoom មុនចេញដំណើរក្នុងពេលឆាប់ៗខាងមុខ !

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ... Read More »

ឥទ្ធិពលទឹកភ្លៀងបណ្តាលឱ្យជន់លិចតំបន់ខ្លះនៅក្រុង-ខេត្តព្រះសីហនុ ជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួន !

ខេត្តព្រះសីហនុ៖ កម្លាំងអាជ្ញាធរ កំពុងស្រាវជ្រាវជួយរកមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួន បន្ទាប់ពីភ្លៀងជន់លិច ហើយអាជ្ញាធរខេត្តបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរកាលពីម្សិលមិញខណៈឃើញទឹកភ្លៀងមានចំនួនធ្លាក់ច្រើន ភ្លៀងយូរ ហើយលិចលង់។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រហែល១៧និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ... Read More »

រកឃើញ៣ក្រុមឡើងវគ្គចែកពូល Champions League ក្រោយពីឈ្នះគូប្រកួតក្នុងវគ្គជម្រុះ Play-offs

ការប្រកួតជម្រុះក្នុងវគ្គ Play-offs នៃពានរង្វាន់ Champions League រដូវកាលថ្មី ២០២១-២០២២ បានបញ្ចប់បណ្តើរៗហើយ ក្នុងនោះរកឃើញ៣ក្រុមឡើងទៅកាន់វគ្គចែកពូលក្រោយពីប្រកួតឈ្នះទាំង២ជើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ សីហានេះ។ ក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica បានយកឈ្នះក្រុមខ្លាំងមកពីហុល្លង់ PSV សរុបទាំង២ជើង​លទ្ធផល២ទល់១។ កាលពីប្រកួតជើងទី១ ... Read More »

ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុងគម្រោងស្ថាបនា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចំនួន​ ១៦នាក់ ទទួល​វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅ​ព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ​ បានចូលរួមជាអធិបតីក្នុងពិធីផ្ដល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ... Read More »

ក្រុមតាលីបង់ស្វែងរកការគាំទ្រពីប្រទេសចិននិងរុស្ស៊ី

អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានឱ្យដឹងថា អនុប្រធានគណៈកម្មការនយោបាយក្រុមតាលីបង់ លោក Salam Hanafi បានជួបជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងរដ្ឋធានីកាប៊ុល លោក Wang yu ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ។ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជន

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភរបស់លោក ឈឹមមសារឿន(ហៅចិនខ្មៅ) និងភរិយា ព្រមទាំងបុត្រសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។ ក្នុង​អំណោយសម្ភារ​ខាងលេីនេះ​រួមមាន៖ ... Read More »

កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូចាប់ផ្តើមបើក ខណៈប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូបានបើកដំណើរការកាលពីថ្ងៃអង្គារទី២៤ ខែសីហាដោយអត្តពលិកសង្ឃឹមថា នឹងបំបែកឯកត្តកម្ម និងកំណត់ត្រាពិភពលោក បើទោះបីជាមានការពន្យារពេលនៃជំងឺរាតត្បាតពេញមួយឆ្នាំក៏ដោយ ខណៈដែលប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជំងឺកូវីដ-១៩នៅឡើយ។ ការប្រកួតកីឡាត្រូវប្រកាសជាផ្លូវការនៅល្ងាចថ្ងៃអង្គារដោយព្រះចៅអធិរាជជប៉ុនណារូហ៊ីតុ ប៉ុន្តែច្បាប់ពាក់ព័ន្ធនឹងជំងឺឆ្លងគឺកន្លែងអង្គុយភាគច្រើនរបស់កីឡដ្ឋានមានចំនួន៦៨.០០០កន្លែងនឹងគ្មានកន្លែងទំនេរឡើយ។ ព្រឹត្តិការណ៍នេះមានអត្តពលិក៤.៤០០នាក់មកពី១៦២ក្រុមដែលចូលរួមប្រកួតនៅឆ្នាំនេះ។ ក្នុងចំណោមនោះមានអ្នកលោតឆ័ត្រយោងវែងជាងគេបំផុតរបស់ពិភពលោកអាល្លឺម៉ង់ឈ្មោះ Markus Rehm ដែលត្រូវបានគេដាក់ឈ្មោះថា “ Blade ... Read More »

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម(មានវីដេអូ)

អនុប្រធានាធិបតីអាមរិក លោកស្រី Kamala Harris បានជ្រើសយកការតស៊ូ«ផ្លាស់ប្តូរអ្វីដែលគួរតែផ្លាស់ប្តូរ» ក្នុងសង្គមអាមេរិក ហើយកំពុងតែទទួលបានជោគជ័យនៅលើវិថីរបស់ខ្លួនដែលបានជ្រើសរើស។ លោកស្រ Kamala Harris បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ខែសីហា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ។ កន្លងមកលោកស្រីបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។ សារព័ត៌មានរ៉យទ័រ ... Read More »