ព័ត៌មានទាន់ហេតុការណ៍៖
'

ចាក់សម្លេងរំខានខ្លាំងពេកដល់អ្នករស់នៅជិតខាង នគរបាលខេត្តកណ្តាលចាត់វិធានការអប់រំតាមសំណូមពរប្រជាពលរដ្ខ !

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ Veun chen ដែលបានផ្ញើរក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖  សូមគោរព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ... Read More »

សារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក!

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសារាចរស្តីពី ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ ... Read More »

លោក រដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតី ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្ម

ភ្នំពេញ៖ ដូចដែលបានគ្រោងទុក នារសៀលម៉ោង ១៥:០០ ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម ... Read More »

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលក្នុងស្រុកទឹកឈូ

ខេត្តកំពត៖ យោងតាមប្រភពពីរដ្ឋបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោលនៃការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី ... Read More »

កាំភ្លើងកែច្នៃ១៤០ដើមដែលដកហូតពីពលរដ្ឋ ត្រូវបានមន្ត្រីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១បានធ្វើការដុតកម្ទេចកាំភ្លើងកែច្នៃជាង១៤០ដើមដែលបានដកហូតពីប្រជាពលរដ្ឋក៏ដូចពីអ្នកប្រព្រឹត្តបទល្មើសកន្លងមកនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។ នេះបើតាមការឱ្យដឹងពីលោក ប៊ុន ផេង ស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះនិងអគ្គិភ័យ។   លោកស្នងការរងបញ្ជាក់ថា៖ កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាកាំភ្លើងបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ ... Read More »

កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីរសៀល កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ស្ថិតនៅចំណុចមុខផ្ទះយីហោស្ដេចបោកអ៊ុត ផ្ទះលេខ២៤ ផ្លូវលេខ១១៣ ក្រុមទី៣១ ភូមិ៤ ... Read More »

មានករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ រស់នៅភូមិកោះពលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសារកូវីដ-១៩ !

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ហោ សុខណេន អាយុ ៣៨ឆ្នាំ នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ... Read More »

រដ្ឋបាលខេត្តកំពង់ចាម, មានករណីជាសះស្បើយចំនួន ៥០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ !

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ៥០នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១០នាក់ ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៤នាក់, ស្រុកកោះសូទិន ០៧នាក់, ... Read More »

ឱកាសសម្រាកក្នុងនាមជាទ័ពអាវស តារាចម្រៀង ជ័យ សុវ៉ាត ខំប្រឹងផលិតបទចម្រៀងជូនអ្នកគាំបន្តទៀត

   ភ្នំពេញ៖ ពិតជាធ្វើឲ្យគេមិនសរសើរមិនបានក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានលេចមុខលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្រោយពីលោកខកខានក្នុងការបង្ហាញមុខជាច្រើនខែ ព្រោះតែលោកបានស្ម័គ្រចិត្តធ្វើជាគ្រូពេទ្យមើលថែទាំអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅមណ្ឌលថែទាំអ្នកជំងឺនៅតំបន់ទួលពង្ររាជធានីភ្នំពេញ។ នៅក្នុងឱកាសសម្រាកពីការងារត្រឹមតែរយៈពេលខ្លីនេះ តារាចម្រៀងនិងជាវេជ្ជបណ្ឌិតរូបនេះកំពុងតែសម្រុកថតបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនមុនពេលវិលត្រឡប់ទៅបំពេញការងារជាថ្មីនៅសប្តាហ៍ក្រោយនេះ។     តារាចម្រៀងដែលមានប្រវត្តិកម្សត់ជាក្មេងកំព្រានេះទទួលបានការពេញចិត្តច្រើនពីទស្សនិកជនក្រោយពីលោកបានបញ្ចេញស្នាដៃសិល្បៈចម្រៀងជាបន្តបន្ទាប់ និងបង្ហាញពីឆន្ទៈយ៉ាងស្វិតស្វាញក្នុងកិច្ចការងារមនុស្សធម៌ជាហូរហែមកនេះ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររូបលោកភ្ញាក់ផើ្អលខ្លាំងទៀតនោះគឺលោកបានបង្ហាញមុខក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការចូល ... Read More »

លោក គួច ចំរើន បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ !

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

ជនសង្ស័យ២នាក់លួចម៉ូតូនៅស្រុកកណ្ដាលស្ទឹងមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ​២​នាក់​ ធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋមួយគ្រឿងនៅស្រុកកណ្ដាលស្ទឹង តែពុំបានសម្រេច ត្រូវសមត្ថកិច្ចស្រុកធ្វើការពួនស្ទាក់រហូតឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីវេលា​ម៉ោង​១២និង២០នាទី​ ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២១ ស្ថិតក្នុងភូមិ​រុន ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។   ... Read More »

ក្រសួងសុខាភិបាលបញ្ជាក់ថា,រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេចហើយមកអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក​ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខទីស្នាក់ការភូមិជ្រៃកោង​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។  ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ... Read More »

រំលោភក្មេងស្រីអាយុ១១ឆ្នាំបានសម្រេចជាច្រើនដង ចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖  ជនសង្ស័យ​ម្នាក់​បាន ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំបានសម្រេចជាច្រើនដង ហើយចុងក្រោយដឹងដល់ម្ដាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួននៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២១​ ។ ករណីចាប់រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ... Read More »

ខ្ចីម៉ូតូគេថាទៅទិញបាយមួយភ្លែតបែរជាយកទៅបញ្ចាំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​បានខ្ចីម៉ូតូគេថាទៅទិញបាយហូបមួយភ្លែតបែរជាយកទៅបញ្ចាំ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទី នៅចំណុចក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ  ឃុំអរិយក្សត្រ  ស្រុកល្វាឯម  ខេត្តកណ្តាល។   ... Read More »

លោក​ អែត​ សារិទ្ធិ អភិបាលរង​នៃគណ:អភិបាលក្រុងកំពត​បានដឹកនាំកងកម្លាំងងចម្រុះចុះពិនិត្យណែនាំម្ចាស់​ហាង បៀរហ្គាឌិន​ អាហារដ្ឋាន​ ភោជនីយដ្ឋាន​ រីសត​

ខេត្តកំពត៖  នៅយប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក​ អែត​ សារិទ្ធិ អភិបាលរង​ នៃគណ:អភិបាលក្រុងកំពត​  ... Read More »

អភិបាលខេត្តកំពង់ចាម៖ នាំយកអំណោយរដ្ឋបាលខេត្ត ចែកជូនមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរព័ត៌មាន

ខេត្ត​កំពង់ចាម​៖​ ដើម្បីជួយសម្រួលដល់ជីវភាពមន្ត្រីរាជការ ដែលកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ មកនោះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ... Read More »

មន្រ្តីនគរបាលខេត្តព្រះសីហនុ​ ចំនួន១០នាក់មានវិជ្ជមានកូវីដ-១៩​ កំពុង​ជាប់ចត្តាឡីស័ក​ ទទួល​ថវិកា​ពីនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ​ បាននាំយកអំណោយបន្ថែមជាប្រាក់ចំនួន ១០.០០០.០០០រៀល (ដប់លានរៀល ... Read More »

អភិបាលខេត្តព្រះសីហនុ៖​ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ... Read More »

រុស្ស៊ីនឹងប្រើប្រាស់ទីតាំងយោធានៅអាស៊ីភាគកណ្តាលដើម្បីទប់ស្កាត់ការបង្កហេតុពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានប្រកាសថា ទីតាំងយោធានៅ Tajikistan និង Kyrgyzstan ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ជាមួយគ្នានេះដែររដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បានប្រកាសថាបានត្រៀមលក្ខណៈទប់ទល់នឹងក្រុមតាលីបង់នៅតាមព្រំដែន ។ ... Read More »

ឥណ្ឌូនេស៊ីលុបចោលការត្រួតពិនិត្យព្រហ្មចារីលើស្ត្រីដែលចូលបម្រើកងទ័ព

ជាច្រើនទសវត្សរ៍កន្លងមក ឥណ្ឌូនេស៊ីបានអនុវត្តច្បាប់ជ្រើសរើសទាហានស្រីថ្មី គឺត្រូវតែនៅព្រហ្មចារី ទើបអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ពបាន។ ស្ត្រីពេញវ័យអស់ព្រហ្មចារីហើយ គឺមិនអនុញ្ញាតឲ្យចូលបម្រើកងទ័ពឡើយ ។ ប៉ុន្តែច្បាប់ត្រួតពិនិត្យនោះត្រូវបានលុបចោលវិញហើយនៅពេលនេះ។ ឧត្តមសេនីយ៍ Andika Perkasa បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ការត្រួតពិនិត្យព្រហ្មចារីសម្រាប់ការរើសទាហានស្រីដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមកត្រូវបានបញ្ចប់។ សារព័ត៌ Guardian ... Read More »

ឆក់ទូរស័ព្ទមិនបានហេីយរត់មិនរួចទៀតត្រូវសមត្ថកិច្ចក្របួចបានម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់បុរសម្នាក់ តែឆក់យកមិនបានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួនត្រូវបានសមត្ថកិច្ចដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារចោមចៅ​ តាមបណ្តោយផ្លូវចោមចៅ​(វេងស្រេង)​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ... Read More »

មន្រ្តី​ក្រសួង​វប្បធម៌​៖​ ការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ!

ភ្នំពេញ​៖​ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុល និងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។​ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នៅថ្ងៃសុក្រទី​០៦​ ខែសីហា​ ឆ្នាំ​២០២១។ បេី​តាមលោក ស្រ៊ុន តិច ... Read More »

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៤នាក់និងថ្នាំញៀនជិត៤គីឡូ

ភ្នំពេញ ៖ ថ្ងៃទី៦សីហានេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យ៤នាក់  និងគ្រឿងញៀនជិត៤ គីឡូក្រាម ដែលបង្ក្រាបបាននៅរាជធានីភ្នំពេញក្រោយពេលបញ្ចប់នីតិវិធី។  សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ី ... Read More »

លោក​ គឹម​ សន្តិភាព​៖​ បង្ហាញ​លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៥ ខែសីហា!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៦ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១។  ... Read More »

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ប្រគល់-ទទួល រថយន្ត ford Ranger XLT 3.2L ផលិតឆ្នាំ ២០២១ ជាអំណោយដល់ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ខេង ជូនស្រុកចំនួន៤ និងក្រុង១ !

ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ១៣រោច.ខែទុតិយាសាឍ.ឆ្នាំឆ្លូវ.ត្រីស័ក.ព.ស២៥៦៥ត្រូវថ្ងៃទី០៦.ខែសីហា.ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញប្រគល់ទទួល រថយន្ត ford Ranger XLT 3.2L ផលិតឆ្នាំ ២០២១ ដែលជាអំណោយដល់ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford ... Read More »

មិនយកចិត្តទុកដាក់រក្សាគម្លាតពេលមានជំងឺកូវីដ-១៩ កំពុងរាតត្បាត បែរជាប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង សមត្ថកិច្ចចាប់បាន៨នាក់

ខេត្តបាត់ដំបង ៖  កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀនិងឡូតូ) ២លើក ឃាត់ខ្លួនមនុស្ស៨នាក់ យកទៅអប់រំ។  សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបលើកទី១ នៅភូមិទួលព្រំ២ ឃុំ ... Read More »

ក្រសួងវប្បធម៌៖​ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើត «អាស៊ាន» តាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខ

ភ្នំពេញ​៖​ បេី​យោង​តាម​ការ​បញ្ជាក់​ពី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​ ប្រទេសកម្ពុជា​ នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។  បេី​យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា លោកស្រី​ ភឿង ... Read More »

យន្តហោះដឹកអ្នកទេសចរណ៍មើលទេសសភាព ជួបគ្រោះថ្នាក់នៅអាឡាស្កា ស្លាប់ ៦នាក់

យន្តហោះធុនតូចមួយគ្រឿង ដឹកអ្នកទេសចរណ៍ មើលទិដ្ឋភាពដ៏ស្រស់ស្អាត នៅតំបន់ភាគអាគ្នេយ៍ រដ្ឋអាឡាស្ការ បានជួបគ្រោះថ្នាក់បណ្តាលឲ្យមនុស្ស៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ តាមការប្រកាសរបស់កម្លាំង ទាហានការពារដែនសមុទ្រ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសឲ្យដឹងថា ប្រព័ន្ធប្រកាសអាសន្នយន្តហោះបានផ្តល់សញ្ញាអាសន្ននៅវេលាម៉ោង១១និង ២០ នាទី ព្រឹកថ្ងៃទី ៥ខែសីហា(ម៉ោងនៅអាមេរិក)។ ... Read More »