ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ស្នងការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រួលស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅសំណេះសំណាលសួរសុខទុក្ខ និងបានណែនាំដល់លោកនាយប៉ុស្តិ៍ ដើម្បីបន្ថែមសម្ភារ បរិក្ខារ គ្រឿងសង្ហារឹមការិយាល័យ និងកន្លែងស្នាក់នៅរបស់មន្ត្រីនគរបាល សម្រាប់ជាការជួយសំរួលដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ងាយស្រួលនៅក្នុងការបំពេញភារកិច្ច ប្រកបដោយផាសុខភាព ... Read More »

អាជ្ញាធរ​ថៃ​ រកឃើញអ្នកកូវីដ-១៩ថ្មី​ជាង​ ២ម៉ឺន​នាក់,​ ខណៈ​អ្នកជំងឺចំនួន ១៨៨នាក់ទៀតស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,២០០ករណីបន្ថែមទៀត, ខណៈ​អ្នកជំងឺចំនួន ១៨៨នាក់បន្ថែមទៀត ... Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា​ (Sanatra Microfinance Institute)មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ៖ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា​ (Sanatra Microfinance Institute)មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ៤ខែសីហាឆ្នាំ ២០២១។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ... Read More »

នៅតែព្រហើន ! លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បញ្ជាអោយកម្លាំងចុះបិទហាងយីហោ(គោលដៅចាស់) ដែលបើកលក់បំពានទៅនឹងវិធានរដ្ឋបាលឲ្យភ្ញៀវចូលផឹកស៊ីកកកុញ !

ខេត្តកណ្តាល៖ នាព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយនឹងកម្លាំងនគរបាលក្រុងតាខ្មៅក៏ដូចជាប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះឡោមព័ទ្ធទីតាំងហាងបើកលក់គ្រឿងស្រវឹងផឹកស៊ី យីហោ(គោលដៅចាស់) ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ។ ... Read More »

តំបន់​មួយ​ចំនួន​នៅរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ នឹងមានការរអាក់រអួលចរន្តអគ្គិសនី

ភ្នំពេញ​៖​ បេី​យោង​តាម​ការ​បញ្ជាក់​ពី​អគ្គិសនីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩​ និង០០នាទីព្រឹក សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨ (GS8-F19) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលខ្សែបណ្ដាញតង់ស្យុងទាប (LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិខ្វា ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ បន្ទាប់ពីនាំគ្នាជិះរុឺម៉កដើរលួចដែកបានមួយរុឺម៉ករួចមក

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២​ សហការជាមួយកម្លាំងសមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាលគោករកា​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់​ បន្ទាប់ពីពូកគេជិះរុឺម៉កម៉ូតូដើរលួចដែករបស់ប្រជាពលរដ្ឋបានមួយរុឺម៉ក​ និងព្យាយាមយកដែកគុបមកលេីសមត្ថកិច្ចបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២​និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិជម្រៅ ក្នុងបុរីឈូកវ៉ា១ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ ដោយកម្លាំងសមត្ថកិច្ចដេញចាប់បានម្នាក់រហូតមកដល់ចំណុចផ្លូវបេតុង ... Read More »

ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ ករណី នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០៣១ ក្រសួងសុខាភិបាលបានចេញ សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ ករណី នៅថ្ងៃទី៣ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ... Read More »

រដ្ឋបាល​ខេត្ត​សៀមរាប​៖​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី០៣ ខែសីហា!

ខេត្ត​សៀមរាប​៖ បេី​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃពុធទី​០៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨នាក់ និងស្លាប់ចំនួន០៤នាក់ ... Read More »

អភិបាល​ខេត្តឧត្ដរមានជ័យ៖ ពិនិត្យទីតាំងត្រៀមធ្វើផ្សារក្រមួន និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋលក់ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគ នៅតាមមុខផ្ទះ ក្នុងក្រុងសំរោង

ខេត្ត​ឧត្ដរមានជ័យ៖​ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ(គ.ប.ក.១៩.ឧជ) នារសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមធ្វើផ្សារក្រមួន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការលក់ដូរ បន្លែ ... Read More »

លោក​ គឹម​ សន្តិភាព​៖​ បង្ហាញ​លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣ ខែសីហា!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១។ ... Read More »

កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រងសម្លៀកបំពាក់ឈុតពេទ្យ​ ចេញប្រតិបត្តិការតាមផ្លូវតូចធំ​ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ​ដែលល្មើសនឹងបម្រាមគោចរ​

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានគ្រងសម្លៀកបំពាក់ឈុតពេទ្យ​ចេញប្រតិបត្តិការតាមផ្លូវតូចធំ​ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ​​ក្នុងភូមិសាស្ត្រខណ្ឌនានាក្នុងរាជធានីភ្នំពេញ​ ដើម្បីពិនិត្យមើលការអនុវត្តបម្រាមគោចរ ក៏ដូចជាការចុះត្រួតពិនិត្យមើលថាតើនៅមានទីតាំងណាបើកល្មើសនឹងបម្រាមគោចរ​ឬទេ​? ថាតើនៅមានក្រុមជួបជុំផឹកស៊ីល្មើសនឹងបម្រាមគោចរដែរឬទេ​? បើនៅមានគឺត្រូវតែអនុវត្តឲ្យបានតឹងរឹុងបំផុតចំពោះអ្នកល្មើសទាំងនោះ​ គឺត្រូវនាំខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីធ្វើការផាកពិន័យ​ និងបើល្មើសធ្ងន់ធ្ងរត្រូវតែអនុវត្តវិធានការច្បាប់​។ សូមបញ្ជាក់ដែរថា ... Read More »

លោកជុំ ពុយ បញ្ជាអោយបិទខ្ទប់ច្រកតាសែង តែរថយន្តដឹកឈើនៅតែធ្វើចរាចរបាន តើមកពីមូលហេតុអ្វី?

ខេត្តព្រះវិហារ : កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ជាបឋមមកថា, មានរថយន្តសាំយ៉ុងចំនួន ២គ្រឿង រថយន្តធុនត្រា ១គ្រឿង បានដឹកឈើចេញពីភូមិស្វាយ ភូមិ តាសែង ឃុំរណៈសិរ្យ ... Read More »

បង្កើនក្តីព្រួយបារម្ភ , ខណ:រកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ ផ្សារបឹងសាឡាង (ផ្សារក្រមួន)

ភ្នំពេញ, ទោះជាក្រុមការងារបានចុះប្រតិបត្តិការទៅលើអាជីវករផ្សារដើមគរ ដើម្បីយកសំណាក តែអវិជ្ជមានកូវីដ-១៩ ទាំងអស់នោះក៏ដោយ ប៉ុន្តែក្តីព្រួយបារម្ភនៅតែបន្តកើតមានចំពោះប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ, ៣កុំ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញ អ្នកវិជ្ជមាន ... Read More »

ក្រសួងទេសចរណ៍វាយតម្លៃថា, ស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ន បាននឹងកំពុងអភិវឌ្ឍខ្លួនកាន់តែរីកដុះដាល ជាពិសេសលើវិស័យទេសចរណ៍ !

អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង តែចាស់សេចក្តីប្រកបដោយធនធានមនុស្ស លោក ឃឹម ហ្វីណង់ ធ្លាប់ប្រាប់ថា, ផលិតផលទេសចរណ៍ថ្មីៗជាច្រើន បាននិងកំពុងរីកដុះដាលនៅលើដែនដីដ៏ស្រស់ត្រកាលនៃស្រុកបន្ទាយស្រីក្នុងរយៈកាលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ។ លោកលើកឡើងថា, ការចូលរួមវិនិយោគពីវិស័យឯកជនបានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់មកលើសក្តានុពលនៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានជួយជំរុញល្បឿននៃការអភិវឌ្ឍតាមរយៈការបង្កើតការងារនិងមុខរបរថ្មីៗ នាំឱ្យប្រាក់ចំណូលនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ ... Read More »

បុរសម្នាក់ស្រវឹងស្រាហើយមានជម្លោះជាមួយម្ដាយខឹងចិត្តដើរចូលក្នុងផ្ទះចង.ក ផ្អើលសមត្ថកិច្ច

ខេត្តស្វាយរៀង៖ បុរសម្នាក់ខណ:ស្រវឹងស្រាជោគ មានជម្លោះជាមួយម្ដាយបង្កើតខឹងចិត្តចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៤និង១៨នាទី រសៀលថ្ងៃទី០៣ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។ នគរបាលក្រុងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ម៉ា សាំ អាយុ៣៧ឆ្នាំជនជាតិខ្មែរស់ក្នុងភូមិថ្នល់កែង សង្កាត់បាទី ... Read More »

នាយឧត្តមសេនីយ៍ យន្ត មីន ឧបត្ថម្ភឧបករណ៍តេស្តរហ័ស ចំនួន ៥,០០០តេស្ត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងសហការីបានឧបត្ថម្ភឧបករណ៍តេស្តរហ័សជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

មានកត្តា ៥ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឈានដល់នាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ !

ភ្នំពេញ៖ សូមរំឮកអនុសាសន៍ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល្ម៥ចំនួន១០លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀតដែលកត្ដាទាំងនោះ៥រួមមាន៖ ... Read More »

តំណាង លោក ឃួង ស្រេង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជូនកម្ម​ការ​ិនី​រោងចក្រ ដែលបាន​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ០៣​ ខែ​ សីហា ឆ្នាំ​ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា​ ... Read More »

អភិបាលខេត្តតាកែវ​ ដឹកនាំកិច្ចប្រជុំពង្រឹងការឣនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ យោងតាមផេករបស់រដ្ធបាលខេត្តនាព្រឹកថ្ងៃឣង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១ កន្លងមកលោក អ៊ូច ភា អភិបាល ... Read More »

វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជានៅល្ងាចទី៤ខែសីហានេះ

ភ្នំពេញ៖  តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ក្នុងក្របខណ្ឌទ្វេភាគី ... Read More »

និស្សិតខ្មែរពីររូបបានបញ្ចប់កម្ម សិក្សានៅប្រទេសបារាំងប្រកបដោយជោគជ័យ

ប៉ារីស៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សូមអបអរសាទរដល់និស្សិតទាំងពីររូប ដែលបានបញ្ចប់កម្មសិក្សានៅស្ថានទូតប្រកបដោយជោគជ័យ ៖ ១-កញ្ញា លៀម សុជារស្មី និស្សិតថ្នាក់អនុបណ្ឌិតឆ្នាំទី២ ជំនាញភាសាបារាំងនៅសកលវិទ្យាល័យ Aix-Marseille បានចុះកម្មសិក្សាផ្នែកកិច្ចការហ្វ្រង់កូហ្វូនី និងសេដ្ឋកិច្ចហ្វ្រង់កូហ្វូន។ ក្រៅពីនេះ កញ្ញា ... Read More »

សពមេធាវីវ័យក្មេង ដែលបាត់ខ្លួននៅឆ្នេរអូរត្រេះ បានរកឃើញហើយនៅម៉ោង៥កន្លះព្រឹកមិញនេះ !

ខេត្តព្រះសីហនុ ៖ ក្រោយពីបាត់មេធាវីវ័យក្មេងដោយសារលង់ទឹកសមុទ្រ ក៏ត្រូវបានសមត្ថកិច្ចសហការគ្នាស្វែងរកពេញមួយយប់នោះ នៅពេលនេះបានរកឃើញហើយ ដោយសាកសពបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់។ បន្ទាប់ពីសពមេធាវី ជូ ជាគុយ ដែលបានបាត់ខ្លួននៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ... Read More »

ខេត្តស្វាយរៀងស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៤៧នាក់និងជាសះស្បើយ៨៨នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់២នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៤៧នាក់ស្រី២៣នាក់ និងជាសះស្បើយ៨៨នាក់ស្រី៥០នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តដាក់គោលដៅអនុវត្តវិធានការបម្រាមគោចរ

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២១ លោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ... Read More »

រថយន្តហុីយ៉ាន់ដាយ បុកបុរសម្នាក់អូសជាង១០០ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗ ឯរថយន្តបង្ករេចង្កូតធ្លាក់ទឹកប្រឡាយ

ភ្នំពេញ៖ រថយន្ត ហុីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បេីកបរក្នុងល្បឿនលឿនហេីយជ្រុលទៅបុកអ្នកថ្មេីរជេីងអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែករថយន្តបង្ករេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២១ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេច, ត្រូវបានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គ ភាពសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងដាក់វិន័យចំពោះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រុមសីលធម៌ វិជ្ជាជីវៈ ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ

ភ្នំពេញ៖ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ គំរាមកំហែងដ៏ធ្ងន់ធ្ងរលើសុវត្ថិភាពនិងសុខុមាលភាពអាយុជីវិតមនុស្សជាតិ។ នេះជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមុិញ។ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ គណបក្សនយោបាយ អង្គការសង្គម និងធនាគារខួរក្បាលចំនួនជាង៣០០ស្ថានប័ននៅលើជាង១០០ប្រទេសនិងតំបន់ បានផ្ញើសេចក្តីថ្លែងការណ៍រួមទៅកាន់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ... Read More »

ខេត្តឧត្ដរមានជ័យ៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់​ ខណៈរកឃើញថ្មី១០៧ ករណី (៣៩ករណី សហគមន៍ និង៦៨ ករណីនាំចូលពីប្រទេសថៃ)និងជាសះស្បើយចំនួន០៤ នាក់បន្ថែមទៀត

ខេត្ត​ឧត្តរមានជ័យ៖​ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧៩ ករណី បន្ថែមទៀត នាថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

រថភ្លើងបុកគ្នានៅឆេក ស្លាប់និងរបួសរាប់សិបនាក់

មន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក បានប្រកាសថា មានរថភ្លើងពីរគ្រឿងបុកគ្នានៅវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែសីហា (ពេលវេលាក្នុងតំបន់)។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅភូមិ Milavce ក្នុងទីក្រុង Domazlice ។ សារព័ត៌មានRT បានដកស្រង់ ប្រភពព័ត៌មានពីមន្ត្រីសាធារណរដ្ឋឆេកដែលបានឱ្យដឹងថា ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានេះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង ជាង៥០នាក់រងរបួស។ ... Read More »