ព័ត៌មានទាន់ហេតុការណ៍៖
'

វ៉ាក់សាំង AstraZeneca​ ត្រូវ​កូរ៉េខាងត្បូង អនុម័តឲ្យចាក់លើប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង

អន្តរជាតិ​៖​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​ ត្រូវ​បានអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ​ ចាក់លើប្រជាជនរបស់ខ្លួនចាប់ពីអាយុ៦៥ឆ្នាំឡើង។ ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ​ ក្នុងចំណោមមនុស្សវ័យចំណាស់។ ហេីយ​ចំពោះ​ការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។ ... Read More »

តេីគាត់អាចរត់បានទេ! ស្ត្រីវ័យ ១១៨ ឆ្នាំម្នាក់ នឹងក្លាយជាអ្នករត់ភ្លើងគូប​ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN​ បាននិយាយថា​ ​នៅក្នុងខែឧសភា​ ឆ្នាំ​២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន​ ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក​ គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។ លោកយាយ Kane ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដ-១៩នៅទីនោះ

ភ្នំពេញ៖ បើយោងតាមលិខិតអនុញ្ញាតដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ សូមបញ្ជាក់ថា, បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ ... Read More »

រឿងនិទានខ្មែរ ៖ រឿងលា និង​ឆ្កែ

ការចេះ​ជួយគ្នា​ទៅវិញ​ទៅមក នេះ​ហើយ​ជា​ច្បាប់​លោក​នៅ​លើផែន​ដី។ តើ​សង្គម​មនុស្ស​អាច​ដូចជា​សង្គម​​​សត្វ​ទេ? ចង់​ដឹង​អាន​រឿង​ខាង​ក្រោម​ទាំង​អស់​គ្នា… ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​បណ្តើរ​លា​និង​ឆ្កែ​ទៅ​ក្នុង​ព្រៃ។ ដល់​ទី​ដំណាក់ ម្ចាស់​វាឈប់​សម្រាក​ក្រោម​ឈើ​មួយ​ដើម ហើយ​ដេក​លក់​ទៅ។ លា​គិត​តែ​ស៊ី​ស្មៅ​ខ្ចី​លាស់​ល្អ​នៅ​ទី​វាល​មួយ។ គ្រា​នោះ ឆ្កែ​ឃ្លាន​បាយ​ពេក​ទើប​អង្វរ​លា​ថា៖ «អាណិត​គ្នា​ទៅ​អា​សម្លាញ់! ចូរ​ឯង​បន្ទាប​ខ្លួន​មក អញ​នឹង​យក​បាយ​ក្នុង​កញ្ជើ​បន្តិច​ស៊ី ដ្បិត​អញ​ឃ្លាន​ណាស់។» ... Read More »

ក្រសួងអប់រំ ផ្អាកសាលារៀនសាធារណៈ និងឯកជនទាំងអស់បណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ... Read More »

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវផុតហើយត្រូវរថយន្តបើកបុកពេញទំហឹងរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្តLexus RX330 បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ... Read More »

អស់បារម្ភហើយ មេឃក្តៅយ៉ាងណាក៏មិនប៉ះពាល់ ទំនិញរបស់អ្នក ជាមួយសេវាកម្មថ្មីពី វិរៈ ប៊ុនថាំ បញ្ញើទំនិញ តាមរថយន្តក្លាស្សេ រក្សាសីតុណ្ហភាព ទំនិញឲ្យនៅស្រស់បំព្រង

ភ្នំពេញ៖​ បន្ថែមលើសេវាកម្មដែលមានស្រាប់ និងកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អតិថិជន ទូទាំងប្រទេស ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតនោះ ឥឡូវនេះ​ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ ផ្តល់នូវសេវាកម្មថ្មី ដឹកជញ្ជូនទំនិញ ​តាមរថយន្តក្លាស្សេ ធានាបានទំនិញ ... Read More »

រថយន្ដមួយគ្រឿងបើកក្រឡាប់ផ្ងារជើងរងរបួសជនជាតិចិន១៣​នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានជនជាតិចិន១៣នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តប្រើប្រាស់​ល្បឿន​លឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី​១២ មីនា ឆ្នាំ២០២១នេះ ​លើផ្លូវ​ជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៣១និង១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់ស្វាយ​តឿ ក្រុងស្វាយរៀង ។​ តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់-ទទួលអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកណ្តាល​ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់-ទទួលអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ... Read More »

ខណៈប្រទេសអឺរ៉ុបចំនួន៤ ប្រកាសផ្អាកប្រេីប្រាស់វ៉ាក់សាំង Astra Zeneca ជាបណ្តោះអាសន្ន;​ ប៉ុន្ដែ​អូស្ត្រាលីនៅតែបន្តប្រើប្រាស់វ៉ាក់សាំងនេះ

អន្តរជាតិ​៖ បន្ទាប់ពី​បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា៖ ដាណឺម៉ាក, ន័រវែស អ៉ីតាលី និង អ៉ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19។ ... Read More »

អាជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង

ភ្នំពេញ៖ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា នៅយប់រំលងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១២ ខែមីនា ... Read More »

អង្គការសហប្រជាជាតិអំពាវនាវផ្តល់ប្រាក់ជំនួយ៥,៥ ពាន់លានដុល្លារ ជូនពលរដ្ឋ៣៤លាននាក់ រួចផុតពីការអត់ឃ្លាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសនៅថ្ងៃទី ១១ខែមីនា ដោយអំពាវនាវដល់បណ្តាប្រទេសបរិច្ចាគទឹកប្រាក់៥,៥ ពាន់លានដុល្លារជួយដល់ពលរដ្ឋរួចផុតពីគ្រោះអត់ឃ្លាន ដោយសារអំពើហិង្សានៅក្នុងប្រទេសចំនួន៣០ ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ... Read More »

ជែលសំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាជ្ញាធរបន្ដជូនទៅសហគមន៍ ប្រើប្រាស់ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ជែល សំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាជ្ញាធរបន្ដជូនទៅសហគមន៍ ប្រើប្រាស់ការពារជំងឺកូវីដ-១៩, ខណៈជំងឺកូវីដ-១៩ថ្មី កំពុងវិវត្ដចូលក្នុងសហគមន៍ច្រើនៗឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ទៅលើជំងឺក៏កាចសាហាវនេះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងសហការនិងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា ។កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤៧នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ នគរបាលបានប្រាប់ថា ... Read More »

ប្រទះឃើញជនជាតិចិន ៦ នាក់ដើរតាមមាត់អូរនៅស្រុកបរសេដ្ឋនាំយកទៅធ្វើចត្តាឡីស័ក

ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់​ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​។  អភិបាល​ខេត្ត​កំពង់​ស្ពឺ​  អំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់សង្គមជាតិ​ ។  នៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២១ ... Read More »

Update ៖ ចំនួនអ្នកឆ្លងមិនទាន់ថមថយ! ខណ:មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ ... Read More »

Federer ដណ្តើមបានជ័យជម្នះលើកដំបូងព្រឹត្តិការណ៍ Qatar Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Roger Federer បានផ្តួលកីឡាករDaniel Evans ក្នុងលទ្ធផល ៧-៦ (៨), ៣-៦ និង ៧-៥ ទទួលបានជ័យជម្នះលើកដំបូងរបស់គាត់ក្នុងរយៈពេលនៃការប្រកួត៤០៥ថ្ងៃបន្ទាប់ពីគាត់បានវិលត្រឡប់មកចូលរួមក្នុងកម្មវិធី Qatar ExxonMobil Open ... Read More »

អង្គការសហប្រជាជាតិ៖ កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងនឹងពលរដ្ឋខ្លួនឯង ដោយមានមនុស្សជាង៧០ នាក់ស្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ តាមសេចក្តីប្រកាសរបស់ឧបការីអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Thomas Andrew បានបញ្ជាក់ថា មានភស្តុតាងជាច្រើនបង្ហាញថា ទាហានមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងនោះមានការសម្លាប់មនុស្ស ... Read More »

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត រៀបចំសាងសង់ស្ថានីយ ជីកស្រះចិញ្ចឹមត្រីមេពូជនិងភ្ញាស់កូនត្រីសម្រាប់តម្រូវការទីផ្សារ លើដី១០ហិកតាអស់ថវិកា១,៧លានដុល្លាអាមេរិក

ខេត្តស្ទឹងត្រែង៖ ដោយមើលឃើញពីការបាត់បង់ត្រីមេពូជ និងពូជត្រីជាច្រើនប្រភេទផ្សេងទៀត ព្រោះតែការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ធ្វើឲ្យបាត់បង់ត្រីមេពូជ និងត្រីខ្លះទៀតមិនអាចបន្តពូជបាន ក្នុងការបន្លាស់ទីជម្រកសម្រាប់ពងញាស់កូនបានរបស់ត្រីមេពូជ  ទើបរាជរដ្ឋាភិបាលកម្ពុជាយើងរៀបចំឱ្យមានស្ថានីយចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីដើម្បីតម្រូវការទីផ្សារតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទទើបនឹងឡើងថ្មីបានរៀបចំដីមួយកន្លែងដែលមានទំហំផ្ទៃក្រឡាដី១០ហិកតាដើម្បីសាងសង់ជាស្ថានីយចិញ្ចឹមត្រីនិងភ្ញាស់កូនត្រីនេះឡើង ដែលស្ថិតក្នុងភូមិសាមខួយ ឃុំសាមខួយ ស្រុកសេសាន ... Read More »

រថយន្តដឹកកម្មករបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្រឡាប់ចាក់កម្មករ៦០នាក់របួសធ្ងន់៧នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនី៧នាក់ក្នុងចំណោម៦០នាក់បានរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ខណៈដែលអ្នកបើករថយន្តដឹកកម្មករបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់រេចង្កូតក្រឡាប់ធ្លាក់កម្មកររងរបួសគួរឱ្យរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី ១២ខែមីនាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលបើករថយន្តដឹកកម្មករបង្កហេតុមានឈ្មោះ ជុំ ពុធ អាយុ៤២ឆ្នាំ ... Read More »

សភាប្រជាជនចិន៖ អនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង

អន្តរជាតិ​៖​ សភាប្រជាជនចិន​ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី១៣​ នាថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ ជាក់​ស្ដែង​ក្នុង​សេចក្តីសម្រេចដែលមានចំនួន៩មាត្រារបស់សភាប្រជាជនចិននេះ​ ទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលុបក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ។ ចំណែក​ចំណុចថ្មី​ នៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង គឺការបង្កើតគណៈកម្មាធិការបោះឆ្នោត និងការតម្រូវឲ្យបេក្ខជនតំណាងរាស្ត្រ និងនាយកប្រតិបត្តិជាមនុស្សស្នេហាជាតិចិន។ ... Read More »

ពិធីការិនី ហង្សមាស ប៉ែន ស្រីពេជ្រ រង់ចាំលទ្ធផលយ៉ាងអន្ទះសារក្រោយស្វាមីវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ ស្វាមីរបស់ពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ មានវិជ្ជមានជំងឺកូវីដ-១៩កាលពីម្សិលមិញនេះ ។ ទោះជាយ៉ាងណាលទ្ធផលតេស្តសម្រាប់តារាស្រីរូបនេះនៅមិនទាន់ចេញនៅឡើយទេនៅព្រឹកថ្ងៃទី១២ខែមីនានេះ នេះបើយោងតាមការបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ពិធីការិនីរូបនេះនៅព្រឹកនេះ។  ប៉ែន ស្រីពេជ្របានបញ្ជាក់ថា នាង ខ្ញុំនិងស្វាមីបានធ្វើតេស្ត រកមេរោគ COVID-19 ... Read More »

រដ្ឋបាលរាជធានីភ្នំពេញត្រៀមដី១០ហិកតា និងឡបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

      ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាស្រេចនូវផ្ទៃដីប្រមាណ១០ហិកតា និងឡបច្ចេកទេសស្តង់ដារសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។   លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ... Read More »

ក្រសួងសុខាភិបាលប្រកាសថា ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់​

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦២នាក់​ ពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ និងមានអ្នកជាសះស្បេីយចំនួន​ ២២នាក់​។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ... Read More »

ក្រុម Barcelona បានខកខាន៤០ភាគរយនៃស្ថិតិស៊ុតបាល់ប៉េណាល់ទីនៅរដូវកាលនេះ

ការខកខានក្នុងការស៊ុតបាល់ពិន័យ(ប៉េណាល់ទី)របស់កីឡាករ Lionel Messi កាលពីប្រកួតជាមួយក្រុម Paris Saint-Germain ថ្ងៃពុធបានធ្វើឱ្យក្រុម Barcelona បង្កើតស្ថិតិអាក្រក់ដែលមិនធ្លាប់មាន។ តាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងកាលពីម្សិលមិញថា ក្រុម​Barcelona បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានល្អចំនួន៦ដងក្នុងចំណោម១៥ដងនៃការពិន័យដែលពួកគេបានទទួលនៅរដូវកាលនេះនៅ La ... Read More »

ក្រុមខ្លាំង២នៅអង់គ្លេសឈ្នះដូចគ្នា ខណៈបិសាចក្រហមបានត្រឹមស្មើក្នុងជើងទី១ពានរង្វាន់ Europa League

ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសទទួលបានជ័យជម្នះដូចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១។ ចំណែកក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមខ្លាំងមកពីអុីតាលី AC Milan ក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ... Read More »

ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele

ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele។ យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do Nascimento ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ឧបត្ថម្ភថវិកាសរុបជាង ២ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។ ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងនៅ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សរុប ១៤៦៦០១នាក់ (ស្រី ៤៧៧៣៩នាក់)

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform ... Read More »

ឆេះរថយន្តFUSOសណ្ដោងទូកុងតឺន័រមួយគ្រឿងនៅផ្លូវ២០០៤​ ផ្អេីលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ FUSO ប្រភេទសណ្ដោងទូរកុងតឺន័រមួយគ្រឿង​ បានឆ្លងចរន្តភ្លេីងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ... Read More »